សុំផ្សាយពាណិជ្ចកម្មអោយ៖ ស្នេហាសុភាពបុរស

ពិតជាល្អគ្រាន់បើសៀវភៅនេះ ទោះជាអាសអាភាសខ្លះ តែវាជាការពិតដែលមានក្នុងសង្គម។ ដូចក្មេងខ្លះសុំលុយម៉ែឳទិញកុំព្យូទ័រចឹង មែនប្រាកដថាក្នុងផ្លូវល្អទេ។ រឿងនេះបានបង្ហាញពីតថភាពសង្គមច្រើន។ ស្តាយម្យ៉ាង សៀវភៅនេះកាលពីអាទិត្រមុន ឃើញមានលក់មួយ ដល់ទៅសួរម្តងទៀតថាលក់អស់អាលីងហើយ។ រកទិញនេះដោយសារខ្ចិលចាំគាត់ដាក់ភាគបន្តក្នុងប្លក់គាត់។ សំរេចសំរួលអាឡូវចាំអាដែល…

លាដីកំនើត

ភ្ញាក់ឡើងពីព្រលឹម អ្វីដែលបានចូលមកក្នុងខួរក្បាលដ៏ស្ពឹករបស់ខ្ញុំគឺ ខ្ញុំត្រូវរៀបចំឥវ៉ាន់ ដើម្បីចូលដីក្រុងក្នុងថ្ងៃនេះ។ ឡាននីសសាន់បានត្រៀមខ្លួនរួចជាស្រេចនៅមុខផ្ទះ ដោយមានពូៗមាឌធំពីរបីនាក់រៀបចំដាក់គ្រែធ្វើពីឈើបេងដែលជាកេរ្ត៏ដូនតាបីជំនាន់ របស់ក្រុមគ្រួសារខ្ញុំ ដាក់លើឡាន និងសំរាមអត់ប្រយោជន៍ [ឥវ៉ាន់ផ្សេងៗ] ដាក់លើឡាន។ អ្វីដែលខ្ញុំមិនអាចភ្លេចបាននោះគឺទឹកមុខ ក្រៀមក្រំរបស់អ្នកជិតខាងទាំងឡាយដែល ខ្ញុំស្គាល់ស្ទើរតែ ពាក់កណ្តាលជីវិតរបស់ខ្ញុំហើយនោះ បែរជាបែកគ្នាថ្ងៃនេះ ហើយមិនដឹងយូរប៉ុនណាបានមកជួបវិញ ព្រមជាមួយនឹងទឹកមុខមួយបែបទៀត ដែលជាគំនួចក្នុងចិត្តរបស់គេដែលហួសចិត្តនឹង គ្រួសាររបស់ខ្ញុំ។ មូលហេតុដែលធ្វើអោយខ្ញុំត្រូវដូរមករស់នៅឯក្រុងភ្នំពេញគឺដោយ សារតែម្តាយ និងឳពុករបស់ខ្ញុំលែងលះគ្នា។ អស់រយៈពេលកន្លះឆ្នាំមកហើយដែលគ្រួសារខ្ញុំ ជួបប្រទះតែភាពជូរចត់ ទឹកភ្នែក បញ្ហា និងការបាត់បង់ រហូតដល់ដំណោះស្រាយចុងក្រោយរបស់ពួកគាតគឺការលែងលះ និង បែកបាក់គ្នា។ [រវាងប៉ា និងម៉ាក់ តើឯងរើសយកមួយណា?] ប្រហែលជាអ្នកដែលកំពុងអានរឿងនេះធ្លាប់បានជួបប្រទះនូវសំនួរ បែបនេះផងក៏មិនដឹង។ ក្នុងចំនោមបងប្អូនប្រុសៗទាំង ៤នាក់ គ្មានអ្នកណាម្នាក់ទៅតាមពុកខ្ញុំទេ ដោយគិតថានឹងគ្មានក្តីសុខ បើពេលណាមួយពុកសំរេចចិត្តយកប្រពន្ធចុង។ តែយើងនៅតែស្រលាញ់ពុកដដែល។ ឡានចេញដំនើរ ចាកពីដី និងផ្ទះដែលខ្ញុំបានរស់នៅតាំងពីកើតរហូតដល់អាយុ ១២ឆ្នាំ ចេញពីដីអនុស្សា ដែលធ្លាប់សប្បាយ ធ្លាប់រត់លេងជាមួយមិត្តភក្តិ។ ខ្ញុំមើលរហូតផុតកន្ទុយភ្នែក រហូតរូបភាពផ្ទះចាស់របស់ខ្ញុំបានបាត់ចេញពីចក្ខុ ហួសវិស័យនឹងបកក្រោយ។ តាមផ្លូវខ្ញុំខំកត់ចំនាំក្នុងចិត្តជានិច្ចនៅផ្ទះមិត្តភក្តិទាំងឡាយដែលខ្ញុំធ្លាប់បានលេងជាមួយ ទឹកស្ទឹងពោធិ៍សាត់ដែលធ្លាប់មុជលេង ធ្លាប់លង់ទឹកContinue reading “លាដីកំនើត”

