រឿង​ : ព្រ​លឹង​ខ្មោច​ពី​ក្នុង​កុំ​ព្យូ​ទ័រ​

…បើសិនជាលោកមិនយល់ព្រមប្រគល់របស់ខ្ញុំ មកអោយខ្ញុំទេនោះ យប់នេះខ្ញុំនឹងទៅរកលោក!…

ជីវិតប្រៀបដូចការថតរូប

ម្សិលម៉ិញខ្ញុំមិនសប្បាយចិត្តខ្លាំង ហើយថ្ងៃនេះខ្ញុំសប្បាយចិត្ត រួចពេលល្ងាចខ្ញុំក៏លឺរឿងមួយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តភ្លាមៗ។ អារម្មណ៍របស់ខ្ញុំផ្លាស់ប្ដូរលឿនខ្លាំងណាស់មួយរយៈនេះ។ ខ្ញុំមានរឿងជាច្រើនដែលខ្ញុំបន្ទោសខ្លួនឯង មានចំនុចខ្លះមិនទាន់អាចទទួលស្គាល់ការពិតបាន មានកាលៈទេសៈខ្លះធ្វើឲ្យខ្ញុំវិលវល់វិភាគថា តើបញ្ហាជាអ្វីឲ្យប្រាកដ ខ្ញុំមិនច្បាស់ថា តើខ្ញុំត្រូវទទួលស្គាល់ការពិត ឬការពិតបញ្ហាមិនមែនមកពីខ្ញុំ។ ខ្ញុំជាមនុស្សដែលពិបាកក្នុងការប្រឈមមុខការពារខ្លួនឯង ការពារនូវអ្វីដែលខ្លួនឯងគិត ហើយក៏ពិបាកក្នុងការធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ សរសេរកាន់តែច្រើនកាន់វ៉ល់ ព្រោះសំណេរនេះមិនអាចបង្ហាញឲ្យត្រង់ៗ ឲ្យអស់សេចក្ដីសម្រាប់អ្នកអាន តែគ្រាន់តែដឹងទៅថា ខ្ញុំមិនសប្បាយចិត្ត។ ល្ងាចនេះមកដល់បន្ទប់ជួលភ្លាម ខ្ញុំនិងដៃគូខ្ញុំរៀបឡើងជណ្ដើរយន្ត បងសន្ដិសុខដែលតែងតែរួសរាយជាមួយពួកខ្ញុំរាល់ព្រឹករាល់ល្ងាច រាល់ពេលបានជួបមុខនោះ បានមកជជែកលេងជាមួយយើងដូចរាល់ដង។ ជាធម្មតាគាត់ចូលចិត្តចោទជាសំនួរ ឬប្រស្នាផ្សេងឲ្យពួកខ្ញុំទាំងពីរដោះលេងកម្សាន្ត។ បងសន្តិសុខ៖ អេ បង ខ្ញុំចង់ប្រាប់មួយ! បងឯងគិតថា ជិវិតមនុស្សយើងដូចការថតរូបឬអត់? ដៃគូខ្ញុំ៖ ការថតរូប? ម៉េចទៅដូចការថតរូបវិញបង? (សួរឆ្ងល់មែន) រៀងញញឹមសប្បាយចិត្ត ព្រោះយើងដោះមិនចេញ គាត់ក៏ប្រាប់ភ្លាម៖ បងសន្តិសុខ៖ បងឯងគិតមើល! មិនឲ្យដូចការថតរូបយ៉ាងម៉េច! ពេលយើងថតរូបច្រើនប៉ុស្ដិ៍ យើងទុករូបដែលស្អាតៗ ហើយរូបដែលមិនស្អាត យើងក៏លុបចោល។ អ៊ីចឹង ជីវិតយើងដូចគ្នា យើងទុកតែរឿងសប្បាយៗទៅបានហើយ។ អារឿងទុក្ខសោកមិនសប្បាយចិត្តអីហ្នឹង បំភ្លេចបានក៏បំភ្លេចទៅ។ ដៃគូខ្ញុំ៖ អូហ៍ មែន! ចឹងមែនតើបង!Continue reading “ជីវិតប្រៀបដូចការថតរូប”

គ្រាន់តែជាមិត្ត

តាយ៖ លាក់បាំងការពិត និងកុហក តើមួយណាល្អជាង ប្រសិនបើជាឯង? តាយសម្លឹងមើលមុខ យីង ដែលជាមិត្តនារីរបស់ខ្លួន។ គេសួរបែបនេះ ទាំងក្នុងចិត្តគេមានលាក់គំនួចអ្វីម្យ៉ាង។ យីង៖ ពីនេះមានអីខុសគ្នា? ដូចតែគ្នាហ្នឹង! តាយ៖ ខុសគ្នា! មួយគឺមិនកុហក តែមិនព្រមនិយាយប្រាប់ពីការពិត… យីង៖ ហើយមួយទៀត ព្រមនិយាយ តែមិនមែនជាការពិត តាយ៖ អឺ! យីង៖ បើអ៊ីចឹងដដែល ចាំបាច់រើសធ្វើអី បើមនុស្សស្រលាញ់គ្នាហើយធ្វើអ៊ីចឹង កុំស្រលាញ់គ្នាអី! យើងមិនចូលចិត្តមនុស្សធុនហ្នឹងទេ។ តាយ៖ ចុះបើម្នាក់ហ្នឹងជាញ៉ុម? យីង៖ ចុះរឿងហ្នឹងវាប៉ះពាល់គ្នាអត់? តាយ៖ ថា អត់ទាក់ទងចុះ តែវាជារឿងផ្ទាល់ខ្លួនរបស់ញ៉ុម! យីង៖ អឺម…ចឹងមានអីត្រូវខ្វល់ទៅ យើងគ្រាន់តែជាមិត្ត ហើយទោះបីមនុស្សស្រលាញ់គ្នាក៏នៅមានរឿងផ្ទាល់ខ្លួនខ្លះដែលមិនអាចប្រាប់បានដែរ។ សរុបរួម គឺអត់បញ្ហាទេ! តាយ៖ អឺ… យីង៖ មានរឿងអីមែន? តាយ៖ មាន! តែញ៉ុមប្រាប់អត់បានទេ! យីង៖ កុំប្រាប់អីអ៊ីចឹង! តាយ៖ មនុស្សយើងគ្រប់គ្នាសុទ្ធតែមានចំនុចល្អ និងចំនុចអាក្រក់។Continue reading “គ្រាន់តែជាមិត្ត”

ការចងចាំដ៏ល្អមួយ (18+ only)

