ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ

អរគុណដល់ អតីតកាល បច្ចុប្បន្នកាល និងគ្រប់រូបធាតុទាំងឡាយ ដែលជម្រុញការផ្លាស់ប្ដូរ ហ្វេសប៊ុក Dia Sagittarius នៅក្នុងអត្ថបទនេះ ខ្ញុំចង់សរសេរនូវសេចក្ដីសង្ខេបខ្លីពីរឿងរ៉ាវសំខាន់ៗដែលបានកើតឡើងក្នុងឆ្នាំ ២០១៩។ ចាត់ទុកថា បន្ទាប់ពីសរសេរហើយ ខ្ញុំអាចនឹងបញ្ចប់អ្វីៗទាំងល្អ និងអាក្រក់នៅឆ្នាំនេះ ហើយចាប់ផ្ដើមជំហានបន្ទាប់នៅក្នុងទសវត្សថ្មី។ ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០១៩ នេះ រឿងរ៉ាវដែលធំៗផ្ដោតទៅលើប៉ុន្មានចំនុចនេះ៖ ការងារ ការសិក្សា ស្នេហា គ្រួសារ សង្គម និងជីវិតផ្ទាល់ខ្លួន។ ដូចចង់សរសេរបែបប្រលោមលោកបន្តិច តែខ្លាចវែងពេក!​ អូខេ!​ សរសេរបែបរឿងខ្លីក៏បាន គ្រាន់បានណែងណងខ្លះ។ ការងារ នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយរបស់ខ្ញុំ… ខ្ញុំនិយាយថាធំទូលាយនេះ មិនមែនមកពីទំហំបន្ទប់ធំនោះទេ គ្រាន់តែភាគច្រើន មិនសូវមានគេធ្វើការជុំគ្នាទេ។ គ្រប់គ្នាហាក់បែងទៅរកបន្ទប់នាយអាយធ្វើការដាច់ដោយឡែក ព្រោះគេត្រូវការភាពស្ងប់ស្ងាត់សម្រាប់គម្រោងនីមួយៗរបស់គេ។ នៅក្នុងការិយាល័យខ្ញុំ … ខ្ចិលនិយាយច្រើន មើលរូបខាងក្រោមទៅបានហើយ៖ តោះមើលរួចហើយ បន្តទៀត! នៅកន្លែងធ្វើការ ភាគច្រើនគ្រប់គ្នាសុទ្ធតែរវល់។ ម្នាក់ៗមានការងារ និងគម្រោងកាន់រៀងៗខ្លួន។ ចង់និយាយលេងចេះតែបាន តែភាគច្រើន deadline ហាក់ដូចជាខ្សែព្យួរកអ៊ីចឹង។ កាន់តែពន្យារContinue reading “ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ”

តំលៃមនុស្ស

មួយរយៈនេះ នៅកន្លែងខ្ញុំត្រូវការបុគ្គលិកថ្មីដល់ទៅ ២ តំណែង។ ទោះបីការងារនេះជារបស់ខាងផ្នែកធនធានមនុស្ស តែខាងកម្មវិធីខ្ញុំខ្លួនឯងក៏ត្រូវឆ្ការដៃឆ្ការជើងណាស់ដែរ ក្នុងការទំនាក់ទំនងរកបុគ្គលដែលសក្ដិសមនឹងតំណែងទាំង ២នេះ។ ឆ្លងកាត់បទពិសោធន៍ទទួលយកមនុស្សពីរបីដងហើយ មានអារម្មណ៍ថាហត់ណាស់ ព្រោះត្រូវការពេលវេលាច្រើន ជាពិសេសក្នុងការផ្សព្វផ្សាយ។ ខ្ញុំបានដឹងពីខាងធនធានមនុស្សមកថា បច្ចុប្បន្ននេះគ្រប់កម្មវិធីក្នុងអង្គការយើង ដែលត្រូវការបុគ្គលិកថ្មី​ គឺពិបាករកណាស់ ដោយសារខ្សត់មនុស្ស។ ខ្ញុំគិតក្នុងចិត្ត ថាអាចមកពីខ្សត់មនុស្សដោយសារ រាល់ថ្ងៃមានកំណើនការងារ មនុស្សភាគច្រើនមានឪកាស ឬអាចថាមកពីម្យ៉ាងទៀត គឺមនុស្សមានច្រើន តែខ្វះសមត្ថភាព។ តាមគំនិតខ្ញុំគឺអាចថាមកពីកត្តាទាំងពីរ ព្រមទាំងស្របតាមប្រភេទការងារផងដែរ។ តាមមើលទៅប្រវត្តិរូបរបស់បុគ្គលដែលដាក់មក មិនមែនពួកគាត់គ្មានសមត្ថភាពនោះទេ គ្រាន់តែតាមរយៈបទពិសោធន៍ការងារ និងការសិក្សារបស់ពួកគាត់សក្ដិសមនឹងតំណែងផ្សេង ឬតំណែងដដែលតែក្នុងកម្រិតទាបឬខ្ពស់ (senior / junior) ប៉ុណ្ណោះ។ ក្នុងការស្វែងរកបុគ្គលិក គ្រប់បុគ្គលដែលដាក់ពាក្យមកសុទ្ធតែមានតម្លៃ។ ពួកគាត់ម្នាក់ៗ មិនមែនមកសុំការងារធ្វើទេ គឺពួកគាត់មកផ្ដល់ឲ្យអង្គភាពនូវភាពរីកចំរើន និងក្ដីពេញចិត្តរបស់ពួកគាត់ចំពោះការងារ ដូច្នេះខាងធនធានមនុស្សត្រូវឲ្យតម្លៃទៅលើគ្រប់បុគ្គលទាំងអស់។ ជួនកាលពួកគាត់អាចនឹងទំនាក់ទំនងទៅអ្នកដាក់ពាក្យធ្វើការនៅពេលក្រោយ នៅពេលណាដែលមានតួនាទី ឬតំណែងដែលសក្ដិសម និងពួកគាត់។ ទោះជាយ៉ាងណាក្ដី អ្វីដែលសំខាន់មួយទៀត គឺអត្តចរិតរបស់បុគ្គលម្នាក់ៗផងដែរ ព្រោះថាអង្គភាព ឬខាងធនធានមនុស្សអាចអភិវឌ្ឍមនុស្សដែលខ្វះសមត្ថភាពបន្តិចបន្តួចឲ្យគ្រប់ពេញលក្ខខណ្ឌការងារបានក្នុងរយៈពេលខ្លី ឬវែង ប៉ុន្តែអត្តចរិតរបស់មនុស្សពីធម្មជាតិ ទោះចង់កែក៏ត្រូវការពេលវេលា និងធនធានច្រើនដែរ។Continue reading “តំលៃមនុស្ស”

