ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?

ថ្ងៃមុនខ្ញុំបានជជែកគ្នាលេងជាមួយបងស្រីម្នាក់តាមឆាត។ គាត់ហាក់បង្ហាញការចាប់អារម្មណ៍នៅពេលខ្ញុំស្នើសុំសម្ភាសន៍ប្អូនប្រុសម្នាក់ពីទម្លាប់នៃការអានរបស់យុវជនខ្មែរ។ មូលហេតុគឺមកពីគាត់កំពុងធ្វើការសង្គមទាក់ទងនឹងការអាននេះដូចគ្នា។ អ្វីដែលគាត់កំពុងធ្វើគឺជាការសម្ភាសន៍មនុស្សមួយចំនួនក្នុងទម្រង់ជាវីដេអូ។  តាមការជជែកគ្នាបន្តិចនោះ ខ្ញុំបានដឹងថាគាត់មានការងារជាអ្នកស្រាវជ្រាវបែបបរិមាណ ឯខ្ញុំកំពុងធ្វើការស្រាវជ្រាវបែបគុណភាព គ្រាន់តែអ្វីដែលយើងធ្វើគឺទៅលើប្រធានបទតែមួយ។ នៅពេលដែលខ្ញុំប្រាប់គាត់ ពីអ្នកដែលខ្ញុំបានជួបសម្ភាសន៍ជាមួយនោះ គាត់ហាក់បង្ហាញភាពមិនពេញចិត្ត/មិនទុកចិត្ត ទៅលើអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំគិតថាគាត់មានជំនឿចិត្តទៅលើបរិមាណនៃចំនួនមនុស្សដ៏ច្រើនក្នុងការផ្ដល់មតិឬចម្លើយក្នុងការស្រាវជ្រាវនេះ។ ចំពោះខ្ញុំ ការស្រាវជ្រាវតាមបែបបរិមាណ ឬគុណភាពក្ដី លទ្ធផលនៃការស្រាវជ្រាវសុទ្ធតែអាចនាំទៅរកភាពជោគជ័យ និងលទ្ធផលដូចគ្នា។ អ្វីដែលខុសគ្នា គឺវិធីសាស្ត្រ ដំណើរការ និងរបៀបវិភាគតែប៉ុណ្ណោះ។ ចំពោះការស្រាវជ្រាវខ្លះ បរិមាណ ឬតួរលេខមិនមែនជាតម្រូវការរបស់អតិថិជននោះទេ ព្រោះគេមិនអាចឲ្យជាចំនួនលេខទៅកាន់អារម្មណ៍ គំនិត ឬហេតុផលបាននោះទេ។ ចំពោះការស្រាវជ្រាវខ្លះ គេត្រូវការបរិមាណ ចំនួនលេខច្បាស់លាស់ ដូច្នេះការស្រាវជ្រាវបែបបរិមាណ ជាជម្រើសដ៏ល្អមួយ។ យ៉ាងណាក្ដី ការស្រាវជ្រាវទាំងឡាយរមែងមានបញ្ចូលនូវទិន្នន័យពីការស្រាវជ្រាវទាំងពីរប្រភេទនេះដែរ។ តាមបទពិសោធន៍ការស្រាវជ្រាវរបស់ខ្ញុំ ផ្នែកគុណភាព គម្រោងខ្លះយើងត្រូវការជួបមនុស្សសម្ភាសន៍មិនដល់ ៥០នាក់ផង។ ផ្ទុយទៅវិញ ការស្រាវជ្រាវបែបបរិមាណអាចទាមទារឲ្យមានទិន្នន័យពីមនុស្សជាច្រើនរយ រហូតដល់ម៉ឺននាក់ក៏មាន។ មានគម្រោងខ្លះដែលគេចង់ឲ្យខាងខ្ញុំស្រាវជ្រាវឲ្យ តែខាងខ្ញុំមិនទទួលយក ព្រោះយើងគិតថា អតិថិជននោះទាមទារលទ្ធផលជាបរិមាណជាជាងគុណភាព។ ក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ យើងគួរតែរៀនពីគ្រប់ផ្នែកទាំងអស់នៃការស្រាវជ្រាវ។ មិនមែនគ្រប់ការស្រាវជ្រាវទាំងអស់សុទ្ធតែការស្រាវជ្រាវបែបបរិមាណអាចធ្វើបាន ឬការស្រាវជ្រាវបែបគុណភាពអាចអនុវត្តបានទៅលើគ្រប់ការស្រាវជ្រាវនោះទេ។ វាប្រៀបដូចជាបេះដូងដែលមានទម្ងន់ពីរបីក្រាម តែមានឥរិយាបទប្រែប្រួលតាមស្ថានភាពផ្លូវចិត្តដ៏ច្រើនរាប់មិនបាននោះដែរ។ យើងគួរតែបើកចិត្តរៀនពីអ្វីដែលយើងមិនដឹង ហើយកាត់បន្ថយការវាយតម្លៃបន្ទាបទៅលើអ្វីដែលយើងមិនទាន់យល់នៅឡើយនោះ។ នេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។Continue reading “ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?”