១៦៤៥ ថ្ងៃ ឬ ៤ឆ្នាំ ៦ខែ ២ថ្ងៃ ដែលយើងបានស្គាល់គ្នា។ មានរឿងជាច្រើន ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ មែនហើយ យើងស្រលាញ់គ្នាយូរហើយ។ នៅចាំទេកាលនោះ… អេ! ឈប់សិន! ចង់ឲ្យអូននិយាយអនុស្សាវរីយ៍ល្អៗមុន ឬក៏ចាប់ផ្ដើមពីរឿងមិនល្អកាលពីមុន មុន? អឺមមម ចាប់ផ្ដើមពីរឿងល្អៗមុនក៏បាន។ មានចាំអត់ កាលអូនទៅបកប្រែនៅខេត្តកំពត ខាងទូកមាសនោះ? បងជាប្រធានគ្រប់គ្រងផ្នែកលក់នៅប្រចាំខេត្តកំពត ហើយអូនជាក្មេងខ្ចាត់ព្រាត់មកពីណាមិនដឹង។ កាលនោះយើងទើបតែស្រលាញ់គ្នាថ្មីៗ។ ជិតមួយឆ្នាំទេដឹង? ប្រធានអូនតម្រូវឲ្យអូនគេងនៅផ្ទះអ្នកភូមិជាមួយបរទេសដែលចុះមកបេសកកម្មរបស់អង្គការ Engineer Without Border ដើម្បីជីកអណ្ដូង។ មុនចុះមកខេត្តនេះ អូនសប្បាយចិត្តណាស់។ អូនអរព្រួចពេលដឹងថា ប្រធានអូនចាត់ឲ្យអូនចុះមកធ្វើការនៅកំពត ខេត្តដែលបងធ្វើការ។ អ្វីដែលអូនគិតគឺ ហោចណាស់ អូនក៏អាចជួបបងដើម្បីដើរលេង ឬគ្រាន់តែឃើញមុខបងក៏អស់ចិត្ត។ បកប្រែមួយថ្ងៃទាល់ល្ងាច ចប់ការងារភ្លាម អូនទូរសព្ទទៅបងភ្លាម។ សម្លេងបងពីរោះណាស់។ បងប្រាប់អូនថា ស្រុកដែលបងធ្វើការនៅឆ្ងាយពីទីនេះណាស់។ អូនរាងស្រងាកចិត្តបន្តិច។ ខានបានជួបបងបាត់។ និយាយជាមួយបងបន្តិច រួចក៏លាបងតាមទូរសព្ទ។ គម្រោងជួបមុខម្ចាស់ចិត្តត្រូវបានរលាយដូចតំណក់ទឹកសន្សើមខែចេត្រ។ អូនអង្គុយនិយាយលេងជាមួយពូមីងម្ចាស់ផ្ទះ។ ស្រាប់តែពេលនោះ អូនឮសម្លេងម៉ូតូមួយពីចម្ងាយ ហើយក៏ងាកមើល។Continue reading “ការចងចាំដ៏ល្អមួយ (18+ only)”

កុហក – សេណារីយោភាពយន្តខ្នាតខ្លី

គាត់ថា ស្រីទន់ខ្សោយដូចខ្ញុំ គួរតែនៅផ្ទះដូចស្រីដទៃទៀត។

គាត់មានសមត្ថភាពគ្រប់គ្រាន់នឹងចិញ្ចឹមខ្ញុំ។ ខ្ញុំគិតថាគាត់និយាយត្រូវ…

ម៉ែខ្ញុំជាឃាតករ

សៀវភៅខ្លះ យើងអាចអានបានតែម្ដងប៉ុណ្ណោះក្នុងជិវិតយើង។ យើងមិនអាចអានវាបន្តទៅទៀត ឬយើងគ្មានសេចក្ដីក្លាហានគ្រប់គ្រាន់នឹងប្រឈមនឹងរឿងក្នុងសៀវភៅនោះ។ ម្ដាយខ្ញុំជាឃាតករ! រឿងរ៉ាវកើតឡើងដូចតទៅនេះ៖ ខ្ញុំកើតមកជាកូនល្អសម្រាប់ឪពុកខ្ញុំ។ ខ្ញុំជាកូនស្រីម្នាក់ដែលរមែងដឹងគុណម្ដាយរបស់ខ្ញុំជានិច្ច។ អ្វីដែលម្ដាយខ្ញុំបន្សល់ទុកឲ្យខ្ញុំគឺ រូបថតរបស់គាត់ និងសៀវភៅកំណត់ហេតុមួយក្បាល។ ម្ដាយខ្ញុំស្អាតណាស់ ដៃតូចស្រឡូនស្រួចដូចបន្លាក្រូចរបស់គាត់ប្រើសម្រាប់ថ្នាក់ថ្នមពុក និងគូររូបដ៏វិចិត្រជាច្រើនសម្រាប់ពិពរណ៌អន្តរជាតិល្បីៗ តែម៉ែជាមនុស្សគួរឲ្យអាណិត។ ខ្្ញុំបានឭពីពុក និងគ្រប់គ្នាថា គាត់ជាមនុស្សវិកលចរិត។ ម៉ែតែងខ្លាចសព្វខ្លាចគ្រប់។ គាត់ប្រណិបត្តិព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនពីរបស់មើលមិនឃើញ។ ពុកជាជាងចម្លាក់។ គាត់ជាមនុស្សស្ងប់ស្ងាត់ និងមិនសូវចង់និយាយច្រើនពីម៉ែទេ។ មែនហើយ! នេះជាថ្ងៃពិសេសសម្រាប់ខ្ញុំ ទើបពុកជូនសៀវភៅកំណត់ហេតុរបស់ម៉ែមកឲ្យខ្ញុំ។ ព្រះច័ន្ទរះយ៉ាងមូលក្រឡង់នៅមាត់បង្អួចមន្ទីរពេទ្យស៊ុនយ៉ាឃីល ពុកចេញពីបន្ទប់ខ្ញុំទៅសម្រាកនៅឯក្រុងកំពតវិញ។ ខ្ញុំបើកកាន់សៀវភៅដែលទើបតែបានទទួលមកដល់ក្នុងដៃដោយក្ដីរំភើបចិត្ត។ ខ្ញុំមើលក្របសៀវភៅទាំងមុខ ទាំងក្រោយ រួចបើកម្ដងមួយទំព័រៗ។ គ្រប់ទំព័រសុទ្ធតែជារូបភាពដែលគូរដោយដៃម៉ែ និងមានអក្សរតូចៗនៅខាងក្រោមផង។ សៀវភៅគូរដោយគូល័រទឹកយ៉ាងរស់រវើក ខ្លះជារូបភាពសិល្បៈ ហើយខ្លះប្រហែលជាការចងចាំដ៏ល្អរបស់គាត់។ បើកមកទំព័រដំបូងវិញ ខ្ញុំឃើញរូបភាពស្ត្រីម្នាក់ ដែលខ្ញុំជឿថាជាម៉ែខ្ញុំ កំពុងសម្រាលកូននៅក្នុងបន្ទប់សម្រាល។ ខាងក្រោមរូបភាពមានសរសេរ “មេត្តា មហាមហ ពុទ្ធាយ សិទ្ធំ (សូត្រ ៧ដងកន្លះចប់)”។ មិនដឹងថាសូត្រដើម្បីអ្វី តែខ្ញុំក៏សាកល្បង ព្រោះម៉ែប្រាកដជាសរសេរឃ្លានោះឡើងដោយហេតុផលអ្វីម្យ៉ាងមិនខាន។ មេត្តា មហាមហ ពុទ្ធាយContinue reading “ម៉ែខ្ញុំជាឃាតករ”