នៅពេលបាត់បង់របស់មានតម្លៃម្យ៉ាង អ្វីម្យ៉ាងទៀតនឹងចាប់ផ្ដើមក្នុងជីវិតយើង

នៅពេលបាត់បង់របស់មានតម្លៃម្យ៉ាង អ្វីម្យ៉ាងទៀតនឹងចាប់ផ្ដើមក្នុងជីវិតយើង! កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ នេះ ខ្ញុំបានបាត់បង់ប្រធានគ្រប់គ្រងជាទីគោរពម្នាក់នៅកន្លែងធ្វើការរបស់ខ្ញុំ។ មុនគាត់ចាកចេញ ខ្ញុំហាក់មានអារម្មណ៍ភ័យណាស់។ រយៈពេល ៥ ឆ្នាំដែលខ្ញុំធ្វើការជាមួយគាត់ ខ្ញុំតែងតែទទួលបានការគ្រប់គ្រង ដឹកនាំ បង្រៀន និងគាំពារដ៏ល្អ។ តែពេលេនេះ ខ្ញុំត្រូវពឹងអ្នកណាទៀត? ពេលដែលគាត់ចាកចេញ គាត់បានប្រាប់ខ្ញុំថា “គាត់ជឿជាក់លើខ្ញុំ” គាត់ជឿថា ខ្ញុំអាចធ្វើបាន។ គាត់ប្រាប់ខ្ញុំឲ្យចេះថែរក្សាក្រុមការងារឲ្្យល្អ ចេះធ្វើការឲ្យយកចិត្តទុកដាក់បំផុត និងធ្វើមិនមែនធ្វើឲ្យរួចពីដៃ គឺធ្វើដោយដឹងថា លទ្ធផលការងារ និងការខិតខំប្រឹងប្រែងនៅពេលនេះ ជាស្ពានទៅកាន់អ្វីថ្មី និងល្អជាងនេះនាថ្ងៃអនាគត។ មែនហើយ! ខ្ញុំបាត់បង់គាត់ គាត់ក៏មានផ្លូវដើររបស់គាត់ ដែលវិសេសវិសាលជាងនេះ ហើយខ្ញុំក៏ត្រូវចាប់ផ្ដើមដើរលើផ្លូវវែងជាងនេះ ធំជាងនេះ និងត្រូវរៀនពីអ្វីៗជាច្រើនទៀតដូចគ្នា។ លើលោកនេះគ្មានអ្នកណា ឬអ្វីមួយដែលស្ថិតស្ថេរនោះទេ តែអ្វីដែលយើងគួរឲ្យតម្លៃបំផុតមិនមែនភាពស្ថិតស្ថេរនោះទេ។ អ្វីដែលមានតម្លៃបំផុតនោះគឺ ហ៊ានធ្វើអ្វីដែលល្អជាងនេះ និងជាអ្វីដែលយើងពេញចិត្តនឹងធ្វើ។ កំណត់ហេតុពី វ៉ាន់ឌី / ឌីយ៉ា ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១៩

