តំលៃមនុស្ស

មួយរយៈនេះ នៅកន្លែងខ្ញុំត្រូវការបុគ្គលិកថ្មីដល់ទៅ ២ តំណែង។ ទោះបីការងារនេះជារបស់ខាងផ្នែកធនធានមនុស្ស តែខាងកម្មវិធីខ្ញុំខ្លួនឯងក៏ត្រូវឆ្ការដៃឆ្ការជើងណាស់ដែរ ក្នុងការទំនាក់ទំនងរកបុគ្គលដែលសក្ដិសមនឹងតំណែងទាំង ២នេះ។ ឆ្លងកាត់បទពិសោធន៍ទទួលយកមនុស្សពីរបីដងហើយ មានអារម្មណ៍ថាហត់ណាស់ ព្រោះត្រូវការពេលវេលាច្រើន ជាពិសេសក្នុងការផ្សព្វផ្សាយ។ ខ្ញុំបានដឹងពីខាងធនធានមនុស្សមកថា បច្ចុប្បន្ននេះគ្រប់កម្មវិធីក្នុងអង្គការយើង ដែលត្រូវការបុគ្គលិកថ្មី​ គឺពិបាករកណាស់ ដោយសារខ្សត់មនុស្ស។ ខ្ញុំគិតក្នុងចិត្ត ថាអាចមកពីខ្សត់មនុស្សដោយសារ រាល់ថ្ងៃមានកំណើនការងារ មនុស្សភាគច្រើនមានឪកាស ឬអាចថាមកពីម្យ៉ាងទៀត គឺមនុស្សមានច្រើន តែខ្វះសមត្ថភាព។ តាមគំនិតខ្ញុំគឺអាចថាមកពីកត្តាទាំងពីរ ព្រមទាំងស្របតាមប្រភេទការងារផងដែរ។ តាមមើលទៅប្រវត្តិរូបរបស់បុគ្គលដែលដាក់មក មិនមែនពួកគាត់គ្មានសមត្ថភាពនោះទេ គ្រាន់តែតាមរយៈបទពិសោធន៍ការងារ និងការសិក្សារបស់ពួកគាត់សក្ដិសមនឹងតំណែងផ្សេង ឬតំណែងដដែលតែក្នុងកម្រិតទាបឬខ្ពស់ (senior / junior) ប៉ុណ្ណោះ។ ក្នុងការស្វែងរកបុគ្គលិក គ្រប់បុគ្គលដែលដាក់ពាក្យមកសុទ្ធតែមានតម្លៃ។ ពួកគាត់ម្នាក់ៗ មិនមែនមកសុំការងារធ្វើទេ គឺពួកគាត់មកផ្ដល់ឲ្យអង្គភាពនូវភាពរីកចំរើន និងក្ដីពេញចិត្តរបស់ពួកគាត់ចំពោះការងារ ដូច្នេះខាងធនធានមនុស្សត្រូវឲ្យតម្លៃទៅលើគ្រប់បុគ្គលទាំងអស់។ ជួនកាលពួកគាត់អាចនឹងទំនាក់ទំនងទៅអ្នកដាក់ពាក្យធ្វើការនៅពេលក្រោយ នៅពេលណាដែលមានតួនាទី ឬតំណែងដែលសក្ដិសម និងពួកគាត់។ ទោះជាយ៉ាងណាក្ដី អ្វីដែលសំខាន់មួយទៀត គឺអត្តចរិតរបស់បុគ្គលម្នាក់ៗផងដែរ ព្រោះថាអង្គភាព ឬខាងធនធានមនុស្សអាចអភិវឌ្ឍមនុស្សដែលខ្វះសមត្ថភាពបន្តិចបន្តួចឲ្យគ្រប់ពេញលក្ខខណ្ឌការងារបានក្នុងរយៈពេលខ្លី ឬវែង ប៉ុន្តែអត្តចរិតរបស់មនុស្សពីធម្មជាតិ ទោះចង់កែក៏ត្រូវការពេលវេលា និងធនធានច្រើនដែរ។Continue reading “តំលៃមនុស្ស”