រស់ជាប្រុសកំដរ

ខ្ញុំសម្លឹងមើលបុរសជាទីស្រលាញ់របស់ខ្ញុំដើរចេញពីក្នុងបន្ទប់ទឹកដោយស្លៀកកន្សែងពោះគោពណ៌សបញ្ចេញសាច់ដុំល្វែងលើហាក់បង្អួតភ្នែកខ្ញុំយ៉ាងគឃ្លើន។ មួយអាទិត្រនេះ គាត់ហាក់ព្យាយាមគេចភ្នែកពីខ្ញុំប្លែក។  គាត់បើកទូរខោអាវយកសម្លៀកបំពាក់ធ្វើការចេញមកស្លៀកពាក់។ ខ្ញុំក្រោកពីលើគ្រែដោយមានតែខោខ្លីកំប៉ិតជាប់ខ្លួន ដើរទៅដាក់ឡេវអាវឲ្យគាត់។ គាត់មិនទាន់ដឹងទេថា ខ្ញុំបានឃើញធៀបការក្នុងកាបូបរបស់គាត់រួចទៅហើយ។ សំឡុសអាវឲ្យគាត់រួចហើយ ខ្ញុំជំទើតទៅថើបបបូរមាត់គាត់ថ្នមៗ។ យប់នេះអូនកុំចាំបងអី! នៅផ្ទះបងមានធុរៈបន្តិច។ បាទ! ចុះស្អែក? មិនទាន់ដឹងទេ! ចាំបងខលប្រាប់ណា! បងទៅហើយ! ក្រិប! គាត់យកកាបូបធ្វើការហើយដើរចេញទៅ។ រយៈពេលបួនឆ្នាំដែលខ្ញុំរស់នៅជាមួយបង! រយៈពេលបួនឆ្នាំដែលខ្ញុំគិតថា តទៅខ្ញុំនឹងបងគឺជាបច្ចុប្បន្ន និងជាអនាគត។ តែរយៈពេលបួនឆ្នាំដែលខ្ញុំគិតខុស ជឿពាក្យសម្ដីដែលបងប្រាប់ថា ខ្ញុំម្នាក់គត់គឺជាមនុស្សប្រុសដែលបងស្រលាញ់។ ខ្ញុំគិតថាបងអាចលះបង់ភាពជាឪពុក លះបង់ព្រោះបងពេញចិត្តនឹងជីវិតបែបនេះជាជាងអ្វីដែលមនុស្សជាច្រើននៅលើលោកគេធ្វើ។ បួនឆ្នាំដែលខ្ញុំមិនដឹងថា បងគ្រាន់តែយកខ្ញុំកំដរអារម្មណ៍ កំដរជីវិតលើគ្រែ កំដរភាពឯការ ព្រោះបងកំពុងពេញចិត្តនឹងជីវិតប្រុសស្រលាញ់ប្រុសជាងអ្វីៗទាំងអស់។ តែខ្ញុំមិនដែលនឹកស្មានសោះថា បងកំពុងប្រើប្រាស់ខ្ញុំជាឧបករណ៍ ក្នុងពេលដែលបងកំពុងសន្សំប្រាក់ដើម្បីសាងគ្រួសារ។ បងយកខ្ញុំគ្រាន់តែបំពេញតំរេកតណ្ហាប្រុសស្រលាញ់ប្រុស សាច់ដុំមាំមួន ភាពរឹងមាំ រហូតដល់គិតថាបងល្មមអាចឆ្អែតឆ្អន់ ហើយអាចកាត់បន្ថយជីវិតបែបនេះ និងគ្មានថ្ងៃទៅសាងគ្រួសារនឹងមនុស្សស្រីវិញ។ បួនឆ្នាំដែលខ្ញុំល្ងង់ បួនឆ្នាំដែលខ្ញុំខំធ្វើការសន្សំប្រាក់ ហើយក៏ចាយវាយជាមួយមនុស្សដែលខ្ញុំស្រលាញ់ ទាំងមិនដឹងថាប្រុសដែលខ្ញុំស្រលាញ់នោះកំពុងសំងំធ្វើការសន្សំប្រាក់ការប្រពន្ធ កសាងគ្រួសារ និងទិញវីឡារស់នៅដោយក្ដីសុខ។ មែន! ខ្ញុំដឹងថាគេមិនខុស…ខ្ញុំដឹងថានេះជាជំរើសរបស់គេ តែខ្ញុំនៅតែមិនអស់ចិត្ត។ ខ្ញុំនៅតែមិនសុខចិត្តថាហេតុអ្វីក៏ខ្ញុំគ្រាន់តែជាមនុស្សល្ងង់ម្នាក់ ជាមនុស្សដែលគេកុហករហូតមក។ ខ្ញុំក៏ដឹងច្បាស់ណាស់ថា ចង់ឃាត់មនុស្សម្នាក់ដែលចង់ដើរចេញពីជីវិតយើងContinue reading “រស់ជាប្រុសកំដរ”

រូប​អ្នក​ក្នុង​កែវ​ភ្នែក​ដទៃជន

កាល​ពី​ជាង​មួយ​រយ​ឆ្នាំ​មុន មាន​បុរស​ម្នាក់​កំពុង​អង្គុយ​អាន​កាសែត​ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ព្រឹក​តាម​ទម្លាប់​របស់គាត់ ។ ក្នុង​ខណៈដែលគាត់​ចាប់​កាសែត​មក​អាន​ ភ្លាមនោះគាត់​ក៏​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅពេល​គាត់​អាន​ចំណង​ជើង​មួយ​ក្នុង​ទំព័រ​ដំណឹង​មរណៈភាព​ ។ កាសែត​នោះ​បាន​ចុះ​ផ្សាយ​ដំណឹង​មរណៈភាព​របស់​ម្នាក់​ផ្សេង​ទៀត​ដោយ​កំហុស ។ ភ្លាម​ៗនោះ គាត់​មាន​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ។ គាត់​បាន​សួរ​ខ្លួនឯង​ថា តើ​គាត់កំពុង​នៅ​រស់​ហើយអង្គុយអានកាសែតនៅពេលនេះ ឬក៏គាត់ជាម្នាក់ដែលបានស្លាប់ដូចកាសែតបានចុះនោះមែន? បន្ទាប់​មក​គាត់​ក៏​សម្រួល​អារម្មណ៍​របស់​គាត់​មក​វិញ រួច​គាត់​ក៏​ចាប់​អាន​បន្តទៀត ដោយ​ក្នុង​គំនិត​គាត់ គឺគាត់ចង់​ដឹង​ថា​គេ​សរសេរ​យ៉ាង​ម៉េច​ទៀត​អំពី​គាត់ ។ ដំណឹង​មរណៈភាព​នោះ​សរសេរ​ថា “Dynamite King Dies” ដែល​បាន​ន័យថា “មរណៈភាពនៃស្តេច​រំសេវ” និងឃ្លាថា “He was the merchant of death” ដែលបានន័យថា “គាត់គឹជាអ្នក​ជួញដូរ​ជីវិត​” ។ បុរស​ដែល​កំពុង​អាន​កាសែត​ម្នាក់​នេះ គឺ​ជា​អ្នក​រក​ឃើញ​វិធី​ផលិត​រំសេវផ្ទុះ ហើយ​នៅ​ពេល​ដែល​គាត់​បាន​អាន​ឃ្លា “ជាអ្នកជួញដូរជីវិត” គាត់​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​នេះ​ជា​អ្វី​ដែល​គេ​នឹង​ចង​ចាំ​ពី​ខ្ញុំ​មែនទេ? សំនួរ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចិត្ត​របស់​គាត់​ជា​ខ្លាំង ហើយ​គាត់​បាន​សម្រេច​ចិត្ត​ថា នេះ​មិន​មែន​ជា​អ្វី​ដែល​គាត់​ចង់​ឲ្យ​គេ​ចង​ចាំ​អំពី​គាត់​នោះទេ ។ ចាប់​ពី​ថ្ងៃ​នោះ​មក គាត់​ក៏​ចាប់​ផ្តើម​ធ្វើ​ការ​របស់​គាត់ ដោយ​ឆ្ពោះទៅ​រក​សន្តិភាព ។ បុរស​ម្នាក់​នេះ​មាន​ឈ្មោះថា អាល់ហ្វ្រេដ ណូប៊ឹល  (Alfred Nobel)Continue reading “រូប​អ្នក​ក្នុង​កែវ​ភ្នែក​ដទៃជន”

ស្លាប់ (ភាគ ១)

ពិ​ភពលោក​នេះ​មិន​មែន​ជា​កន្លែង​របស់​ខ្ញុំ​ទេ! ខ្ញុំ​ចង់​ស្លាប់! ខ្ញុំ​ចង់​តែ​ចេញ​ឲ្យ​ផុតពី​លោកនេះ។ ហេតុ​អីទៅ បាន​ជា​ខ្ញុំ​មិន​អាច​ដែលបាន​ទទួល​នូវ​អ្វី​ដែល​គ្រប់​គ្នា​មាន​អ៊ីចឹង? ខ្ញុំ​សួរ​ខ្លួន​ឯង​នូវ​សំនួរ​នេះ​គ្រប់​ពេល​ទាំង​អស់​ ព្រោះ​ជីវិត​ខ្ញុំ​ពិត​ជា​យ៉ាប់​មែន! ប្រវត្តិសង្ខេប ខ្ញុំ​កើត​មក​គឺ​ចង្រៃ​ខ្លាំង​ណាស់ ព្រោះ​ម្តាយ​របស់​ខ្ញុំ​បាន​ស្លាប់​ចោល​ខ្ញុំ​និង​លោក​ប៉ា តាំង​ពី​វិនាទី​ដែល​ខ្ញុំ​បាន​ស្គាល់​ពិភព​ខាង​ក្រៅ​មក​ម៉្លេះ!​ ប៉ាថា ខ្ញុំ​បាន​យក​ម៉ាក់​ចេញពី​គាត់​ទៅ ព្រោះ​ម៉ាក់​តាំង​ពី​ខ្ញុំ​ចាប់​កំណើត​បង្ក​រូប​រាង​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​មក គាត់​តែ​ងតែ​មាន​ជំងឺ​ជា​ប្រចាំ។ ម៉ាក់​បាន​ទ្រាំ​ទ្រ​នឹង​ភាព​លំបាក​ រហូត​ដល់​គាត់​បាន​ជួយ​ឲ្យ​ខ្ញុំ​បាន​ឃើញ​ពន្លឺ​ថ្ងៃ រួច​គាត់​ក៏​ចាកចេញទៅ។ ខ្ញុំ​គិត​ថា​គាត់​អត្មា​និយម​ណាស់ ព្រោះ​គាត់​បាន​ចាក​ចោល​ខ្ញុំ​ទៅ ទាំង​ដែល​ខ្ញុំ​មិន​ដែល​ដឹង​ថា​ម៉ាក់​មាន​មុខ​មាត់​យ៉ាង​ម៉េច។ ប៉ា​ថា​វត្ត​មាន​របស់​ខ្ញុំ​នាំ​មក​នូវ​អោន​ភាព​ ទាំង​ក្នុង​ជីវិត​គ្រួសារ​ និង​ជីវិត​ជំនួញ រហូត​ដល់​គាត់​សម្រេច​ឲ្យ​ខ្ញុំ​រស់​នៅ​ឆ្ងាយ​ដាច់​ពី​គាត់។ គាត់​ស្អប់​ខ្ញុំ​ណាស់​ហើយមើល​ទៅ បាន​ជា​គាត់​ឲ្យ​ខ្ញុំ​មក​នៅ​ទីនេះ​ តែ​ម្នាក់​ឯងតាំង​ពី​ខ្ញុំ​មាន​អាយុ ៤ឆ្នាំ រហូត​ដល់​ធំប៉ុណ្ណេះ។ ខ្ញុំ​ពិត​ជា​តូច​ចិត្ត​មែនទែន។ ព្រោះ​ខ្ញុំ​មិន​ដែល​សូម្បី​តែ​គិត​នាំ​រឿង​អាក្រក់​ៗ​មក​ឲ្យគាត់ តែ​គ្រប់​យ៉ាង​ដែល​កើត​ឡើង​ចំពោះ​គាត់​ហាក់​ដូច​ជា​ចង្អុល​មក​កាន់​ខ្ញុំ​ទាំង​អស់។ គាត់​ប្រហែល​ជា​មានក្តី​សុខ និង​មាន​ភាព​ចំរុង​ចម្រើន​ណាស់​ហើយ​មើល​ទៅ បើ​គាត់​មិន​ទទួល​សំណាង​បន្ទាប់ពី​គាត់​ដកខ្ញុំ​ចេញ ពី​ជីវិត​គាត់​ទេនោះ ម៉្លេះ​សម​ណា​គាត់​មក​យក​ខ្ញុំ​ឲ្យ​ទៅ​រស់​នៅ​ជាមួយគាត់​បាត់​ទៅហើយ។ ខ្ញុំ​គ្រាន់​តែ​ចង់​ដូច​ជា​ក្មេង​ដទៃ​ទៀត​តែ​ប៉ុណ្ណោះ ដែល​មាន​ប៉ាម៉ាក់​ហៅ​ដូចគេ​ដូច​ឯង មាន​ប៉ាម៉ាក់​មក​យក​ដល់​សាលា។ គិត​ដល់​រឿង​សាលា​ ធ្វើ​ឲ្យ​ខ្ញុំ​ថប់​ដង្ហើម​ទៀតហើយ ព្រោះ​ខ្ញុំ​មិន​ដែល​សូម្បី​តែ​ស្គាល់​ជាតិ​សាលា​យ៉ាង​ម៉េច​ផង ព្រោះ​ខ្ញុំ​មិន​ដែល​បាន​ទៅរៀនទេ ខ្ញុំ​នៅតែ​ផ្ទះប៉ុណ្ណោះ ហើយ​ក៏​រៀន​នៅផ្ទះ ដែល​គេ​ហៅថា Home School នោះអី។ ខ្ញុំ​មាន​ជម្ងឺ​ហឺត​ និង​ជម្ងឺ​….ហ៊ើយ​ មិន​បាច់​និយាយ​ទេ ព្រោះទោះនិយាយ​ក៏​គ្មាន​ប្រយោជន៍ដែរមែនទេ។Continue reading “ស្លាប់ (ភាគ ១)”