ផ្ទះ

កាលពីថ្ងៃសៅរ៍អាទិត្រមុន ខ្ញុំបានទៅដើរលេងជាមួយមិត្តរបស់ខ្ញុំម្នាក់។ ដោយគេមានការងារបន្តិច ខ្ញុំក៏ត្រូវទៅជាមួយគេ។ គេធ្វើការផ្នែកកសិកម្ម ហើយអ្វីដែលគេត្រូវធ្វើគឺទៅយកគំរូបន្លែពីម៉ូយដុំ។ ផ្លូវស្ទះខ្លាំងណាស់នៅម្ដុំវត្តសន្សំកុសល។ តាមផ្លូវឭតែសម្លេងម៉ាសុីន សុីផ្លេ និងមនុស្សរអ៊ូរអ៊ូរអែ។ អាកាសធាតុពេលល្ងាចដ៏អាប់អួរ និងមានតែធូលីដីហ៊ុយគ្រប់ទិសទី។ យើងធ្វើដំណើរបត់ចុះបត់ឡើងពីផ្លូវមួយ ចូលផ្លូវមួយទៀតដើម្បីបញ្ចៀសពីចរាចរណ៍ដ៏ណែនណាន់តាន់តាប់នេះ។ ពីពេទ្យរុស្សីលើផ្លូវ ២៧១ មកដល់ក្រោយសាលាអនុវិទ្យាល័យទួលស្វាយព្រៃ មិត្តរបស់ខ្ញុំក៏ឈប់នៅមុខអាគារធំមួយ ដែលខាងក្នុងហាក់ប្រហោងធ្លុង គ្មានគ្រឿងសង្ហាររឹមអ្វីទាំងអស់ក្រៅពីប្រអប់ កេសដាក់អុីវ៉ាន់ធំៗ។ មិត្តខ្ញុំសុវណ្ណប្រាប់ថា នេះជាកន្លែងនាំចូលបន្លែពីបរទេស។ គេឲ្យខ្ញុំចាំខាងក្រៅ។ បន្តិចក្រោយមក គេចេញមកវិញជាមួយនឹងសាលាដមួយក្ដាប់ដៃពណ៌ឈាមជ្រូកក្រម៉ៅ។ “គ្នាយកទៅមើលគំរូ ដើម្បីរើសគ្រាប់ពូជ ទុកឲ្យកសិករនៅខ្មែរ

ការងារចុះស្រាវជ្រាវ

មិនមានអ្វីច្រើន គ្រាន់តែចង់ប្រាប់ថា ការងាររៀងហត់ចិត្តបន្តិចដែលអ្វីៗមិនអាចប្រព្រិត្តិទៅដោយរលូន។ តែខ្ញុំមិនមែនកើតទុក្ខទេ ព្រោះខ្ញុំយល់ថា ធម្មជាតិនៃការចុះស្រាវជ្រាវគឺបែបនេះ។ ជួនកាលយើងអាចទទួលបានពត៌មានល្អៗ ជួនកាលអ្នកដែលយើងហៅមកសម្ភាសន៍មិនមកតាមការគ្រោងទុក ជួនកាលការសម្ភាសន៍មានការរអាក់រអួល ជួនកាលពេលវេលា ទីកន្លែង ស្ថានភាពមិនអំណោយផល។ តែកាន់តែមានបញ្ហា ដំណោះស្រាយកាន់តែកើតឡើង បទពិសោធន៍ការងារកាន់តែរឹងមាំ។ ស៊ូ ស៊ូឡើង ឌីយ៉ា!​ 🙂 ព្រោះតែជីវិតមិនមានភាពងាយស្រួលនេះហើយ ទើបធ្វើឲ្យយើងអាចងាកក្រោយមើលអតីតកាលដ៏វែងអន្លាយ ហើយញញឹម និងបន្តដើរទៅមុខ។ បើគ្មានបញ្ហា ជីវិតពិតជាគួរឲ្យអផ្សុកស្លាប់ហើយ។ 🙂 ចង់និយាយថា ថ្ងៃនេះខ្ញុំធ្វើបានល្អហើយ (លើកទឹកចិត្តខ្លួនឯង) ^_^ ។ កំណត់ហេតុខ្លីមួយពីខេត្ត ស្វាយរៀង