ខួបឆ្នាំទី ៩ នៃប្លុកនេះ

ធ្មេចបើកៗ ឥឡូវ ៩ឆ្នាំបាត់ទៅហើយ។ ខ្ញុំចាំបានថា មុនហ្នឹងឈានដល់ប្លុកមួយនេះ ខ្ញុំបានលុបប្លុកចោលអស់ ៤ ប្រាំទៅហើយ។ ឈ្មោះប្លុកដំបូងរបស់ខ្ញុំគឺ មូលមិត្តសិក្សា ហើយក្រៅពីនេះ នៅមានប្លុកមួយពីរទៀតដែលជាប្លុកសំងាត់ លាក់បាំងមិនបង្ហាញឲ្យគេអាន។ គិតទៅ សម័យឥឡូវគេប្រែប្រួល អ្វីៗងាយស្រួលជាងមុន គេចូលចិត្តវីដេអូ សារខ្លីៗ ឬអានតែចំណងជើងក៏ឈប់ទៅ។ ខ្ញុំនៅតែយល់ថា ការសរសេរបែបបុរាណរបស់ខ្ញុំនៅតែមានអត្ថន័យម្យ៉ាងសម្រាប់ខ្លួនឯង។ ពេលខ្លះពិភពលោកប្រែប្រួល តែយើងមិនចាំបាច់ប្រែប្រួលក៏បាន ព្រោះថាយើងអាចរស់នៅ ធ្វើអ្វីសម្រាប់ខ្លួនយើង យើងមិនចាំបាច់រត់តាមអ្នកដទៃ។ មិនយូរមិនឆាប់ អ្នកដែលមានចំណង់ចំណូលចិត្តដូចខ្ញុំ អាចនឹងស្វែងរកកន្លែងមួយដែលគេពេញចិត្ត។ ស៊ូៗ ប្លុក DiaNote! អបអរសាទរខួបទី ៩ឆ្នាំ ជាមួយការចូលទស្សនា ឬអាន ១៨៤,៦៥៩ ដង ។ ខួបលើកទី ៦ ឆ្នាំ ខួបលើកទី ១ ឆ្នាំ

Me Femme

You have so many femininity in your soul! Thanks to the big contribution from my beloved mom who never makes me feel worse in my worst situation in life. At young age, I was abandoned. No matter what, I decided to stand strong while everyone has a home and a family to stick with. IContinue reading “Me Femme”

គ្រាន់តែជាមិត្ត

តាយ៖ លាក់បាំងការពិត និងកុហក តើមួយណាល្អជាង ប្រសិនបើជាឯង? តាយសម្លឹងមើលមុខ យីង ដែលជាមិត្តនារីរបស់ខ្លួន។ គេសួរបែបនេះ ទាំងក្នុងចិត្តគេមានលាក់គំនួចអ្វីម្យ៉ាង។ យីង៖ ពីនេះមានអីខុសគ្នា? ដូចតែគ្នាហ្នឹង! តាយ៖ ខុសគ្នា! មួយគឺមិនកុហក តែមិនព្រមនិយាយប្រាប់ពីការពិត… យីង៖ ហើយមួយទៀត ព្រមនិយាយ តែមិនមែនជាការពិត តាយ៖ អឺ! យីង៖ បើអ៊ីចឹងដដែល ចាំបាច់រើសធ្វើអី បើមនុស្សស្រលាញ់គ្នាហើយធ្វើអ៊ីចឹង កុំស្រលាញ់គ្នាអី! យើងមិនចូលចិត្តមនុស្សធុនហ្នឹងទេ។ តាយ៖ ចុះបើម្នាក់ហ្នឹងជាញ៉ុម? យីង៖ ចុះរឿងហ្នឹងវាប៉ះពាល់គ្នាអត់? តាយ៖ ថា អត់ទាក់ទងចុះ តែវាជារឿងផ្ទាល់ខ្លួនរបស់ញ៉ុម! យីង៖ អឺម…ចឹងមានអីត្រូវខ្វល់ទៅ យើងគ្រាន់តែជាមិត្ត ហើយទោះបីមនុស្សស្រលាញ់គ្នាក៏នៅមានរឿងផ្ទាល់ខ្លួនខ្លះដែលមិនអាចប្រាប់បានដែរ។ សរុបរួម គឺអត់បញ្ហាទេ! តាយ៖ អឺ… យីង៖ មានរឿងអីមែន? តាយ៖ មាន! តែញ៉ុមប្រាប់អត់បានទេ! យីង៖ កុំប្រាប់អីអ៊ីចឹង! តាយ៖ មនុស្សយើងគ្រប់គ្នាសុទ្ធតែមានចំនុចល្អ និងចំនុចអាក្រក់។Continue reading “គ្រាន់តែជាមិត្ត”

ការចងចាំដ៏ល្អមួយ (18+ only)

