ជាប់ហើយ

ចុងសប្ដាហ៍នេះខ្ញុំបានចំណាយពេលវេលាសំរាករបស់ខ្ញុំដើម្បីជួយធ្វើជាអ្នកផ្ដល់ប្រឹក្សាជូនដល់ក្រុមចាប់ផ្ដើមអាជីវកម្មវ័យក្មេង ដែលបានជាប់ចូលប្រកួតក្នុងកម្មវិធី Smart Start YIP Season 4 របស់ក្រុមហ៊ុនស្មាត។ ចង់ប្រាប់ថា អ្វីដែលបានខិតខំប្រឹងប្រែងតម្រង់ទិសរយៈពេល ២ថ្ងៃមកនេះ ចុងក្រោយគាត់ក៏បានសម្រេចពិតមែន។ ខ្ញុំក្នុងនាមជាអ្នកផ្ដល់ប្រឹក្សាមានតួនាទីធំបំផុតគឺ “សួរសំណួរដែលសំខាន់” ដើម្បីដាស់អារម្មណ៍ ឬដេញដោលឲ្យក្រុមយុវជនចោទសួរខ្លួនឯង និងជែងជាមួយនឹងបញ្ហាដែលគេកំពុងជួបប្រទះ ឬបញ្ហា ឬចំនុចដែលគេនឹកមិនដល់។ ភាគច្រើនគឺជាគំនិតឆ្លាតវៃក្នុងការឆ្លើយតបរបស់ប្អូនៗប៉ុណ្ណោះ។ ពេលនេះចប់តួនាទីខ្ញុំហើយ ចង់ប្រាប់ថាពួកគេ៖ ជាប់ហើយ គឺពួកគេជាប់ជាក្រុមជំរើសចំនួន ១៥ក្រុមដើម្បីឈានដល់ការប្រកួតវគ្គបន្ត! មានតែការជូនពរពួកគេប៉ុណ្ណោះ ខ្ញុំជូនពួកគេបានមកដល់ត្រឹមនេះឯង។ ក្រុមដែលខ្ញុំជួយតម្រង់ទិសគឺឈ្មោះថា My Doctor ជាក្រុមយុវជនបួនរូប ប្រុសពីរ ស្រីពីរ ដែលព្យាយាមបង្កើតឧបករណ៍វាស់កម្ដៅដែលភ្ជាប់ជាមួយប្រព័ន្ធវៃឆ្លាត (IoT = Internet of Things) ដែលជាបច្ចេកវិទ្យាធ្វើឲ្យឧបករណ៍ធ្វើការជំនួសមនុស្ស និងមានទំនាក់ទំនងដោយស្វ័យប្រវត្តិ។ ខាងក្រោមនេះជារូបភាពមួយចំនួនពីកម្មវិធី Hackathon អនឡាញដែលដឹកនាំដោយ Impact Hub។ You guys really really rock!!!!!! We are so luckyContinue reading “ជាប់ហើយ”

ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ

អរគុណដល់ អតីតកាល បច្ចុប្បន្នកាល និងគ្រប់រូបធាតុទាំងឡាយ ដែលជម្រុញការផ្លាស់ប្ដូរ ហ្វេសប៊ុក Dia Sagittarius នៅក្នុងអត្ថបទនេះ ខ្ញុំចង់សរសេរនូវសេចក្ដីសង្ខេបខ្លីពីរឿងរ៉ាវសំខាន់ៗដែលបានកើតឡើងក្នុងឆ្នាំ ២០១៩។ ចាត់ទុកថា បន្ទាប់ពីសរសេរហើយ ខ្ញុំអាចនឹងបញ្ចប់អ្វីៗទាំងល្អ និងអាក្រក់នៅឆ្នាំនេះ ហើយចាប់ផ្ដើមជំហានបន្ទាប់នៅក្នុងទសវត្សថ្មី។ ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០១៩ នេះ រឿងរ៉ាវដែលធំៗផ្ដោតទៅលើប៉ុន្មានចំនុចនេះ៖ ការងារ ការសិក្សា ស្នេហា គ្រួសារ សង្គម និងជីវិតផ្ទាល់ខ្លួន។ ដូចចង់សរសេរបែបប្រលោមលោកបន្តិច តែខ្លាចវែងពេក!​ អូខេ!​ សរសេរបែបរឿងខ្លីក៏បាន គ្រាន់បានណែងណងខ្លះ។ ការងារ នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយរបស់ខ្ញុំ… ខ្ញុំនិយាយថាធំទូលាយនេះ មិនមែនមកពីទំហំបន្ទប់ធំនោះទេ គ្រាន់តែភាគច្រើន មិនសូវមានគេធ្វើការជុំគ្នាទេ។ គ្រប់គ្នាហាក់បែងទៅរកបន្ទប់នាយអាយធ្វើការដាច់ដោយឡែក ព្រោះគេត្រូវការភាពស្ងប់ស្ងាត់សម្រាប់គម្រោងនីមួយៗរបស់គេ។ នៅក្នុងការិយាល័យខ្ញុំ … ខ្ចិលនិយាយច្រើន មើលរូបខាងក្រោមទៅបានហើយ៖ តោះមើលរួចហើយ បន្តទៀត! នៅកន្លែងធ្វើការ ភាគច្រើនគ្រប់គ្នាសុទ្ធតែរវល់។ ម្នាក់ៗមានការងារ និងគម្រោងកាន់រៀងៗខ្លួន។ ចង់និយាយលេងចេះតែបាន តែភាគច្រើន deadline ហាក់ដូចជាខ្សែព្យួរកអ៊ីចឹង។ កាន់តែពន្យារContinue reading “ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ”

