គ្រិស្មាស់

គ្រិស្មាស់! អ្នកជាថ្ងៃដែលខ្ញុំកើត! ខ្ញុំពិតជាមានមោទនភាពដែលបានកើតមកនៅថ្ងៃនេះ! តែ….ចាប់ពីថ្ងៃនេះតទៅខ្ញុំស្អប់អ្នកហើយ ព្រោះគ្រិស្មាស់រាល់ឆ្នាំ ខ្ញុំមិនដែលមានសេចក្តីសុខទេ អ្នកផ្តល់ឲ្យខ្ញុំតែទឹកភ្នែក និងការឈឺចាប់។ ខ្ញុំតែងតែរំពឹងចង់បានអ្វី ពីអ្នក! នៅថ្ងៃនោះ អ្នកបានផ្តល់សេចក្តីសុខដល់មនុស្សទូទាំងពិភពលោក ចុះហេតុអ្វី បានជាអ្នកផ្តល់ឲ្យខ្ញុំតែក្តី អស់សង្ឃឹមនិង ការឈឺចាប់ទៅវិញ? ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ សប្បាយចិត្តក្នុងចំនោមទុក្ខព្រួយរាប់រយជំពូក។ តែការឈឺចុកចាប់ចុងក្រោយនេះ បានធ្វើឲ្យស្នាមញញឹមក្លែងក្លាយរបស់ខ្ញុំក្លាយទៅជាការឈឺចាប់ ដែលសូម្បីតែទឹកភ្នែកលាងមុខក៏គ្មានផង! មែនហើយ វាជារឿងធម្មតាទៅហើយ ទោះមិនទាន់ដល់ថ្ងៃនោះមកដល់ក៏ដោយ តែខ្ញុំក៏គួរតែទទួលស្គាល់ដែរថា ខ្ញុំមិនគួរទ្រាំទ្រចំពោះឯងទៀតទេ។ ខ្ញុំបានភ្លេចគ្រប់យ៉ាងអស់ទៅហើយ តែថ្ងៃនេះធ្វើឲ្យខ្ញុំនឹកឃើញខែធ្នូរាល់ឆ្នាំរបស់ខ្ញុំគ្រប់ឆ្នាំ! គ្រប់គ្រាន់ហើយ! ខ្ញុំស្អប់ឯង! ឯងមិនខុសទេ តែហេតុអ្វី បានជារឿងរ៉ាវអាក្រក់តែងតែកើតឡើងនៅក្នុងកំលុងពេលនេះរាល់ឆ្នាំ? ឯងអាចផ្តល់ក្តីសុខឲ្យគេបាន ចុះគ្រាន់តែមនុស្សម្នាក់ដូចខ្ញុំឯងផ្តល់ឲ្យមិនបាន? នៅ ថ្ងៃអាទិត្យ, December 19, 2010 នៅម៉ោង 10:38pm

