ជាប់ហើយ

ចុងសប្ដាហ៍នេះខ្ញុំបានចំណាយពេលវេលាសំរាករបស់ខ្ញុំដើម្បីជួយធ្វើជាអ្នកផ្ដល់ប្រឹក្សាជូនដល់ក្រុមចាប់ផ្ដើមអាជីវកម្មវ័យក្មេង ដែលបានជាប់ចូលប្រកួតក្នុងកម្មវិធី Smart Start YIP Season 4 របស់ក្រុមហ៊ុនស្មាត។ ចង់ប្រាប់ថា អ្វីដែលបានខិតខំប្រឹងប្រែងតម្រង់ទិសរយៈពេល ២ថ្ងៃមកនេះ ចុងក្រោយគាត់ក៏បានសម្រេចពិតមែន។ ខ្ញុំក្នុងនាមជាអ្នកផ្ដល់ប្រឹក្សាមានតួនាទីធំបំផុតគឺ “សួរសំណួរដែលសំខាន់” ដើម្បីដាស់អារម្មណ៍ ឬដេញដោលឲ្យក្រុមយុវជនចោទសួរខ្លួនឯង និងជែងជាមួយនឹងបញ្ហាដែលគេកំពុងជួបប្រទះ ឬបញ្ហា ឬចំនុចដែលគេនឹកមិនដល់។ ភាគច្រើនគឺជាគំនិតឆ្លាតវៃក្នុងការឆ្លើយតបរបស់ប្អូនៗប៉ុណ្ណោះ។ ពេលនេះចប់តួនាទីខ្ញុំហើយ ចង់ប្រាប់ថាពួកគេ៖ ជាប់ហើយ គឺពួកគេជាប់ជាក្រុមជំរើសចំនួន ១៥ក្រុមដើម្បីឈានដល់ការប្រកួតវគ្គបន្ត! មានតែការជូនពរពួកគេប៉ុណ្ណោះ ខ្ញុំជូនពួកគេបានមកដល់ត្រឹមនេះឯង។ ក្រុមដែលខ្ញុំជួយតម្រង់ទិសគឺឈ្មោះថា My Doctor ជាក្រុមយុវជនបួនរូប ប្រុសពីរ ស្រីពីរ ដែលព្យាយាមបង្កើតឧបករណ៍វាស់កម្ដៅដែលភ្ជាប់ជាមួយប្រព័ន្ធវៃឆ្លាត (IoT = Internet of Things) ដែលជាបច្ចេកវិទ្យាធ្វើឲ្យឧបករណ៍ធ្វើការជំនួសមនុស្ស និងមានទំនាក់ទំនងដោយស្វ័យប្រវត្តិ។ ខាងក្រោមនេះជារូបភាពមួយចំនួនពីកម្មវិធី Hackathon អនឡាញដែលដឹកនាំដោយ Impact Hub។ You guys really really rock!!!!!! We are so luckyContinue reading “ជាប់ហើយ”

តំរេកដំណេក

“If you sleep on the train, you will miss your station; if you sleep at the station, you will miss your train! You can control your fate only when you are awake!” ― Mehmet Murat ildan ប្រសិនបើអ្នកនិន្ទ្រាលង់លក់នៅលើទែនបន្ទុំនៃរាជាយស្ម័យយាន នោះអ្នកនឹងរំលងហួសស្ថានីយ៍ដែលអ្នកត្រូវឈប់។ ប្រសិនបើអ្នកលក់លង់ផុងផុតក្នុងដំណេកនៅឯទីចំណត នោះរាជាយស្ម័យយានរបស់អ្នកនឹងបន្តហួសទៅឯនាយ។ អ្នកអាចគ្រប់គ្រងជោគវាសនារបស់អ្នកបាន ល្គឹកណាអ្នកព្រមលះតំរេកដំណេករបស់អ្នកហោង៕ – ម៉ែម៉េត មរ័ត្តន អ៊ីលដន

