សាររបស់​បុរស​ម្នាក់​ជូន​ចំពោះស្រីៗ

វិប្បដិសារី ថ្វី​ត្បិត​តែ​ពិ​ភព​លោក​នេះ​ហាក់​ដូច​ជា​ គ្មាន​សល់​កន្លែង​សំ​រាប់​រូប​ខ្ញុំ​ស្នាក់​នៅ​ក៏​ដោយ​ចុះ​ ខ្ញុំ​នៅ​តែ​មុខ​ក្រាស់​ជំ​រុល​ទៅ​មុខ​ រស់​នៅ​ ទាំង​តឹង​ទ្រូង​តែ​ឯង​។​ ខ្ញុំ​មិន​មែន​តឹង​ទ្រូង​ដោយ​សារ​ភាព​ឯ​កោ​នោះ​ឡើយ​ គឺ​​តឹង​​​ទ្រូង​​នូវ​​អ្វី​​ដែល​ខ្ញុំ​ចង់​ធ្វើ​ បែរ​ជា​មិន​អាច​ធ្វើ​ទៅ​បាន​។​ ​ត្បូង​ខ្ចី​ដែល​កំ​ពុង​លូត​លាស់​ ឲ្យ​ក្លាយ​ទៅ​ជា​ត្បូង​ដ៏​មាន​តំ​លៃ​ ​តែ​បែរ​ជា​មិន​អាច​ទៅ​រួច​ ​ព្រោះ​មាន​អំបូរ​មនុស្ស​មួយ​ចំ​នួន​ ​ដែល​​មិន​​ចេះ​កែ​​ប្រែ​​នូវ​​ច​រិត​​​បំ​ផ្លាញ​សោះ​​នោះ​​ ហ៊ាន​មក​ក​កាយ​ត្បូង​ដ៏​ខ្ចី​នោះ​។ ​គេ​មិន​ឲ្យ​តំ​លៃ​ ​ហើយ​ក៏​បោះ​បង់​ចោល​ ​ជាន់​ឈ្លី​ ​ដូច្នេះ​ដ​ដែល​ម្តេច​ក៏​មិន​ទុក​ឲ្យ​ត្បូង​មួយ​គ្រាប់​នេះ​បាន​ដុះ​ផង​។​ ឳ​ណ៎​!​ ​ពពួក​មនុស្ស​ជំ​ពូក​នេះ​ ​មាន​​ក្នុ​ង​លោក​​នេះ​​ច្រើន​ដែរ​ឬ​ទេ?​ ​ត្បូង​ដ៏​តូច​នេះ​ ​ប្រ​ដូច​ប្រៀប​ទៅ​នឹង​ដួង​ចិត្ត​របស់​ខ្ញុំ​ដែល​ស្នេហ៍​នារី​ម្នាក់​នោះ​ដូច្នោះ​ឯង​។​ ​នៅ​ពេល​ដែល​នាង​បាន​ជីក​ក​កាយ​ដឹង​នូវ​ជំរៅ​នៃ​ហ​ទ​យ​ទ័យ​របស់​ខ្ញុំ​ហើយ​ ចុះ​ម្តេច​ឡើយ​ក៏​មក​បណ្តុះ​ប​ង្អាប់​ ​សេ​ច​​ក្តី​​​ប្រតិ​​ព័​ទ្ធ​​របស់​ខ្ញុំ​ចំ​ពោះ​រូប​នាង​ ​ទាំង​នេះ​ជា​អា​រម្មណ៍​ដែល​មាន​តំ​លៃ​បំ​ផុត​សំ​រាប់​នរៈ​។​ ខ្ញុំ​បាន​ឈ​រ​សើច​ ​សើច​ ​ហើយ​សើច​យ៉ាង​ខ្លាំង​ទៀត​ផង​ ​នៅ​គ្រា​ដែល​នាង​បាន​ដោះ​ដៃ​ ​ពី​ ​ខ្ញុំ​ទៅ​ដោយ​ត្រឹម​ពាក្យ​មួយ​ឃ្លា​ថា​ ​”​ន​រៈ​!​ ​ពិភព​លោក​របស់​បង​ ​មិន​សក្តិ​សម​នឹង​នារី​ដូច​ជា​អូន​ទេ​!​ ​អូន​ស្រ​លាញ់​បង​ ​អូន​ក៏​ដឹង​ដែរ​ថា​ ​បង​ស្រ​លាញ់​អូន​ដូច​គ្នា​។​ ​អូន​បាន​រក​ឃើញ​ពិ​ភព​លោក​ថ្មី​មួយ​ទៀត​ ​ដែល​​ជា​​ក្តី​​ស្រ​​ម៉ៃ​​របស់​​អូន​​ពិត​​ប្រា​កដ​​​ហើយ​!​ ​​អូន​សុំ​ទោស​!​ ​អូន​ស​ង្ឃឹម​ថា​បង​នឹង​យល់​ហើយ!​”​ ​ស្នេហារបស់ខ្ញុំចប់ត្រឹមនេះឯង… អ្វីដែលខ្ញុំបានដឹងនោះ គឺនាងបានដើរចូលក្នុងឡានស្ព័រទំនើបមួយចេញទៅ។ ហេតុអ្វីបានជាខ្ញុំមិនឃាត់នាងទៅ? ហេតុអ្វី ខ្ញុំត្រូវទទួលយកហេតុផលដែលមិនសមជាហេតុផលបែបនេះ? នរៈ! ប្រាប់នាងទៅ ថានាងគិតខុសហើយ! ម៉េចក៏ខ្ញុំគិតមិនចេញ ថាត្រូវធ្វើអ្វីបន្ទាប់ទៀត?Continue reading “សាររបស់​បុរស​ម្នាក់​ជូន​ចំពោះស្រីៗ”

រើស​យក​ការ​បកប្រែ​ផ្ទាល់​មាត់​តាម៉ង​រ៉ូវ!