ដំណឹង

ងងឹតឈឹង! ខ្ញុំបានឃើញពន្លឺព្រឹមៗ នៅ​ពី​ខាង​មុខ​ខ្ញុំ​ ពន្លឺ​ក្រហម​តូច​នោះ​បាន​ចាប់ផ្តើម​ខិត​ចូល​មក​យ៉ាង​សន្សឹម​ៗ ធ្វើ​ឲ្យ​ទំហំ​នៃ​ពន្លឺ​នោះ​រី​កមាឌ​ធំឡើង​ៗ។ វាមក​កាន់​តែ​ជិត​ខ្ញុំ​កាន់តែ​ដឹង​ច្បាស់​ថា មាន​ស្រមោល​រាង​កាយ​ដ៏​ទន់​ភ្លន់​មួយ​កំពុង​ឆ្ពោះ​តម្រង់​មក​រក​ខ្ញុំ។ ក្រោយ​មក​ភាព​អន្វការ​ក៏​បាន​ចូល​ខ្លួន​ពេញទី​មក​ព័ទ្ធ​ជុំ​វិញ​ខ្ញុំ​។​ ខ្ញុំ​មើល​ពន្លឺ​នោះ​លែង​ឃើញ​ទៀតហើយ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ដឹង​ជាក់​ថា ហាក់​មាន​មនុស្ស​ម្នាក់​កំពុង​ឈរ​នៅ​ទល់​មុខ​ខ្ញុំ​ ទោះ​បី​ខ្ញុំ​មើល​មិន​ឃើញ​ក៏​ដោយ។ ខ្ញុំ​ចង់​ដឹង​ជា​ខ្លាំង​ថា​ម្នាក់​នោះ ជា​អ្នក​ណា? ដង្ហើ​ម​ខ្ញុំ​នៅ តែ​ដក តែគេ…ចុះ​ម្តេច​បាន​ជាងងឹត​អ្វី​ម៉្លេះ? គិត​ប៉ុណ្ណេះ ដៃ​ខ្ញុំ​ចាប់​ផ្តើ​មស្រវា​រាវ​រក​វត្ថុ​ដែល​ខ្ញុំ​ទើប​នឹង​ញ្ញាណ​ដឹង​ នោះភ្លាម​ ស្រាប់​តែ​ “ហ្អក់!” ខ្ញុំ​បន្លឺ​សម្លេង​មួ​យ​ដង្ហក់ដង្ហើម​ស្របទៅ​នឹង​រាង​កាយ​មួយ​ដែល មក​ចាប់​អោប​ខ្ញុំទាំង​កញ្ឆក់។ ខ្ញុំ​ស្រឡាំង​កាំង​នៅ​លើ​ពូក! អូហ៍! ព្រះអើយ! ខ្ញុំ​បាន​ភ្ញាក់​ពី​ការ​យល់​សប្តិ​តាំង​ពី​វិនាទី​ដែល​ខ្ញុំ​ដង្ហក់​ បន្តិចនោះ នាខណៈ​ដែល​រាង​កាយនោះ​ស្ទុះមកអោប​ខ្ញុំ​! ខ្ញុំ​នៅ មិន​ទាន់​អស់ចម្ងល់​ តែ​ក៏​ហួស​ចិត្ត​ខ្លួន​ឯង នឹង​សុបិន្ត​ចម្លែក​នេះ។ ខ្ញុំ​យក​ដៃ​ឈ្លី​សក់​ក្បាល​ខ្លួន​ឯង​ រួចក៏​ដើរ​តម្រង់​ទៅ​បន្ទប់​ទឹក លុប​មុខ​រួច​ហើយ ខ្ញុំ​ញញឹម​ទៅនឹង​កញ្ចក់​មួយ​ផ្ទាំង​ធំ​ក្នុង​បន្ទប់ទឹក​របស់​ខ្ញុំ​… ” ​ថ្ងៃ​ថ្មី…! សូ…!” ខ្ញុំ​គិត​បណ្តើ​រញញឹម​បណ្តើរ។ ខ្ញុំ​មិន​សប្បាយ​ចិត្ត​សោះ នៅ​ពេ​ល​ក្រឡេក​ទៅ​មាត់​បង្អួច​ ក្រៀម​ស្វិតក្រញង់ ដល់​ឬស។ “ហ៊ឺម..អត់​ស្រោច​ទឹក​តែ​មួយ​ថ្ងៃ​ មិនគួរអី​ បែ​រជាងាប់​អ៊ីចឹង​សោះ! សូ​ប្រាកដជា​បន្ទោស​មិន​ខាន​ថា ខ្ញុំ​មិន​ចេះ​ថែ​របស់​គេ​ឲ្យ!” ខ្ញុំ​មិន​អាច​ធ្វើ​អ្វី បាន​ក្រៅ​ពី​ ទុក​វា​នៅ​សភាព​ដើម​ដូច​នេះ ព្រោះមិន​ចង់បោះ​វា​ចោល​ទេ។Continue reading “ដំណឹង”