នៅពេលបាត់បង់របស់មានតម្លៃម្យ៉ាង អ្វីម្យ៉ាងទៀតនឹងចាប់ផ្ដើមក្នុងជីវិតយើង

នៅពេលបាត់បង់របស់មានតម្លៃម្យ៉ាង អ្វីម្យ៉ាងទៀតនឹងចាប់ផ្ដើមក្នុងជីវិតយើង! កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០១៩ នេះ ខ្ញុំបានបាត់បង់ប្រធានគ្រប់គ្រងជាទីគោរពម្នាក់នៅកន្លែងធ្វើការរបស់ខ្ញុំ។ មុនគាត់ចាកចេញ ខ្ញុំហាក់មានអារម្មណ៍ភ័យណាស់។ រយៈពេល ៥ ឆ្នាំដែលខ្ញុំធ្វើការជាមួយគាត់ ខ្ញុំតែងតែទទួលបានការគ្រប់គ្រង ដឹកនាំ បង្រៀន និងគាំពារដ៏ល្អ។ តែពេលេនេះ ខ្ញុំត្រូវពឹងអ្នកណាទៀត? ពេលដែលគាត់ចាកចេញ គាត់បានប្រាប់ខ្ញុំថា “គាត់ជឿជាក់លើខ្ញុំ” គាត់ជឿថា ខ្ញុំអាចធ្វើបាន។ គាត់ប្រាប់ខ្ញុំឲ្យចេះថែរក្សាក្រុមការងារឲ្្យល្អ ចេះធ្វើការឲ្យយកចិត្តទុកដាក់បំផុត និងធ្វើមិនមែនធ្វើឲ្យរួចពីដៃ គឺធ្វើដោយដឹងថា លទ្ធផលការងារ និងការខិតខំប្រឹងប្រែងនៅពេលនេះ ជាស្ពានទៅកាន់អ្វីថ្មី និងល្អជាងនេះនាថ្ងៃអនាគត។ មែនហើយ! ខ្ញុំបាត់បង់គាត់ គាត់ក៏មានផ្លូវដើររបស់គាត់ ដែលវិសេសវិសាលជាងនេះ ហើយខ្ញុំក៏ត្រូវចាប់ផ្ដើមដើរលើផ្លូវវែងជាងនេះ ធំជាងនេះ និងត្រូវរៀនពីអ្វីៗជាច្រើនទៀតដូចគ្នា។ លើលោកនេះគ្មានអ្នកណា ឬអ្វីមួយដែលស្ថិតស្ថេរនោះទេ តែអ្វីដែលយើងគួរឲ្យតម្លៃបំផុតមិនមែនភាពស្ថិតស្ថេរនោះទេ។ អ្វីដែលមានតម្លៃបំផុតនោះគឺ ហ៊ានធ្វើអ្វីដែលល្អជាងនេះ និងជាអ្វីដែលយើងពេញចិត្តនឹងធ្វើ។ កំណត់ហេតុពី វ៉ាន់ឌី / ឌីយ៉ា ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១៩

គូកូន

មុនចេញមកភ្នំពេញ ម៉ាក់ហៅខ្ញុំមកប្រាប់អីម្យ៉ាងនៅក្រោយផ្ទះ។ ម៉ាក់ថា “គូរបស់កូនរាល់ថ្ងៃនេះ មិនអាចបំបែកបានទេ ព្រោះម៉ាក់យល់សប្តិឃើញថា កូនទាំងពីរជាបងប្អូនភ្លោះកាលពីជាតិមុន”។ I don’t know this. I’m not sure either. But I count this as a blessing from Mom. កំណត់ហេតុ – ពោធិ៍សាត់

ជម្រើស ២

ស្នេហា : ៦ឆ្នាំមកនេះ ខ្ញុំក៏ដើរមកដល់ដំណាក់កាលដែលត្រូវសួរខ្លួនឯងថា តើខ្ញុំខ្លាចបាត់បង់រូបគេ ឬក៏ខ្ញុំខ្លាចភាពឯការ? ខ្លាចបាត់បង់គេហាក់បញ្ចាក់ថាខ្ញុំស្រលាញ់គេ ខ្លាចភាពឯការហាក់បញ្ចាក់ថាខ្ញុំស្រលាញ់តែខ្លួនឯង។ ចម្លើយគឺ ខ្ញុំខ្លាចទាំងពីរ។  រូប : តើឆ្នាំក្រោយ ខ្ញុំអាចទទួលផ្កាដូចឆ្នាំនេះទេ? ឬក៏…

