រឿង​ : ព្រ​លឹង​ខ្មោច​ពី​ក្នុង​កុំ​ព្យូ​ទ័រ​

…បើសិនជាលោកមិនយល់ព្រមប្រគល់របស់ខ្ញុំ មកអោយខ្ញុំទេនោះ យប់នេះខ្ញុំនឹងទៅរកលោក!…

ជីវិតប្រៀបដូចការថតរូប

ម្សិលម៉ិញខ្ញុំមិនសប្បាយចិត្តខ្លាំង ហើយថ្ងៃនេះខ្ញុំសប្បាយចិត្ត រួចពេលល្ងាចខ្ញុំក៏លឺរឿងមួយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តភ្លាមៗ។ អារម្មណ៍របស់ខ្ញុំផ្លាស់ប្ដូរលឿនខ្លាំងណាស់មួយរយៈនេះ។ ខ្ញុំមានរឿងជាច្រើនដែលខ្ញុំបន្ទោសខ្លួនឯង មានចំនុចខ្លះមិនទាន់អាចទទួលស្គាល់ការពិតបាន មានកាលៈទេសៈខ្លះធ្វើឲ្យខ្ញុំវិលវល់វិភាគថា តើបញ្ហាជាអ្វីឲ្យប្រាកដ ខ្ញុំមិនច្បាស់ថា តើខ្ញុំត្រូវទទួលស្គាល់ការពិត ឬការពិតបញ្ហាមិនមែនមកពីខ្ញុំ។ ខ្ញុំជាមនុស្សដែលពិបាកក្នុងការប្រឈមមុខការពារខ្លួនឯង ការពារនូវអ្វីដែលខ្លួនឯងគិត ហើយក៏ពិបាកក្នុងការធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ សរសេរកាន់តែច្រើនកាន់វ៉ល់ ព្រោះសំណេរនេះមិនអាចបង្ហាញឲ្យត្រង់ៗ ឲ្យអស់សេចក្ដីសម្រាប់អ្នកអាន តែគ្រាន់តែដឹងទៅថា ខ្ញុំមិនសប្បាយចិត្ត។ ល្ងាចនេះមកដល់បន្ទប់ជួលភ្លាម ខ្ញុំនិងដៃគូខ្ញុំរៀបឡើងជណ្ដើរយន្ត បងសន្ដិសុខដែលតែងតែរួសរាយជាមួយពួកខ្ញុំរាល់ព្រឹករាល់ល្ងាច រាល់ពេលបានជួបមុខនោះ បានមកជជែកលេងជាមួយយើងដូចរាល់ដង។ ជាធម្មតាគាត់ចូលចិត្តចោទជាសំនួរ ឬប្រស្នាផ្សេងឲ្យពួកខ្ញុំទាំងពីរដោះលេងកម្សាន្ត។ បងសន្តិសុខ៖ អេ បង ខ្ញុំចង់ប្រាប់មួយ! បងឯងគិតថា ជិវិតមនុស្សយើងដូចការថតរូបឬអត់? ដៃគូខ្ញុំ៖ ការថតរូប? ម៉េចទៅដូចការថតរូបវិញបង? (សួរឆ្ងល់មែន) រៀងញញឹមសប្បាយចិត្ត ព្រោះយើងដោះមិនចេញ គាត់ក៏ប្រាប់ភ្លាម៖ បងសន្តិសុខ៖ បងឯងគិតមើល! មិនឲ្យដូចការថតរូបយ៉ាងម៉េច! ពេលយើងថតរូបច្រើនប៉ុស្ដិ៍ យើងទុករូបដែលស្អាតៗ ហើយរូបដែលមិនស្អាត យើងក៏លុបចោល។ អ៊ីចឹង ជីវិតយើងដូចគ្នា យើងទុកតែរឿងសប្បាយៗទៅបានហើយ។ អារឿងទុក្ខសោកមិនសប្បាយចិត្តអីហ្នឹង បំភ្លេចបានក៏បំភ្លេចទៅ។ ដៃគូខ្ញុំ៖ អូហ៍ មែន! ចឹងមែនតើបង!Continue reading “ជីវិតប្រៀបដូចការថតរូប”