គ្រាន់តែជាអារម្មណ៍អត់បានការមួយប៉ុណ្ណោះ

សុភមង្គល? ពាក្យនេះប្រហែលជាគ្មានក្នុងជីវិតខ្ញុំទេ តែខ្ញុំក៏នៅញញឹមបាន មែនហើយពិបាកអីគ្រាន់តែញញឹម គ្រាន់តែចង់ធ្វើជាខ្លួនឯងក៏មិនបានដែរ! ព្រោះរាល់ថ្ងៃខ្ញុំ មិនខុសពីកញ្ច្រោងពាក់ស្បែកតោទេ គឺសប្បាយបានតាក្នុងហ្វេសប៊ុកហ្នឹងឯង ជាខ្លួនឯងបានតាក្នុងហ្វេសប៊ុកហ្នឹងឯង ខាងក្រៅខ្ញុំជាមនុស្សម្នាក់ផ្សេងទៀត ដែលខ្ញុំមិនចង់បាន គឺស្ងាត់ស្ងៀម មិនចេះស្តី! ជីវិតគឺម្យ៉ាងដែរហ្ន៎… (នេះមិនមែនសាររៀបរាប់ទុក្ខព្រួយទេ គ្រាន់តាឆ្លើយសំនួរក្នុងចិត្តមិត្តរបស់ខ្ញុំទេ) ពេលនេះនៅតែអាចញញឹមបាន….

ប្រសិន​បើអ្នកបានធ្វើដូច្នេះមែន…

ការប្រព្រិត្តរបស់​មនុស្ស បង្ហាញចេញ​ជា​សំដី សំដី​ពិតៗ ដែល​ប្រាប់​តាម​រយៈសកម្មភាពរបស់ពួកគេ….ត្រៀមខ្លួន​ណា! ហើយសូមស្វាគមន៍ជានិច្ចសំរាប់មតិរិះគន់!