របៀបធ្វើការបែបឆ្លាតជាមួយមនុស្សយ៉ាប់ៗ

ធ្វើការជារៀងរាល់ថ្ងៃ អ្នកតែងជួបជាមួយមនុស្សគ្រប់ប្រភេទ ទាំងល្អ ទាំងយ៉ាប់។ មនុស្សយ៉ាប់តែធ្វើឲ្យការងាររបស់យើងដំណើរការទៅបានដោយពិបាក។ ពេលខ្លះមនុស្សយ៉ាប់ៗទាំងនោះ អាចជាអតិថិជន ឬអ្នករួមការងារជាមួយយើង។ តាមការស្រាវជ្រាវរបស់សាកលវិទ្យាល័យ Friedrich Schiller University បង្ហាញថា ស្ត្រេស ឬភាពតានតឹង អាចបណ្ដាលឲ្យយើងមានបញ្ហាខួរក្បាលធ្ងន់ធ្ងរប្រសិនបើមិនទប់ស្កាត់ ឬបំបាត់ដើមហេតុបង្កភាពតានតឹង។ មូលហេតុមួយដែលបង្កភាពតានតឹង គឺការរងគ្រោះ ឬបង្កបញ្ហាពីមនុស្សប្រភេទបង្ករឿង ឬមនុស្សយ៉ាប់ៗក្នុងពេលធ្វើការ។ មនុស្សដែលឆ្លាតតែងមានវិធីសាស្ត្រដោះស្រាយបញ្ហាជាមួយមនុស្សបែបនេះ។ ខាងក្រោមនេះជាវិធីសាស្ត្រគ្រប់គ្រងស្ថានការណ៍ប្រចាំថ្ងៃជាមួយពួកគេ៖

ឆាក | ជីវិត

មេរៀនសំខាន់បំផុតដែលខ្ញុំផ្ដល់តម្លៃឲ្យគឺ ភាពបរាជ័យ។ ភាពបរាជ័យ គឺជាមេរៀនដ៏ល្អដំបូងបំផុតដែលអាចធ្វើឲ្យមនុស្សស្គាល់គោលដៅទៅរកភាពជោគជ័យ។ នេះជាលើកទីដំបូងក្នុងជីវិត ដែលខ្ញុំបានជាប់ក្នុងកម្មវិធីប្រកួតប្រជែងគំនិតពាណិជ្ជកម្ម Epic Incubator របស់អង្គការជំនួយពីប្រជាជនសហរដ្ឋអាមេរិក (USAID)។ សួរថា តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំ? ចម្លើយគឺ ការបរាជ័យផ្ទួនៗរបស់ខ្ញុំមុនការប្រកួត សូម្បីប៉ុន្មានម៉ោងចុងក្រោយមុនការឡើងធ្វើបទបង្ហាញពីគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មរបស់ខ្ញុំ ក៏ខ្ញុំនៅតែមើលឃើញកំហុសរបស់ខ្លួនឯងផុសឡើង ផ្លោតៗ នៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។ ខ្ញុំខ្លាចសព្វខ្លាចគ្រប់។ ខ្ញុំខ្លាចឆាក ខ្លាចភ្នែកមនុស្ស ខ្លាចមាត់មនុស្សពេបជ្រាយ ខ្លាចការបន្ទោសរបស់តួអង្គអាថ៌កំបាំងម្នាក់នៅក្នុងជម្រៅបេះដូងខ្ញុំ។ ខ្ញុំខ្លាចការបរាជ័យធ្វើឲ្យគ្រប់គ្នាក្នុងក្រុមខកចិត្ត។ យ៉ាងណាក៏ដោយ គន្លឹះនៃការយកឈ្នះលើភាពភ័យខ្លាចពិតជាមាន។ ១០នាទីមុនការប្រកួត នាខណៈដែលគ្រប់គ្នាកំពុងបង្ហាញពីគំនិតដ៏អស្ចារ្យ តួរលេខដ៏ធំគួរឲ្យស្ញប់ស្ញែង ខ្ញុំបែរជាបារម្ភពីអ្វីដែលខ្ញុំបានត្រៀមទុកកន្លងមក។ ៥នាទីមុនការឡើងធ្វើបទបង្ហាញ សំនួរមួយបានផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ។ “តើអ្វីដែលឯងកំពុងធ្វើនេះដើម្បីអ្វី? ដើម្បីអ្នកណា?” “ដើម្បីលុយ?” “ដើម្បីឈ្នះៗៗៗៗ?”។ ខ្ញុំគិតបន្តិច ព្យាយាមស្វែងរកចម្លើយពិតពីក្រោយអ្វីៗដែលខ្ញុំកំពុងធ្វើ។ “ដើម្បីអី?” ស្រាប់តែវិនាទីដែលក្រុមខ្ញុំត្រូវឡើងទៅលើទីលានប្រកួតដ៏ក្ដៅគគុកបានមកដល់។ គ្រប់គ្នាក្នុងក្រុមខ្ញុំបានដើរទៅមុនខ្ញុំអស់។ ខ្ញុំដើរឈ្ងោកទៅមុខយឺតៗ ហាក់ដូចឆាកនៅខាងមុខជាទីលានប្រហារ ដែលឡើងទៅគឺត្រូវតែស្លាប់តែមួយមុខប៉ុណ្ណោះអ៊ីចឹង។ “ដើម្បីកសិករ”! សម្លេងនេះបានបន្លឺឡើងយ៉ាងខ្លាំងពេញបេះដូងរបស់ខ្ញុំ។ “ដើម្បីប្រជាជនខ្មែរ!” វាស្រែកម្ដងទៀតក្នុងទ្រូងដ៏ក្ដៅងំមួយនេះ! មិនដឹងហេតុអីបានជាពាក្យនេះ ហាក់មានឥទ្ធិពលចំពោះខ្ញុំអីយ៉ាងនេះ។ វាហាក់ជំរុញខ្ញុំឲ្យជឿជាក់យ៉ាងខ្លាំងថា បើយើងធ្វើរឿងល្អ ដើម្បីជាប្រយោជន៍ដ៏ធំសម្រាប់….ប្រជាជនឯង តើខ្ញុំមានអ្វីត្រូវភ័យ? បើខ្ញុំកំពុងតែបង្កើតផ្លូវដើរលើទីវាលដ៏សោះកក្រោះContinue reading “ឆាក | ជីវិត”