កើតក្នុងគ្រួសារកសិករគឺជាមោទនភាពរបស់ខ្ញុំ

រស់នៅក្នុងសង្គមមួយនេះ វាពិបាកផង ងាយផងសំរាប់ខ្ញុំ ដែលប្រើប្រាស់ការគ្រប់គ្រងលើខ្លួនឯង ដោយគ្មានការមើលការខុសត្រូវពី ពុក ម៉ែ ។ ថ្ងៃនេះរឿងមួយបានលេចឡើងចេញពីអារម្មណ៍មួយផ្នែកបន្ទាប់ពីការងាររបស់ខ្ញុំត្រូវបានបញ្ចប់មួយគម្រោងជាមួយនឹងព្រឹត្តិការណ៍ពិពរណ៍មួយ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃខាងមុខ។ ការងារជាអ្នក ក្រាហ្វិកឌីហ្សាញ ធ្វើឲ្យខ្ញុំអាចបង្កើនការគិតបានច្រើន ហើយថ្មីៗតាមរយៈការចង់បានរបស់ភ្ញៀវដែលខ្ញុំធ្វើការជាមួយ។ ទោះមានពេលខ្លះ ខ្ញុំមានភាពស្មុគ្រស្មាញក្នុងការគិត តែខ្ញុំនៅតែជំនះធ្វើវាដោយខានពុំបាន ព្រោះនេះគឺជាការងារ នឹងកិត្តិយស។ ការដែលធ្វើការបណ្តើរ រៀនបណ្តើរវានៅតែជាបញ្ហាចម្បងរបស់ខ្ញុំនៅឡើយ ទោះបីជាខ្ញុំព្យាយាមបែងចែកពេលវេលាបានច្បាស់លាស់ក៏ដោយ ពីព្រោះខ្ញុំមិនមែនធ្វើការដោយប្រើកំលាំង ផ្ទុយទៅវិញគឺប្រើខួរក្បាលទៅគិតដើម្បីឲ្យចេញជាលទ្ធផលជាច្រើន វាមិនមែនជារឿងងាយឡើយ ដែលខ្ញុំចាប់យកជំនាញស្ថាបត្យកម្ម ដែលជាជំនាញមួយយ៉ាងលំបាកក្នុងការគិតគំនិតថ្មីៗចេញមកមួយៗ ។ តែល្អទៅវិញដែលខ្ញុំបានប្រើពេល ជាង៣ ឆ្នាំមកនេះប្រលូកចូលក្នុងការងារជាអ្នកឌីហ្សាញស្រាប់ ធ្វើឲ្យការសិក្សារបស់ខ្ញុំចេញលទ្ធផលបានល្អគួរសមក្នុងការ រក Concept design ។ ខ្ញុំបានព្យាយាមលះបង់ឳកាសការងារជាច្រើន ដើម្បីត្រលប់ទៅការសិក្សាដោយមិនចាំបាច់ខ្វល់ពីរឿងធ្វើការទៀត តែផ្ទុយទៅវិញបីដូចជា បំផ្លាញចោលនៅអ្វីៗដែលខ្លួនបានខិតខំប្រឹងប្រែងក្នុងពេលកន្លងមកអឹញ្ចឹង ។ ដោយបានដឹងខ្លួនឯងហើយថា ការងារធ្វើឲ្យខ្ញុំខាតបង់ការសិក្សា ២០% ទៅ ៣០% ហើយក៏ជាបំណងរបស់គ្រួសារដែលចង់ឲ្យខ្ញុំលះបង់វាចោលហើយផ្តោតលើការសិក្សាវិញ។ បើនិយាយពីការងារកន្លងមក ខ្ញុំបីដូចជាមិនបានចំណាយថវិការទៅលើការបង់ថ្លៃរៀនសូត្ររឿងជំនួញរកសុីនោះឡើយ គឺខ្ញុំបានសិក្សាពីវាបានច្រើនលើសពីអ្វីដែលខ្ញុំបានប៉ងកាលពីរៀននៅវិទ្យាល័យ ។ ខ្ញុំធ្លាប់ អង្គុយធ្វើការនៅក្នុង Office ក្នុងក្រុមហ៊ុនល្បីឈ្មោះមួយContinue reading “កើតក្នុងគ្រួសារកសិករគឺជាមោទនភាពរបស់ខ្ញុំ”