១៦៤៥ ថ្ងៃ ឬ ៤ឆ្នាំ ៦ខែ ២ថ្ងៃ ដែលយើងបានស្គាល់គ្នា។ មានរឿងជាច្រើន ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ មែនហើយ យើងស្រលាញ់គ្នាយូរហើយ។ នៅចាំទេកាលនោះ… អេ! ឈប់សិន! ចង់ឲ្យអូននិយាយអនុស្សាវរីយ៍ល្អៗមុន ឬក៏ចាប់ផ្ដើមពីរឿងមិនល្អកាលពីមុន មុន? អឺមមម ចាប់ផ្ដើមពីរឿងល្អៗមុនក៏បាន។ មានចាំអត់ កាលអូនទៅបកប្រែនៅខេត្តកំពត ខាងទូកមាសនោះ? បងជាប្រធានគ្រប់គ្រងផ្នែកលក់នៅប្រចាំខេត្តកំពត ហើយអូនជាក្មេងខ្ចាត់ព្រាត់មកពីណាមិនដឹង។ កាលនោះយើងទើបតែស្រលាញ់គ្នាថ្មីៗ។ ជិតមួយឆ្នាំទេដឹង? ប្រធានអូនតម្រូវឲ្យអូនគេងនៅផ្ទះអ្នកភូមិជាមួយបរទេសដែលចុះមកបេសកកម្មរបស់អង្គការ Engineer Without Border ដើម្បីជីកអណ្ដូង។ មុនចុះមកខេត្តនេះ អូនសប្បាយចិត្តណាស់។ អូនអរព្រួចពេលដឹងថា ប្រធានអូនចាត់ឲ្យអូនចុះមកធ្វើការនៅកំពត ខេត្តដែលបងធ្វើការ។ អ្វីដែលអូនគិតគឺ ហោចណាស់ អូនក៏អាចជួបបងដើម្បីដើរលេង ឬគ្រាន់តែឃើញមុខបងក៏អស់ចិត្ត។ បកប្រែមួយថ្ងៃទាល់ល្ងាច ចប់ការងារភ្លាម អូនទូរសព្ទទៅបងភ្លាម។ សម្លេងបងពីរោះណាស់។ បងប្រាប់អូនថា ស្រុកដែលបងធ្វើការនៅឆ្ងាយពីទីនេះណាស់។ អូនរាងស្រងាកចិត្តបន្តិច។ ខានបានជួបបងបាត់។ និយាយជាមួយបងបន្តិច រួចក៏លាបងតាមទូរសព្ទ។ គម្រោងជួបមុខម្ចាស់ចិត្តត្រូវបានរលាយដូចតំណក់ទឹកសន្សើមខែចេត្រ។ អូនអង្គុយនិយាយលេងជាមួយពូមីងម្ចាស់ផ្ទះ។ ស្រាប់តែពេលនោះ អូនឮសម្លេងម៉ូតូមួយពីចម្ងាយ ហើយក៏ងាកមើល។Continue reading “ការចងចាំដ៏ល្អមួយ (18+ only)”