៣ វិធី-ចេញពីកន្លែងធ្វើការដោយសប្បាយចិត្ត

របៀបដែលអ្នកបញ្ចប់ការងារនៅក្នុងថ្ងៃនេះ អាចមានឥទ្ធិពលទៅលើការងារនៅថ្ងៃបន្ទាប់របស់អ្នក។ ដូច្នេះធ្វើដូចម្ដេចដើម្បីអាចដើរចេញពីកន្លែងធ្វើការដោយសប្បាយចិត្តបាន? នេះជាវិធី  ៣ ចំនុចដែលអ្នកអាចអនុវត្ត៖ រៀបគំរោងសម្រាប់ថ្ងៃស្អែក៖ ចំណាយពេលប៉ុន្មាននាទីនៅពេលល្ងាចគិតពីអ្វីដែលអ្នកត្រូវធ្វើនៅថ្ងៃស្អែក។ ធ្វើបែបនេះជួយអោយអ្នកចំណេញពេលវេលាបានច្រើននៅថ្ងៃបន្ទាប់។  ចំណាយពេលពីរបីនាទីគិតពីកិច្ចការល្អដែលអ្នកបានធ្វើថ្ងៃនេះ៖ មុនដើរចេញពីការិយាល័យទៅផ្ទះ អ្នកគួរសើរើឡើងវិញមួយភ្លែតនូវកិច្ចការដែលអ្នកធ្វើបានសម្រេច និងល្អប្រសើរនៅថ្ងៃនេះ។ ទោះបីជាថ្ងៃនេះមានការងារដែលមិនបានសម្រេចដូចការគ្រោងទុក តែការគិតនូវអ្វីដែលវិជ្ជមាន នឹងជួយឲ្យអ្នកមានអារម្មណ៍ល្អនៅថ្ងៃធ្វើការបន្ទាប់។  អរគុណមិត្តរួមការងារ៖ ទោះជាអ្វីដែលគេធ្វើជារឿងធំ ឬរឿងតូចប៉ុណ្ណាក៏ដោយ ការអរគុណ ធ្វើឲ្យអ្នក និងមិត្តរួមការងារមានអារម្មណ៍ល្អ។  បញ្ចប់ការងារពេញមួយថ្ងៃរបស់អ្នក ជាមួយនឹងរឿងល្អៗធ្វើឲ្យការងាររបស់អ្នកចាប់ផ្ដើមដោយសន្ទុះខ្លាំងក្លានៅថ្ងៃបន្ទាប់។ – ដំបូន្មានពីលោក Tim Hird ជានាយកប្រតិបត្តិនៃ Robert Half Management Resources។ ប្រភពអត្ថបទ៖ Business Insider បកប្រែនឹងកែសម្រួលដោយ៖ ឌីយ៉ា បេងឃ៍ អត្ថបទទាក់ទង៖ ពេលណាទើបសក្ដិសមក្នុងការគួរលាឈប់ពីការងារ? ជំហានផ្ដើមពាណិជ្ជកម្មដោយជោគជ័យ