ដានស្នេហ៍ចុងក្រោយ

ខ្ញុំចង់ស្លាប់! គំនិតខ្ញុំខុសគេ! តែប្រហែលខ្ញុំមិនស្លាប់ភ្លាមៗនោះទេមើលទៅ។ តែអ្វីដែលខ្ញុំគិតនោះមិនបានដូចដែលខ្ញុំប៉ងនោះទេ ទីបញ្ចប់ជីវិតរបស់ខ្ញុំ ត្រូវបញ្ចប់ត្រឹមតែអាយុ ១៥ឆ្នាំតែប៉ុណ្ណោះ។ ខ្ញុំបានមើលឃើញម្តាយរបស់ខ្ញុំយំ ឃើញគាត់បានបញ្ចុះរូបកាយទាំងមូលដែលនៅស្ងៀមធ្មឹងទៅក្នុងទឹកដ៏ត្រជាក់នារដូវរងារ។ ខ្ញុំបានស្លាប់ទៅដោយអស់ចិត្ត ដោយញញឹម ហើយដោយគ្មានស្តាយក្រោយទាល់តែសោះ។ ខ្ញុំបានធ្វើរឿងជាច្រើនសម្រាប់គ្រួសាររបស់ខ្ញុំ សម្រាប់អ្នកដែលខ្ញុំស្រឡាញ់ជាទីបំផុត។ មែនហើយ! ខ្ញុំបានចំនាយពេលវេលាគ្រប់គ្រាន់សម្រាប់ការរស់នៅដ៏ ខ្លីនេះរួចហើយ។ មានរឿងមួយចំនួនដែលគួរឲ្យចង់សើចបន្ទាប់ពីខ្ញុំលាចាកលោកនេះទៅ ហើយក៏មានរឿងខ្លះធ្វើឲ្យខ្ញុំទប់ទឹកភ្នែកមិនបាន។ អ្នកចង់ដឹងពីអារម្មណ៍របស់អ្នកដែលស្លាប់ទៅហើយមែនទេ? នេះជារឿងមួយរបស់ខ្ញុំ! តាំងពីក្មេងរហូតដល់ខ្ញុំ អាយុ ១៣ឆ្នាំ ខ្ញុំជាក្មេងម្នាក់ដែលរស់ក្នុងក្រុមគ្រួសារដែលមានក្តីសុខជាទីបំផុត។ ខ្ញុំមានឳពុកដ៏ល្អម្នាក់ដែលបានលាចាកលោកទៅនៅ ពេលដែលខ្ញុំមានអាយុ ៦ឆ្នាំ។ ខ្ញុំចាំគ្រប់រូបភាពដែលគាត់បានគូរ និងផាត់ពណ៌នៅក្នុងជីវិតខ្ញុំ ជារូបដែលស្រស់ស្អាត និងមានសោភ័ណភាពជាទីបំផុត។ គាត់បានចាកចេញពីខ្ញុំទៅ ទាំងយំ ហើយគាត់បានអង្អែលក្បាលខ្ញុំ ដោយមានកំណកទុក្ខព្រួយដែលរលាយជាដុំទឹកហូរឥតដាច់ពីកែវភ្នែករបស់គាត់។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាគាត់យំនោះទេ តែក្រោយមកខ្ញុំបានដឹងថាគាត់បានស្លាប់ចោលខ្ញុំហើយ។ នៅពេលនោះខ្ញុំបានស្គាល់អត្ថន័យនៃពាក្យថា “ស្លាប់”។ ការស្លាប់សម្រាប់ខ្ញុំពេលនោះ គឺមនុស្សម្នាក់នឹងចាកចេញពីយើងទៅ ហើយឥតមានថ្ងៃត្រលប់មកវិញឡើយ ព្រោះម្តាយខ្ញុំប្រាប់ខ្ញុំថា មិនបាច់ចាំពុកមកវិញទេ ព្រោះគាត់បានទៅហើយ គឺទៅរហូត។ នៅពេលឮពាក្យនេះ ខ្ញុំក៏យំ ព្រោះខ្ញុំមិនចង់ឲ្យពុកចាកចេញ ពីខ្ញុំទេ។ ដល់ពេលដែលខ្ញុំមានអាយុ ១០ឆ្នាំ ទើបខ្ញុំយល់ពីទឹកចិត្តរបស់ពុកខ្ញុំ យល់ពីទឹកភ្នែកចុងក្រោយរបស់គាត់។Continue reading “ដានស្នេហ៍ចុងក្រោយ”