Facebook ជាភាសាខ្មែរ

អាឡូវ Facebook បានបើកអោយមានការបកប្រែជាភាសាផ្ទាល់ខ្លួន ហើយក្នុងនោះក៏មានភាសាខ្មែរកំពុងតែបកប្រែបណ្តើរៗដែរ។ ខ្ញុំឃើញការបកជាភាសាខ្មែរទើបតែបាន 27% ប៉ុណ្ណោះ។ ខ្ញុំចង់ជួយបកដែរ តែគេថាតំរូវអោយតែអ្នកលេង facebook យូរហើយប៉ុណ្ណោះ។ និយាយទៅខ្ញុំលេង facebook ជិត៣ឆ្នាំហើយនៅថាតិចទៀត។ http://www.facebook.com/translations/index.php?app=1 តែដល់មើលក្នុងទំព័រមួយទៀតក៏ឃើញថាអ្នកផ្តើមគំនិតបកនេះគឺ បងដើមត្នោតមួយ សោះ។ អានវាចារផន់គាត់ទៅដូចជាមានអារម្មណ៍ថាគាត់ពិតជាមានគំនិតស្អប់អ្នកឈ្លានពានទឹកដីខ្មែរមែន។ នេះជាសំរង់ពាក្យពេចន៍មួយឃ្លារបស់គាត់៖ [គ្រប់កូនខ្មែរ ទាំងក្មេង ទាំងចាស់ ទាំងចំណាស់ ទាំងស្ទាវ ទាំងពួកខ្ជិល ទាំងពួកឧស្សាហ៍ ទាំងពួកផ្តាច់ការ ទាំងពួកពុករលួយ ទាំងពួកសំដីព្រៃ ទាំងពួកសំដីស្រុក នឹងងាយប្រើប្រាស់វា សំរាប់ចែករំលែក គ្រប់ ពត៌មានចំហ/ពត៌មានសំងាត់ ពត៌មានចំណេះ ពត៌មានកំសាន្ត ពត៌មានរីករាយ ពត៌មានសោកសៅ ពត៌មានឃោរឃៅ ពត៌មានហឹង្សា… ពត៌មានប្រវត្តិសាស្ត្រ ពត៌មានភូមិសាស្ត្រ ពត៌មានបច្ចេកវិទ្យា សំរាប់ សហគមខ្មែរ ពីគ្រប់ទិសទី លើពិភពលោក មិនថា នៅប្រទេសខ្មែរ ឬ ឯនាយសមុទ្រ, នៅកម្ពុជាក្រោម (បច្ចុប្បន្នក្រោមការត្រួតត្រា របស់យួន)Continue reading “Facebook ជាភាសាខ្មែរ”

សូស្តី បងប្អូនពូមីងនៅភូមិវើតប្រេស!