ជីវិតប្រៀបដូចការថតរូប

ម្សិលម៉ិញខ្ញុំមិនសប្បាយចិត្តខ្លាំង ហើយថ្ងៃនេះខ្ញុំសប្បាយចិត្ត រួចពេលល្ងាចខ្ញុំក៏លឺរឿងមួយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តភ្លាមៗ។ អារម្មណ៍របស់ខ្ញុំផ្លាស់ប្ដូរលឿនខ្លាំងណាស់មួយរយៈនេះ។ ខ្ញុំមានរឿងជាច្រើនដែលខ្ញុំបន្ទោសខ្លួនឯង មានចំនុចខ្លះមិនទាន់អាចទទួលស្គាល់ការពិតបាន មានកាលៈទេសៈខ្លះធ្វើឲ្យខ្ញុំវិលវល់វិភាគថា តើបញ្ហាជាអ្វីឲ្យប្រាកដ ខ្ញុំមិនច្បាស់ថា តើខ្ញុំត្រូវទទួលស្គាល់ការពិត ឬការពិតបញ្ហាមិនមែនមកពីខ្ញុំ។ ខ្ញុំជាមនុស្សដែលពិបាកក្នុងការប្រឈមមុខការពារខ្លួនឯង ការពារនូវអ្វីដែលខ្លួនឯងគិត ហើយក៏ពិបាកក្នុងការធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ សរសេរកាន់តែច្រើនកាន់វ៉ល់ ព្រោះសំណេរនេះមិនអាចបង្ហាញឲ្យត្រង់ៗ ឲ្យអស់សេចក្ដីសម្រាប់អ្នកអាន តែគ្រាន់តែដឹងទៅថា ខ្ញុំមិនសប្បាយចិត្ត។ ល្ងាចនេះមកដល់បន្ទប់ជួលភ្លាម ខ្ញុំនិងដៃគូខ្ញុំរៀបឡើងជណ្ដើរយន្ត បងសន្ដិសុខដែលតែងតែរួសរាយជាមួយពួកខ្ញុំរាល់ព្រឹករាល់ល្ងាច រាល់ពេលបានជួបមុខនោះ បានមកជជែកលេងជាមួយយើងដូចរាល់ដង។ ជាធម្មតាគាត់ចូលចិត្តចោទជាសំនួរ ឬប្រស្នាផ្សេងឲ្យពួកខ្ញុំទាំងពីរដោះលេងកម្សាន្ត។ បងសន្តិសុខ៖ អេ បង ខ្ញុំចង់ប្រាប់មួយ! បងឯងគិតថា ជិវិតមនុស្សយើងដូចការថតរូបឬអត់? ដៃគូខ្ញុំ៖ ការថតរូប? ម៉េចទៅដូចការថតរូបវិញបង? (សួរឆ្ងល់មែន) រៀងញញឹមសប្បាយចិត្ត ព្រោះយើងដោះមិនចេញ គាត់ក៏ប្រាប់ភ្លាម៖ បងសន្តិសុខ៖ បងឯងគិតមើល! មិនឲ្យដូចការថតរូបយ៉ាងម៉េច! ពេលយើងថតរូបច្រើនប៉ុស្ដិ៍ យើងទុករូបដែលស្អាតៗ ហើយរូបដែលមិនស្អាត យើងក៏លុបចោល។ អ៊ីចឹង ជីវិតយើងដូចគ្នា យើងទុកតែរឿងសប្បាយៗទៅបានហើយ។ អារឿងទុក្ខសោកមិនសប្បាយចិត្តអីហ្នឹង បំភ្លេចបានក៏បំភ្លេចទៅ។ ដៃគូខ្ញុំ៖ អូហ៍ មែន! ចឹងមែនតើបង!Continue reading “ជីវិតប្រៀបដូចការថតរូប”