គិត​ចុះ​គិត​ឡើង​​ ខ្ញុំ​គិត​អើយ​គិត​ថា​មិន​ដឹង​ជា​ត្រូវ​បង្រៀន​ប្អូន​ៗ សិស្ស​និស្សិត​អំពីអ្វីរ៉េ សប្តាហ៍​នេះ ព្រោះ​ថា​មេរៀន​សុទ្ធ​តាល្អ​ទាំង​អស់​។ សំរេច​សំរួ​ល​គិត​ថា​នឹង​បង្រៀន​តាម​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​បទពិសោ​ធន៍​ទៅ​ចុះ ព្រោះ​ថា​វា​ច្បាស់​ជាង​ហើយ ខ្ញុំ​អាចនិយាយ​បាន​ល្អទៀត​ផង! ខ្ញុំ​ដើរ​ធ្វើ​ជើង​កាង​ខាង​បក​ប្រែ​អស់​រយៈ​ពេល​ប្រហែ​ល​ជា​ ៣​ឆ្នាំ​មក​ហើយ (​ហិហិ! អួតឲ្យ​ច្រើន​បន្តិច​ចុះ​) មិន​មែន​អួត​អី រ៉េ ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា អ្វី​ដែល​ខ្ញុំ​មាន​នឹង​អាច​ជួ​យ​ដល់​អ្នក​ដទែ​តែ​ប៉ុណ្ណោះ​ឯង​! ការ​បក​រយៈ​ពេល​ដ៏​តិច​តួ​ច​នេះ រួម​មាន​ការ​បក​ប្រែ​ក្នុងសន្និសីទ បក​ប្រែ​តាម​ភូមិ​ស្រុកជាលក្ខណៈបង្រៀន​​ បក​ប្រែ​ពាក្យ​បច្ចេកទេស​ពេទ្យ បកប្រែ​ខាង​ផ្នែក​សាសនា និង បក​ប្រែ​ខាង​សង្គម​មនុស្ស​ធម៌​បាន​មួយ​ចំនួន​ផង​ដែរ​។ ខ្ញុំ​បាន​ជួប​បញ្ហា​ដ៏​ស្ពឹក​មុខ​ច្រើន​ ធ្លាប់​បាន​ជួប​នូវ​ការ​សរសើរ​ក៏​ច្រើន និង​បាន​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី ការ​បក​ប្រែ​នេះ។​ ខាង​ក្រោម​នេះ​ជាមេរៀន​មួយ​ដែល​ខ្ញុំ​បាន​ចំនាយ​ពេល​ធ្វើ​ឡើង​មក​សំរាប់​យក​ទៅ បង្ហាញ​នៅ​ថ្ងៃ​នេះ នៅ​ក្នុងក្លឹប​ភាសា​អង់​គ្លេស​របស់​ខ្ញុំ​ផ្ទាល់​ នៅ Office Skill Training Center ដែល​មាន​ជារៀង​រាល់​ថ្ងៃ​អាទិត្រ (ថ្ងៃសិស្ស​ទំនេរ) វេលាម៉ោង ១៖៣០ នាទី​ ដល់ម៉ោង ២៖៣០ ហិហិ! ផ្សាយពាណិជ្ជកម្មបន្តិចចុះ! ប្រសិន​បើ​មាន​សិស្ស​ ឬ និស្សិត​ណា​ដែល​មាន​ពេលទំនេរ​អត់​អីធ្វើ​ ហើយ​ចង់​ស្វែង​យល់​បន្ថែម​ពី​ភាសា​អង់គ្លេស​ក៏​អាច​ចូល​រៀន​បាន​ដែរ​ អត់​ប្រកាន់​អី​រ៉េ។ មួយ​ទៀត​គឺ ចូល​រួម​ដោយ​ឥតគិត​ថ្លៃ សុភាពនារី​គឺ​ស្វាគមន៍​ជាពិសេស! (ហិហិ លើក​ទឹក​ចិត្ត​នារី​ឲ្យ​មាន​ភាពក្លាហាន​)​! ហើយ​បើ​ចាប់​អារម្ម​ណ៍​មក​Continue reading “រើស​យក​ការ​បកប្រែ​ផ្ទាល់​មាត់​តាម៉ង​រ៉ូវ!”