សេចក្តីសុខមនុស្ស​មិន​ខ្នើត​

មានរឿងខ្លះ​យើង​មិន​អាច​យល់​បាន​ ហើយ​មាន​រឿង​ខ្លះ​យើង​ក៏​មិន​ចាំ​បាច់​ស្វែង​រក​ហេតុ​ផល​របស់​វា​ដែរ ព្រោះវា​មិន​មាន​ហេតុ​ផល​សំរាប់​ឲ្យ​យើង​​ការ​ពារ​ខ្លួ​ន​ឯង​ក្នុង​សាលក្រម​របស់​ព្រះ​ជាម្ចាស់​នៅ​ទោស​កំ​ហុស​​ទាំងអស់​នោះ​ឡើយ។ ព្រះ​ជាម្ចាស់​បាន​​យាង​មក​ដើម្បី​នឹង​អត់​ទោស​ដល់​អ្នក​ណាដែល​ពិត​ជាបាន​កែ​ប្រែកំហុស​របស់​ខ្លួន​តែប៉ុណ្ណោះ​។ ឳណ៎! ពេល​ខ្លះ​ក៏ចង់​ដឹង​ច្បាស់​ណាស់​ថា តើ​មនុស្ស​ដូច​ជារូប​ខ្ញុំ​នឹង​អាច​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​បាន​យូរ​ប៉ុណ្ណា​ទៀត​ទេណ៎! តាំងពី​ម៉ោង​ ៣​ទៀប​ភ្លឺម៉្លេះ ខ្ញុំ​បាន​អង្គុយ​នៅ​មុខ​កំព្យូទ័រ​ស្វែង​រក​អ្វី​មិន​ដឹង គ្មាន​ចាប់​អី​មួយច្បាស់​លាស់​ទាល់​តែ​សោះ​។​ តាម​ពិតទៅ​ពន្លឺ​នៃ​ភ្នែក​របស់​ខ្ញុំ​ដែល​ចាំង​ តប​ទៅនឹង​ពន្លឺម៉ាស៊ីន​ដ៏តូច​ច្រលឹង​មួយ​នេះ គឺមិនមែនកំពុង​រាវ​រក​ឯកសារ​ ឬ​របស់​អ្វី​មួយ​ជា​ប្រយោជន៍​នោះ​ឡើយ​ ផ្ទុយ​ទៅ​វិញ​អារម្មណ៍មួយ​នេះ​បាន​រសាត់​អណ្តែត​ទៅ​កាន់​ទី​មួយ​ដែល​ ពោរពេញ​ដោយ​ការឈឺចាប់​ជាទី​បំផុត។ ខ្ញុំ​មាន​ញ្ញាណដឹង​ថា អារម្មណ៍​មួយ​នេះ​កំពុង​វិល​វល់​គិត​គូរ​ពីរឿង​ជាច្រើន​ពី​ម្សិល ហើយ​ក៏​កំពុង​ចែក​រំលែក​បញ្ហា​ និង​ទោសានុទោស​នេះ​ដល់​លោក​ស្អែក ដែល​កំពុង​យាង​យាស​យាត្រាមក​ដល់​​តាម​កាលនាទី​របស់​ខ្លួន​។ ខ្ញុំ​មាន​អារម្មណ៍​ថា ចង់​ចាក​ចេញ​ពី​ពិភពលោក​នេះ​មួយ​អាទិត្រ​ នៅ​តែ​ព្រះ​វិហារ​ អធិស្ថាន បួងសួង​ទៅ​ព្រះ​របស់​ខ្ញុំ (ព្រះយេស៊ូវ) ពីកំហុស​ដែល​ខ្ញុំ​បាន​ប្រព្រិត្ត​កាល​ពី​ម្សិល។ ការពិត​ដែល​សំខាន់ជាងនេះ​ទៅ​ទៀតនោះ​គឺ ខ្ញុំ​ដឹង​ថារាល់​ពេល​ដែលខ្ញុំ​មាន​បញ្ហា​ ខ្ញុំ​តែង​តែ​គេច​វេស​ពី​បញ្ហា​ទាំងនោះ​មួយ​រយៈ មួយ​រយៈ​ដែល​ខ្ញុំ​អាច​សញ្ចឹង​នូវ​កំហុស​ដែល​ខ្ញុំ​បាន​ប្រព្រិត្ត​។​ មួយរយៈដែល​ខ្ញុំ​អាច​មាន​ពេល​ប្រាប់​ព្រះ​ដែល​ទ្រង់​ចាំ​តែ​ស្តាប់​ដោយ​យក​ចិត្ត​ទុកដាក់​នឹង​ខ្ញុំ​នៅ​ពេល​ខ្ញុំ​អធិស្ឋាន​។ ទ្រង់​ជា​មួយ​អង្គ​ ដែល​ខ្ញុំ​មើល​មិនឃើញ​ ហើយ​ចាំ​ដោះ​ស្រាយបញ្ហា​​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន​ ក្នុង​កំឡុង​ពេល​ដែល​ខ្ញុំ​កំពុង​រង់​ចាំ រង់ចាំ​ដោយ​អន្ទះ​សារ។ ​ព្រះ​វិហារ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំមាន​អារម្មណ៍​ស្ងប់​ ព្រោះ​អ្វី​ដែល​ខ្ញុំ​ឃើញ​គឺ​​ព្យា​ណូ ដ៏​ច្រលឹង​មួយ​នៅ​កណ្តាល​ទី​ជំនុំ​ដ៏ទូលាយ ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​បើ​កទូលាយ​សំរាប់​ដំណោះស្រាយ​សំរាប់​បញ្ហាខ្ញុំ​ចឹង។ ខ្ញុំ​ដើរ​ទៅ​កាន់​ឧបករណ៍​តន្រ្តី​ដ៏​គួរ​ជា​ទី ត្រអាល​នឹង​ពាល់​ ជាទី​ត្រអាល​នឹង​ចាប់​លេង​មួយ​បទនេះ​ដោយ​ចិត្ត​ស្ងប់​ គ្មាន​គិត​អ្វី ទាំងអស់​ក្រៅ​ពី​សោភ័ណ្ឌ​របស់​នាង​ (ព្យាណូ) ខណៈ​ដែល​នៅ​លើ​ចុង​ព្រឹក្សា​ខាង​ក្រៅ​ព្រះ​វិហារ​ មាន​សំលេង​តូចៗ ជីបជីប ពី​របី​ក្បាល​របស់​ចាប​ពូក​ នៅ​ទៅ​វាល​ដែល​សំបូរ​ទៅ​ដោយ​សន្លឹក​ពណ៌មាស​ ពណ៏លឿងContinue reading “សេចក្តីសុខមនុស្ស​មិន​ខ្នើត​”

សាររបស់​បុរស​ម្នាក់​ជូន​ចំពោះស្រីៗ

វិប្បដិសារី ថ្វី​ត្បិត​តែ​ពិ​ភព​លោក​នេះ​ហាក់​ដូច​ជា​ គ្មាន​សល់​កន្លែង​សំ​រាប់​រូប​ខ្ញុំ​ស្នាក់​នៅ​ក៏​ដោយ​ចុះ​ ខ្ញុំ​នៅ​តែ​មុខ​ក្រាស់​ជំ​រុល​ទៅ​មុខ​ រស់​នៅ​ ទាំង​តឹង​ទ្រូង​តែ​ឯង​។​ ខ្ញុំ​មិន​មែន​តឹង​ទ្រូង​ដោយ​សារ​ភាព​ឯ​កោ​នោះ​ឡើយ​ គឺ​​តឹង​​​ទ្រូង​​នូវ​​អ្វី​​ដែល​ខ្ញុំ​ចង់​ធ្វើ​ បែរ​ជា​មិន​អាច​ធ្វើ​ទៅ​បាន​។​ ​ត្បូង​ខ្ចី​ដែល​កំ​ពុង​លូត​លាស់​ ឲ្យ​ក្លាយ​ទៅ​ជា​ត្បូង​ដ៏​មាន​តំ​លៃ​ ​តែ​បែរ​ជា​មិន​អាច​ទៅ​រួច​ ​ព្រោះ​មាន​អំបូរ​មនុស្ស​មួយ​ចំ​នួន​ ​ដែល​​មិន​​ចេះ​កែ​​ប្រែ​​នូវ​​ច​រិត​​​បំ​ផ្លាញ​សោះ​​នោះ​​ ហ៊ាន​មក​ក​កាយ​ត្បូង​ដ៏​ខ្ចី​នោះ​។ ​គេ​មិន​ឲ្យ​តំ​លៃ​ ​ហើយ​ក៏​បោះ​បង់​ចោល​ ​ជាន់​ឈ្លី​ ​ដូច្នេះ​ដ​ដែល​ម្តេច​ក៏​មិន​ទុក​ឲ្យ​ត្បូង​មួយ​គ្រាប់​នេះ​បាន​ដុះ​ផង​។​ ឳ​ណ៎​!​ ​ពពួក​មនុស្ស​ជំ​ពូក​នេះ​ ​មាន​​ក្នុ​ង​លោក​​នេះ​​ច្រើន​ដែរ​ឬ​ទេ?​ ​ត្បូង​ដ៏​តូច​នេះ​ ​ប្រ​ដូច​ប្រៀប​ទៅ​នឹង​ដួង​ចិត្ត​របស់​ខ្ញុំ​ដែល​ស្នេហ៍​នារី​ម្នាក់​នោះ​ដូច្នោះ​ឯង​។​ ​នៅ​ពេល​ដែល​នាង​បាន​ជីក​ក​កាយ​ដឹង​នូវ​ជំរៅ​នៃ​ហ​ទ​យ​ទ័យ​របស់​ខ្ញុំ​ហើយ​ ចុះ​ម្តេច​ឡើយ​ក៏​មក​បណ្តុះ​ប​ង្អាប់​ ​សេ​ច​​ក្តី​​​ប្រតិ​​ព័​ទ្ធ​​របស់​ខ្ញុំ​ចំ​ពោះ​រូប​នាង​ ​ទាំង​នេះ​ជា​អា​រម្មណ៍​ដែល​មាន​តំ​លៃ​បំ​ផុត​សំ​រាប់​នរៈ​។​ ខ្ញុំ​បាន​ឈ​រ​សើច​ ​សើច​ ​ហើយ​សើច​យ៉ាង​ខ្លាំង​ទៀត​ផង​ ​នៅ​គ្រា​ដែល​នាង​បាន​ដោះ​ដៃ​ ​ពី​ ​ខ្ញុំ​ទៅ​ដោយ​ត្រឹម​ពាក្យ​មួយ​ឃ្លា​ថា​ ​”​ន​រៈ​!​ ​ពិភព​លោក​របស់​បង​ ​មិន​សក្តិ​សម​នឹង​នារី​ដូច​ជា​អូន​ទេ​!​ ​អូន​ស្រ​លាញ់​បង​ ​អូន​ក៏​ដឹង​ដែរ​ថា​ ​បង​ស្រ​លាញ់​អូន​ដូច​គ្នា​។​ ​អូន​បាន​រក​ឃើញ​ពិ​ភព​លោក​ថ្មី​មួយ​ទៀត​ ​ដែល​​ជា​​ក្តី​​ស្រ​​ម៉ៃ​​របស់​​អូន​​ពិត​​ប្រា​កដ​​​ហើយ​!​ ​​អូន​សុំ​ទោស​!​ ​អូន​ស​ង្ឃឹម​ថា​បង​នឹង​យល់​ហើយ!​”​ ​ស្នេហារបស់ខ្ញុំចប់ត្រឹមនេះឯង… អ្វីដែលខ្ញុំបានដឹងនោះ គឺនាងបានដើរចូលក្នុងឡានស្ព័រទំនើបមួយចេញទៅ។ ហេតុអ្វីបានជាខ្ញុំមិនឃាត់នាងទៅ? ហេតុអ្វី ខ្ញុំត្រូវទទួលយកហេតុផលដែលមិនសមជាហេតុផលបែបនេះ? នរៈ! ប្រាប់នាងទៅ ថានាងគិតខុសហើយ! ម៉េចក៏ខ្ញុំគិតមិនចេញ ថាត្រូវធ្វើអ្វីបន្ទាប់ទៀត?Continue reading “សាររបស់​បុរស​ម្នាក់​ជូន​ចំពោះស្រីៗ”