មេដឹកនាំល្អ

ថ្ងៃនេះជាថ្ងៃបោះឆ្នោតឃុំសង្កាត់នៅប្រទេសកម្ពុជាទាំងមូល។ ថ្ងៃនេះជាថ្ងៃដ៏ស៊យមួយដែលខ្ញុំបានបាត់បង់ឳកាសក្នុងការជ្រើសរើសមេដឹកនាំល្អរបស់ខ្ញុំដោយសារការធ្វេសប្រហែសរបស់ខ្លួនឯង។ ថ្ងៃនេះខ្ញុំបានឮហេតុផលជាច្រើនពីមនុស្សដែលខ្ញុំស្គាល់។ មនុស្សដែលខ្ញុំស្គាល់ខ្លះ ព្រមបោះឆ្នោតឲ្យគណបក្សដែលខ្លួនពេញចិត្តដោយគ្មានលក្ខខណ្ឌ។ ខ្លះទៀត បែរជាបោះឆ្នោតជូនគណបក្សដែលខ្លួនមិនចូលចិត្ត ព្រោះអ្នកដឹកនាំក្នុងឃុំសង្កាត់ខាងគណបក្សដែលខ្លួនពេញចិត្ត ជាបុគ្គលមិនល្អ មិនមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ដើម្បីដឹកនាំ និងផ្ដល់សេចក្ដីសុខ ភាពរីកចំរើនក្នុងតំបន់រស់នៅរបស់ខ្លួន និងរង់ចាំបោះឆ្នោតធំខាងមុខនេះ។ មនុស្សមានជម្រើស និងហេតុផលក្នុងការរស់នៅ មិនថារស់ដោយខ្លួនឯង ឬធ្វើការក្រោមបង្គាប់អ្នកផ្សេង។ ប្រសិនបើមនុស្សម្នាក់គិតថាខ្លួនកំពុងជាប់អន្ទាក់មិនអាចរើរួចនោះ អន្ទាក់នោះគឺប្រាកដជាក់ជាអន្ទាក់នៃចិត្តខ្លួនឯងប៉ុណ្ណោះ។ ហេតុអ្វី? ព្រោះខ្ញុំផ្ទាល់ មិនដែលបណ្ដោយឲ្យខ្លួនឯងស្ថិតនៅក្រោមជីវភាពដ៏តានតឹង រស់ក្រោមគំនាបអ្នកណាម្នាក់ ឬទឹកប្រាក់ដុល្លារនោះឡើយ។ ហេតុអ្វីចាំបាច់ធ្វើបាបខ្លួនឯងយ៉ាងនេះ? ឬយើងគ្មានជំរើសណាផ្សេងក្រៅពីការនៅក្រោមភាពលំបាកលំបិនធុននេះ? មេដឹកនាំលើសកលលោក មិនទាន់មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះឡើយ។ លើលោកនេះក៏គ្មានអ្នកណាកើតមកជាមេដឹកនាំតែម្ដងនោះដែរ។ លើលោកនេះ មានតែអ្នកដែលឆ្លងកាត់រឿងរ៉ាវជាច្រើនមុននឹងទទួលបានងារជាអ្នកដឹកនាំ។ ដូច្នេះមនុស្សម្នាក់ៗ គួរតែមានញាណយល់ថា ខ្លួននឹងក្លាយជាអ្នកដឹកនាំទៅថ្ងៃមុខ។ យោងតាមសម្មតិកម្មទាំងពីរនេះ ខ្ញុំអាចលើកឡើងបានថា មនុស្សម្នាក់ៗគួរតែរៀនពីចំនុចល្អៗរបស់មេដឹកនាំ ហើយបង្វឹកខ្លួន ឬត្រៀមខ្លួនជាមេដឹកនាំទៅថ្ងៃមុខ។ ខ្លាចអីក្នុងការរៀនពីចំនុចល្អ បង្វាងចំនុចអាក្រក់របស់មនុស្សដែលមានបទពិសោធន៍ក្នុងជីវិត ហើយដើរចេញទៅសាងអនាគតរបស់ខ្លួនឯង? អ្នកណាក៏ធ្វើបែបនេះដែរ!⁣ ជីវិតបែបនេះគ្មានអ្វីគួរឲ្យខ្លាចទេ។ សំណាងដែលប្រធានរបស់ខ្ញុំបានផ្ដល់អ្វីៗល្អៗដល់ខ្ញុំជាច្រើន ច្រើនជាជាងចំនុចមិនល្អ។ អាចថាមកពីគាត់ព្យាយាម និងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំលើអ្នកដឹកនាំទៅថ្ងៃមុខ បានជាគាត់មិនសូវបង្ហាញពីចំនុចមិនល្អឲ្យខ្ញុំបានឃើញ។ សំណាងដែលខ្ញុំចាកចេញពីកន្លែងមួយទៅកន្លែងមួយ ខ្ញុំបានជួបតែមនុស្សល្អៗ ដែលបង្រៀនឲ្យខ្ញុំរឹងមាំ និងអំណត់ ជាជាងការរអ៊ូររទាំ។ ជាការល្អContinue reading “មេដឹកនាំល្អ”

ខ្ញុំសម្រេចចិត្តខុសឬ?