ឈ្មួញ​នៅ​វេនីស

បក​ប្រែ​ដោយ មួង ឌីយ៉ា រឿង​នេះ​និយាយ​ពី​ មិត្ត​ភាព​ដែលហ៊ាន​លះ​បង់​ដើម្បីគ្នា និយាយ​ពី​ស្នេហា​ប្តី​ប្រពន្ធ​ដែល​ហ៊ាន​តស៊ូ​ដើម្បី​គ្នា និយាយ​ពី​ភាព​សាហាវ​ឃោឃៅ​របស់​សត្រូវ និយាយ​ពី​ក្តី​ប្រច័ណ្ឌ​និង​ក្តី​ស្រឡាញ់​ដ៏រីក​រាយ​របស់​ប្តី​ប្រពន្ធ​ពីរគូ។ សូម​អាន​ដោយ​រីក​រាយ និង​ ជួយ​កែ​ប្រែ​កំហុស​ក្នុង​ការ​បក​ប្រែ​នេះផង ព្រោះ​បក​ប្រែ​ហើយ មិន​ទាន់​បាន​ឆ្លងកាត់​អ្នក​កែ​ប្រែ​ (Editor) នៅ​ឡើយទេ។ សូម​អរគុណ​ទុក​ជាមុន! រឿង​និទាន​ពីសេក​ស្ពៀរ ១៨៧៨ សាយ​ឡក់​ ជា​ជន​ជាតិ​យូដា រស់​នៅ​រដ្ឋ​វេនីស។ គាត់​ជា​អ្នក​ចង​ការ​ប្រាក់​ម្នាក់ ដែល​មាន​លាភ​សំណាង​ដ៏​ច្រើន​សន្ធឹក​ដោយ​ការ​ឲ្យ​បុល​កំចី​ប្រាក់ និង ការ​យក​ការ​ប្រាក់​ខ្ពស់​ទៅ​ឲ្យ​ឈ្មួញ​ដែល​ជា​គ្រិស្ទាន។ សាយ​ឡក់ ជា​បុរស​ដែល​គ្មាន​ចិត្ត​មេត្តា​ធម៌​ ទារ​យក​ការ​ប្រាក់​ដែល​គាត់​ឲ្យ​គេ​ខ្ចី​យ៉ាង​សាហាវ​ ដែល​ធ្វើ​ឲ្យ​គាត់​ជា​មនុស្ស​ដែលមិន​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​សុ​ជន​ទាំងឡាយ​សោះ​ឡើយ។ រឿង​នេះ​សបញ្ជាក់​យ៉ាង​ច្បាស់​ដោយ​សារ អាន​ថូនីអូ ជា​ឈ្មួញ​កម្លោះ​ម្នាក់​នៅ​វេនីស ដែល​សាយឡក់​មាន​សេចក្តី​សំអប់​យ៉ាង​ខ្លាំង​ទៅ​លើ​គាត់ ព្រោះគាត់​ធ្លាប់​ឲ្យ​ប្រាក់​ទៅមនុស្ស​ដែល​មាន​សេចក្តី​លំបាក​តោក​យ៉ាក​ខ្ចី​ ហើយ​ពុំ​ដែល​ទាម​ទារ​យក​ការ​ប្រាក់​ ចំពោះ​ការ​ដែលគាត់​ឲ្យ​គេ​ខ្ចីនោះ​ទៀត​ផង ដូច្នេះ​ហើយ​បាន​ជា​មាន​វិទ្ទេស​ភាព​ដ៏​ធំធេង​រវាង​ជនជាតិ​យូដា​ពូកែ​ច្រណែន​ឈ្នានីស​ជាមួយ​នឹង​ឈ្មួញ​ អាន​ថូនីអូ​ដ៏​សប្បុរស​ម្នាក់នេះ​។ គ្រប់​ពេល​ដែល​អាន​ថូនីអូ​បាន​ជួប​ជាមួយ​ស៊ីឡក់​នៅ​ផ្សារ (ឬនៅ​កន្លែង​ប្តូរ​ប្រាក់) គាត់​ធ្លាប់​បន្ទោស​បង្អាប់​សាយ​ឡក់​ពី​អំពើស៊ី​ការប្រាក់​ហួស​ល្បត់ និង​ការ​ទារ​បំណុល​​ដ៏​​អាក្រក់ ដែល​ជន​ជាតិ​យូដា​ទូទៅ​ត្រូវ​តែ​មាន​សភាព​ដែល​អត់​ធន់​ តែ​គាត់​បែរ​ជា​កំពុង​ភាវនា​ធម៌​ទាំងកំហឹង​សងសឹក​ទៅ​វិញ។ អាន​ថូ​នីអូ​ជា​មនុស្ស​ចិត្ត​ល្អ​ជាង​គេ​បំផុត​ដែល​រស់​នៅ​ ក្នុងសភាព​ដែល​ល្អ​ប្រសើរ និង​មាន​វិសុទ្ធ​ញាណ ដែល​មិន​ចេះ​រីង​ស្ងួត មិន​តែ​ប៉ុណ្ណោះ​ គាត់​ជា​ជា​បុរស​តែ​ម្នាក់​គត់​ដែល​​ត្រូវ​បាន​ចាស់​ទុំ​ជន​ជាតិ​រ៉ូម៉ាំង​ផ្តល់​កិត្តិយស​​យ៉ាង​បើក​ចំហរជាង​ជនានុជន​ទាំង​ឡាយ​ដែល​មាន​ដង្ហើម​ដក​នៅ​ប្រទេស​អ៊ីតាលី​ទាំង​មូលទៀត​ផង។ គាត់​ទទួល​បាន​ក្តី​ស្រឡាញ់​ពី​មិត្ត​រួម​ជាតិ​របស់​គាត់​ទាំង​អស់​ ប៉ុន្តែ​មិត្ត​ដែលល​ជិត​មួយ​ថ្លើម​មួយ​នឹង​គាត់​គឺ បាសានីអូ ជា​អភិជន​​វេនីស​ម្នាក់ ដែល​មាន​ដែរContinue reading “ឈ្មួញ​នៅ​វេនីស”

