អ៊ិនធើណិតឌីជី

កំពុងប្រើអ៊ិនធើណិតឌីជី បាន១អាទិត្រនេះទេ។ គិតថានឹងប្រើគ្រាន់បានកែការអផ្សុកខ្លះ តម្លៃគឺ ១៩ដុល្លាម៉ាខែ តែដល់ខ្ញុំដាក់ពីខែគេ double speed អោយ។ តែដឹងថាល្បឿនត្រឹមត្រូវឬអត់ទេ ព្រោះមិនចេះមើល…

សកម្មភាពព្យាបាលរបស់ពេទ្យនៅស្វា យប៉ាក

ការបកប្រែមិនមែនជាការងាយស្រួលទេ ព្រោះមានជំងឺច្រើនប្រភេទណាស់។ បានជួយនូវរឿងគ្រប់បែបយ៉ាង។ ម្យ៉ាងសប្បាយចិត្តដែលបានចុះទៅជួយបងប្អូនជនជាត់ឯង។ ស្មានតែខ្លួនឯងជាមនុស្សចោលម្សៀតទៅហើយតើ! Translating and interpretation isn’t an easy job coz there are a lot of diseases. I faced many kinds of problems. anyway, I feel happy that I can help my Cambodian people. I used to think that i am useless but at least i can do it now.

បោះជំរុំមិត្តភាពកម្ពុជា និងអូស្ត្រាលី

ការអប់រំ ការកំសាន្ត ការសិក្សា លំហែកាយ និង សន្តិសុខ តំលៃ = ១០០០០រៀល (តំលៃនេះរួមបញ្ចូលទាំង អាហារ និងការស្នាក់នៅ) ពត័មានបន្ថែមសូមទំនាក់ទំនងអាស័យដ្ឋានខាងក្រោម

Miracles

តើអ្នកអាចដឹងទេថា អ្នកនឹងក្លាយជាមនុស្សបែបណានៅថ្ងៃស្អែកនោះ? ទេ! គ្មាននរណាម្នាក់អាចកំណត់ថានឹងមានរឿងអ្វីកើតឡើងនៅវិនាទីបន្ទាប់បាននោះឡើយ។ អ្វីដែលយើង តែងតែជួបប្រទះនៅនាជីវិតនេះគឺជា ទង្វើរឆ្លើយតបទៅនឹងអ្វីដែលយើងបានជួបប្រទះប៉ុណ្ណោះ។ ខ្ញុំមានសង្ឃឹម អ្នកមានសង្ឃឹម គ្រប់គ្នាលើសកលលោកនេះមានក្តីសង្ឃឹម ថាអនាគតនឹងដូច្នេះ នឹងដូច្នោះ រួចខិតខំតាមមាគ៌ាផ្សេងៗ ដូចជាខំរៀន ខំធ្វើការងារ ក្នុងបំណងសូនប៉ាន់ក្តីស្រម៉ៃនោះអោយកើតឡើង។ ប៉ុន្តែសូមកុំយល់ច្រឡំថា មានពាក្យថាព្រហ្មលិខិតអោយសោះ។ លទ្ធផលនៃអនាគតគឺ កើតពីហេតុដែលអ្នកបង្កនៅថ្ងៃនេះ។ អ្នកខិតខំរៀននៅថ្ងៃនេះ ថ្ងៃស្អែកមេរៀនចាស់នឹងបណ្តាលអោយអ្នកងាយយល់ពីមេរៀនថ្មី។ ខំរៀនថ្ងៃនេះ ថ្ងៃស្អែកអ្នកយ៉ាងហោចណាស់ នឹងដើរចូលក្នុងបន្ទប់ប្រលងដោយមានប្រ៊ីយ៉ុងខ្លះ ក្នុងខួរក្បាលដែរ។ ស្មោះត្រង់ និង ខិតខំប្រឹងប្រែងនៅកន្លែងការងាររបស់អ្នកថ្ងៃនេះ ត្រូវមានសង្ឃឹមថានឹងមានដំណែងថ្មីមួយ ឬរង្វាន់មួយពីការងារនោះយ៉ាងជាក់។ មនុស្សមិនត្រូវរស់នៅដោយរង់ចាំ Miracles នោះឡើយ តែត្រូវធ្វើអ្វីម្យ៉ាងដើម្បី Form នូវរូបរាង Miracles អោយកើតឡើង។ មិនមានសត្វពាហនៈណា ដែលរត់ចូលមាត់សីហៈដែលកំពង់តែដេកលក់ឡើយ។ គ្រប់គ្នាអាចសំរេចចិត្តធ្វើអ្វីៗបានសំរេច ដោយមានសកម្មភាពស្របគ្នា។ គ្រាន់តែថាត្រូវសំរេចចិត្តអោយបានត្រឹមត្រូវ និងសមហេតុសមផលប៉ុណ្ណោះ។ • ការសិក្សា៖ ជ្រើសរើសជាប់ ឬុធ្លាក់? • ការងារ៖ ជ្រើសរើសជាបុគ្គលិកធម្មតាម្នាក់ ឬបុគ្គលិកដែលឆ្នើមជាងគេ? • សាសនាContinue reading “Miracles”

ក្តីប្រាថ្នាខ្ញុំសម្រាប់យុត្តិ ធម៌

សូមចូលរួមក្នុងពិធីនេះអោយបានកុះករ! Bophana Audiovisual Resource Center & Taramana Association are very pleased to invite you to the opening of the exhibition “My Dream of Justice” Sketches by Ms. Kou Dalin Wednesday June 16th at 6:30pm Bophana Audiovisual Resource Center 64 St 200 Phnom Penh Through the sketches of the young Cambodian artist Kou Dalin, we willContinue reading “ក្តីប្រាថ្នាខ្ញុំសម្រាប់យុត្តិ ធម៌”

សិក្សាភាសាអង់គ្លេស Free

នេះជាកាលវិភាគសិក្សានៅមជ្ឈមណ្ឌលជីវិតថ្មី ដែលមានពត៌មានលំអិតនៅក្នុងខិតប៍ណ្ណនេះ។ គ្រប់គ្នាអាចចូលរៀនបានដោយសេរី។ ដោនឡូតកាលវិភាគ http://cid-713dc75b29a05d84.skydrive.live.com/self.aspx/.Public/OSTC%20Schedule/2010/Term%201^J%202010%20Schedule^_Page^_1.jpg http://cid-713dc75b29a05d84.skydrive.live.com/self.aspx/.Public/OSTC%20Schedule/2010/Term%202^J%202010%20Schedule.jpg

វចនានុក្រមវេជ្ចសាស្រ្តដោនឡូត

គិតថាវចនានុក្រមនេះមានប្រយោជន៍សំរាប់អ្នកសិក្សាវិជ្ជាពេទ្រ។ វាក៏មានប្រយោជន៍ដែរសំរាប់អ្នកបកប្រែសំរាប់ពេទ្រដូចជា I ជាដើម។ សូមជួយcomment ផង។ Thanks. http://cid-6600dfbfbd0f2226.skydrive.live.com/self.aspx/.Public/ANATOMY.pdf