១០ចំនុច ត្រូវជៀសវាងពេលរកសីុអនឡាញ

រកសុីតាមអនឡាញ គឺចាប់ផ្ដើមដោយការបំពេញតម្រូវការ និងបង្កើតជំនឿទុកចិត្តពីអតិថិជន។ រឿងសំខាន់មួយទៀត គឺរក្សាលំនឹងមិនឲ្យបាត់បង់មុខជំនួញនេះ។ យ៉ាងណាមុិញ បរាជ័យ និងឧបសគ្គក្នុងមុខជំនួញនេះហាក់មានច្រើន និងលេចឡើងឲ្យឃើញនឹងភ្នែករបស់យើងសព្វថ្ងៃ។ តួយ៉ាងដូចជា ការរំពឹងទុកខ្ពស់ពេកទៅលើផលចំណេញ និងការដើរតួច្រើនមុខពេកសំរាប់អតិថិជន។ នៅមានបញ្ហាជាច្រើនទៀត ដូច្នេះសូមអានបញ្ហាទាំង ១០ នៅខាងក្រោមដូចតទៅ៖ គ្មានផែនការវាយលុក៖ មិនចាំបាច់មានផែនការអស្ចារ្យពេក តែអ្នកនៅតែត្រូវការផែនការមួយ។ ផែនការមិនចាំបាច់ដល់ ២០ទំព័រនោះទេ សំខាន់គឺ ស្គាល់អតិថិជន ស្គាល់ទំនិញរបស់អ្នក និងដឹងពីអ្វីដែលអតិថិជនហ៊ានជះលុយរបស់គេទៅលើទំនិញឬសេវាកម្មនោះ។ គិតរឿងតូចតាចពេក៖ “រឿងសំខាន់គឺត្រូវឲ្យមុខជំនួញងើបក្បាលបានសិន” តាមសម្ដីលោក ស្ទីវ ថូបាក។ កុំគិតរឿងកំប៉ិកកំប៉ុកដូចជា ឡូហ្គូ ឬនាមបណ្ណនាំតែខាតពេល។ សំខាន់ត្រូវគិតយ៉ាងណាឲ្យមុខជំនួញអ្នកអាចដំណើរការទៅមុខបានសិន។ អត់គិតរឿងលុយ៖ ត្រូវមានសុទិដ្ឋិនិយម – មិនមែនតែរឿងលុយទេ – លោក ថូបាក និយាយថា “ជំនួញខ្លះអស់លុយទាំងមិនទាន់បានចំណេញផង”។ ត្រូវគិតពីផែនការថវិការ ចំណាយល្អិតល្អោច និង បរិមាញថវិការដែលអាចឲ្យជំនួញអ្នកទៅដល់ភាពជោគជ័យ។ អោយតម្លៃផលិតផលទាប៖ ស៊ីនធា សាល៊ីម ម្ចាស់ក្រុមហ៊ុន និងស្ថាបនិក Citizen’s Mark ដាក់តម្លៃផលិតផលមួយដោយគិតទាំងថ្លៃពលកម្ម និងថ្លៃដើមសម្ភារៈសំរាប់ចង្វាក់ផលិតកម្ម។Continue reading “១០ចំនុច ត្រូវជៀសវាងពេលរកសីុអនឡាញ”

អង្គការសេដាក (CEDAC)

ចក្ខុវិស័យនិងបេសកកម្ម សេដាកមានចក្ខុវិស័យចង់បានសង្គមកម្ពុជាមួយដែលគ្រួសារកសិករមានជីវភាពធូរធារមានការសហការគ្នាទៅវិញទៅមកយ៉ាងរឹងមាំ មានសិទ្ធិនិងអំណាចក្នុងការកំណត់ជោគវាសនាដោយខ្លួនឯងព្រមទាំងដើរតួរនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ស្បៀអាហារប្រកបដោយសុវត្ថិភាពដល់សង្គមទាំងមូល ។ សេដាកមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការធ្វើការដើម្បីបង្កើនគុណភាពជីវិតរបស់គ្រួសារកសិករនិងអ្នកបរិភោគតាមរយៈការអភិវឌ្ឍន៍កសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិនិងសហគ្រាសកសិកម្ម ដែលមានការទទួលខុសត្រូវចំពោះសង្គម។ បេសកម្មរបស់ សេដាក កសាងសមត្ថភាពកសិករ និងអង្គការកសិករដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ថានភាពរស់នៅ និងសហគមន៍របស់ពួកគេ។ សម្របសម្រួលសហគមន៍ជនបទក្នុងការទទួលបាននូវពត៌មាន,សេវាកម្មនិងធនធានដើម្បីកែលម្អសេដ្ឋកិច្ចគ្រួសារ និងដើម្បីការអភិវឌ្ឍន៍ជនបទប្រកបដោយនិរន្តរភាព។ ជំរុញឱ្យអ្នកបរិភោគទទួលបាននូវស្បៀង អាហារប្រកបដោយសុវត្ថិភាព។ គាំទ្រការអភិវឌ្ឍន៍ដោយមានការចូលរួមនិងកសាងឱ្យមានបរិយាកាសអភិបាលកិច្ចល្អដើម្បីអភិវឌ្ឍន៍កសិកម្មលក្ខណៈគ្រួសារនៅកម្ពុជា។ ប្រវត្តិនៃអង្គការសេដាក មជ្ឈមណ្ឌលសិក្សានិងអភិវឌ្ឍន៍កសិកម្មកម្ពុជា(អង្គការសេដាក)ជាអង្គការដែលធ្វើការឈានមុខគេផ្នែកកសិកម្មសរីរាង្គ និងការអភិវឌ្ឍន៍ជនបទ។ សេដាកបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ ១៩៩៧ ដោយមានការគាំទ្រដំបូងពីអង្គការបារាំងមានឈ្មោះថា ហ្គ្រេត (GRET)។មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងដើម្បីធ្វើការងារអភិវឌ្ឍន៍ផ្នែកកសិកម្មជាលក្ខណៈគ្រួសារតាមគោលការណ៍ធម្មជាតិ និង ដើម្បីជម្រុញចលនាសហការនិងការជួយគ្នាទៅវិញទៅមកនៅតាមតំបន់ជនបទនៃប្រទេសកម្ពុជាតាមរយៈការផ្តល់សេវាកម្ម ផ្សព្វផ្សាយពីកសិករទៅកសិករ ការបណ្តុះបណ្តាលផ្តល់គំនិតថ្មី ការគាំទ្រការគ្រប់គ្រងអង្គការកសិករ និងការផ្សព្វផ្សាយព័ត៌មាន។សេដាកបានក្លាយជាអ្នកឯកទេសដែលផ្តល់ចំណេះដឹងផ្នែកកសិកម្មសរីរាង្គការផ្សព្វផ្សាយគំនិតថ្មីនិងការគាំទ្របង្កើតក្រុមកសិករ។ រហូតមកដល់ ឆ្នាំ ២០១៤ នេះ សេដាកមានបុគ្គលិកចំនួនជាង ២៧៧នាក់ (ស្រ្តី ៦៣នាក់) កំពុងធ្វើការជាមួយសេដាក (បុគ្គ លិកចំនួន ២២២នាក់ ឬ ៨៣% ធ្វើការជាបុគ្គលិកបច្ចេកទេស និងបុគ្គលិក ៥៥នាក់ ឬ ១៧% ជាបុគ្គលិករដ្ឋបាល ឬជំនួយការ)។​ សេដាក បាននឹងកំពុងធ្វើការយ៉ាងសកម្មនៅក្នុងភូមិចំនួនប្រមាណ ៧,២០០ភូមិ​Continue reading “អង្គការសេដាក (CEDAC)”