បាត់លិខិតឆ្លងដែន

កាលពីម្សិលម៉ិញ ក្រោយពេលបាយថ្ងៃត្រង់ហើយ មិត្តភក្ដិខ្ញុំក៏បានជូនខ្ញុំមកផ្ទះវិញ។ ឈប់នៅមុខធនាគារកាណាឌីយ៉ា អតីតរោងកុនអង្គរ ខ្ញុំក៏ចុះពីលើម៉ូតូ លាមិត្តភក្ដិ ហើយបន្តទៅផ្ទះរបស់ខ្លួនឯងដែលនៅក្បែរនោះ។ ដោយភ្លើងក្រហម ខ្ញុំក៏នៅចាំរហូតភ្លើងខៀវសិន។ ប្រហែល ២០វិនាទីដែលខ្ញុំរង់ចាំនោះ ម៉ូតូឡានដែលកំពុងរំកិលខ្លួននៅលើដងវិថីហ្សាលដឺហ្គោល ហាក់មិនបានបង្ហាញថាពួកគេកំពុងរស់នៅក្នុងស្រុកទេសដែលមានច្បាប់ទម្លាប់នោះទេ។ ភ្លើងក្រហមហើយ នៅបន្តជិះទៅមុខយ៉ាងឥតសណ្ដាប់ធ្នាប់។ ខ្ញុំសង្ឃឹមថាពួកគេទាំងចាស់ទាំងក្មេង ដែលអាចជាមន្ត្រីរាជការនៅស្ថាប័នណាមួយ ឬអាចជានិស្សិតសាកលវិទ្យាល័យណាមួយ ឬហោចណាស់ជាអ្នកដែលមានចំណេះដឹងអាចយល់ថាភ្លើងក្រហមជាអ្វីនោះ មិនមែនជាបុគ្គលដែលខ្ញុំជួបនៅលើហ្វេសប៊ុកផ្សាយក្ដែងៗថាស្រុកខ្មែរគ្មានច្បាប់ទម្លាប់នោះទៅចុះ។ ខ្ញុំមិនគិតថា ទាល់តែអ្នកដទៃគោរពច្បាប់ចរាចរណ៍ ទើបខ្លួនឯងគោរពតាមនោះទេ។ មិនថាមនុស្សភាគច្រើននៅលើលោក មិនគោរពច្បាប់ចរាចរណ៍ក៏ដោយ ខ្ញុំនឹងធ្វើអ្វីដែលខ្ញុំគិតថាជាប្រយោជន៍ដល់ខ្លួនឯង និងអ្នកដទៃ។ ជួនឃើញយាយៗ ឬក្មេងតូចៗមិនហ៊ានឆ្លងផ្លូវទេ ព្រោះជនមិនគោរពច្បាប់ និងអាត្មានិយមមួយចំនួនប្រញាប់ដោយប្រពន្ធឆ្លងទន្លេ ឬភ្លើងឆេះផ្ទះក៏មិនដឹង បានជាតែ ២០វិនាទីសោះចាំមិនបាន។ មិនយូរទេ ភ្លើងខៀវក៏លោតឡើង ខ្ញុំក៏ឆ្លងពីធនាគារកាណាឌីយ៉ាទៅម្ខាងផ្លូវ ខណៈពេលដែលម៉ូតូឡានមួយចំនួនបើកទៅមុខលើគំនូសសដែលអាទិភាពត្រូវបានមកលើខ្ញុំជាអ្នកដំណើរ។ មនុស្សច្រើនណាស់ស្រែកថា ស្រុកទេសនេះធ្វើអ្វីៗរំលងសិទ្ធិមនុស្ស ឯខ្លួនឯងដែលរំលងសិទ្ធិដ៏តូចៗរបស់អ្នកដទៃដូចជាពេលនេះ ពួកគេមិនបានគិតនោះទេ។ ទម្លាប់បែបនេះ បើមានកូនឬបាវបម្រើមកជាមួយ គេនឹងធ្វើត្រាប់តាមឪពុក ឬចៅហ្វាយរបស់ខ្លួនឯងមិនខាន។ ខ្ញុំខំដើរគេចផង ប្រយ័ត្នផង (មិនចង់រអ៊ូរទេ តែវាជារឿងដែលគួរតែនិយាយ មិនអ៉ីចឹងឬ?) ស្រាប់តែម៉ូតូមួយនោះបើកយ៉ាងលឿនហួសភ្លើងស្ដុបក្រហម ហើយស្រាប់តែបន្ថយល្បឿន។ ម្ចាស់ម៉ូតូអោនមើលអ្វីម្យ៉ាងនៅលើផ្លូវContinue reading “បាត់លិខិតឆ្លងដែន”

Le Me on PchumBen

It’s been a while I haven’t written anything on this blog. So now it’s time to write it again. At my workplace it seems so quiet because everyone is having holidays and we are going to have one week off for “Ancestors’ Day” or “PchumBen”. One of my colleague, Vishal, will go to Thailand. Miriam willContinue reading “Le Me on PchumBen”

ការិយាល័យថ្មី

ខាន​​​សរសេរ​​​ប្លុកយូរហើយ! ខ្ញំុ​​​បាន​​​ចូល​​​ធ្វើការនៅកន្លែង​​​ថ្មី​​​នៅ inCompass | Innovation Lab នៃអង្គការ iDE តាំងពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំនេះ។ ទើបតែចុងខែមីនានេះ យើងក៏បាន​​​ប្ដូរការិយាល័យពី Raggamafin នៅផ្លូវតាផុនមកនៅជាន់ក្រោមនៃអគារអង្គការ iDE។ យើង​​​ត្រូវ​​​រៀប​​​ចំច្រើន ទិញសំភារៈថ្មី រៀបចំរចនាសម្ព័ន្ធថ្មីជាច្រើន ព្រោះខ្ញំុចូលមកមេ​​​ធំចេញបាត់​​​ម្នាក់ ដូច្នេះទើប​​​មាន​​​រឿង​​​ជា​​​ច្រើន​​​ដែល​​​ត្រូវ​​​ធ្វើ។ បីថ្ងៃមុននេះយើង​​​បាន​​​ទទួលតុ​​​ដែលយើង​​​កុម្ម៉ង់ឲ្យគេធ្វើ ដូច្នេះការិយាល័យយើង​​​ក៏​​​ដូចជា​​​កាន់​​​តែ​​​មានសភាពពេញលក្ខណៈថែមទៀត។ អេ! អត់ទាន់ដាក់រូបទេ ទុកឲ្យអានសិនចុះ ចាំថ្ងៃច័ន្ទចូលធ្វើការវិញ ចាំថតដាក់ក្នុងអត្ថបទមួយនេះចុះ។ ចង់ដឹងថាការិយាល័យថ្មីរបស់ inCompass Team យើង​​​ស្អាតប៉ុណ្ណា កំុភ្លេចមកអើតមើលប្លុកខ្ញំុនៅថ្ងៃច័ន្ទណា។ 😉 អត្ថបទទាក់ទង: ស្អែកនេះប្រលង Extroverted Design Thinker Me