សៀវភៅកំណត់ហេតុបិសាច

អស់រយៈពេល៥ឆ្នាំមកហើយ… តាំងពីថ្ងៃដែលខ្ញុំចាប់ផ្តើមសរសេរកំណត់ហេតុប្រចាំថ្ងៃផ្ទាល់ខ្លួនមក។ ខ្ញុំនឹងស្តាយក្រោយមែនទែនចំពោះអនុស្សាវរីយ៍ទាំងអម្បាលម៉ាន ដែល​ខ្ញុំ​ពុំ​បា​​​ន​សរសេរ​ទុក​ក្នុង​កំណត់​ត្រា​នេះ​ ហើយ​វា​ក៏​បាន​រលត់​រលាយ​បាត់​ទៅ​តាម​ពេល​វេលា​ ដែល​តែង​តែ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​ជា​មួយ​ នឹងការចងចាំរបស់មនុស្សជានិច្ចនោះ។​ និយាយពីការចងចាំហើយ និង​ពេល​វេលា​វាប្រៀប​ប្រដូច​ទៅនឹង​ដែក​ហើយ​និង​ទឹកដូច្នោះដែរ​ វានឹងបំផ្លាញ​ខ្ទេច​ខ្ទី​នូវសោភ័ណ្ឌ និង​ភាពរឹងប៉ឹង​របស់លោហៈ​ប្រភេទ​នេះ​ ដោយ​ច្រេះអញ្ចឹងឯង។ អស់រយៈពេល ៥ឆ្នាំមកនេះ​សៀវភៅកំណត់​ហេតុជា​អ្នក​ដែលនៅ​ជិត​ដឹត​ នឹងខ្ញុំជាងគេ​ហើយ វាជាអ្នក​ដែលយល់ចិត្តខ្ញុំ​ជាងគេ រហូតខ្ញុំ​អាចទុកចិត្ត​នឹងប្រាប់វាគ្រប់រឿងរ៉ាវ​ដែលខ្ញុំ​បានជួប​ប្រទះ។ ចប់ និយាយលក្ខណៈ formal មានភាពពិបាកមែន មានអារម្មណ៍ថាពិបាកដកដង្ហើមណាស់ ឥឡូវនិយាយបែបស្រែៗម្តង។ សៀវភៅកំណត់ផស់ញ៉ុមមានពីរប្រភេទ គឺ​សៀ​វ​ភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​​ខ្ញុំ​ពិតៗ និង​ សៀវភៅកំណត់ហេតុបិសាច ដែលជាលក្ខណៈប្រលោមលោក ដែលកំពុងតែតាសេររាល់ថ្ងៃ ហើយសន្យាថានឹងដាក់ជូនអាន នៅសប្តាហ៍ក្រោយនេះ។ ឥឡូវ​សូម​និយាយ​ពី​សៀវ​ភៅ​កំណត់​​ហេតុផ្ទាល់ខ្លួនម្តង ដូច​ញ៉ុមនិយាយខាងលើចឹងថា កំណត់ហេតុជាអ្នកដែលខ្ញុំយល់ចិត្ត ហើយតាមពិតវាក៏ជាបិសាចពិតមែន ព្រោះ​ថា​មាន​មនុស្ស​ជា​ច្រើន​អ្នក​ហើយ​ដែល​ជួប​គ្រោះ​ថ្នាក់​ដោយ​សារ​តែវា។ ហេតុអីបានញ៉ុមនិយាយចឹងព្រោះថា ញ៉ុមតែងតែកត់ចូលញឹកញាប់ជាងគេគឺ កំណត់ត្រាអ្នកជំពាក់លុយ។ ហើយកុំភ័យញ៉ុមមិនដេលភ្លេចទេ រឿងគេជំពាក់នេះមួយ។ ឲតាភ្លេចខ្ញុំបើកបញ្ចីនេះភ្លាម។ កំណត់ហេតុនេះមានដូចតទៅ៖ រឿងគេជំពាក់លុយ កត់ចូល រឿងជំពាក់លុយគេ អត់សូវកត់ចូលទេ រឿងទុក្ខសោក កត់ចូលម្តងម្កាល រឿងសប្បាយៗ មិនដែលភ្លេចសរសេរទេ ចុះអ្នកភូមិវើតប្រេស មានដែលមានសៀវភៅកំណត់ត្រាផ្ទាល់ខ្លូនចឹងទេ? គួរតែកត់ទៅ ព្រោះថាដល់ពេលស្លាប់ទៅContinue reading “សៀវភៅកំណត់ហេតុបិសាច”