ធុងសម្រាម

គ្រាន់តែសរសេរ ហេតុអ្វីក៏ពិបាកម៉្លេះ? ហេតុអ្វីការចងចាំដែលខ្ញុំមាន សុទ្ធតែជាគំនរសម្រាមនៃអតីតកាលដ៏ជូរចត់? ខ្ញុំគ្រាន់តែចង់រស់នៅដោយសប្បាយ ហេតុអ្វី ហេតុអ្វី នៅតែជាសំនួរជាច្រើនដែលខ្ញុំមិនយល់ ហើយក៏មិនអាចផ្ដល់ជាចម្លើយសម្រាប់ខ្លួនឯងបាន។ អាចថាមកពីខ្ញុំគ្រាន់តែជាធុងសម្រាម! ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចាំតែទទួលការលំបាក បញ្ហា ការស្ដីបន្ទោស និងភាពជូរចត់របស់អ្នក។ ជារៀងរាល់ថ្ងៃ ខ្ញុំឃើញការលំបាករបស់អ្នកហាក់ដូចជាធំធេងណាស់។ ឬមួយមកពីខ្ញុំមិនដែលបង្ហាញពីផលលំបាករបស់ខ្ញុំប្រាប់អ្នកដទៃ បានជាគេមិនដែលយល់ថាខ្ញុំខ្វល់ព្រួយសោះ? មែនហើយ!​ ភាគច្រើន មនុស្សនៅលើលោកនេះ គ្រាន់តែចង់ស្វែងរកធុងសម្រាមដែលគេអាចបោះចោលរាល់ទុកកង្វល់ និងបញ្ហា ឬកំហឹងរបស់គេតែប៉ុណ្ណោះ។ ឬមកពីធុងសម្រាមវាមិនចេះនិយាយ? ធុងសម្រាមគេបង្កើតមកដើម្បីដាក់សម្រាម ចុះឯងនេះកើតមកដើម្បីទទួលសម្រាមរបស់អ្នកដទៃ ទាំងខ្លួនឯងក៏មានសម្រាមស្ទើរកប់រន្ធដង្ហើមបែបនេះមែនទេ? ស្ដាប់ខ្ញុំផងបានទេ? ពេលខ្លះខ្ញុំចង់ឲ្យអ្នកដទៃក្លាយជាធុងសម្រាមរបស់ខ្ញុំដែរ! តែការពិតជាក់ស្ដែង គ្រប់គ្នាតែងតែបដិសេធមិនទទួលការឈឺចាប់របស់ខ្ញុំ។ “មានបញ្ហាចេះដោះស្រាយខ្លួនឯងខ្លះទៅ ឯងធំហើយ!” មែនខ្ញុំធំហើយ! ចុះអ្នកដទៃមិនទាន់ធំមែនទេ បានជាចេះតែមកទំលាក់គ្រប់រឿង គ្រប់ហេតុមកក្នុងជីវិតខ្ញុំ? ជួនកាលគេមិនចង់ឲ្យខ្ញុំនិយាយអ្វីទាំងអស់។ អ្វីដែលគេចង់បានពិតប្រាកដ គឺជួបជាមួយដុំថ្មមួយដុំ វាយទាត់ធាក់ នោមដាក់ បញ្ចេញកំហឹង ជេរស្ដីហើយ ក៏ដើរចេញទៅ។ គេមិនចង់បានការតបត ឬដោះស្រាយអ្វីទាំងអស់។ ពេលខ្លះ គេហាក់ដូចជាចង់បានយោបល់ពីយើង បន្ទាប់ពីគេរៀបរាប់អស់សេចក្ដីហើយ តែចំពោះគេ យើងគ្រាន់តែជាមនុស្សគ្មានសម្លេង។ គេសម្លឹងមើលមកយើង ទាំងយើងតាមពិតគ្រាន់តែជាបំពង់ខ្យល់គ្មានសម្លេងតែប៉ុណ្ណោះ។Continue reading “ធុងសម្រាម”