Human Design Thinker Me

Now I’m on my probation period at inCompass which works closely with iDE Cambodia. This new environment is what I could possibly dream of. Why? Because there is nowhere else that can reflex my personality and capacity as much as inCompass. I can see myself clearly from day to day. Everyone at inCompass are beingContinue reading “Human Design Thinker Me”

ទូរសព្ទដែល​ចោរ​ឆក់​បាត់ទៅ

ម៉ូដែល៖ iPhone 4S ថ្ងៃដែលបានទូរសព្ទមកក្នុងដៃ៖ 13 កុម្ភៈ 2014 ថ្ងៃដែល​ចោរ​ឆក់​ទូរសព្ទពីដៃទៅ៖ 13 កុម្ភៈ 2015 ទីតាំងដែលចោរឆក់៖ នៅក្រោយសាលាវ៉ាន់ដា វេលាម៉ោងប្រហែល ៨កន្លះយប់ សរុបមករយៈពេល​ប្រើ​ប្រាស់គឺ ៣៦៥ថ្ងៃត្រឹមតែម្ដង ចោរនេះពូកែរើស​ពេលវេលាឆក់ណាស់ T_T

ការបញ្ចូលសំលេង​ក្នុងភាពយន្ត​ដំបូងរបស់ខ្ញុំ

ជីវិត​ខ្ញុំ​តាំងពីក្មេងមកហាក់​មាន​និស្ស័យជាមួយ​នឹង​សិល្បៈ។ ថ្វី​ត្បិត​តែ​ដឹង​ថា​ត្រូវ​ជ្រើស​រើស​ខ្សែរ​រថភ្លើង​សិល្បៈមែន តែ​ខ្ញុំ​មិន​ទាន់​ដឹង​ថា​តើ​ខ្ញុំ​ចង់​អង្គុយ​នៅ​ក្នុង​ទូមួយណាឲ្យប្រាកដ កៅអីមួយណា​ឲ្យ​ប្រាកដ។ អាចថា​ការស្រលាញ់​សិល្បៈកើតមកពីម្ដាយខ្ញុំ ដែលចូលចិត្ត​មើល​ភាពយន្ត​ ម្យ៉ាងប៉ានឹងម៉ាក់​ជាអ្នកលក់​កាសែតចំរៀងកាលខ្ញុំនៅតូចៗ។ ខ្ញុំ​ជាជំនួយការ​តូច​ចាំ​ថត​បទចំរៀង​ជ្រើស​រើស​ដាក់​ក្នុងកាសែត​តាម​អតិថិ​ជន​កុម្មង់​។ ពេលទំនេរ​ខ្ញុំ​តែង​តែ​ចាក់​ល្ខោន​បាសាក់​ឬយីកេ​ស្ដាប់កែអផ្សុក មិនអ៊ីចឹង​ស្ដាប់​បទស៊ីនស៊ីសាមុត​។ ហើយរឿង​រាំក៏ចូលចិត្ត​ដែរ។ ពេលវេលា​ចេះតែផ្លាស់​ប្ដូរ ផុត​ពីមុខ​របរ​មួយចូល​មុខ​របរ​មួយទៀត។ ទីបំផុត​ខ្ញុំ​ត្រូវ​ផ្លាស់​ប្ដូរ​មក​រស់​នៅទីក្រុងភ្នំពេញ​នៅ​អាយុ ១៣ឆ្នាំ។ កំពឹស​ទឹក​សាប​ធ្វើ​ដំណើរ​មក​ក្រុង។ ខ្ញុំ​បាន​ចាប់​ផ្ដើម​ជីវិត​សិល្បៈនៅលើ​ឆាក​ទាំង​វ័យក្មេង ដោយសារ​អ៊ុំ​ស្រីបាន​ណែនាំម៉ាក់​ឲ្យចូលវិហារ​គ្រឹស្ដ។ ខ្ញុំ​ក៏​បាន​ចូលក្នុង​ក្រុម​កុមារ និង​ក្រុម​ចំរៀង។ ជីវិត​សិល្បៈចំលែក​នេះ​ តំរូវ​ឲ្យ​មាន​ការ​សម​ចំរៀង និង​សម​រាំជាក្រុម​រាល់​ល្ងាច​ថ្ងៃព្រហស្បត្តិ៍ និង​ឡើង​ឆាក​ច្រៀង​រាំ​នៅរៀង​រាល់​ថ្ងៃអាទិត្រចំនួន​បីវេន គឺព្រឹក ថ្ងៃត្រង់ និងល្ងាច។ សំរាប់​ក្មេងដូចជាខ្ញុំ ជីវិត​បែបនេះគឺប្លែក​បំផុតសំរាប់ខ្ញុំ។ ក្ដីស្រម៉ៃ​បាន​ក្លាយទៅជាការពិត​ដោយមិនដឹងខ្លួន។ កាលនោះខ្ញុំនៅក្មេង ខ្ញុំមិន​ទាន់​យល់​ថា​គោលបំណងប្រាថ្នាក្នុងជិវិត និង​ក្ដីស្រម៉ៃនោះ​មានន័យ​ដូចម្ដេចឡើយ។ សំរាប់ក្មេងការ​រៀន​គឺគ្រាន់តែដើម្បីឡើង​ថ្នាក់ ក្ដីស្រម៉ៃដែលគ្រូបង្រៀន និងគ្រប់គ្នានិយាយ​ហាក់​ដូចជាការក្មេងអាយុ ៥ឆ្នាំអានសៀវភៅទស្សនៈវិជ្ជាដូច្នោះឯង។ រថភ្លើង​ចេះតែទៅមុខ ឯអ្នកដំណើរ​វ័យក្មេង​ចេះតែ​ធ្វើ​ដំណើរ​តាម​ម្ដាយ​ដោយមិនដឹង​ថា​គេទៅណាឡើយ តែ​ទេសភាព​និង​រូបភាព​នៅ​តាម​ដងផ្លូវបាន​ទាក់​ទាញ​ចិត្ត​គេ​ជាពន់​ពេក។ ចំលែក​តែ​ត្រង់ថា ផ្លូវ​ជីវិត​បង្រៀន​ឲ្យ​ខ្ញុំ​ក្លាយជាមនុស្ស​ស្ងាត់​ស្ងៀម តែ​ដំណើរ​ដ៏​វែង​ឆ្ងាយលើ​ផ្លូវ​ដែក​នេះ​បង្រៀន​ឲ្យ​ខ្ញុំ​ក្លាយជាមនុស្ស​ក្លាហាននិង​មាន​គំនិត​ច្នៃ​ប្រឌិត​ មាន​ការ​ស្រមើ​ស្រម៉ៃ និង​ចេះ​ស្រលាញ់​ការនិពន្ធ។ តែមក​ដល់ពេលនេះ រទេះភ្លើង​ចេះតែទៅមុខ គ្មាន​ម៉ាក់នៅក្បែរទៀតទេ ហើយខ្ញុំ​ហាក់ដូចជា​ទិញសំបុត្រ​ធ្វើ​ដំណើរដ៏វែង​ឆ្ងាយ ដោយមិន​ដឹង​ថា​ស្ថានីយ៍​ដែល​ត្រូវឈប់​នៅ​ទីណាឲ្យ​ប្រាកដ។ គ្រប់យ៉ាង​ដែល​បានកើតឡើង​ហាក់ដូចជា​ខ្ញុំ​បាន​ត្រឹម​ក្រវែលពិភពសិល្បៈតែប៉ុណ្ណោះ។ ចូល​មក​ដល់​សាច់រឿងវិញម្ដង ខ្ញុំ​នឹក​ឃើញ​កាល​ខ្ញុំ​នៅ​ក្រុម​កុមារ​បាន​ប្រហែល​ពីរបីឆ្នាំ ខ្ញុំ​ក៏​បាន​ទទួល​ដំណឹង​ថា​ មានគេ​មក​ជ្រើស​រើស​ក្មេងៗក្នុងក្រុមកុមារ​ទៅ​ថត​សំលេង​ជាភាសា​ខ្មែរទៅក្នុងរឿង​Continue reading “ការបញ្ចូលសំលេង​ក្នុងភាពយន្ត​ដំបូងរបស់ខ្ញុំ”