សួស្ដី! ខ្ញុំជាមនុស្សអាក្រក់ អាត្មានិយម គ្មានការទទួលខុសត្រូវ។ ហើយថ្ងៃនេះ ខ្ញុំសូមសម្រេចចិត្តចំពោះរឿងដ៏ធំមួយក្នុងជីវិត គឺសម្រេចចិត្តដោយត្រូវ។ ហេតុអ្វីបានជាខ្ញុំជាមនុស្សអាក្រក់? មកពីអ្នកដទៃថាបែបនេះ ហើយខ្ញុំក៏គិតបែបនេះដែរ។ មែនហើយ ប្រហែលគេមិនស្គាល់ខ្ញុំច្បាស់ ឬអាចមកពីខ្ញុំមិនស្គាល់ពីខ្លួនឯងច្បាស់នៅឡើយ។ ហេតុអីពេលគេថាឲ្យអញ្ចឹង ខ្ញុំក៏ត្រូវជឿគេ? ពេលខ្លះមិនជឿមិនបាន! មិត្តភក្ដិដែលធ្លាប់រាប់អាន នៅជុំវិញខ្លួន បែរជារបូតចេញពីខ្លួនបន្តិចម្ដងៗដូចទឹកលើស្លឹកឈូកអញ្ចឹង។ ហេតុអីខ្ញុំជាមនុស្សអាត្មានិយម? យី! ដូចនិយាយអាក្រក់ពីខ្លួនឯងពេកទេដឹងអ្ហី! មែន ខ្ញុំអាត្មានិយម!⁣ មិនថាមានរឿងអ្វីកើតឡើង មិនថាក្រុមការងារធ្វើការហត់យ៉ាងណា ខ្ញុំនៅតែដើរទៅមុខ។ ពេលខ្លះមិនសូវចេះអរគុណនូវអ្វីដែលគេធ្វើ។ គ្មានការទទួលខុសត្រូវ? មិនដឹងដែរ! ឮគេថាឲ្យទៀតហើយ ហើយក៏មិនដឹងដែរថាមកពីមូលហេតុអី។ ពេលខ្លះមនុស្សយើងធ្វើរឿងមិនល្អ ទាំងមិនដឹងថាខ្លួនឯងធ្វើផង។ សូមសរសើរអ្នកដែលស្គាល់ ហើយដឹងទាំងប៉ុន្មាន នៅតែលបលួចខឹងខ្ញុំ ហើយមិនចេះប្រាប់ដាស់តឿនឲ្យខ្ញុំដឹងសោះ។ ពិភពលោកហាក់កំពុងគិតថា ខ្ញុំត្រូវតែត្រាស់ដឹងដោយខ្លួនឯងដូចព្រះពុទ្ធហើយមើលទៅ។ ហើយថ្ងៃនេះ ខ្ញុំសូមសម្រេចចិត្តចំពោះរឿងដ៏ធំមួយក្នុងជីវិត គឺសម្រេចចិត្តដោយត្រូវ។ មែនហើយ!⁣ គេថាឲ្យអាក្រក់ច្រើនពេក មានតែឆ្លៀតលះបង់ខ្លះ ធ្វើរឿងត្រូវខ្លះ ទោះដឹងថារឿងនោះវាផ្ដល់ប្រយោជន៍ឲ្យខ្ញុំមហិមារប៉ុណ្ណាក៏ដោយ។ ដឹងត្រឹមថា ពេលនេះខ្ញុំសប្បាយចិត្ត។ ហើយប្រហែលអាចរក្សាទុកការសម្រេចចិត្តសប្បាយៗបែបនេះរហូតដល់ថ្ងៃស្លាប់ផងក៏ថាបាន។ ជឿទេ ថាមនុស្សអាក្រក់ម្នាក់នេះនៅមានមនុស្សស្រលាញ់? សុំទោស! ខ្ញុំចង់កុហកខ្លួនឯងដែរContinue reading “ខ្ញុំសម្រេចចិត្តខុសឬ?”

ឆាក | ជីវិត

មេរៀនសំខាន់បំផុតដែលខ្ញុំផ្ដល់តម្លៃឲ្យគឺ ភាពបរាជ័យ។ ភាពបរាជ័យ គឺជាមេរៀនដ៏ល្អដំបូងបំផុតដែលអាចធ្វើឲ្យមនុស្សស្គាល់គោលដៅទៅរកភាពជោគជ័យ។ នេះជាលើកទីដំបូងក្នុងជីវិត ដែលខ្ញុំបានជាប់ក្នុងកម្មវិធីប្រកួតប្រជែងគំនិតពាណិជ្ជកម្ម Epic Incubator របស់អង្គការជំនួយពីប្រជាជនសហរដ្ឋអាមេរិក (USAID)។ សួរថា តើអ្វីទៅជាគន្លឹះនៃភាពជោគជ័យរបស់ខ្ញុំ? ចម្លើយគឺ ការបរាជ័យផ្ទួនៗរបស់ខ្ញុំមុនការប្រកួត សូម្បីប៉ុន្មានម៉ោងចុងក្រោយមុនការឡើងធ្វើបទបង្ហាញពីគំនិតផ្ដួចផ្ដើមពាណិជ្ជកម្មរបស់ខ្ញុំ ក៏ខ្ញុំនៅតែមើលឃើញកំហុសរបស់ខ្លួនឯងផុសឡើង ផ្លោតៗ នៅក្នុងខួរក្បាលរបស់ខ្ញុំជានិច្ច។ ខ្ញុំខ្លាចសព្វខ្លាចគ្រប់។ ខ្ញុំខ្លាចឆាក ខ្លាចភ្នែកមនុស្ស ខ្លាចមាត់មនុស្សពេបជ្រាយ ខ្លាចការបន្ទោសរបស់តួអង្គអាថ៌កំបាំងម្នាក់នៅក្នុងជម្រៅបេះដូងខ្ញុំ។ ខ្ញុំខ្លាចការបរាជ័យធ្វើឲ្យគ្រប់គ្នាក្នុងក្រុមខកចិត្ត។ យ៉ាងណាក៏ដោយ គន្លឹះនៃការយកឈ្នះលើភាពភ័យខ្លាចពិតជាមាន។ ១០នាទីមុនការប្រកួត នាខណៈដែលគ្រប់គ្នាកំពុងបង្ហាញពីគំនិតដ៏អស្ចារ្យ តួរលេខដ៏ធំគួរឲ្យស្ញប់ស្ញែង ខ្ញុំបែរជាបារម្ភពីអ្វីដែលខ្ញុំបានត្រៀមទុកកន្លងមក។ ៥នាទីមុនការឡើងធ្វើបទបង្ហាញ សំនួរមួយបានផុសឡើងក្នុងខួរក្បាលរបស់ខ្ញុំ។ “តើអ្វីដែលឯងកំពុងធ្វើនេះដើម្បីអ្វី? ដើម្បីអ្នកណា?” “ដើម្បីលុយ?” “ដើម្បីឈ្នះៗៗៗៗ?”។ ខ្ញុំគិតបន្តិច ព្យាយាមស្វែងរកចម្លើយពិតពីក្រោយអ្វីៗដែលខ្ញុំកំពុងធ្វើ។ “ដើម្បីអី?” ស្រាប់តែវិនាទីដែលក្រុមខ្ញុំត្រូវឡើងទៅលើទីលានប្រកួតដ៏ក្ដៅគគុកបានមកដល់។ គ្រប់គ្នាក្នុងក្រុមខ្ញុំបានដើរទៅមុនខ្ញុំអស់។ ខ្ញុំដើរឈ្ងោកទៅមុខយឺតៗ ហាក់ដូចឆាកនៅខាងមុខជាទីលានប្រហារ ដែលឡើងទៅគឺត្រូវតែស្លាប់តែមួយមុខប៉ុណ្ណោះអ៊ីចឹង។ “ដើម្បីកសិករ”! សម្លេងនេះបានបន្លឺឡើងយ៉ាងខ្លាំងពេញបេះដូងរបស់ខ្ញុំ។ “ដើម្បីប្រជាជនខ្មែរ!” វាស្រែកម្ដងទៀតក្នុងទ្រូងដ៏ក្ដៅងំមួយនេះ! មិនដឹងហេតុអីបានជាពាក្យនេះ ហាក់មានឥទ្ធិពលចំពោះខ្ញុំអីយ៉ាងនេះ។ វាហាក់ជំរុញខ្ញុំឲ្យជឿជាក់យ៉ាងខ្លាំងថា បើយើងធ្វើរឿងល្អ ដើម្បីជាប្រយោជន៍ដ៏ធំសម្រាប់….ប្រជាជនឯង តើខ្ញុំមានអ្វីត្រូវភ័យ? បើខ្ញុំកំពុងតែបង្កើតផ្លូវដើរលើទីវាលដ៏សោះកក្រោះContinue reading “ឆាក | ជីវិត”