សូមស្វាគមន៍ដែលបានចូលមកកាន់ប្លក លុះដែកថែបលត់រួចហើយ! ខ្ញុំបាទសង្ឃឹមយ៉ាងមុតមាំថា ស្នាដៃទាំងអម្បាលម៉ានដែលបានចារឹកនៅក្នុងប្លកនេះ នឹងជាចំនែកក្នុងការបំរើនូវហទយទ័យនៃបងប្អូន ពូ មីង ដែលបានចូលទស្សនា។ សេចក្តីសង្ឃឹមមួយទៀតគឺ ខ្ញុំសង្ឃឹមថានឹងបានទទួលនូវការមតិរិះគន់ សំរាប់ស្នាដៃដែលមានខ្វះចន្លោះ ឬមតិកែលំអរដើម្បីអោយប្លកនេះ ចារឹកនូវអ្វីដែលជាប្រយោជន៍ សំរាប់អ្នកអានក្រោយៗទៀត។ ដោយក្តីស្រលាញ់ ឌីយ៉ា

ម្ចាស់ប្លក់មូលមិត្តសិក្សាមានជំងឺធ្ងន់ធ្ងរ

រយៈពេលបីង៉ៃហើយដែល ខ្ញុំប្របាទមានជំងឺផ្តាសាយធ្ងន់ធ្ងរ។ សូមបញ្ចាក់ថាមិនមែនផ្តាសាយបក្សី ឬផ្តាសាយជ្រូក ឬផ្តាសាយចង្រិតអីទេ។ គឺផ្តាសាយធំ។ សព្វង៉ៃនេះកំពុងតែដេកគ្រលំភួយក្នុងផ្ទះ និងអោយបងស្រីកោសខ្យល់អោយ។ សង្ឃឹមថាខានស្អែកប្រលង មិនអីទៅចុះ! ប្រសិនបើមិនទៅលេងផ្ទះអ្នកជីតខាងវើតប្រសេ សូមអនុមោទនាផងចុះ។ បាយ បាយ មួយរយៈសិន

ខ្ញុំសុំទិញត្រីមឹកប៉ូល

កាលពីព្រឹកមិញនេះ ថានឹងធ្វើដំនើរទៅទិញត្រីមឹកប៉ូល ដែលទស្សន៍ ទាយបាល់ ទាត់ពិភពលោកនេះហើយ តែអកុសលអី ព្រឹកមិញនេះ បើកមើលពត៌មាន លើកោះសន្តិភាពក៏ឃើញពត៌មានថាត្រីមឹកដ៏ល្បីល្បាញនេះ បាន …….ទៅ ហើយ។  សំរេចសំរួលទុកលុយទិញគុយទាវវិញទៅ! អានកោះសន្តិភាពចុចទីនេះ

Firefox 4.0b1 ជំនាន់ចុងក្រោយនេះពិតជាឡូយមែន

ការរចនាទៅលើ Firefox ជំនាន់ចុងក្រោយនេះពិតជាឡូយមែន។ សូមសាកល្បងប្រើមើល ក្រែងពេញចិត្តដូចខ្ញុំ… ចុចទីនេះដោនឡូត

តេស្ត និង ពង្រឹងសមត្ថភាពភាសាអង់គ្លេស

ការប្រលង English Placement Test ជិតមកដល់ហើយ។ អ្នកដែលប្រលងជាប់នឹងមានឯកសិទ្ធក្នុងការរៀនកំព្យូទ័រ និង ថ្នាក់ជំនាញការិយាល័យ free! ទីកន្លែង៖ ក្នុងប្លង់ខាងក្រោម កាលបរិច្ឆេត៖ ១៧​. កក្កដា. ២០១០ ពេលវេលា៖ អាចចូលរួមប្រលងពេលណាមួយគឺ ៧៖០០ព្រឹក ឬ ១២៖០០ថ្ងៃ ឬ ៥៖០០ល្ងាច

ថ្វៃស្អែកប្រលងបញ្ចប់ឆ្នាំទី២ នៅន័រតុនហើយ

ពេលវេលាដើរលឿនដូចរន្ទះ ធ្មេចបើកៗ ចប់ឆ្នាំទី២ទៀតបាត់។ ស្អែកនេះ ឡើងជ្រុញហើយ។ មិនតែប៉ុណ្ណោះត្រូវប្រលងជាប់គ្នារដឹក ដល់ពាក់កណ្តាលខែឯណោះ។ នៅឯសកលវិទ្យាល័យមួយទៀត ត្រូវប្រលងចូល ឆមាសទី ២ នៃឆ្នាំទី៤ទៀត។ គិតទៅរវល់រហូត…