ស្នេហា ការងារ ការសិក្សា

ស្ថានភាពនៃ​ផ្នែក​សំខាន់ៗទាំងបីនៃជីវិត​របស់​ខ្ញុំ​ក្នុង​ឆ្នាំ​ថ្មីនេះ៖ ការសិក្សា៖ ខ្ញុំ​បាន​ចំណាយពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ជីវិត​សិក្សា​របស់​ខ្ញុំ រៀនហើយក៏ឈប់ ដោយសារ​បរាជ័យ ដោយសារ​ខ្វះ​ពេលវេលា ដោយសារ​មិន​បាន​ស្គាល់ខ្លួនឯង មិនបាន​កំណត់​គោលដៅនៃជីវិត​ច្បាស់លាស់ ទើប​ធ្វើ​អ្វី​ដោយគ្មានភាព​ប្រាកដប្រជា និង​មិន​បាន​ស្រលាញ់។ លុះ​ដល់​សាក​មុខ​វិជ្ជានោះហើយទើប​ដឹង​ថា​ខ្លួនឯង​មិន​សក្ដិ​សម​នឹង​មុខវិជ្ជានោះ ហើយក៏​មិនទៅមុខរួចទៀត។ ប៉ុន្តែ​ឆ្នាំនេះ​ ជីវិត​ការសិក្សា​របស់​ខ្ញុំ​បាន​ចាប់​ផ្ដើម​សារជាថ្មី។ ខ្ញុំមានអារម្មណ៍ល្អ ហើយក៏សប្បាយចិត្ត ព្រោះគិត​ថា​នេះ​ហើយជាមុខ​វិជ្ជា​ដែល​ខ្ញុំ​ស្រលាញ់ និង​អាច​បន្ត​រៀន​ដោយ​ក្ដីសង្ឃឹម​និងរីករាយនឹង​រៀន។ ខ្ញុំរៀន​ផ្នែក​ ធនាគារនិង​ហិរញ្ញវត្ថុ​នៅ​វិទ្យាស្ថាន វ៉ាន់ដា​គណនេយ្យ ឆ្នាំទី២ ឆមាសទី២។ និយាយ​រួម ការរៀប​ចំគំរោង​ផែនការ​ជីវិត​សិក្សា​សំខាន់ណាស់ យើង​ត្រូវ​ស្គាល់​ថា​យើង​ចូលចិត្ត​អ្វីឲ្យប្រាកដ និង​សិក្សា​ឲ្យ​បាន​ច្បាស់​ថា​មុខវិជ្ជា​នោះ​តំរូវ​ឲ្យយើង​មាន​សមត្ថភាព​អ្វីខ្លះ​។ ការងារ៖ សំរាប់ជីវិតការងារ ខ្ញុំគិតថាខ្ញុំជាមនុស្សមានសំណាង ព្រោះ​គ្រប់​ការងារ​ដែលខ្ញុំធ្លាប់ធ្វើ សុទ្ធតែ​ទាក់ទងទៅនឹង​អ្វីដែលខ្ញុំធ្លាប់រៀន ខ្ញុំមានសមត្ថភាពធ្វើ និងអាចធ្វើបាន​ដោយរីករាយនិងល្អបំផុត។ ប៉ុន្តែ​ខ្ញុំ​មិន​បាន​ទទួលនូវ​ការ​ឡើងទៅកំរិត​ខ្ពស់​ជាបន្តបន្ទាប់នៅក្នុងការងាររបស់ខ្ញុំទេ អាចថាទាក់ទងទៅនឹងជីវិត​សិក្សា​ខាងលើ។ ពីមុនខ្ញុំធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅក្នុងអង្គការមួយ ខ្ញុំពេញចិត្តនឹងការងារនេះ និង​ស្រលាញ់​សិស្ស​របស់​ខ្ញុំខ្លាំងណាស់។ ក្នុងកំឡុងពេលនោះ ខ្ញុំ​ក៏មានការងារជាអ្នកបកប្រែ Freelance នៅតាម​ខេត្ត។ វាជាការងារ​ដែលខ្ញុំ​ស្រលាញ់បំផុត និង​មានភាពរីករាយបំផុត​ក្នុងការធ្វើ។ ខ្ញុំ​ចូលចិត្ត​សេរីភាព និង​ស្នាមញញឹមរបស់​អ្នកភូមិស្រុក​ដែល​ខ្ញុំ​បាន​ទៅដល់។ មិន​ត្រឹមតែជាការងារ តែខ្ញុំថែមទាំងអាច​ជួយដល់​ប្រជាជន​ខ្មែរ​ដូចគ្នាទៀតផង។ សំរាប់​បច្ចុប្បន្ននេះ ខ្ញុំ​មានការងារ​ដែល​ថា​អាច​ទាក់ទង​ទៅនឹង​ក្ដី​ស្រម៉ៃ​របស់​ខ្ញុំក៏ថា​បាន គឺខ្ញុំ​ធ្វើការជាអ្នកបកប្រែដដែល ប៉ុន្តែ​ជាអ្នកបកប្រែខ្សែភាពយន្ត​នៅ​ក្នុង​ក្រុម​ហ៊ុន​ឯកជន​មួយកន្លែង ដែល​មាន​មនុស្ស​ភាគច្រើនស្គាល់​ក្រុមហ៊ុននេះ។ ការងារ​នេះ​មានភាពមមារញឹកContinue reading “ស្នេហា ការងារ ការសិក្សា”