ខួបឆ្នាំទី ៩ នៃប្លុកនេះ

ធ្មេចបើកៗ ឥឡូវ ៩ឆ្នាំបាត់ទៅហើយ។ ខ្ញុំចាំបានថា មុនហ្នឹងឈានដល់ប្លុកមួយនេះ ខ្ញុំបានលុបប្លុកចោលអស់ ៤ ប្រាំទៅហើយ។ ឈ្មោះប្លុកដំបូងរបស់ខ្ញុំគឺ មូលមិត្តសិក្សា ហើយក្រៅពីនេះ នៅមានប្លុកមួយពីរទៀតដែលជាប្លុកសំងាត់ លាក់បាំងមិនបង្ហាញឲ្យគេអាន។ គិតទៅ សម័យឥឡូវគេប្រែប្រួល អ្វីៗងាយស្រួលជាងមុន គេចូលចិត្តវីដេអូ សារខ្លីៗ ឬអានតែចំណងជើងក៏ឈប់ទៅ។ ខ្ញុំនៅតែយល់ថា ការសរសេរបែបបុរាណរបស់ខ្ញុំនៅតែមានអត្ថន័យម្យ៉ាងសម្រាប់ខ្លួនឯង។ ពេលខ្លះពិភពលោកប្រែប្រួល តែយើងមិនចាំបាច់ប្រែប្រួលក៏បាន ព្រោះថាយើងអាចរស់នៅ ធ្វើអ្វីសម្រាប់ខ្លួនយើង យើងមិនចាំបាច់រត់តាមអ្នកដទៃ។ មិនយូរមិនឆាប់ អ្នកដែលមានចំណង់ចំណូលចិត្តដូចខ្ញុំ អាចនឹងស្វែងរកកន្លែងមួយដែលគេពេញចិត្ត។ ស៊ូៗ ប្លុក DiaNote! អបអរសាទរខួបទី ៩ឆ្នាំ ជាមួយការចូលទស្សនា ឬអាន ១៨៤,៦៥៩ ដង ។ ខួបលើកទី ៦ ឆ្នាំ ខួបលើកទី ១ ឆ្នាំ

Me Femme

You have so many femininity in your soul! Thanks to the big contribution from my beloved mom who never makes me feel worse in my worst situation in life. At young age, I was abandoned. No matter what, I decided to stand strong while everyone has a home and a family to stick with. IContinue reading “Me Femme”

គ្រាន់តែជាមិត្ត

តាយ៖ លាក់បាំងការពិត និងកុហក តើមួយណាល្អជាង ប្រសិនបើជាឯង? តាយសម្លឹងមើលមុខ យីង ដែលជាមិត្តនារីរបស់ខ្លួន។ គេសួរបែបនេះ ទាំងក្នុងចិត្តគេមានលាក់គំនួចអ្វីម្យ៉ាង។ យីង៖ ពីនេះមានអីខុសគ្នា? ដូចតែគ្នាហ្នឹង! តាយ៖ ខុសគ្នា! មួយគឺមិនកុហក តែមិនព្រមនិយាយប្រាប់ពីការពិត… យីង៖ ហើយមួយទៀត ព្រមនិយាយ តែមិនមែនជាការពិត តាយ៖ អឺ! យីង៖ បើអ៊ីចឹងដដែល ចាំបាច់រើសធ្វើអី បើមនុស្សស្រលាញ់គ្នាហើយធ្វើអ៊ីចឹង កុំស្រលាញ់គ្នាអី! យើងមិនចូលចិត្តមនុស្សធុនហ្នឹងទេ។ តាយ៖ ចុះបើម្នាក់ហ្នឹងជាញ៉ុម? យីង៖ ចុះរឿងហ្នឹងវាប៉ះពាល់គ្នាអត់? តាយ៖ ថា អត់ទាក់ទងចុះ តែវាជារឿងផ្ទាល់ខ្លួនរបស់ញ៉ុម! យីង៖ អឺម…ចឹងមានអីត្រូវខ្វល់ទៅ យើងគ្រាន់តែជាមិត្ត ហើយទោះបីមនុស្សស្រលាញ់គ្នាក៏នៅមានរឿងផ្ទាល់ខ្លួនខ្លះដែលមិនអាចប្រាប់បានដែរ។ សរុបរួម គឺអត់បញ្ហាទេ! តាយ៖ អឺ… យីង៖ មានរឿងអីមែន? តាយ៖ មាន! តែញ៉ុមប្រាប់អត់បានទេ! យីង៖ កុំប្រាប់អីអ៊ីចឹង! តាយ៖ មនុស្សយើងគ្រប់គ្នាសុទ្ធតែមានចំនុចល្អ និងចំនុចអាក្រក់។Continue reading “គ្រាន់តែជាមិត្ត”

ការចងចាំដ៏ល្អមួយ (18+ only)