កោះសន្ដិភាព ៖ សូម​ម្ចាស់​វ៉េបសាយមួយ​ចំនួន​បញ្ឈប់​ការ​លួច​…

កោះសន្ដិភាព ៖ សូម​ម្ចាស់​វ៉េបសាយមួយ​ចំនួន​បញ្ឈប់​ការ​លួច​ចម្លង​អត្ថបទ​ព័ត៌មាន​របស់​ វ៉េបសាយ​កោះសន្ដិភាព (ប្រុសកោះ) ថ្ងៃ ព្រហស្បតិ៍ ទី ១ ខែ កក្កដា ឆ្នាំ ២០១០ សារព័ត៌មាន​កោះសន្ដិភាព​សូម​ជំរាប​ទៅ​ម្ចាស់​វ៉េបសាយ​មួយ​ចំនួន​ ឱ្យ​បាន​ជ្រាប​ថា កន្លង​មក​យើងខ្ញុំ​បាន​សង្កេត​ឃើញ​មានការលួច​ចម្លង​យក​អត្ថបទ​ព័ត៌មាន​នៅ​ ក្នុង​វ៉េ​បសាយ​របស់​យើងខ្ញុំ​ទៅ​ចុះ​ផ្សាយ​នៅ​ក្នុង​វ៉េបសាយ​របស់​អស់លោក​ ជា​ច្រើន​ខែ​មក​ហើយ ដោយ​ទ​ង្វើ​ប​បែ​នះ​គឺជា​ការ​រំលោភ​បំពាន​លើកម្មសិទ្ធិបញា​របស់​សារព័ត៌មាន​ យើងខ្ញុំ​យ៉ាងធ្ងន់ធ្ងរ​បំផុត ហើយ​យើង​ក៏​មិន​ទាន់​ចាត់​វិធានការ​ផ្លូវច្បាប់​ណាមួយ​ទៅ​លើ​អ្នក​ ទាំងនោះនៅឡើយ​ដែរ ។ ដូច្នេះ​ចាប់ពី​ពេល​នេះ​តទៅសូម​ម្ចាស់​វ៉េបសាយ​មួយ​ចំនួន​នោះ​ឈប់ប្រព្រឹត្ដ ​អំពើ​ខុសច្បាប់​នេះ​តទៅ​ទៀត បើ​មិនដូច្នេះ​ទេ យើងខ្ញុំ​នឹង​ប្រើប្រាស់​សិទ្ធិ​ក្នុង​ផ្លូវច្បាប់​ដើម្បី​បញ្ឈប់​នូវ​អំពើ​ លួច​ចម្លង​នេះ ។ យើងខ្ញុំ​សង្ឃឹមថា ម្ចាស់​វ៉េបសាយ​ទាំងអស់​ខាងលើ​នឹង​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​លួចចម្លង​ អត្ថបទ​ព័ត៌មាន​នៅ​ក្នុង​វ៉េបសាយ​របស់​សារព័ត៌មាន​កោះសន្ដិភាព ហើយ​ម្ចាស់​ការធ្វើ​ដោយ​ខ្លួនឯង ដើម្បី​ចៀសវាង​ការ​ប្ដឹងប្ដ​ល់​តាម​ផ្លូវច្បាប់ ៕

អ៊ិនធើណិតឌីជី

កំពុងប្រើអ៊ិនធើណិតឌីជី បាន១អាទិត្រនេះទេ។ គិតថានឹងប្រើគ្រាន់បានកែការអផ្សុកខ្លះ តម្លៃគឺ ១៩ដុល្លាម៉ាខែ តែដល់ខ្ញុំដាក់ពីខែគេ double speed អោយ។ តែដឹងថាល្បឿនត្រឹមត្រូវឬអត់ទេ ព្រោះមិនចេះមើល…

សកម្មភាពព្យាបាលរបស់ពេទ្យនៅស្វា យប៉ាក

ការបកប្រែមិនមែនជាការងាយស្រួលទេ ព្រោះមានជំងឺច្រើនប្រភេទណាស់។ បានជួយនូវរឿងគ្រប់បែបយ៉ាង។ ម្យ៉ាងសប្បាយចិត្តដែលបានចុះទៅជួយបងប្អូនជនជាត់ឯង។ ស្មានតែខ្លួនឯងជាមនុស្សចោលម្សៀតទៅហើយតើ! Translating and interpretation isn’t an easy job coz there are a lot of diseases. I faced many kinds of problems. anyway, I feel happy that I can help my Cambodian people. I used to think that i am useless but at least i can do it now.