រៀនលេងបទ៖ When I look at You

​ហិហិ ​តាំងពី​បាន​គុណ​អ្នក​គ្រូ​ក្រមុំ​របស់​ខ្ញុំ​បង្រៀន​ឃីបត ​មក​ឥឡូវ​ខ្ញុំ​ចេះ​បាន​ពីរ​បទ​ហើយ។ ​តែ​ខ្ញុំ​មាន​បំណង ​ប្រា​ថ្នា​មួយ​គឺ​ចង់​រៀនលេង​បទ​មួយ​នេះ​ ​ជា​បទ​ដែល​ខ្ញុំ​ចូល​ចិត្ត​ជាទី​បំផុត។ ​មិន​ដឹង​ទៅរួច​ឬ​អត់​រ៉េ ​តែ​នឹង​ព្យា យាម​​ដូ​ច្នេះ​ ​សូម​អ្នក​ភូមិ​ជួយ​លើក​ទឹក​ចិត្ត​ផង​។ ​បើ​មាន​អ្នក​ណា​រៀប​ការ​អី​ហើយ​ចង់​ស​ម្ភោធ​សមត្ថ​ភាព​របស់​ខ្ញុំ ​អាច​ទាក់​ទង​ខ្ញុំ​បាន ​គឺ​អត់​គិត​ថ្លៃ​តែ​ម្តង ​តែ​ឥឡូវ​កំពុង​តែ​រៀន​រ៉េ។ ​ហិហិ ​គិត​ទៅ​បំ​បែក​ក្បាច់​បន្ត​ទៀត​សិន​ខ្ញុំ​។ Miley Cyrus When I look At You Time Of Our Lives 2009 Hollywood Records http://www.youtube.com/v/8wxOVn99FTE?fs=1&hl=en_US&rel=0 Chords used (F,Dm,C,Bb,Am) Capo 1 Intro Dm,F,C,Bb 2x Dm F Everybody needs inspiration C Bb Everybody needs a song Dm F C Bb BeautifulContinue reading “រៀនលេងបទ៖ When I look at You”

សកម្មភាពក្លឹបភាសាអង់គ្លេស ពីរសប្តាហ៍នេះ

ក្លឹបភាសាអង់គ្លេសនេះខ្ញុំបានបង្កើតឡើង ដើម្បីចែករំលែកនូវអ្វីដែលខ្ញុំចេះ ដល់សិស្ស និង និស្សិតដែលចង់​ចែករំលែកអ្វីដែលខ្លួនចេះពីក្លឹបនេះដល់អ្នកផ្សេងទៀត!

សំរាប់ពុក​ និង​ សំរាប់​អូន

តើគុណពុកបានត្រឹមតែស្ថិតក្នុងចំរៀងនេះទេឬ? ការធ្វើល្អមិនគួរស្ថិតនៅតែក្នុងអារម្មណ៍របស់អ្នកនោះទេ គួរតែធ្វើអ្វីខ្លះសំរាប់គាត់? អត្ថន័យតូចមួយសំរាប់ក្តីស្រលាញ់