១៦៤៥ ថ្ងៃ ឬ ៤ឆ្នាំ ៦ខែ ២ថ្ងៃ ដែលយើងបានស្គាល់គ្នា។ មានរឿងជាច្រើន ដែលយើងបានឆ្លងកាត់ជាមួយគ្នា។ មែនហើយ យើងស្រលាញ់គ្នាយូរហើយ។ នៅចាំទេកាលនោះ… អេ! ឈប់សិន! ចង់ឲ្យអូននិយាយអនុស្សាវរីយ៍ល្អៗមុន ឬក៏ចាប់ផ្ដើមពីរឿងមិនល្អកាលពីមុន មុន? អឺមមម ចាប់ផ្ដើមពីរឿងល្អៗមុនក៏បាន។ មានចាំអត់ កាលអូនទៅបកប្រែនៅខេត្តកំពត ខាងទូកមាសនោះ? បងជាប្រធានគ្រប់គ្រងផ្នែកលក់នៅប្រចាំខេត្តកំពត ហើយអូនជាក្មេងខ្ចាត់ព្រាត់មកពីណាមិនដឹង។ កាលនោះយើងទើបតែស្រលាញ់គ្នាថ្មីៗ។ ជិតមួយឆ្នាំទេដឹង? ប្រធានអូនតម្រូវឲ្យអូនគេងនៅផ្ទះអ្នកភូមិជាមួយបរទេសដែលចុះមកបេសកកម្មរបស់អង្គការ Engineer Without Border ដើម្បីជីកអណ្ដូង។ មុនចុះមកខេត្តនេះ អូនសប្បាយចិត្តណាស់។ អូនអរព្រួចពេលដឹងថា ប្រធានអូនចាត់ឲ្យអូនចុះមកធ្វើការនៅកំពត ខេត្តដែលបងធ្វើការ។ អ្វីដែលអូនគិតគឺ ហោចណាស់ អូនក៏អាចជួបបងដើម្បីដើរលេង ឬគ្រាន់តែឃើញមុខបងក៏អស់ចិត្ត។ បកប្រែមួយថ្ងៃទាល់ល្ងាច ចប់ការងារភ្លាម អូនទូរសព្ទទៅបងភ្លាម។ សម្លេងបងពីរោះណាស់។ បងប្រាប់អូនថា ស្រុកដែលបងធ្វើការនៅឆ្ងាយពីទីនេះណាស់។ អូនរាងស្រងាកចិត្តបន្តិច។ ខានបានជួបបងបាត់។ និយាយជាមួយបងបន្តិច រួចក៏លាបងតាមទូរសព្ទ។ គម្រោងជួបមុខម្ចាស់ចិត្តត្រូវបានរលាយដូចតំណក់ទឹកសន្សើមខែចេត្រ។ អូនអង្គុយនិយាយលេងជាមួយពូមីងម្ចាស់ផ្ទះ។ ស្រាប់តែពេលនោះ អូនឮសម្លេងម៉ូតូមួយពីចម្ងាយ ហើយក៏ងាកមើល។Continue reading “ការចងចាំដ៏ល្អមួយ (18+ only)”