ខ្វាក់

“អាខ្វាក់!” បុរសម្នាក់បានជេរខ្ញុំយ៉ាងខ្លាំងនៅកណ្ដាលផ្សារ។ ខ្ញុំងាកទៅរកម្ចាស់សម្លេងរួចក៏ដោះស្បែកជើងរបស់ខ្ញុំគប់ទៅលើម្ចាស់សម្លេង។ “អូយ!” វាស្រែកយ៉ាងខ្លាំង ពេញដោយការឈឺចាប់។ ខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំបានធ្វើ។ ហោចណាស់ខ្ញុំបានសងសឹកទៅលើមនុស្សដែលមើលងាយខ្ញុំ។ “អាណាខ្វាក់? ហ្អែងហ្នឹងហើយ⁣ អាខ្វាក់! ថ្ងៃក្រោយឲ្យរាង កុំស្មានថា ថាឲ្យគេហើយ រួចខ្លួនឲ្យសោះ! មានដៃមានជើងដូចតាគ្នាទេវ៉ី!” ខ្ញុំស្រែកថាឲ្យវាវិញ។ មនុស្សដូចខ្ញុំមិនងាយឲ្យពីណាគេមកមើលងាយបានស្រួលៗទេ។ ម៉ាំង! “អូយ! អូយ!” ត្រចៀកខ្ញុំឡើងងឺង ស្ដាប់អីលែងឮ។ មិនដឹងជាស្អីទេ មកទង្គិចនឹងត្រចៀកខាងស្ដាំខ្ញុំយ៉ាងខ្លាំង។ ខ្ញុំដួលទៅនឹងដី ប្រកាច់ដូចមនុស្សឆ្កួតជ្រូក។ “អាខ្វាក់! បើអ្ហែងខ្វាក់ហើយ ម៉េចមិនដើរឲ្យប្រយ័ត្ន! អ្ហែងអាងតាខ្លួនឯងខ្វាក់ គិតថាចង់ប៉ះអាណាតាមផ្លូវក៏អត់ខុសមែនអ្ហា? អញទ្រាំយូរហើយ!⁣ អ្ហឹះ”ម្ចាស់សម្លេងថាឲ្យខ្ញុំហើយ ក៏ស្ងាត់សម្លេង មិនដឹងវារត់ទៅណាបាត់ក៏មិនដឹង។ ខ្ញុំយកដៃស្ទាបត្រចៀកខ្លួនឯង។ ស្ទាបទៅសើមៗ!⁣ ឈាមខ្ញុំហូរច្រាលចេញពីត្រចៀក ដែលនៅជាប់តឹកឡឹកៗលើស្បែកក្បាល។ ខ្ញុំស្ដាប់អីលែងឮពីត្រចៀកខាងស្ដាំ។ បែបបែកក្រដាសត្រចៀកហើយមើលទៅ! ខ្ញុំននៀលនឹងដីផង ស្រែកផង តែហាក់គ្មានពីណាគេអើពើសោះ។ មួយសន្ទុះក្រោយមក ខ្ញុំហត់អស់កម្លាំង រួចក៏ដេកស្ងៀមលើដី ឮតែសម្លេងថ្មើរជើងទៅមក។ ទឹកឆ្អាបៗពីផ្សារត្រីខ្ទាតមកប្រឡាក់ពេញលើខ្លួនខ្ញុំ។ ខ្ញុំហាក់ស្រណោះខ្លួនឯង នឹកឃើញអតីតកាល ៥ឆ្នាំមុន ដែលភ្នែកទាំងគូរបស់ខ្ញុំត្រូវពួកអាពាលបាតផ្សារឆក់យកទៅ។ ៥ឆ្នាំហើយContinue reading “ខ្វាក់”