ធានារ៉ាប់រង ៧ប្រភេទសំរាប់តំរូវការពាណិជ្ជកម្ម

ការ​ធ្វើ​ពាណិជ្ជកម្ម​តែ​ងតែ​អាច​ប្រឈម​នឹង​ហានិភ័យ​ជា​ច្រើន​ចៀស​មិនផុត ដូច្នេះ​ការ​ទិញធានារ៉ាប់រងជាជំរើស​ដែលមិន​គួរ​រំលង និងមិនគួរខ្វះបាន​នាពេលបច្ចុប្បន្ននេះ។ ខាងក្រោមនេះជា​ការធានារ៉ាប់រងទាំង ៧ប្រភេទដែល​ក្រុម​ហ៊ុនពាណិជ្ជកម្ម​ទាំងឡាយ​គួរ​តែ​មាន។ ធានារ៉ាប់រង​វិជ្ជាជីវៈ (Professional liability insurance) ឬធានារ៉ាប់រងទៅលើ​កំហុស និង​ការ​ធ្វេសប្រហែស (Errors & Omissions = O&E) សំរាប់​ការពារ​ក្រុម​ហ៊ុន​មួយពី​ការ​ចោទ​ប្រកាន់​ទៅលើ​កំហុស​ធ្វេស​ប្រហែស​ក្នុង​ប្រតិបត្តិការ​រកស៊ី។ ធានារ៉ាប់រងអចលនវត្ថុ (Property insurance) សំរាប់​ការពារ​ពី​គ្រោះដោយធម្មជាតិ ដោយមនុស្សជាដើម។ ធានារ៉ាប់រងសំណងបុគ្គលិក (Workers’ compensation insurance) ធានារ៉ាប់រងនេះក្រុមហ៊ុន​ទិញសំរាប់​បុគ្គលិក ធានាទៅលើ​សុខភាព ពិការ និង​ស្លាប់ជាដើម។ ពាណិជ្ជកម្មបែបគ្រួសារ (នៅផ្ទះ) (Home-based insurance) អ្នក​មាន​អាជីពការងារ​មួយចំនួន​បើក​ជំនួញ​ផ្ទាល់ខ្លួននៅផ្ទះ​ទៀត ដូច្នេះគាត់​គួរ​ស្វែង​រក​ធានា​រ៉ាប់​រង​មួយទៀតសំរាប់​ជំនួញនៅផ្ទះរបស់គាត់។ ធានារ៉ាប់រង​លើផលិតផល (Product liability insurance) ធានារ៉ាប់រងលើយានយន្ត (Vehicle insurance) ធានារ៉ាប់រងការ​បង្អាក់ដំណើរការពាណិជ្ជកម្ម (Business interruption insurance) ជា​ប្រភេទធានារ៉ាប់រងដែល​ជួយ​ដល់​ក្រុម​ហ៊ុន​នៅពេល​ដែល​មាន​បញ្ហា​ដែល​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​អាក់ខាន​មិនបាន​ដំណើរការ ក៏ដូចជាបុគ្គលិក​មិន​អាច​មក​ធ្វើការ​ក្នុង​ការិយាល័យ​បាន។ ការ​ជ្រើស​រើស​ធានា​រ៉ាប់​រង​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យជំនួញ​របស់​អ្នក​មាន​សុវត្ថិភាព​ និង​មាន​ទំនុក​ចិត្ត​នៅពេល​មាន​បញ្ហាជា​យថាហេតុកើតឡើង។ យ៉ាងណា​ក៏ដោយ អ្នកគប្បី​ត្រូវពិភាក្សា​ជាមួយ​ក្រុមហ៊ុនធានារ៉ាប់រង សាកសួរពី​ធានារ៉ាប់រងប្រភេទណា​ដែល​សក្ដិ​សមនឹង​ក្រុម​ហ៊ុន​របស់អ្នក។Continue reading “ធានារ៉ាប់រង ៧ប្រភេទសំរាប់តំរូវការពាណិជ្ជកម្ម”