សៀវភៅកំណត់ហេតុបិសាច

អស់​រយៈ​ពេល​ ៥​ឆ្នាំ​មក​ហើយ​ ដែល​ខ្ញុំ​បាន​ចាប់​ផ្តើម​សរ​សេរ​សៀវ​ភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​។​ តាម​ពិត​ទៅ​ខ្ញុំ​មិន​ដែល​គិត​ទាល់​តែ​សោះ​ថា​ អ្វី​ដែល​ខ្ញុំ​ចូល​ចិត្ត​ធ្វើ​ និង​រាប់​អាន​ជា​ខ្លាំង​អនេក​នេះ​ បាន​ផ្លាស់​ប្តូរ​ជីវិត​របស់​ខ្ញុំ​ទាំង​មូល​បាន​ ពី​ភាព​រីក​រាយ​មក​ជា​សេចក្តី​សោក​សង្រេង​ ពី​ការ​ស្រលាញ់​អាណិត​ទៅ​ជា​ការ​បាក់​បែក​ដែល​ធ្វើ​ឲ​ខ្ញុំ​ឈឺ​ផ្សា​រក​ស្តី​មិន​ចេញ​ ពី​សន្តិភាព​មក​ជា​ក្តី​ភ័យ​រន្ធត់​ដែល​ជួន​ពេល​ខ្លះ​បេះដូង​មិន​អាច​ទទួល​យក​បាន​។​ ការ​រន្ធត់​នេះ​មិន​មែន​​រន្ធត់​ដែល​បាត់​បង់​សេចក្តី​ស្នេហា​ ឬ​ក្រុម​គ្រួសារ​នោះ​ឡើយ​ តែ​ជា​ការ​បាត់​បង់​នូវ​ភាព​ជា​មនុស្ស​របស់​ខ្លួន​ បាត់​បង់​នៅ​សេច​ក្តី​ក្លា​ហាន​ ដោយ​សារ​តែ​សៀវភៅ​មួយ​ក្បាល​ដែល​បាន​ត្រ​លប់​ជា​សៀវភៅ​បិសាច​តាម​លង​បន្លាច​ និង​បំភ័យ​គ្រប់​ពេល​វេលា​ទាំងអស់។ រឿងរ៉ាវគឺចាប់ផ្តើមតាំងពីគ្រាដំបូងដែលសង្សាររបស់ខ្ញុំបានសរសេរនូវកំណត់ត្រាដ៏ខ្លីរបស់នាងក្នុងសៀវភៅរបស់ខ្ញុំមក វា​បាន​ប្រែ​ក្លាយ​ទៅ​ជា​សៀវ​ភៅ​មួយ​ដែល​មាន​វិញ្ញាណ​ហើយ​ថែម​ទាំង​ តាម​គ្រប​លប​សង្កេត​សកម្មភាព​ទាំង​អម្បាល​ម៉ាន ​ហើយ​ថែម​ទាំង​បញ្ចុះ​រូប​ខ្ញុំ​ទាំង​មូល​ទៅ​ក្នុង​ផ្នូរ​នៃ​អបិយ​ជំនឿ​។​ តាំង​ពី​ក្មេង​មក​ខ្ញុំ​ត្រឹម​តែ​ជា​បុគ្គល​មួយ​រូប​ ដែល​ចូល​ចិត្ត​ជា​ខ្លាំង​ទៅ​លើ​ជំនឿ​ងងឹត​ងងល់​នៃ​វិញ្ញាណ​ និង​អភិ​និហារ​ ​ដែល​មាន​នៅ​ក្នុង​ប្រលោម​លោក​តែ​ប៉ុណ្ណោះ​ តែ​មិន​ដែល​គិត​ទេ​ថា​រូប​អត្មា​អញ​ នឹង​ជួប​ប្រទះ​នូវ​មន្ទិល​ដ៏​មហិមារ​មួយ​នេះ​ភ្លាម​ៗ​មួយ​រំពេច​ ប្រៀប​ប្រដូច​សង្ឍរា​ដែល​បោក​បក់​មក​នៅ​ពេល​ដែល​យើង​ពុំ​បាន​ត្រៀម​ខ្លួន​ទាល់​តែ​សោះ​នោះ​។​ កាលពី៥ឆ្នាំមុន… ហេតុ​តែ​ភ្នែក​បើក​ពុំ​រួច​យ៉ាង​ណា​ក្តី​ ក៏​ខ្ញុំ​មិន​អាច​ទំរន់​ដូច​រាល់​ថ្ងៃ​បាន​ដែរ​ ព្រោះ​ខ្ញុំ​ដឹង​ច្បាស់​ណាស់​ថា​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ពិសេស​របស់​មិត្ត​ស្រី​របស់​ខ្ញុំ​។​ ​គ្រប់​គ្នា​មិន​ដែល​នឹក​គិត​ទាល់​តែ​សោះ​ថា​ខ្ញុំនឹង​មាន​សង្សារ​នឹងគេ​ ហើយក៏​គ្មាន​នរណា​គិត​ដល់​ដែរ​ថា ​ខ្ញុំ​នឹង​មាន​ភ័ព្វ​បាន​ពើប​ប្រទះ​សោភ័ណ​នារី​ដូច​ សូរណ៍​ ដែល​ជា​សង្សារ​របស់​ខ្ញុំ​សព្វ​ថ្ងៃ​នេះ​។​ ខ្ញុំ​ក៏​ពុំ​ដែល​គិត​ដល់ដែរ​ថា​ សូរណ៍​ព្រម​មើល​បុរស​ដូច​ជា​ខ្ញុំ​ ទុក​ជា​កែវ​នេត្រ​របស់​នាង​ផ្ទាល់​។​ ​ជួន​កាល​សុបិន្ត​ក៏អាច​មាន​នៅ​ពេល​ថ្ងៃ​ចែស​បាន​ដែរ​។​ ខ្ញុំ​មិន​មែន​ជា​មនុស្ស ​ដែល​មាន​រូបរាង​ពិបាក​មើល​នោះ​ទេ​ គ្រាន់​តែ​ថា​ខ្ញុំ​មិន​ចេះ​ចូល​ចំណោម​គេ​បាន​តែ​ប៉ុណ្ណោះ​ គ្មាន​នរណា​សូវ​ស្រដី​រក​ខ្ញុំ​ប៉ុន្មាន​ឡើយ​ បើ​គ្មាន​ការ​ចាំ​បាច់​។​ ­មាន​ឳកាស​ម្តង​ម្កាល​ចូល​រួម​ពិធី​ជប់​លៀង​នឹង​គេ​ អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ​បាន​ល្អ​បំផុត​នោះ​គឺ​សំពះ​ជំរាប​សួរ​ភ្ញៀវ​ ឬ​ និយាយ​ពី​រឿង​ការងារ​តែ​ប៉ុណ្ណោះ​។ ​គេ​តែង​ដាក់​រហ័ស​នាម​ខ្ញុំ​ថា​ ជា​មនុស្ស​អត់​ជាតិ​ រស​និយម​អន់​។​ ចំនែក​ឯ​ ​សូរណ៍​វិញ​ខុស​ពី​ខ្ញុំ​ស្រលះ​Continue reading “សៀវភៅកំណត់ហេតុបិសាច”