Facilitator for MOVERS Program

This is a short Zoominar I co-facilitated for MOVERS program regarding promoting SDGs (Sustainable Development Goals) and Entrepreneurship in Cambodia. This is the first session to introduce use participants about SDGs. The goal is to raise awareness about SDGs, get youth perspective regarding SDGs in the past, present, and future. I love how enthusiast andContinue reading “Facilitator for MOVERS Program”

បរិយាកាសការងារក្នុងក្ដីស្រម៉ៃ

ខ្ញុំខ្លួនឯងជាមនុស្ស nerd ជា Introvert (មនុស្សមិនសូវចេះនិយាយច្រើន)។ និយាយកំប្លែងក៏ភ្លៀវ និយាយសាច់ការក៏មិនកើត ដូច្នេះអ្វីដែលខ្ញុំចូលចិត្តធ្វើបំផុតគឺស្ដាប់អ្នកពូកែវោហារស័ព្ទគេនិយាយគ្នា។ និយាយដើមកន្លែងធ្វើការបន្តិចចុះ…

ទីរបស់ផ្កាយ

ថ្ងៃ សៅរ៍ ទី ២៦ ខែ មេសា ឆ្នាំ ២០១៤ ថ្ងៃនេះ​ខ្ញុំ​នាំ​ប្អូន​ស្រី​ច្រម៉ក់​របស់​ខ្ញុំទៅលេង​ផ្ទះអ៊ុំ​!​ គោល​បំណង​របស់​យើងគឺទៅលេង​យាយ និង​យក​ស្វាយ​ដែល​ប៉ា​ផ្ញើរមក​តាម​ឡាន​កាពីតូល​មក​ឲ្យតាំងពីព្រឹកនោះផង។ ពេលទៅ​ទទួល​ស្វាយនោះ ខ្ញុំ​រាង​តឹង​ចិត្ត​បន្តិច ព្រោះ​ស្វាយឡើង​ពេញ​មួយការ៉ុង។ ព្រះអើយ ប៉ា! ម៉េចក៏​ប៉ា​ផ្ញើរមក​ច្រើនអីក៏ច្រើន​យ៉ាងនេះ? ខ្ញុំ​ខំអូស​ការ៉ុង​ស្វាយ​ដាក់​ម៉ូតូអាគុប​របស់​ខ្ញុំ រួច​ឲ្យ​ប្អូនស្រី​ច្រម៉ក់ឡើង​អង្គុយពីខាងមុខ។ ដៃម្ខាង​កាន់​ដៃម៉ូតូ ដៃម្ខាង​ទប់​ការ៉ុង​ស្វាយ​កុំឲ្យ​ធ្លាក់។ អរគុណ​បង​អ្នក​មើល​អីវ៉ាន់​នៅកាពីតូល​ដែល​គាត់មាន​ចិត្ត​ជួយលើក​ដាក់​ម៉ូតូពីរនាក់ខ្ញុំ កុំអីខ្ញុំ​វេទនា​មិនខានទេ។ ដំណើរពី​អូរឬស្សីទៅអូរឡាំពិក​ថ្មី​បើ​មិន​ត្រូវការ​ទូក ក៏​មាន​ការ​ពិបាក​ដែរ ព្រោះ​វា​រាង​ស្ទះ​បន្តិច។ ខ្ញុំ​ខំ​ត្រដរ​ទាំង​លំបាក ទៅផ្ទះអ៊ុំ​នៅខាង​កើត​ផ្សារ។ ទៅដល់​ក៏​ឃើញ​យាយនៅខាងក្នុង។ យាយ​ស្ទុះ​ស្ទារ​មក​បើក​ទ្វារ ដើម្បី​មើល​ចៅ​ប្រុស​កម្លោះ និង​ចៅ​ស្រី​តូច​ច្រឡឹង​របស់គាត់។ ខ្ញុំ​ដឹង​ច្បាស់​ថា​គាត់​នឹក​ចៅគាត់ តែ​ធ្វើ​ម៉េច​បាន​ទៅលេង​គាត់​តែ​សៅរ៍អាទិត្រ​ហ្នឹងឯង។ ខ្ញុំ​លើក​ស្វាយ​ដាក់​ខាង​មុខរួចហើយ ក៏ចូលទៅ​ជម្រាប​សួរអ៊ុំ​ប្រុស​នៅ​ខាង​ក្នុង។ រួចទៅអង្គុយ​នៅផ្ទះ​បាយ​ខាង​ក្រោយ​ផ្ទះ ផឹក​ទឹក​បន្តិច អង្គុយ​សម្រាក​បន្តិច។ យាយ​គាត់​សួរ​នាំ​តិចតួចពីរឿងស្វាយ ខ្ញុំក៏ប្រាប់គាត់ថា​ប៉ា​បេះ​ពីចម្ការ​ស្វាយនៅ​ស្រុក​កណ្ដៀង ភូមិកំណើត​ខាង​ប៉ាខ្ញុំ។ អ៊ុំ​ប្រុស​ និងយាយ​ប្រហែល​ភ្លេច​ហើយថា ប៉ា​នៅ​មាន​ដី​មួយ​ដុំ​តូចទៀត​នៅ​ស្រុក​កណ្ដៀង ភូមិ​ស្យា ក្បែរ​ប្រឡាយទឹក​ថ្មី។ នៅទីនោះ​ស្ងប់​ស្ងាត់ល្អ មាន​ដើម​ស្វាយ ដើម​មៀន ស្រការនាគ ម៉ាក់ប្រេងម៉ាក់ប្រាង ផ្លែ​ឈើ​ព្រៃ​ខ្លះ​ជុំ​វិញភូមិ​ករ និង​មាន​ដើម​ផ្កា​លំអរ​បន្តិច​បន្តួច​ឥត​ដាច់​ពី​មាត់​ច្រក​ចូល​រហូត​ដល់​មុខ​ផ្ទះជាប់​បឹង​ឈូក។ នេះ​រាង​វាល​បន្តិចផងContinue reading “ទីរបស់ផ្កាយ”