បោះជំរុំមិត្តភាពកម្ពុជា និងអូស្ត្រាលី

ការអប់រំ ការកំសាន្ត ការសិក្សា លំហែកាយ និង សន្តិសុខ តំលៃ = ១០០០០រៀល (តំលៃនេះរួមបញ្ចូលទាំង អាហារ និងការស្នាក់នៅ) ពត័មានបន្ថែមសូមទំនាក់ទំនងអាស័យដ្ឋានខាងក្រោម

Miracles

តើអ្នកអាចដឹងទេថា អ្នកនឹងក្លាយជាមនុស្សបែបណានៅថ្ងៃស្អែកនោះ? ទេ! គ្មាននរណាម្នាក់អាចកំណត់ថានឹងមានរឿងអ្វីកើតឡើងនៅវិនាទីបន្ទាប់បាននោះឡើយ។ អ្វីដែលយើង តែងតែជួបប្រទះនៅនាជីវិតនេះគឺជា ទង្វើរឆ្លើយតបទៅនឹងអ្វីដែលយើងបានជួបប្រទះប៉ុណ្ណោះ។ ខ្ញុំមានសង្ឃឹម អ្នកមានសង្ឃឹម គ្រប់គ្នាលើសកលលោកនេះមានក្តីសង្ឃឹម ថាអនាគតនឹងដូច្នេះ នឹងដូច្នោះ រួចខិតខំតាមមាគ៌ាផ្សេងៗ ដូចជាខំរៀន ខំធ្វើការងារ ក្នុងបំណងសូនប៉ាន់ក្តីស្រម៉ៃនោះអោយកើតឡើង។ ប៉ុន្តែសូមកុំយល់ច្រឡំថា មានពាក្យថាព្រហ្មលិខិតអោយសោះ។ លទ្ធផលនៃអនាគតគឺ កើតពីហេតុដែលអ្នកបង្កនៅថ្ងៃនេះ។ អ្នកខិតខំរៀននៅថ្ងៃនេះ ថ្ងៃស្អែកមេរៀនចាស់នឹងបណ្តាលអោយអ្នកងាយយល់ពីមេរៀនថ្មី។ ខំរៀនថ្ងៃនេះ ថ្ងៃស្អែកអ្នកយ៉ាងហោចណាស់ នឹងដើរចូលក្នុងបន្ទប់ប្រលងដោយមានប្រ៊ីយ៉ុងខ្លះ ក្នុងខួរក្បាលដែរ។ ស្មោះត្រង់ និង ខិតខំប្រឹងប្រែងនៅកន្លែងការងាររបស់អ្នកថ្ងៃនេះ ត្រូវមានសង្ឃឹមថានឹងមានដំណែងថ្មីមួយ ឬរង្វាន់មួយពីការងារនោះយ៉ាងជាក់។ មនុស្សមិនត្រូវរស់នៅដោយរង់ចាំ Miracles នោះឡើយ តែត្រូវធ្វើអ្វីម្យ៉ាងដើម្បី Form នូវរូបរាង Miracles អោយកើតឡើង។ មិនមានសត្វពាហនៈណា ដែលរត់ចូលមាត់សីហៈដែលកំពង់តែដេកលក់ឡើយ។ គ្រប់គ្នាអាចសំរេចចិត្តធ្វើអ្វីៗបានសំរេច ដោយមានសកម្មភាពស្របគ្នា។ គ្រាន់តែថាត្រូវសំរេចចិត្តអោយបានត្រឹមត្រូវ និងសមហេតុសមផលប៉ុណ្ណោះ។ • ការសិក្សា៖ ជ្រើសរើសជាប់ ឬុធ្លាក់? • ការងារ៖ ជ្រើសរើសជាបុគ្គលិកធម្មតាម្នាក់ ឬបុគ្គលិកដែលឆ្នើមជាងគេ? • សាសនាContinue reading “Miracles”