យើង​បែកគ្នាទៅ

យប់ថ្ងៃ 11.12.14 ជា​យប់​ដែល​ខ្ញុំ​និងគេ​មាន​រឿងឈ្លោះគ្នា​ខ្លាំង​បំផុត។ យើង​ស្គាល់គ្នា​រយៈពេ​លជិតពីរឆ្នាំហើយ សល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ តាំង​ពី​ថ្ងៃដំបូង​ដែល​យើង​ទទួលស្គាល់ថា​យើង​ស្រលាញ់គ្នាមក ច្បាប់​ស្នេហារបស់យើងគឺ គ្មាន​ថ្ងៃអ្នកណា​ម្នាក់​និយាយពាក្យថា “បែកគ្នា” ជាដាច់ខាត។ ពេល​វេលា​ចេះតែកន្លងផុតទៅ​ យើង​ក៏មាន​រឿង​រកាំរកូស​ច្រើន សាង​អនុស្សាវរីយ៍ល្អៗជាច្រើន សុទ្ធសឹង​ជា​អនុស្សាវរីយ៍​ដែល​យើងទាំង​ពីរ​គ្មាន​ថ្ងៃ​បំភ្លេច​បាន។ ប៉ុន្តែ​មិននឹក​ស្មានថា​អ្នក​ដែល​ត្រូវ​និយាយ​ពាក្យ​នេះគឺជា​ខ្ញុំសោះ។ យប់ម៉ិញនេះជា​យប់​ដែល​ខ្ញុំ​មាន​អារម្មណ៍​ខូចចិត្ត​ខ្លាំង​បំផុត។ រឿង​កើតឡើង​ដោយសារ​ការ​កុហក។ សំរាប់ខ្ញុំ ខ្ញុំ​តែង​តែ​អត់ទោស​ និង​យោគយល់​ដល់គាត់នៅពេល​ខ្ញុំ​ដឹង​ថា​គាត់​កុហកខ្ញុំ។ វាជា​រឿង​ដែល​អ្នកណាក៏ចៀស​មិនផុត មិនតិចក៏ច្រើន។ តែរឿងដែល​កើត​ឡើង​នៅយប់នោះធ្វើឲ្យ​បេះដូងខ្ញុំ​ទ្រាំទ្រមិនបាន។ ខ្ញុំ​ដឹង​ថា​នៅម៉ោងនោះជាពេលដែល​ខ្ញុំកំពុងចាំគេ គេ​ថាគេកំពុងនៅតាម​ផ្លូវ។ ខ្ញុំ​គិត​ថា​ក្នុងចិត្ត​ថា គេអាចនឹង​កុហកខ្ញុំ តែគ្រាន់តែចាំមានអីទៅពិបាក កុហករឿងប៉ុណ្ណឹងគ្មានរឿងអីធំដុំនោះទេ។ រហូត​ខ្ញុំ​ចាំយូរពេកទៅ ខ្ញុំក៏ទៅ​ទីនោះដោយខ្លួនឯង។ ដឹងថា​គេ​កុហក​ហាក់​ដូចជា​តូចចិត្ត​ តែ​កាន់តែ​តូចចិត្ត​ដែលគេធ្វើបែបនេះ កាន់តែខឹងគេដែលគេធ្វើបែបនេះ កាន់តែស្អប់ខ្លួនឯង​ដែល​នៅ​តែ​ទ្រាំ​បាន គឺនៅពេល​ដែល​ខ្ញុំទៅឃើញ​ការ​កុហក​នោះ​ដោយផ្ទាល់ភ្នែក។ ខ្ញុំ​អង្គុយចាំគេ​នៅមាត់​ផ្លូវ​ក្បែរទីនោះ អង្គុយចាំរហូតដល់គេ​ចេញមកវិញ។ រឿងដែលគេ​ឲ្យខ្ញុំនៅចាំ ហើយគេ​ទៅ​សប្បាយជាមួយមិត្ត​ភក្ដិ​របស់គេកើតឡើង​ចំពោះខ្ញុំ​ច្រើន​ដងហើយ។ ខ្ញុំ​មិន​យល់​ថា​ពេលគេកំពុង​សប្បាយ គេ​គិតថា​ខ្ញុំជាអ្វីនោះទេ។ គេ​គិតថា ខ្ញុំជាប្រភេទមនុស្ស​ដែល​ស្រលាញ់គេហើយ អាចចាំគេ​នៅខណៈដែលគេ​សប្បាយ​រាប់​ម៉ោងបានមែនទេ? គេចេញមកឃើញខ្ញុំនៅខាងក្រៅ គេក៏​ស្រែក​ហៅខ្ញុំ តែខ្ញុំមិនទៅ គេក៏ចេញមកក្រៅមកអង្គុយក្បែរខ្ញុំ។ ពេលនេះ ក្នុងកែវភ្នែកខ្ញុំ ម្នាក់​ដែល​កំពុង​អង្គុយ​ក្បែរខ្ញុំនេះ គ្រាន់ជាមនុស្ស​អាត្មានិយម​ម្នាក់ ដែល​មិន​ឲ្យ​តំលៃចំពោះខ្ញុំ​ប៉ុណ្ណោះ។ អារម្មណ៍ខ្ញុំពេលនោះContinue reading “យើង​បែកគ្នាទៅ”