ភាពរីករាយចេញពីបេះដូង

សួស្ដី! ខ្ញុំឈ្មោះ ឌីយ៉ា អាយុ ៣០ឆ្នាំ ធ្វើការជាអ្នកស្រាវជ្រាវសាមញ្ញម្នាក់ ធ្វើការដើម្បីទិញបាយហូបប៉ុណ្ណោះ។ រយៈពេល ៥ ឆ្នាំមកហើយ ដែលខ្ញុំធ្វើការនៅទីនេះ។ ភាពរីករាយតែងតែមានជារឿយ ហើយពេលខ្លះសុខទុក្ខមកប្រលែងលេងជារឿងធម្មតា។ ថ្មីៗនេះខ្ញុំមានអារម្មណ៍ថា ស្នាមញញឹមរបស់ខ្ញុំភាគច្រើន សុទ្ធសឹងចេញពីបេះដូង។ ខ្ញុំហាក់មានអារម្មណ៍ថា គ្រប់គ្នានៅកន្លែងធ្វើការទោះបីខ្ញុំមិនសូវស្គាល់គេច្រើន ឬធ្វើការជាមួយគ្នាយូរឆ្នាំមកហើយក្ដី ខ្ញុំដូចជាគ្មានការពិបាកក្នុងការសាបព្រួសពាក្យសម្ដីលេងសើច ឬញញឹមទៅគេយ៉ាងស្រួលនោះទេ។ ហេតុអ្វីបានជាកាលពីមុន ពេលខ្លះដូចជាបង្ខំខ្លួនឯងខ្លាំងម៉្លេះ? ប្រហែលជាមកពីមួយរយៈនេះ ខ្ញុំមានសេរីភាពច្រើនក្នុងការធ្វើអ្វីមួយដោយខ្លួនឯង។ ខ្ញុំជាមនុស្សមិនសូវចេះនិយាយស្ដី ឬចូលរួមក្នុងចំណោមមនុស្សនោះទេ។ នេះជាភាសាអង់គ្លេសគេហៅថា Introvert។ ខ្ញុំនៅតែជាខ្ញុំ ខ្ញុំនៅតែជា Introvert ស្អីគេហ្នឹងដដែល។ ខ្ញុំចូលចិត្តគេចពីការជប់លៀង មិនចូលចិត្តការសន្ទនាយូរ មិនចូលចិត្តមនុស្សនិយាយច្រើនឥតប្រយោជន៍ មិនចូលចិត្តមនុស្សពន្យល់រឿងមានប្រយោជន៍ច្រើនពេក។ ខ្ញុំចូលចិត្តសម្ដីខ្លី ខ្លឹម រួចសម្ងំធ្វើជាជាងនិយាយ។ ហេតុនេះហើយ បានជានៅកន្លែងធ្វើការ ខ្ញុំញញឹមបន្តស្ដាប់អ្នកធ្វើការជាមួយគ្នានិយាយមិនបានយូរ។ តែ… មួយរយៈនេះ…ដូចខ្ញុំនិយាយខាងលើអុីចឹង! ចុះស្អីទៅដែលអាចផ្លាស់ប្ដូរអត្តចរិត្តធម្មជាតិខ្ញុំបានមួយកម្រិតបែបនេះ? ខ្ញុំនៅតែមិនអាចស្ដាប់គេនិយាយយូរ កាន់តែមិនអាចនិយាយបានច្រើន តែខ្ញុំអាចមានក្ដីសុខនឹងញញឹមទៅកាន់គេដទៃ ចេះចេញពាក្យ ឬរឿងកំប្លែង (មិនដឹងកំប្លែងមែនឬអត់ទេ) តែពេលយើងសើច យើងញញឹមដាក់គេ គេក៏តបមកវិញបែបដូចគ្នាហ្នឹងឯង។Continue reading “ភាពរីករាយចេញពីបេះដូង”

ចុងឆ្នាំ ២០១៩ – រឿងរ៉ាវស្នេហា

ធ្មេចបើកៗ ថ្ងៃនេះជាគម្រប់ខួបឆ្នាំទី ៧ នៃស្នេហាខ្ញុំ និងគេ។ គេ គឺជាឈ្មោះរបស់គាត់! ដាក់ឈ្មោះអ៊ីចឹងតែម្ដងទៅ ព្រោះរយៈពេល ៧ឆ្នាំមកហើយ ដែលយើងមិនដែលចង់ឲ្យអ្នកណាដឹងថា យើងជាអ្នកណា ធ្វើអ្វី នៅឯណា ស្រលាញ់គ្នាយ៉ាងម៉េច ចុច ចុច ចុច។ ប្រហែលជាចង់សួរហើយមែនទេ ថាមានអារម្មណ៍បែបណាយើងហ្នឹង? អ៊ីចឹង ខ្ញុំឆ្លើយបាន! ឆ្លើយបានតែមួយសំនួរនេះទេណា៎! គឺថា មានអារម្មណ៍ថា ប្លែក ពិបាក តានតឹង និងរីករាយ។ ហេតុអីបានជាមានអារម្មណ៍អីច្រើនម៉្លេះ? មែនហើយ រយៈពេល ៧ឆ្នាំមកនេះ ខ្ញុំទទួលបានអារម្មណ៍ជាច្រើន ពី “គេ” ពីប៉ាម៉ាក់បងប្អូន ពីកន្លែងធ្វើការ ពីសង្គម។ ខ្ញុំមានអារម្មណ៍ “ប្លែក”! វាហាក់ដូចជាពណ៌ប្រផេះស្រាល។ ជាពណ៌ដែលមិនច្បាស់លាស់ មិនសមិនខ្មៅ! ប្លែកដោយសារ យើងហាក់រស់នៅជាមួយបទពិសោធន៍ដដែលៗជារាងរាល់ថ្ងៃ ហើយក៏មិនអាចផ្លាស់ប្ដូរអ្វីបាន។ មានអារម្មណ៍ថា ខ្លួនឯងប្រៀបបីដូចជាជនបរទេសដែលមិនដែលមានអ្នកណាដឹងថា ឥឡូវយើងកំពុងស្រលាញ់ជាមួយអ្នកណា ដល់ណាដល់ណីហើយ មានរឿង អត់រឿង ក៏គ្មានពីណាដឹងបាន។ ម្នាក់ហ្នឹងបែបសង្សារមួយរយហើយទេដឹងContinue reading “ចុងឆ្នាំ ២០១៩ – រឿងរ៉ាវស្នេហា”

ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ

អរគុណដល់ អតីតកាល បច្ចុប្បន្នកាល និងគ្រប់រូបធាតុទាំងឡាយ ដែលជម្រុញការផ្លាស់ប្ដូរ ហ្វេសប៊ុក Dia Sagittarius នៅក្នុងអត្ថបទនេះ ខ្ញុំចង់សរសេរនូវសេចក្ដីសង្ខេបខ្លីពីរឿងរ៉ាវសំខាន់ៗដែលបានកើតឡើងក្នុងឆ្នាំ ២០១៩។ ចាត់ទុកថា បន្ទាប់ពីសរសេរហើយ ខ្ញុំអាចនឹងបញ្ចប់អ្វីៗទាំងល្អ និងអាក្រក់នៅឆ្នាំនេះ ហើយចាប់ផ្ដើមជំហានបន្ទាប់នៅក្នុងទសវត្សថ្មី។ ខ្ញុំគិតថា នៅក្នុងឆ្នាំ ២០១៩ នេះ រឿងរ៉ាវដែលធំៗផ្ដោតទៅលើប៉ុន្មានចំនុចនេះ៖ ការងារ ការសិក្សា ស្នេហា គ្រួសារ សង្គម និងជីវិតផ្ទាល់ខ្លួន។ ដូចចង់សរសេរបែបប្រលោមលោកបន្តិច តែខ្លាចវែងពេក!​ អូខេ!​ សរសេរបែបរឿងខ្លីក៏បាន គ្រាន់បានណែងណងខ្លះ។ ការងារ នៅក្នុងបន្ទប់ធ្វើការដ៏ធំទូលាយរបស់ខ្ញុំ… ខ្ញុំនិយាយថាធំទូលាយនេះ មិនមែនមកពីទំហំបន្ទប់ធំនោះទេ គ្រាន់តែភាគច្រើន មិនសូវមានគេធ្វើការជុំគ្នាទេ។ គ្រប់គ្នាហាក់បែងទៅរកបន្ទប់នាយអាយធ្វើការដាច់ដោយឡែក ព្រោះគេត្រូវការភាពស្ងប់ស្ងាត់សម្រាប់គម្រោងនីមួយៗរបស់គេ។ នៅក្នុងការិយាល័យខ្ញុំ … ខ្ចិលនិយាយច្រើន មើលរូបខាងក្រោមទៅបានហើយ៖ តោះមើលរួចហើយ បន្តទៀត! នៅកន្លែងធ្វើការ ភាគច្រើនគ្រប់គ្នាសុទ្ធតែរវល់។ ម្នាក់ៗមានការងារ និងគម្រោងកាន់រៀងៗខ្លួន។ ចង់និយាយលេងចេះតែបាន តែភាគច្រើន deadline ហាក់ដូចជាខ្សែព្យួរកអ៊ីចឹង។ កាន់តែពន្យារContinue reading “ចុងឆ្នាំ ២០១៩ – រឿងរ៉ាវការងារ”