អត់ចំណងជើង

ថ្ងៃនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ហត់​នឿយ​ ចង់​ដេកឲ្យ​បាន​ស្កប់​ស្កល់​ ចង់​មើល​វីដេអូ​កំប្លែងៗ សើច​សប្បាយ​ជាមួយ​ខ្លួន​ឯង​ ចំនាយ​ពេល​អាន​សៀវ​ភៅ​រឿង​ដែល​ខ្ញុំ​ចូល​ចិត្ត​ មិនចង់​ស្តាប់​រឿង​នយោ​បាយ​ច្រើន​លើស​ពី​ម្តង​ក្នុង​មួ​យ​ខែ ចង់​ទៅគេង​លេង​ក្បែរ​ទឹក​ជ្រោះ​ អាន​សៀវ​ភៅ ក្រោកឡើង​មក​ឃើញ​តែ​ធម្មជាតិ ឃើញ​ថ្ងៃ​រៀប​លិច លិច​បាត់​នូវ​ក្តី​ព្រួយ​បារម្ភ និង​លិច​បាត់​ទៅ​ជាមួយក្តី​នឿយហត់​ក្នុង​មួយ​គ្រានេះ​។ ចង់​ឃើញ​ថ្ងៃ​រះ រះ​ឡើង​នូវ​ព្រះ​ទិន្នករ​នៃ​ដួង​ចិត្ត​ដែលសង្ឃឹម​​ ចង់​ឃើញ​នារី​សុភាពៗ ដែលដើរ​ទាំង​ហ្វូង​ជាមួយ​សំណើច​សើច​ក្អាក​ក្អាយ​ដ៏គួរ​ប្រតិព័ទ្ធ។ ចង់​ញុំា​អាហារ​ដែល​មាន​ឳជារស​ជូរអែម​ជាប់​មាត់​ និង​រស់​ជាតិ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​នៅ​កុមារភាព។ ចង់​និយាយលេង​ជាមួយ​ម្នាក់​ដែល​យើង​យល់ចិត្ត​ និង​ម្នាក់​ដែល​យល់​ចិត្ត​យើង​ ចង់​និយាយ​ជាមួយ​អ្នក​ដែល​ចូល​ចិត្ត​នៅ​អ្វិ ដែល​ខ្ញុំ​និយាយ​ ហើយ​គេ​មិន​ធុញ​នឹង​ស្តាប់​ពាក្យ​ខ្មាត​បរិយាយ​។ ចង់​ញុំា​នំ​​គម នំ​អន្សម​ចេក​ ​នំ​ខ្មែរ​គ្រប់​ប្រភេទ​ ចង់​ហុត​ទឹក​ស៊ុប​ក្តៅ​ៗ​ នា​គ្រា​ត្រជាក់​ញាក់​សាច់​ដូច​នេះ ជាស៊ុប​ដែល​ចំអិន​ដោយ​ស្នា​ដែ​នាង។ ចង់​​ ចង់​ទៀត​ហើយ​ គឺ​ចង់​ស្តាប់​បទចំរៀង​របស់​ស៊ិន​ស៊ី​សាមុត​ បទ គេង​យោល​អង្រឹង​ ទន្ទឹងមើល​ផ្លូវ​ ថ្ងៃ​លិច​ផុត​ទៅ…។ ចង់​ទៅ​រំលាយ​ភាព​នឿយ​លំបាក​របស់​ឪពុក​ម្តាយ​នៅ​ឯស្រែ​ ដោយ​ដៃ​ទាំង​ទ្វេរ​ ចង់​ឲ្យ​ម្តាយ​របស់​ខ្ញុំ​ដែល​ ហត់​នឿយ​នឹង​ជីវិត​អប្រិយ​នេះ​ បាន​រីក​រាយ​​រហូត​គាត់​នឹង​និយាយ​ថា​គាត់​បាន​សប្បាយ​អស់​ចិត្ត​ហើយ​។ ​ ចង់​ឃើញ​ផ្កាយ​ដែល​រះ​ពេញ​មេឃ ខ្ញុំ​ស្អប់​ទី​ក្រុង​ ព្រោះ​ផ្កាយ​ក៏ស្អប់​ទី​ក្រុង​ដែរ បាន​ជា​មិនដែល​ឃើញ​រះ​រាល់​រាត្រី​ ខ្ញុំ​ចង់​ចំ​នាយ​ពេល​​ ​២០​ថ្ងៃ​ក្នុង​មួ​យ​ខែ ដើម្បី​គេច​ចេញ​ពីភាពរំខាន​ នៃ​ស្នៀង​ធានី​​ដ៏សែន​អប​លក្ខណ៍។​ ចង់​ឃើញ​ក្មេង​ៗ​ ដែល​រើស​អេត​ចាយ​តាម​ផ្លូវ​មុខ​មិន​ញញឹម​សង្ឃឹម​ថា​ ថ្ងៃ​នេះ​នឹង​រក​លុយ​បាន​ប៉ុន្មាន​ចូល​ផ្ទះ​នោះ​ មាន​ឳកាស​នឹង​ស្គាល់​អ្វី​ដែល​ហៅ​ថា​កុមារ​ភាពពិត​ប្រាកដ​។ សង្ឃឹម​ថា​ខ្ញុំ​នឹង​ភ្ញាក់​ពី​ព្រលឹម​ដោយ​ក្តី​រីករាយ​…