ពុទ្ធទំនាយ​

ពុទ្ធទំនាយ​សោឡសនិម្មិត ដោយ ធន់ ហ៊ិន មាន​រឿង​តំណាល​មក​ថា នៅ​នា​វេលា​នោះ​ឯង ព្រះ​បាទ​បសេន​ទិកោសល ទ្រង់​យាង​ចូល​ព្រះ​ទែន​សយនា​ក្រឡា​ព្រះ​បន្ទំ​ដូច​សព្វ​មួយ​ដង។ ក្នុង​រាត្រី​នោះ​ព្រះ​អង្គ​ទ្រង់​ផ្ទុំ​លក់​យ៉ាង​សែន​ស្កប់​ស្កល់​ក្នុង​ព្រះ​បន្ទំ តាំង​ពី​វេលា​រំលង​អធ្រាត្រ ទ្រង់​យល់​ព្រះ​សុបិន​និម្មិត​ឃើញ ១៦ ប្រការ​យ៉ាង​ច្បាស់​ទែង ហាក់​បី​ដូច​ជា​ទ្រង់​បាន​ទត​ឃើញ​និង​ព្រះ​នេត្រ​ស្រស់ដូច្នោះ​ដែរ។ លុះ​ព្រះ​អង្គ​តើន​ដឹង​ព្រះ​ស្មារតី​ឡើង​នៅ​នា​វេលា​ទៀប​ភ្លឺ​នោះ ព្រះ អង្គ​ទ្រង់​នៅ​ចាំ​ព្រះ​សុបិន​ទាំង​១៦ យ៉ាង​ច្បាស់ ឥត​មាន​ភ្លេច​ភ្លាំង​ដោយ​ប្រការ​ណា​មួយ​ឡើយ។ ព្រះ​អង្គ​ទ្រង់​ព្រះ​ចិន្តា​ថា “ព្រះ​សុបិន​នេះ ហាក់​បី​ដូច​ជា​ចម្លែក​ពន់​ពេក​ណាស់ នេះ​ច្បាស់​ជា​ប្រផ្នូល​អ្វី​ខ្លះ​មិន​លែង​ឡើយ​”។ កាល​បើ​ត្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ ព្រះ​បាទ​បសេន​ទិកោលស ក៏​ទ្រង់​ត្រាស់​ហៅ​ពូក​រាជ​អាមាត្យ​ឲ្យ​ទៅ​អញ្ជើញ​អស់​លោក​ជា​ព្រាហ្មណ៍​បុរោហិត បណ្ឌិត​ហោរា មក​កាន់​ព្រះ​រាជ​រោង​រម្យ​ជា​បន្ទាន់។ បន្ទាប់​ពី​ទ្រង់​ស្រង់​ព្រះ​វារី​រួច​ហើយ ព្រះ​អង្គ​ទ្រង់​ព្រះ​ពស្ត្រ​តាម​ទម្លាប់ ប្រញាប់​យាង​ទៅ​កាន់​ព្រះ​រាជ​រោង​រម្យ ជួប​ជុំ​អស់​លោក​បរោហិត​ព្រាហ្មណ៍​ព្រឹទ្ធ បណ្ដិត​ហោរា ដែល​បាន​អញ្ជើញ​មក​ចាំ​គាល់​ត្រៀប​ត្រា​រួច​ជា​ស្រេច។ ព្រះ​បាទ​សម្ដេច​បសេន​ទិកោសល ទ្រង់​ត្រាស់​ទៅ​អស់​លោក​នាហ្មឺន​ទាំង​នោះ ពី​ព្រះ​បំណង​របស់​ព្រះ អង្គ​ក្នុង​ការ​បើក​អង្គ​ប្រជុំ​ជា​វិសាមញ្ញ​មួយ​នេះ។ រួច​ហើយ​ព្រះ​អង្គ​ក៏​រៀបរាប់​ជូន​អង្គ​ប្រជុំ​ទាំង​មូល​អំពី “ព្រះ​មហាសុបិន​និម្មិត​១៦ ប្រការ​” នោះ។ ក្នុង​ចំណោម​ព្រះ​រាជ​ហោរា​ក្ដី ព្រះ​រាជ​បុរោហិត​ក្ដី ដែល​បាន​រៀន​ពី​វិជ្ជា​នេះ ពុំ​មាន​អ្នក​ណា​ម្នាក់​អាច​កាត់​យល់​បាន​នូវ​ប្រផ្នូល មាន​ហោរា​ម្នាក់​ទស្សន៍ទាយ​ទាំង​ស្មាន​ៗ​ថ្វាយ​ព្រះ​មហាក្សត្រ ថា​ព្រះ​អង្គ​នឹង​ត្រូវ​ជួប​គ្រោះ​ថ្នាក់​ណា​មួយ ក្នុង​គ្រោះ​ថ្នាក់​បី​យ៉ាង​ដូច​ត​ទៅ៖ “ព្រះ​អង្គ​អាច​ខូច​រាជ​សម្បត្តិ, ពុំ​នោះ​សោត​ត្រូវ​ខូច​មហេសី, ឬ​បើ​មិន​ដូច្នោះ​ទេ ព្រះ​អង្គ​និង​ត្រូវ​សោយ​ទិវង្គត​ហើយ​”។ កាល​បើ​ទ្រង់​សណ្ដាប់​ឮ​ទំនាយ​នោះ​ហើយ ព្រះ​បាទ​បសេន​ទិកោសលContinue reading “ពុទ្ធទំនាយ​”

ប្រវត្តិ​អ្នក​និពន្ធសំណព្វ​ចិត្ត​ខ្ញុំ

នីកូឡាយ អូស្ត្រូវស្គី  លុះដែកថែបលត់រួច​ហើយ ប្រលោមលោក នីកូឡាយ អូស្ត្រូស្គី និង​ប្រលោមលោកនេះ ប្រលោមលោក​របស់​នីកូឡាយ​អូស្ត្រូវស្គី, រឿង “លុះដែកថែបលត់រួចហើយ”, ទទួល​យក​នូវភាព​លេច​ធ្លោរ​នៅ​ក្នុង​អក្សរ​សិល្បិ៍​សូវៀត។ ការ​ផលិត​សៀវភៅនេះ ក៏ដូច​ជា​អក្សរសិល្បិ៍​របស់​អូស្ត្រូវស្គីទាំងមូល គឺជា​ការ​បញ្ជាក់​ពីជីវិត​ក្លាហាន​របស់​វីរៈជនប៊ុលសេវិក។ អូស្រ្តូវស្គីកើតនៅ​ឆ្នាំ ១៩០៤ ក្នុងភូមិមួយនៃវិលីយ៉ា សង្កាត់អូស្ត្រូសស្គី នាតំបន់រ៉ូវណូ។ ឪពុក​របស់គាត់គឺជា​កម្មករធ្វើការតាម​រដូវកាល ប៉ុន្តែដោយសារចំនូលនៅពេលនោះមិនគ្រប់គ្រាន់ ដែលជាហេតុនាំឲ្យម្តាយ និង ប្អូនស្រី​របស់គាត់ត្រូវទៅធ្វើការជាកសិកម្មករនៅលើ​ដីឯកជនមួយកន្លែង។ បងប្រុសរបស់​គាត់​បាន​ទៅធ្វើជាកូនជាង​របស់​លោកឡក់ ស្មីត ដែលតែងធ្វើបាប​កម្មករ​របស់គាត់។ ភាពទីទាល់​ និង​ ការ​ក្រេបជញ្ជក់​យក​ផល​ប្រយោជន៍​គ្មាន​ក្តីមេត្តា​ករុណា ដែលបាន​ជះ​ស្រមោល​ខ្មៅ​មក​លើ​កុមារភាព​នៃអនាគត​អ្នក​និពន្ធ​មួយ​រូបនេះ បាន​បណ្តុះ​នូវ​គ្រាប់ពូជនៃសេចក្តី​សំអប់​ដ៏ល្វីងចត់​នេះ​ចំពោះ​សត្រូវ​វណ្ណៈ​របស់គាត់​ និង​ការតស៊ូ​ប្រឆាំង​ចំពោះស​ង្គម​អយុត្តិ​ធម៌ ព្រមទាំង​ការ​រើស​អើង។ គាត់​គឺ​ជា​ក្មេង​គង្វាល​ម្នាក់ ដែល​មាន​អាយុ​ត្រឹម​តែ ៩ឆ្នាំ​ប៉ុណ្ណោះ។ នៅអាយុ ១១ឆ្នាំ គាត់​ជា​ក្មេងបម្រើ​ក្នុង​ផ្ទះបាយ​នៃ​អាហារ​ដ្ឋាន​បុហ្វេ​មួយ​នៅ​ស្ថានីយ៍​រថ​ភ្លើង នៃ​ក្រុង​អ៊ុយ​ក្រែន​នៀន​នៃរដ្ឋសេផេតូវកា ជាទីដែល​ក្រុមក្រួសារ​របស់​គាត់​បាន​រើ​មក​នៅ​បន្ទាប់​ពី​មាន​សង្រ្គាម​លោក​ផ្ទុះ​ឡើង។ ដើម្បី​រត់​គេច​ពី​មជ្ឍដ្ឋាន​ពុក​រលួយ និង​ កំហឹង​ព្យា​បាទ​នៅ​ក្នុង​ហាង កុមារ​នីកូឡាយ​បាន​ចំណាយ​ពេល​ដ៏​ច្រើន​របស់​គាត់​ជាមួយ​បង​ប្រុស​របស់​គាត់​ ដែល​ជា​ជាង​ម៉ាស៊ីន​នៅឃ្លាំង​ដាក់​ឥវ៉ាន់​នៅ​​ស្ថានីយ៍​រថ​ភ្លើង​មួយ​កន្លែង។ នៅ​កន្លែង​នោះ​ហើយ​ដែល​គាត់​បាន​យល់​ពី​ការ​តស៊ូ​របស់​កម្មករ​សម្រាប់​ទាម​ទារ​សិទ្ធិ​មនុស្ស និង​បាន​លឺ​ពីពួក​ប៊ុល​សេវិក​និយាយ​ពី​លោក​លេនីន និង​គនិត​របស់​លេ​នីន។ នៅ​សាលា​រៀន​ក្នុង​ភូមិ កុមារ​នីកូឡាយ​ អូស្ត្រូស​្គី បាន​បង្ហាញ​ខ្លួន​គាត់​ថា​ជា​សិស្ស​ដែល​មាន​ឆន្ទៈ​ខុស​ពី​ធម្មតា។ នៅពេល​ដែល​ពួក​គេ​បាន​ផ្លាស់​ប្តូរ​មក​នៅ​សេភេត​តូវកាContinue reading “ប្រវត្តិ​អ្នក​និពន្ធសំណព្វ​ចិត្ត​ខ្ញុំ”