អ្នកនិពន្ធកំសាក

មានរឿងមួយដែលខ្ញុំបានសរសេររួចហើយ តែមិនហ៊ានផ្សាយ។ ខ្ញុំគិតថា វាពិបាកណាស់ក្នុងការដែលសរសេរហើយ តែយើងមិនហ៊ានផ្សាយ ព្រោះយើងដឹងថា អ្វីដែលយើងផ្សាយ នឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកអាន ព្រោះវាជាការពិត។ ការពិតមួយដែលរសើប និងជាការពិតមួយដែលមនុស្សជាច្រើនមិនអាចទទួលស្គាល់។ ខ្ញុំបានឃើញទង្វើ និងរឿងរ៉ាវជាច្រើនដែលបានកើតឡើងក្នុងជីវិត ខ្ញុំបានកត់ត្រាទុក ខ្ញុំបានរៀបរាប់តាមអ្វីដែលខ្ញុំឃើញ និងរកឃើញការពិត។ ទីបំផុត ខ្ញុំបានត្រឹមតែទុកវាសម្រាប់អានខ្លួនឯង។ វាមិនខុសពីរឿង⁣របស់លោក⁣ គង់ ប៊ុនឈឿន ដែលសរសេររឿងជាច្រើន គ្រាន់តែរឿងប្រលោមលោកមួយប៉ុណ្ណោះ ធ្វើឲ្យលោកក្លាយជាជនភៀសខ្លួនពួនអត្មារក្សាអាយុ និងទីបំផុតចោលឆ្អឹងនៅស្រុកគេ។ សម្រាប់រឿងខ្ញុំ វាមិនដល់ថ្នាក់នោះទេ តែត្រឹមការរិះគន់ពីសំណាក់អ្នកអាន វាគ្រប់គ្រាន់នឹងធ្វើឲ្យខ្ញុំលាក់បាំងស្នាដៃមួយនេះទៅហើយ។ បើនៅស្រុកគេវិញ គ្រប់រឿងទាំងការស្រមើស្រម៉ៃចេញពីការប្រឌិតរបស់អ្នកនិពន្ធ និងការពិតសុទ្ធតែទទួលបានសិទ្ធ និងសេរីភាពក្នុងការបោះពុម្ពផ្សាយ។ រីឯអ្នកអាននៅស្រុកគេ គេបើកចិត្តទូលាយទទួលនូវអ្វីដែលមាននៅក្នងសៀវភៅមកស្វែងយល់ ហើយក៏ពិចារណា។ សម្រាប់អ្នកអាននៅស្រុកខ្មែរភាគច្រើន ខ្ញុំគិតថាអំណានសៀវភៅ គឺមានការរើសអើង ហើយមិនបានបើកចិត្តទូលាយទទួលអ្វីៗក្រៅពីការគិតរបស់ខ្លួននោះឡើយ។ ឧទាហរណ៍ជាក់ស្ដែង ដូចជារឿងដែលនិយាយពីផ្លូវភេទ មនុស្សភេទទីបី នយោបាយ។ល។ គ្រប់គ្នាគិតថាអ្វីដែលផ្ទុយពីការគិតរបស់ខ្លួន សុទ្ធតែខុសទាំងអស់។ នេះមិនមែនជាអត្តចរិតដែលអ្នកអានគួរប្រកាន់ខ្ជាប់នោះទេ។ ប្រសិនបើមានអ្នកណាអានសៀវភៅពីរឿងផ្លូវភេទ គេវាយតម្លៃថាអ្នកនោះជាមនុស្សមិនល្អ។ គេថាសៀវភៅបែបនោះមិនគួរសម្រាប់យុវជនអាន។ ប្រសិនបើសៀវភៅនោះសរសេរពីមនុស្សភេទទីបី គេគិតថាសៀវភៅនោះជាសៀវភៅគ្មានប្រយោជន៍ គេអានហើយ ក៏គេនៅតែមើលមនុស្សភេទទីបីក្នុងផ្លូវគួរឲ្យស្អប់រអើមដដែល។ បើសៀវភៅនយោបាយContinue reading “អ្នកនិពន្ធកំសាក”