បទ​ពិ​សោធន៍​ពេល​ប្រពន្វ​ស្លាប់

ទុកជូនជាបទពិសោធន៍សំរាប់​អ្នកភូមិ​យើង អត្ថបទនេះ​មាន​ទាល់តែអានឲ្យ​ចប់បានយល់​ ហិហិ៖ កាល​ពី​អា​ទិត្រ​មុន​ ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្លួន​​ខ្ញុំ​ហាក់ដូច​ជា​អស់​សង្ឃឹម​យ៉ាង​ខ្លាំង រក​ធ្វើ​អី​មិន​ត្រូវ​ទាល់​តែ​សោះ​ មាន​បញ្ហា​ចប់​ពីមួយ​ចូល​មួយ​ទៀត​។ កាលពី​អាទិត្រ​មុន​នេះ​ ប្រពន្ធ​របស់​ខ្ញុំ​អស់​កំឡាំង​ខ្លាំង ដោយ​សារ​តែ​ខ្ញុំ​ប្រើ​នាង​ច្រើន​ពេក​ រហូត​ដល់​នាង​សន្លប់​ឈឹង​អត់​ដឹង​ស្មារតី​ ក៏ចង់​មើល​ថែ​រក្សា​គាត់​នៅ​ផ្ទះ​ ព្រោះ​គិត​ថា​បែប​វា​មិន​ធ្ងន់​ធ្ងរ​អី​នោះ​ទេ​។​ តែ​នាង​នៅ​តែ​មិន​ដឹង​ខ្លួន​ទៀត! ទាល់​តំរិះ​ថ្ងៃ​ច័ន្ទ​ក៏​យក​​គាត់​ទៅ​ជួប​គ្រូ​ពេទ្យ។ ទៅ​មន្ទី​រពេទ្យ​ចំនួន​បី​ បាន​បទ​ពិ​សោធន៍​ជី​វិត​ចំនួន​បី​ដែរ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ជាទី​បំផុត​ ហើយ​ក៏​ដឹង​គំនិត​គ្រូពេទ្យ​នៅ​ស្រុក​ខ្មែរ ដែល​អត់​មាន​ឡាយសិន​ និង​ចំនេះដឹង​បោកប្រាស់​។ ត​ទៅ​នេះ​សូម​លើក​យក​នៅ​បទ​ពិសោធន៍​មួយ​មក​រៀប​រាប់​ជូន​អំនានជន ភូមិ​វើត​ប្រេស​ដូច​តទៅ​នេះ គ្រូពេទ្យទី​មួយ៖ ពេល​ទៅដល់​លើក​ប្រពន្វ​ឲ្យ​គាត់​មើល​ រួច​ខ្ញុំប្រាប់​តាម​ត្រង់​តែ​ម្តង​ ព្រោះ​គិតថា​កន្លែង​គេ​ធំ​ដែរ​ គឺ​គួរ​ឲ្យ​ទុក​ចិត្ត​ ទើប​ប្រាប់​គេ​ថា​ ប្រពន្វ​របស់​ខ្ញុំ​ឈឺ​ស្អី​មិន​ដឹង​ បើ​ក​មិន​ចេញ​ទេ​ រួ​ច​គេ​សុំ​យក​ប្រពន្វ​របស់​ខ្ញុំ​ទៅ ពិនិត្រ​​ រួម​ទាំង របស់​ម្យ៉ាង (១) ផង​ដែរ​។​ ៥​នាទី​ក្រោយ​មក​ គេ​ប្រាប់​ថា​ របស់​ម្យ៉ាង​ ណុង អត់​ខូច​ទេ​ គេ​មាន​សុទ្ធ​តែ​ម៉ាស៊ីន​ពិនិត្រ​ទំនើ​ប​បាន​គេ​ដឹង​ចឹង រួច​គេ​ថា​ទាល់​តែ​ទុក​នៅ​នឹង​គេ​ពី បី​ថ្ងៃ​បាន​ដឹង​ថា​ ប្រពន្វ​ខ្ញុំ​ឈឺអី​ឲ្យ​ប្រាកដ។​​ ខ្ញុំ​គិត​ថា​ វា​មិ​ន​ស្រួល​ទេ​ ទុក​ប្រពន្វនៅ​នឹង​គេ​ មិន​ដឹង​ថា​គេ​នឹង​ប៉ះ​ពាល់​គ្រឿង​ក្នុង​ ឬ​មួយអត់? ស៊ូ​យក​ទៅឲ្យ​គ្នាឯង​មើល​វិញ​ទៅប្រសើ​រជាង​។​ ទើប​ចេញ​ពីកន្លែង​នោះ​ទៅ។ គ្រូពេទ្រទីពីរ៖Continue reading “បទ​ពិ​សោធន៍​ពេល​ប្រពន្វ​ស្លាប់”

មតិ​រិះ​គន់​ទៅ​លើ​វិស័យ​ភាព​យន្ត​នៅកម្ពុជា

គំនិត​នេះ​បាន​លេច​ចេញ​មក​ក្នុង​ចិត្ត​ខ្ញុំជា​យូរ​មកហើយ​ ហើយ​ក៏ផ្ទុះ​ចេញ​មក​នៅ​ពេល​នេះ តែ​ម្តង​ទៅ​​ ខុស​ត្រូវ​យ៉ាង​ណា​សូមអ​ភ័យ​ទោស​ ព្រោះនេះគ្រាន់​តែ​ជា​គំនិត​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​។ ហិហិ! ខ្ញុំសុំរិះ​គន់​តែ​ប៉ុន្មាន​ចំនុច​ទេ ប្រសិនបើបងប្អូននៅមិនសុខ ឬចេះ​តែចង់​មាន​មតិ​ដើម្បី​ឲវិស័យភាពយន្តខ្មែរ មានភាពរីកចំរើន​សូមកុំ​ភ្លេចរួមចំនែក​ជាមតិ​តិចតួច​ផង ទុក​គ្រាន់​ជា​មូលនិធិសំរាប់ជួយទៅចុះ។ មតិរិះគន់៖ អ្នកសំដែងមើលងាយប្រាក់តិចតួច ហើយគិតថាទាល់តែមានលុយច្រើន សំភារៈល្អៗទើបសំដែងបានល្អ។ ឯដឹកនាំ ដឹកនាំឲគេសំដែង នឹងឲតួនិយាយដូចអានអក្សរ ខ្លាចខុសអក្ខរាវិរុទ្ធពេក ទៅជាភ្លៀវ! រឿងខ្លះយកភាពសិចស៊ីដាក់មុខហើយ និយាយក្តែងៗថាសម័យណុងវាអញ្ចឹង។ តាមពិតគ្រាន់តែជាលេស។ ហើយឃើញតួភាគច្រើនពេលសំដែង ភ្នែកមើលតែកាមេរ៉ា ធ្វើឲ្យមើលទៅដូចជាfakeៗ ភ័យៗ។ ជ្រុលសំដែងអស់លុយហើយ មិនធ្វើឲ្យល្អទេ ហើយគ្នាធ្វើខុសហើយ អ្នកដឹកនាំនៅយករឿងណឹងមកបញ្ចាំងទៀត។ រឿងដែលល្អនោះ អ្នកសំដែង មិនគួរសំដែងគិតថាណឹងឲ្យគេមើលទេ គឺសំដែងដោយគិតថា ខ្លួនឯង ជាតួរក្នុងរឿង។ ព្រោះថាការសំដែងភ្លាម គេហៅពាក្យពីក្រៅឲភ្លាមចឹង គឺ ហាក់ដូចជាខ្លួនឯងអត់បានត្រៀមជាមុនទេ លុះដឹងពាក្យដែលគេហៅជាស្អីហើយ ទើបរៀបឬកជាក្រោយគឺគ្មានប្រសិទ្ធភាពទេ។ ការ​សំដែង​ឃើញ​ថា ការ​ស្លៀក​ពាក់ខុសពីការ​ពិត​ ដែលភាគច្រើនខ្ញុំសំគាល់ឃើញនោះគឺថា នៅស្រែគាត់តុបតែង​ស្លៀកពាក់​ជាអ្នកស្រែ​ តែជួនកាលខោអាវឲ្យឡើង​ថ្មីចែស។ ជួនកាល​ការ​និពន្ធ​ មានការ​​ឯកភាពតែ​ពីម្ចាស់​ផលិតកម្មទេ ហើយគ្មានអ្នក editor ឬ ទីប្រឹក្សាច្រើនគ្នា។ ផលិតកម្មខ្លះContinue reading “មតិ​រិះ​គន់​ទៅ​លើ​វិស័យ​ភាព​យន្ត​នៅកម្ពុជា”