ប្រភេទអាជីវកម្ម

ប្រភេទ​អាជីវកម្ម​ដែល​សហគ្រិន​ត្រូវ​ជ្រើសរើស​នៅពេល​បង្កើត​អាជីវកម្មដំបូងមាន​បី​ប្រភេទត្រូវពិចារណាគឺ ក្រុមហ៊ុន​ឯកកម្មសិទ្ធិ (Sole Proprietorship) ក្រុមហ៊ុន​សហកម្មសិទ្ធិ (Partnership) ក្រុមហ៊ុន​សាជីវកម្ម (Corporation) ក្រុម​ហ៊ុនឯកកម្មសិទ្ធ ជាប្រភេទពាណិជ្ជកម្ម​ដ៏សាមញ្ញ​ជាងគេ​ ដែល​មនុស្សម្នាក់​ជាអ្នក​ប្រតិបត្តិ​ពាណិជ្ជកម្មមួយ។ ក្រុមហ៊ុនឯកកម្មសិទ្ធិមិនមែន​ជា​ស្ថាប័ន​ស្រប​ច្បាប់នោះឡើយ​ ពោលគឺ​មនុស្ស​ម្នាក់​អាច​ធ្វើជា​ម្ចាស់​អាជីវកម្មមួយបាន ហើយ​ម្នាក់នោះជាអ្នកទទួលខុស​ត្រូវ​រាល់​បំណុល​របស់​ខ្លួន។ ក្រុមហ៊ុន​សហកម្មសិទ្ធិ ជា​ប្រភេទពាណិជ្ជកម្ម​ដែល​មាន​ការ​ចូលរួមទុនពីដៃគូពាណិជ្ជកម្ម​ច្រើន​លើសពីពីរនាក់។ ដៃគូពាណិជ្ជកម្ម​អាចជា​បុគ្គល ពាណិជ្ជកម្ម អង្គការ​មិនគិត​ប្រាក់ចំណេញ សាលា រដ្ឋាភិបាលជាដើម។ ក្រុមហ៊ុន​សាជីវកម្ម ជា​ក្រុម​ហ៊ុន​ស្រប​ច្បាប់​ដែល​គ្រប់​គ្រងដោយអ្ន​ក​ដឹក​នាំម្ចាស់​ភាគហ៊ុន​ជា​ច្រើននាក់។ ក្រុម​ហ៊ុន​​សាជីវកម្ម​ ទទួលខុស​ត្រូវដោយ​ស្រប​ច្បាប់​ចំពោះ​​សកម្មភាព​និង​បំណុល​របស់​ក្រុម​ហ៊ុន​ មិនមែន​ម្ចាស់​ភាគ​ហ៊ុននោះទេ។