តើ​ខ្ញុំ​ជា​ជន​ជាតិ​អ្វីឲ្យ​ពិត​ប្រាកដ?

ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ ៩៩% ដោយ​មាន​លាយ​ជាមួយ​ឈាម​ជ័រ​ខាង​ប៉ា​ជា​ជន​ជាតិ​ចិន​ (ចិន​ស្បែក​ខ្មៅ) មួយ​ភាគ​តូចផងដែរ។ តែ​នៅ​ពេល​ដែល​ខ្ញុំ​ទៅធ្វើ​ការ​ជាមួយ​ជន​ជាតិ​បរទេស គេ​តែ​ងតែ​ច្រឡំ​ខ្ញុំ​ម្តង​ម្កាលដែរ។ ខ្ញុំ​ឆ្ងល់​ណាស់​ដែរ! ខ្ញុំ​មាន​មុខ​មាត់​ជា​ខ្មែរសោះ តែ​ម៉េច​ក៏​គេ​ទៅ​មើល​ច្រឡំ​ទៅកើត? កាល​ពី​ពី​ខែ​មុននេះ ខ្ញុំ​បានទៅធ្វើ​ការ​បក​ប្រែ​ជា​មួយ​ជន​ជាតិ​ស៊ីង​ហ្គាពួរ នៅ​ខេត្ត​ពោធិ៍​សាត់​ជា​ទឹក​ដី​កំណើត​ដ៏​ជូរ​ចត់​របស់​ខ្ញុំ។ នៅ​គ្រា​ដំបូង​ដែលខ្ញុំ​បាន​ឈាន​ជើង​ចុះ​ពី​លើ​ឡាន​ភ្លាម ខ្ញុំ​បាន​ដើរ​សំដៅ​ទៅ​ក្រុម​បក​ប្រែ​របស់​ខ្ញុំ ដែល​មកពី​ខេត្ត​បាត់​ដំបង ដោយ​មិន​បាន​និយាយ​អ្វីទេ ហើយ​គេ​ក៏​ដូច​ជា​មិន​ហ៊ាន​និយាយ​រក​ខ្ញុំ​ដែរ។ ខ្ញុំ​ឈរ​ស្តាប់ក្រុម​ពិភាក្សាគ្នាមួយ​សន្ទុះ ក៏​ដល់​ចំនុច​ដែល​ខ្ញុំ​ត្រូវ​និយាយ​ គេ​ក៏​ភ្ញាក់​ផ្អើល ហើយ​លាន់​មាត់​ថា៖ “ចុម! ចេះ​ខ្មែរ​ដែរតើ!” ហិហិ! ខ្ញុំ​នឹក​ហួស​ចិត្ត​ពេក​ក្រៃ​កន្លងជា​អនេក​កប្ប​ការ! (អាកាលិគិគិ)។ ខ្ញុំ​មិន​បាន​ត្រេក​អរ​អីណាស់​ណាទេ (តិចតួច​ ព្រោះ​បោកគេបាន) ដែល​គេ​យល់​ច្រឡំ​ថា​ខ្ញុំ​ជា​ជន​ជាតិ​ស៊ីងហ្គាពួរនោះ! ហិហិ! សូម​ស្លេះ​វគ្គនេះមួយ! ចូល​មក​ដល់​ព្រឹក​ម៉ិញនេះ សិស្ស​គេ​ Call មក​ទាំង​ព្រឹកថា គេចង់​ប៉ាវគុយទាវ រួច​ក៏​សម្រេច​ចិត្ត​ទទួល​នូវ​សំណើរនេះ (ឆ្ងាញ់មាត់ទាំងព្រឹក)។ ញុំារួចហើយ សិស្ស​គេ​ចូល​សួរ​កន្លែង​បើក​បររថយន្ត​ដៃ​ធំពីរ​ ពី​ពត៌មាន​ និង​តម្លៃ​នៃ​ការ​រៀន​បើក​បរ។ ខ្ញុំ​ចុះ​ពី​លើ​ម៉ូតូ រួច​សិស្ស​អង្គុយមុន ហើយខ្ញុំដើរ​ចូល​តាម​ក្រោយ ដោយ​អត់​មាន​និយាយ​អីទេ ព្រោះ​អត់មានការងារ​ខ្ញុំផង។ ស្រាប់​តែ​អ៊ី​ដែល​ជា​ Receptionist (អ្នក​ផ្តល់​ពត៌មាន) សួរ​សិស្ស​ខ្ញុំ​ថា ចង់​ឲ្យ​កូន​មក​រៀន​បើក​បរ​មែនពូ? ហើយ​កូន​ពូContinue reading “តើ​ខ្ញុំ​ជា​ជន​ជាតិ​អ្វីឲ្យ​ពិត​ប្រាកដ?”