ចង់ល្បីល្បាញក្នុងភូមិវើតប្រេសទេ?

ប៉ុន្មានម៉ោងមុននេះមានប្អូនម្នាក់ មិនដឹងប្អូន ឬបង​ទេ តែ គាត់បានសួរខ្ញុំពី​បញ្ហានេះឡើង ហើយ​ក៏​គិត​ថា​មិន​ចង់​ឆ្លើយ​​ទេ​ ព្រោះ​ តែ​​ក៏​នឺក​ឃើញ​ថា​បង​ប្អូន​នៅភូមិវើតប្រេស​ យើង​នេះសុទ្ធតែពូកែ ក៏គិតសុំគំនិតបន្ថែមទៀត នឹង​ជួយ​កែ​តំរូវ​គំនិតរបស់ខ្ញុំផង។ អញ្ចឹងកុំនៅយូរ ខ្ញុំសូម​បើក​វេទិកា​ពិភាក្សា​ចាប់​ពី​ពេល​នេះ​តទៅ។ ភាព​ខ្វះខាត​មាន ១.   មិន​មាន​ដាក់​ប្រ​វត្តិរូបខ្លះ​ៗ សំរាប់​ជាការ​ណែនាំ​ឲគេ​ស្គាល់ ២. ​អត្ថបទខ្លី​ៗ ពេក ហើយមានលក្ខណៈ ដូចជាគ្មានភាពស្និទ្ធស្នាល ឬក៏រៀបរាប់​អស់​ពេក​ធ្វើ​ឲគេ​គ្មាន​អ្វី​ដាក់វិចារ ឬ ជា​អ្វី​ដែល​គ្រប់​គ្នា​ដឹងរួ​ច​អស់​ហើយជា​ដើម ៣. មិនគួរចំលងទាំងស្រុង​នូវ​ច្បាប់ដើម ពីទំព័រ ឬ សៀវភៅ ឬ វេបសាយណាមួយ ​ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ចូល​ចិត្ត​នៅទង្វើរលួច ឬបន្លំឡើយ ៤.   គួរតែដាក់អ្វីដែល​ ចេញពីគំនិតផ្ទាល់ខ្លួន ឬសមត្ថភាពផ្ទាល់ខ្លួន ព្រោះវាខុសពីគេ និងគួរឲចាប់អារម្មណ៍ជាង ៥. គួរដាក់តំណភ្ជាប់ទៅប្លក់ផ្សេងៗទៀតផង ព្រោះវាអាចជួយឲគេចាប់អារម្មណ៍ និងអាច​ស្គាល់​អ្នក​ភូមិ​ផ្សេង​ទៀត​​បាន។​ អាចដាក់​តំណ​ភ្ជាប់​បាន​តាមរ​យៈ​របារ​តំណភ្ជាប់​ដែល​ស្ថិត​នៅខាង​ស្តាំ​នៃ​ទំព័រ​ក្តា​រ​បញ្ជា​។ ៦. ជាការគួរសម កុំភ្លេចឆ្លើយតប ទៅនឹងមតិ​របស់​អ្នក​ដែល​បាន​ដាក់​មតិ​ផង ៧.​ រកនឹកលែងឃើញហើយ បើ​មាន​នឹក​ឃើញ​អីផ្សេង​ទៀតជួយប្រាប់ផង។ អរគុណ​ទុក​ជា​មុន…

ដោនឡូត MoonOS

នេះជាស្នាដៃរបស់កូនខ្មែរពិតៗ ហើយអាចយកទៅសាកល្បងបាន។ ខ្ញុំគិតថានេះជា Open Source ចឹងដាក់ឲដោនឡូតចឹងបែបមិនអីទេ។ នេះជាលីងថូរិន ដែលអាចដោនឡូតបានពីក្រុមហ៊ុនឌីជី៖ ចុចទីនេះដើម្បីដោនឡូត មូនអូអេស ឬដោនឡូតពី វេបសាយផ្ទាល់៖ ចុចទីនេះដើម្បីដោនឡូត មូនអូអេស ខ្ញុំបានសាកល្បងហើយ គឺថាវាមានលក្ខណៈឆើតឆាយ និងមានប្រយោជន៍ច្រើន ហើយថែមទាំងឡូយទៀតផង។ អ្នកបង្កើតបានធ្វើវាឡើងតាម ចំនង់ចំនូលចិត្តរបស់គេផ្ទាល់។