លាដីកំនើត

ភ្ញាក់ឡើងពីព្រលឹម អ្វីដែលបានចូលមកក្នុងខួរក្បាលដ៏ស្ពឹករបស់ខ្ញុំគឺ ខ្ញុំត្រូវរៀបចំឥវ៉ាន់ ដើម្បីចូលដីក្រុងក្នុងថ្ងៃនេះ។ ឡាននីសសាន់បានត្រៀមខ្លួនរួចជាស្រេចនៅមុខផ្ទះ ដោយមានពូៗមាឌធំពីរបីនាក់រៀបចំដាក់គ្រែធ្វើពីឈើបេងដែលជាកេរ្ត៏ដូនតាបីជំនាន់ របស់ក្រុមគ្រួសារខ្ញុំ ដាក់លើឡាន និងសំរាមអត់ប្រយោជន៍ [ឥវ៉ាន់ផ្សេងៗ] ដាក់លើឡាន។ អ្វីដែលខ្ញុំមិនអាចភ្លេចបាននោះគឺទឹកមុខ ក្រៀមក្រំរបស់អ្នកជិតខាងទាំងឡាយដែល ខ្ញុំស្គាល់ស្ទើរតែ ពាក់កណ្តាលជីវិតរបស់ខ្ញុំហើយនោះ បែរជាបែកគ្នាថ្ងៃនេះ ហើយមិនដឹងយូរប៉ុនណាបានមកជួបវិញ ព្រមជាមួយនឹងទឹកមុខមួយបែបទៀត ដែលជាគំនួចក្នុងចិត្តរបស់គេដែលហួសចិត្តនឹង គ្រួសាររបស់ខ្ញុំ។ មូលហេតុដែលធ្វើអោយខ្ញុំត្រូវដូរមករស់នៅឯក្រុងភ្នំពេញគឺដោយ សារតែម្តាយ និងឳពុករបស់ខ្ញុំលែងលះគ្នា។ អស់រយៈពេលកន្លះឆ្នាំមកហើយដែលគ្រួសារខ្ញុំ ជួបប្រទះតែភាពជូរចត់ ទឹកភ្នែក បញ្ហា និងការបាត់បង់ រហូតដល់ដំណោះស្រាយចុងក្រោយរបស់ពួកគាតគឺការលែងលះ និង បែកបាក់គ្នា។ [រវាងប៉ា និងម៉ាក់ តើឯងរើសយកមួយណា?] ប្រហែលជាអ្នកដែលកំពុងអានរឿងនេះធ្លាប់បានជួបប្រទះនូវសំនួរ បែបនេះផងក៏មិនដឹង។ ក្នុងចំនោមបងប្អូនប្រុសៗទាំង ៤នាក់ គ្មានអ្នកណាម្នាក់ទៅតាមពុកខ្ញុំទេ ដោយគិតថានឹងគ្មានក្តីសុខ បើពេលណាមួយពុកសំរេចចិត្តយកប្រពន្ធចុង។ តែយើងនៅតែស្រលាញ់ពុកដដែល។ ឡានចេញដំនើរ ចាកពីដី និងផ្ទះដែលខ្ញុំបានរស់នៅតាំងពីកើតរហូតដល់អាយុ ១២ឆ្នាំ ចេញពីដីអនុស្សា ដែលធ្លាប់សប្បាយ ធ្លាប់រត់លេងជាមួយមិត្តភក្តិ។ ខ្ញុំមើលរហូតផុតកន្ទុយភ្នែក រហូតរូបភាពផ្ទះចាស់របស់ខ្ញុំបានបាត់ចេញពីចក្ខុ ហួសវិស័យនឹងបកក្រោយ។ តាមផ្លូវខ្ញុំខំកត់ចំនាំក្នុងចិត្តជានិច្ចនៅផ្ទះមិត្តភក្តិទាំងឡាយដែលខ្ញុំធ្លាប់បានលេងជាមួយ ទឹកស្ទឹងពោធិ៍សាត់ដែលធ្លាប់មុជលេង ធ្លាប់លង់ទឹកContinue reading “លាដីកំនើត”