ព្រលឹងខ្មែរដែលគេបំភ្លេចចោល…

អាចថា​ក្មេងៗខ្លះ​មិន​ដែល​ដឹង ហើយអ្នកខ្លះក៏ភ្លេច តែខ្ញុំនៅចាំបានថា កាលខ្ញុំនៅអាយុ ១០ឆ្នាំ ព្រះចន្ទរះពេញរង់ល្អណាស់។ បងប្អូនខ្ញុំ​នាំគ្នា​ដើរ​ពីផ្សារ​ចាស់​ទៅ​សាលា​រចនា​ក្បែរ​ស្ពាន​ថ្មខេត្ត​ពោធិ៍សាត់។ យើង​ដើរ​កាន់​ដៃ​ប្អូន​បង​បណ្ដើរ​ និយាយ​គ្នា​សើច​ក្អាកក្អាយ​បណ្ដើរ ងើយ​មើល​ដួង​ខែ​មូលក្រឡង់ដែល​រះ​បញ្ចេញ​រស្មី​ស្រទន់​មើល​សឹង​ឃើញ​គ្រប់​ជ្រុង​ផ្លូវ មិន​បាច់​ប្រើ​ពិល​ក៏​បាន។ យើង​ដើរទៅមើល​ពិធី​បុណ្យ​បន្តក់​ទៀន​ទាយ​ពី​ទិន្នផល​ដំណាំ​ឆ្នាំ​នេះនឹង​យ៉ាងណា។ យើង​ក្មេងៗ​ដោយហេតុ​តែ​ចង់​ដឹង​គ្មានអ្នកណា​ងងុយគេង​សោះហើយ។ កាលនោះ​ផ្លូវ​មិន​ទាន់​មាន​ក្រាល​កៅស៊ូ​ដូច​ឥឡូវទេ ដើរ​ជើង​ទទេរ​ក៏​សឹង​ត្រជាក់​ស្រួលពេក។ យប់​ហើយ នៅ​មុខផ្ទះ​ខ្លះ​នៅ​ឮ​សំលេង​សើច​កក្អឹក​ពីក្មេងៗ ចាស់​ៗ​បង្អក​អំបុក​ចុក​ចេក ខ្លះ​ចាក់​អំបុក​លាយ​ទឹក​ដូង​រោយ​ស្ករ​។ អក​ហើយ​ក៏អួល​ក៏មាន មានអ្នក​ទះខ្នងអោយ​ រួចហើយក៏​សើច​គឹលឡើងទាំងអស់គ្នា។ ឯខ្ញុំក៏​មិនអត់ដែរ កាន់​ស្បោង​មួយ​មាន​ពេញដោយអំបុក​ជោកដោយទឹកដូង។ កាលនោះ​ស្ទឹង​ពោធិ៍សាត់​ស្អាតណាស់ មិន​ដូច​ឥឡូវទេ ថ្វី​បើ​ពីមុន​និង​ឥឡូវ​មាន​សួន​ដូចគ្នា តែ​កាលនោះ​សួន​មិន​ស្ងាត់ដូចឥឡូវទេ។ តាម​បង់​មាន​ចាស់​មាន​ក្មេងទៅលេង ឯទឹក​ស្ទឹង​ក៏ស្អាត​មិន​មាន​ខ្លាច​សំរាម​ហូរ​កាត់​ដូចឥឡូវ ចង់ហក់​ទឹក​លេង​ក៏​មិន​ខ្លា​ចមិន​រអារ។ អ្វី​ដែល​ខ្ញុំ​ចាំ​មិន​ខុស ខ្ញុំ​ចង់​ទៅភ្នំពេញណាស់ ព្រោះ​តាម​ទូរទស្សន៍​មាន​ការ​ប្រណាំងទូក ហើយឃើញមនុស្ស​ម្នា​ច្រើន​ទៅលេងនៅតាមមាត់ទន្លេមុខ​ព្រះ​បរម​រាជវាំង ខ្ញុំ​ពិតជា​ចង់​ទៅមែនទែន។ កាលនោះ​ខ្ញុំ​ហាក់ធុញ​នឹង​ការ​ប្រណាំងទូកណាស់ ឆ្ងល់ថា​ហេតុអីបានជាមានគេទៅមើល​ច្រើនម៉្លេះ បើការ​ប្រណាំងទូកណាក៏ដូចទូកណា មានតែអ្នកចែវ ហៃអើៗទៅ។ តែឥឡូវ​ទើប​ខ្ញុំ​យល់ថា ការ​ប្រណាំង​ទូក​មិន​ខុស​ពីការ​ទាត់បាល់នោះទេ វាជាការ​ប្រកួត ហើយអ្វីដែល​សំខាន់គឺ​ក្រុម​គ្រួសារ និង​អ្នកភូមិ​អ្នកស្រុក រហូត​ដល់អ្នកខេត្ត​ផ្សេងៗ​ចង់​មក​មើល​ និង​ជួយ​លើក​ទឹក​ចិត្ត​ដល់​ទូក​ប្រចាំ​ខេត្ត​ស្រុក​របស់​ខ្លួន។ ជ័យ​ជំនះ​របស់​ទូក​គឺជា​មោទនភាព​សំរាប់​ខេត្ត​ខណ្ឌ​របស់​ខ្លួនទាំងមូល។ មិន​នឹក​ស្មាន​សោះ​ថា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ពិធី​បុណ្យ​អ៊ុំ​ទូក​ដែល​ផ្ដល់ភាព​រីករាយ​និង​សាមគ្គីភាពពីគ្រប់​ខណ្ឌខេត្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោម​ម្លប់​ព្រះ​មហា​ក្សត្រ​ខ្មែរជាទស្សវត្ស​មកហើយនោះ បែរ​ក្លាយ​ជា​សុបិន​អាក្រក់​សំរាប់​ប្រជាជន​គ្រប់​សព្វ​ទិស​ទីដោយសារ​តែ​ឧប្បត្តិហេតុ​ដែល​កើត​ឡើង​ប៉ុន្មាន​ឆ្នាំនេះទៅវិញ។ ការ​ចងចាំរបស់ខ្ញុំ​ហាក់ស្រពិច​ស្រពិល អ្វីដែលខ្ញុំឃើញ​គឺ​វា​ហាក់​ដូចជា​ពន្លឺភ្លើងទៀនដ៏ច្រើនក្នុង​ដៃ​មនុស្ស​ម្នា​ដែល​មក​មើល​ពិធី​បន្ដក់ទៀននៅ​វាល​ខាងក្នុង​បរិវេណ​សាលា​រចនា។ ពន្លឺភ្លើង​ទៀន​ដ៏​ស្រទន់Continue reading “ព្រលឹងខ្មែរដែលគេបំភ្លេចចោល…”

Evening Boat Cruise

This evening I didn’t have any plan at all. A friend called me to join him a ride on the boat. It’s been quite a while since I last hung out with my friends. However, tonight it was only me and my friend, Bong Phal. We talked about things and stuffs, mostly about love. :pContinue reading “Evening Boat Cruise”