មេដឹកនាំល្អ

ថ្ងៃនេះជាថ្ងៃបោះឆ្នោតឃុំសង្កាត់នៅប្រទេសកម្ពុជាទាំងមូល។ ថ្ងៃនេះជាថ្ងៃដ៏ស៊យមួយដែលខ្ញុំបានបាត់បង់ឳកាសក្នុងការជ្រើសរើសមេដឹកនាំល្អរបស់ខ្ញុំដោយសារការធ្វេសប្រហែសរបស់ខ្លួនឯង។ ថ្ងៃនេះខ្ញុំបានឮហេតុផលជាច្រើនពីមនុស្សដែលខ្ញុំស្គាល់។ មនុស្សដែលខ្ញុំស្គាល់ខ្លះ ព្រមបោះឆ្នោតឲ្យគណបក្សដែលខ្លួនពេញចិត្តដោយគ្មានលក្ខខណ្ឌ។ ខ្លះទៀត បែរជាបោះឆ្នោតជូនគណបក្សដែលខ្លួនមិនចូលចិត្ត ព្រោះអ្នកដឹកនាំក្នុងឃុំសង្កាត់ខាងគណបក្សដែលខ្លួនពេញចិត្ត ជាបុគ្គលមិនល្អ មិនមានលក្ខណៈសម្បត្តិល្អគ្រប់គ្រាន់ដើម្បីដឹកនាំ និងផ្ដល់សេចក្ដីសុខ ភាពរីកចំរើនក្នុងតំបន់រស់នៅរបស់ខ្លួន និងរង់ចាំបោះឆ្នោតធំខាងមុខនេះ។ មនុស្សមានជម្រើស និងហេតុផលក្នុងការរស់នៅ មិនថារស់ដោយខ្លួនឯង ឬធ្វើការក្រោមបង្គាប់អ្នកផ្សេង។ ប្រសិនបើមនុស្សម្នាក់គិតថាខ្លួនកំពុងជាប់អន្ទាក់មិនអាចរើរួចនោះ អន្ទាក់នោះគឺប្រាកដជាក់ជាអន្ទាក់នៃចិត្តខ្លួនឯងប៉ុណ្ណោះ។ ហេតុអ្វី? ព្រោះខ្ញុំផ្ទាល់ មិនដែលបណ្ដោយឲ្យខ្លួនឯងស្ថិតនៅក្រោមជីវភាពដ៏តានតឹង រស់ក្រោមគំនាបអ្នកណាម្នាក់ ឬទឹកប្រាក់ដុល្លារនោះឡើយ។ ហេតុអ្វីចាំបាច់ធ្វើបាបខ្លួនឯងយ៉ាងនេះ? ឬយើងគ្មានជំរើសណាផ្សេងក្រៅពីការនៅក្រោមភាពលំបាកលំបិនធុននេះ? មេដឹកនាំលើសកលលោក មិនទាន់មានអ្នកណាម្នាក់ដែលល្អឥតខ្ចោះនោះឡើយ។ លើលោកនេះក៏គ្មានអ្នកណាកើតមកជាមេដឹកនាំតែម្ដងនោះដែរ។ លើលោកនេះ មានតែអ្នកដែលឆ្លងកាត់រឿងរ៉ាវជាច្រើនមុននឹងទទួលបានងារជាអ្នកដឹកនាំ។ ដូច្នេះមនុស្សម្នាក់ៗ គួរតែមានញាណយល់ថា ខ្លួននឹងក្លាយជាអ្នកដឹកនាំទៅថ្ងៃមុខ។ យោងតាមសម្មតិកម្មទាំងពីរនេះ ខ្ញុំអាចលើកឡើងបានថា មនុស្សម្នាក់ៗគួរតែរៀនពីចំនុចល្អៗរបស់មេដឹកនាំ ហើយបង្វឹកខ្លួន ឬត្រៀមខ្លួនជាមេដឹកនាំទៅថ្ងៃមុខ។ ខ្លាចអីក្នុងការរៀនពីចំនុចល្អ បង្វាងចំនុចអាក្រក់របស់មនុស្សដែលមានបទពិសោធន៍ក្នុងជីវិត ហើយដើរចេញទៅសាងអនាគតរបស់ខ្លួនឯង? អ្នកណាក៏ធ្វើបែបនេះដែរ!⁣ ជីវិតបែបនេះគ្មានអ្វីគួរឲ្យខ្លាចទេ។ សំណាងដែលប្រធានរបស់ខ្ញុំបានផ្ដល់អ្វីៗល្អៗដល់ខ្ញុំជាច្រើន ច្រើនជាជាងចំនុចមិនល្អ។ អាចថាមកពីគាត់ព្យាយាម និងត្រៀមខ្លួនក្លាយជាអ្នកដឹកនាំលើអ្នកដឹកនាំទៅថ្ងៃមុខ បានជាគាត់មិនសូវបង្ហាញពីចំនុចមិនល្អឲ្យខ្ញុំបានឃើញ។ សំណាងដែលខ្ញុំចាកចេញពីកន្លែងមួយទៅកន្លែងមួយ ខ្ញុំបានជួបតែមនុស្សល្អៗ ដែលបង្រៀនឲ្យខ្ញុំរឹងមាំ និងអំណត់ ជាជាងការរអ៊ូររទាំ។ ជាការល្អContinue reading “មេដឹកនាំល្អ”

សារថ្វាយព្រះពរ

នាឨកាសថ្ងៃទី ១៤, ១៥ និង ១៦ ខែ ឧសភា⁣ គ.ស ២០១៧ ខាងមុខនេះទូលព្រះបង្គំយើងខ្ញុំ ក្រុមការងារប្លុក ពាណិជ្ជកម្ពុជា ឬ NadiaNote សូមឧទ្ទិសបួងសួង ទេវតាឆ្នាំថ្មី ប្រសិទ្ធិពរជ័យ ថ្វាយដល់ព្រះអង្គ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីព្រះអង្គទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ និងជាសេចក្ដីសុខក្សេមក្សាន្ត ដល់ប្រជានុរាស្ត្ររបស់ព្រះអង្គជានិច្ចនិរន្តន៍។