គំនិតតិចតួចពេលគ្មានអ្នកចូលចិត្ត

មនុស្សយើងមិនអាចធ្វើឲគ្រប់គ្នាស្រលាញ់ចូលចិត្តយើងបានគ្រប់គ្នាទេ។ ពេលខ្លះវាមិនមែនមានន័យថា យើងមិនជាមនុស្សមិនល្អនោះឡើយ នៅពេលគ្មាននរណាចូលចិត្តយើង។ សាកញញឹមឡើង ព្រោះឲតែយើងដឹងថា យើងបានព្យាយាមធ្វើអ្វីដែលល្អបំផុតហើយ។ តើត្រូវទេ? បំណងល្អពីឌីយ៉ា We cannot help making everybody loves us. Sometimes It doesn’t mean that we are bad when someone doesn’t like us.Just smile because we are doing our best. rite? Dia’s idea

សៀវភៅកំណត់ហេតុបិសាច

អស់រយៈពេល៥ឆ្នាំមកហើយ… តាំងពីថ្ងៃដែលខ្ញុំចាប់ផ្តើមសរសេរកំណត់ហេតុប្រចាំថ្ងៃផ្ទាល់ខ្លួនមក។ ខ្ញុំនឹងស្តាយក្រោយមែនទែនចំពោះអនុស្សាវរីយ៍ទាំងអម្បាលម៉ាន ដែល​ខ្ញុំ​ពុំ​បា​​​ន​សរសេរ​ទុក​ក្នុង​កំណត់​ត្រា​នេះ​ ហើយ​វា​ក៏​បាន​រលត់​រលាយ​បាត់​ទៅ​តាម​ពេល​វេលា​ ដែល​តែង​តែ​ជា​សត្រូវ​ស៊ី​សាច់​ហុត​ឈាម​ជា​មួយ​ នឹងការចងចាំរបស់មនុស្សជានិច្ចនោះ។​ និយាយពីការចងចាំហើយ និង​ពេល​វេលា​វាប្រៀប​ប្រដូច​ទៅនឹង​ដែក​ហើយ​និង​ទឹកដូច្នោះដែរ​ វានឹងបំផ្លាញ​ខ្ទេច​ខ្ទី​នូវសោភ័ណ្ឌ និង​ភាពរឹងប៉ឹង​របស់លោហៈ​ប្រភេទ​នេះ​ ដោយ​ច្រេះអញ្ចឹងឯង។ អស់រយៈពេល ៥ឆ្នាំមកនេះ​សៀវភៅកំណត់​ហេតុជា​អ្នក​ដែលនៅ​ជិត​ដឹត​ នឹងខ្ញុំជាងគេ​ហើយ វាជាអ្នក​ដែលយល់ចិត្តខ្ញុំ​ជាងគេ រហូតខ្ញុំ​អាចទុកចិត្ត​នឹងប្រាប់វាគ្រប់រឿងរ៉ាវ​ដែលខ្ញុំ​បានជួប​ប្រទះ។ ចប់ និយាយលក្ខណៈ formal មានភាពពិបាកមែន មានអារម្មណ៍ថាពិបាកដកដង្ហើមណាស់ ឥឡូវនិយាយបែបស្រែៗម្តង។ សៀវភៅកំណត់ផស់ញ៉ុមមានពីរប្រភេទ គឺ​សៀ​វ​ភៅ​កំណត់​ហេតុ​ផ្ទាល់​ខ្លួន​របស់​​ខ្ញុំ​ពិតៗ និង​ សៀវភៅកំណត់ហេតុបិសាច ដែលជាលក្ខណៈប្រលោមលោក ដែលកំពុងតែតាសេររាល់ថ្ងៃ ហើយសន្យាថានឹងដាក់ជូនអាន នៅសប្តាហ៍ក្រោយនេះ។ ឥឡូវ​សូម​និយាយ​ពី​សៀវ​ភៅ​កំណត់​​ហេតុផ្ទាល់ខ្លួនម្តង ដូច​ញ៉ុមនិយាយខាងលើចឹងថា កំណត់ហេតុជាអ្នកដែលខ្ញុំយល់ចិត្ត ហើយតាមពិតវាក៏ជាបិសាចពិតមែន ព្រោះ​ថា​មាន​មនុស្ស​ជា​ច្រើន​អ្នក​ហើយ​ដែល​ជួប​គ្រោះ​ថ្នាក់​ដោយ​សារ​តែវា។ ហេតុអីបានញ៉ុមនិយាយចឹងព្រោះថា ញ៉ុមតែងតែកត់ចូលញឹកញាប់ជាងគេគឺ កំណត់ត្រាអ្នកជំពាក់លុយ។ ហើយកុំភ័យញ៉ុមមិនដេលភ្លេចទេ រឿងគេជំពាក់នេះមួយ។ ឲតាភ្លេចខ្ញុំបើកបញ្ចីនេះភ្លាម។ កំណត់ហេតុនេះមានដូចតទៅ៖ រឿងគេជំពាក់លុយ កត់ចូល រឿងជំពាក់លុយគេ អត់សូវកត់ចូលទេ រឿងទុក្ខសោក កត់ចូលម្តងម្កាល រឿងសប្បាយៗ មិនដែលភ្លេចសរសេរទេ ចុះអ្នកភូមិវើតប្រេស មានដែលមានសៀវភៅកំណត់ត្រាផ្ទាល់ខ្លូនចឹងទេ? គួរតែកត់ទៅ ព្រោះថាដល់ពេលស្លាប់ទៅContinue reading “សៀវភៅកំណត់ហេតុបិសាច”