ឥរិយាបទអ្នកទិញវៃឆ្លាត

សួស្ដីមិត្តអ្នកអានរបស់ប្លុកខ្ញុំគ្រប់រូប! សម្រាប់អត្ថបទនេះខ្ញុំសូមលើកពីប្រធានបទ “ឥរិយាបទអ្នកទិញវៃឆ្លាត” ដល់អ្នកអាន ។ នៅពេល​ដែល​អ្នក​មើលឃើញចំណងជើងនេះហើយ អ្នក​អាចគិតដល់​មនុស្ស​មួយចំនួន​ដែលពូកែទិញឥវ៉ាន់ ពូកែតថ្លៃ រើសរបស់បានល្អ និង​មាន​តម្លៃ​ថោក​សម​រម្យ ។ល។ ប៉ុន្តែនេះគ្រាន់តែជាចំនុច​ធម្មតា​មួយ​ចំនួន​នៃ​អ្នក​ទិញ​វៃ​ឆ្លាត​តែប៉ុណ្ណោះ ។ តើ​អ្នកគិតថា​អ្នក​ជា​អ្នក​ទិញ​វៃ​ឆ្លាត​ម្នាក់​ហើយ​ឬនៅ? តើ​ឥរិយាបទ និង​របៀប​បែបណាទើបហៅថាជាអ្នកទិញវៃឆ្លាត? តើ​ការ​ធ្វើខ្លួន​ជា​អ្នក​ទិញ​វៃ​ឆ្លាត​មាន​អត្ថ​ប្រយោជន៍អ្វីខ្លះ​? ដោយ​​មាន​បទពិសោធន៍​មួយចំនួន និង​បាន​គំនិត​ល្អៗ​ពី​ទីប្រឹក្សា​យោបល់ដ៏ពូកែខាង​ផ្នែក​លក់​ម្នាក់ ខ្ញុំបាន​គំនិត​ខាង​ក្រោម​នេះ​មួយចំនួន​សម្រាប់​អ្នក​អាន​ពិចារណាបាន ។ បច្ចុប្បន្ននេះ​មាន​ការ​ប្រជែងលក់ផលិត​ផល​ពីក្រុមហ៊ុន​នានាជាច្រើន ហើយគោលបំណងរបស់គេគឺសុទ្ធសឹងតែដូចគ្នា ពោលគឺ​ចំណេញ លក់បានចំនួនច្រើន ក្នុងរយៈពេលខ្លី ។ ដូច្នេះ​សិល្បៈនៃ​ការ​លក់​របស់​គេ​ធ្វើ​ឲ្យ​អតិថិជនគិតថា ផលិតផល​នោះ​ប្រាកដ​ជា​ល្អ​ដូច​គេ​ថា​ពិត​មែន ។ តើពិតទេដែលអ្នកនឹងទិញភ្លាមនោះ? អ្នកទិញវៃឆ្លាត ប្រាកដជា​ចង់ស្ដាប់​នូវ​​អ្វី​ដែល​គេ​បរិយាយ​ ប៉ុន្តែ​គាត់​ត្រូវ​ដឹង​ថា​ តើ​គាត់​ពិត​ជា​ត្រូវការ​ផលិត​ផលនោះ​កម្រិតណា ចាំបាច់ប៉ុណ្ណា ហើយ​ត្រូវតែទិញ ឬមិនចាំបាច់ទិញ ។ ការ​ជឿតាម​អ្នក​លក់​ដោយ​គ្មាន​គោល​បំណង​ច្បាស់លាស់ ធ្វើ​ឲ្យ​ហោប៉ៅ ឬ​គម្រោង​ចំណាយ​ប្រចាំខែរបស់អ្នកមានបញ្ហា បាន​តែ​របស់មិន​ចាំបាច់ និងស្ដាយក្រោយ ។ ក្រោយពីគិត​ច្បាស់លាស់ហើយថា អ្នកពិតជាចាំបាច់ត្រូវការផលិតផលមួយនេះពិតមែន តើអ្នក​បាន​ដឹងទេថា មានក្រុមហ៊ុន​ជា​ច្រើន​ដែល​លក់​ផលិត​ផល​ដូច​គ្នា​នេះ ក្នុង​តម្លៃ​ទាបជាង គុណភាព និងសេវាកម្ម​ល្អជាងនោះ? ដោយ​ហេតុ​ថា​មាន​ជម្រើស​ច្រើន តើ​អ្នក​នឹង​ទិញផលិត​ផល​មួយណា? ដូច្នេះ​មាន​តែ​ការ​ប្រៀប​ធៀប​ទេContinue reading “ឥរិយាបទអ្នកទិញវៃឆ្លាត”

ពេលគួរលាឈប់ពីការងារ

ដោយ​សារ​ទីផ្សារ​ការងារ​លើពិភព​លោក​កំពុងមាន​ភាព​តាន​តឹង​ ហេតុ​នេះ​ហើយ​បាន​ជា​អ្នកគិតថា បើ​អ្នក​មាន​ការងារ​មួយធ្វើ អ្នកត្រូវ​តែ​រក្សា​ការងារ​នោះ​កុំឲ្យរបូតធ្លាក់ពីដៃអ្នក ។ ប៉ុន្តែគំនិតបែបនេះ មិន​ពិតជា​ត្រឹម​ត្រូវ​រហូតនោះឡើយ ។ ដោយ​មាន​អ្នកគិតបែបនេះ ទើបពួកគាត់​ស្ថិត​នៅ​ជាប់​នឹងការងារនោះ​រហូត​ហួស​ពេល​ដែល​ពួកគាត់​ត្រូវ​ប្ដូរ មុខតំណែង ឬតួនាទី និង​ត្រូវ​ទ្រាំអោបទុក្ខព្រួយនោះជាដរាប ។ ខាង​ក្រោម​នេះជា​គំនិត​ទាំងឡាយ ដែល​បញ្ជាក់​ប្រាប់អ្នកថាអ្នកគួរ​ចាកចេញពីការងារនេះ ហើយបន្តអភិវឌ្ឍជីវិតការងាររបស់ខ្លួន ។ ១. រយៈពេលជាច្រើនខែ ដែលអ្នកគ្មានភាពរីករាយ នៅរាល់ពេលដែលអ្នកគិតពីកន្លែងធ្វើការរបស់អ្នក លែងចង់ឃើញកន្លែងធ្វើការ ។ ២.  មិនមាន​ការ​តម្លើង​ប្រាក់ខែរយៈពេល ៣ឆ្នាំ ៖ អាច​ថា​ក្រុម​ហ៊ុន​មួយ​ចំនួន​មិន​អាច​តំឡើង​ប្រាក់ខែជារៀងរាល់ឆ្នាំ​ដល់​បុគ្គលិកទូទាំងក្រុមហ៊ុនដោយសារ​ហេតុផល​សេដ្ឋ​កិច្ច ។ ប៉ុន្តែ​ប្រសិន​បើ​ច្រើន​ឆ្នាំកន្លងទៅហើយ ប្រាក់ខែនៅតែមិនមានកើនឡើងនោះ អ្នកគួរគិតគូរស្វែងរកមើលក្រុមហ៊ុនផ្សេង ដែលគេអាចផ្ដល់អ្វីដល់អ្នកលើសពីក្រុមហ៊ុនមួយនេះ ។ ប៉ុន្តែមុននឹង​អ្នក​សម្រេច​ចិត្ត​រក​ក្រុមហ៊ុន​ផ្សេងនោះ អ្នកគួរតែស្នើសុំ​ការ​តម្លើង​ប្រាក់​ខែ ពីក្រុមហ៊ុននេះជាមុនសិន ។ ប្រសិនបើក្រុមហ៊ុនមិន​អាច​ផ្ដល់​តាម​ការ​ស្នើ​សុំ​របស់អ្នកនោះទេ កង្វះខាតនេះគួរតែជាហេតុផលសមរម្យសម្រាប់អ្នកចាកចេញទៅរកទ្រនុំថ្មីជាប្រញាប់បានហើយ ។ ៣.   ​ចៅហ្វាយ ឬប្រធានរបស់អ្នកជាមនុស្សមានឥទ្ធិពលទៅលើ​ស្ថានភាពការងាររបស់អ្នក ។ ភាពមិនចូលចិត្ត​របស់​ចៅ​ហ្វាយ​នាយ​អាច​ជា​ឧប​សគ្គនៃឱកាស និង​ការ​ទទួលស្គាល់ស្នាដៃរបស់អ្នក ។ អ្នកគួរស្វែងរកអ្នកដែលផ្ដល់​នូវ​ការ​លើក​កម្ពស់ស្នាដៃរបស់អ្នក មិន​មែន​អ្នក​ផ្ដល់​ឧប​សគ្គដល់អ្នកនោះទេ ។ ៤. ប្រសិន​បើ​អ្នក​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​មិន​ល្អContinue reading “ពេលគួរលាឈប់ពីការងារ”

តើរៀន​ផ្នែក​គណនេយ្យធ្វើ​ការ​អី​បាន​ខ្លះ?

គណនេយ្យ គឺ​ជា​វិជ្ជាជីវៈ​មួយ​ ។ គ្រប់​ប្រតិបត្តិការអាជីវកម្ម​ទាំង​អស់​ត្រូវ​បាន គេ​កត់​ត្រា​ជា​ច្រើន​សតវត្សរ៍​កន្លង​មក​ហើយ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នៅ​ក្នុង​កន្លះ​សតវត្សរ៍​ចុង​ក្រោយ​នេះ គណនេយ្យ​ ត្រូវ​បាន​គេ​ទទួ​លស្គាល់​ថា​ជា វិជ្ជាជីវៈ​មួយ (A profession) ដូច​ជា​វិជ្ជាជីវៈ​ពេទ្យ និង​ច្បាប់​អញ្ចឹង​ដែរ ។ បច្ចុប្បន្ន​នេះ គណនេយ្យ​ករ​ជា​ច្រើន (Accountant) កំពុង​ប្រើ​ប្រាស់​វិជ្ជា​ជីវៈ​នេះ​ក្នុង​អាជីវកម្ម​ផ្សេងៗ ។ គណនេយ្យ​ករ​ អនុវត្ត​ជំនាញ​របស់​ខ្លួន​ទៅ​លើ​ផ្នែក​បួន​សំខាន់ៗគឺ៖ គណនេយ្យ​សាធារណៈ (Public Accounting) គណនេយ្យ​ឯកជន (Private accounting) គណនេយ្យ​មិន​ស្វែង​រក​ប្រាក់​ចំណេញ ឬគណនេយ្យ​រដ្ឋាភិបាល (Not-for-profit accounting or Government accounting) និង ការ​អប់​រំ​ជាន់​ខ្ពស់ (Higher Education) ។ សេចក្ដីអធិប្បាយ៖ ក. គណនេយ្យ​សាធារណៈ ក្នុង​គណនេយ្យ​សាធារណៈ គណនេយ្យ​ករ​អាច​ថ្វើ​ការ​ជា​បុគ្គលិក​ម្នាក​ ឬ​ជា​សមាជិក​ម្នាក់​របស់​ក្រុម​ហ៊ុន​គណនេយ្យ​សាធារណៈ (Pulic account firm) ។ គណនេយ្យ​ករ​សាធារណៈ ជា​គណនេយ្យ​ករ​ដែល​អាច​ធ្វើ​ការ​បំរើ​សេវាកម្ម​ឲ្យ​ក្រុមហ៊ុន​ពីរ ឬ​ច្រើន ។ នៅ​ក្នុង​គណនេយ្យ​សាធារណៈContinue reading “តើរៀន​ផ្នែក​គណនេយ្យធ្វើ​ការ​អី​បាន​ខ្លះ?”