Facilitator for MOVERS Program

This is a short Zoominar I co-facilitated for MOVERS program regarding promoting SDGs (Sustainable Development Goals) and Entrepreneurship in Cambodia. This is the first session to introduce use participants about SDGs. The goal is to raise awareness about SDGs, get youth perspective regarding SDGs in the past, present, and future. I love how enthusiast andContinue reading “Facilitator for MOVERS Program”

បរិយាកាសការងារក្នុងក្ដីស្រម៉ៃ

ខ្ញុំខ្លួនឯងជាមនុស្ស nerd ជា Introvert (មនុស្សមិនសូវចេះនិយាយច្រើន)។ និយាយកំប្លែងក៏ភ្លៀវ និយាយសាច់ការក៏មិនកើត ដូច្នេះអ្វីដែលខ្ញុំចូលចិត្តធ្វើបំផុតគឺស្ដាប់អ្នកពូកែវោហារស័ព្ទគេនិយាយគ្នា។ និយាយដើមកន្លែងធ្វើការបន្តិចចុះ…

Skyline by Billkin – Khmer Lyrics

ใครเล่าเลยจะรู้ว่าความรัก แม้แรกเจอต่างคนไม่รู้จัก แต่ปักใจเพียงครั้งเดียว ติดในใจชั่วกาล Who knows that love Even at first sight But only once Stuck in my heart forever នេះឬជាអត្ថន័យស្នេហា? ដំបូងគិតត្រឹមថាអ្នកដទៃ តែអ្នកដទៃម្នាក់នេះ នៅជាប់ក្នុងបេះដូង ยามที่เราทั้งสองได้พานพบ ลบเรื่องราวอดีตที่ร้าวราน เธอคือความรักแท้ ที่ฉันหามาเนิ่นนาน When the two of us met Erasing the broken past You are true love That I had been searching for ជានិស្ស័យយើងទាំងទ្វេរបានជួប លុបរឿងរ៉ាវអតីតទាំងប៉ុន្មាន អូនជាមនុស្សតែម្នាក់ មនុស្សម្នាក់ដែលបងត្រូវការ แต่ความรักดูเหมือนเลือนรางปลายทางไม่เป็นดังใจ ถ้าจะให้เราพบกันไยต้องกีดกั้นเราให้ไกล ButContinue reading “Skyline by Billkin – Khmer Lyrics”

ទីរបស់ផ្កាយ

ថ្ងៃ សៅរ៍ ទី ២៦ ខែ មេសា ឆ្នាំ ២០១៤ ថ្ងៃនេះ​ខ្ញុំ​នាំ​ប្អូន​ស្រី​ច្រម៉ក់​របស់​ខ្ញុំទៅលេង​ផ្ទះអ៊ុំ​!​ គោល​បំណង​របស់​យើងគឺទៅលេង​យាយ និង​យក​ស្វាយ​ដែល​ប៉ា​ផ្ញើរមក​តាម​ឡាន​កាពីតូល​មក​ឲ្យតាំងពីព្រឹកនោះផង។ ពេលទៅ​ទទួល​ស្វាយនោះ ខ្ញុំ​រាង​តឹង​ចិត្ត​បន្តិច ព្រោះ​ស្វាយឡើង​ពេញ​មួយការ៉ុង។ ព្រះអើយ ប៉ា! ម៉េចក៏​ប៉ា​ផ្ញើរមក​ច្រើនអីក៏ច្រើន​យ៉ាងនេះ? ខ្ញុំ​ខំអូស​ការ៉ុង​ស្វាយ​ដាក់​ម៉ូតូអាគុប​របស់​ខ្ញុំ រួច​ឲ្យ​ប្អូនស្រី​ច្រម៉ក់ឡើង​អង្គុយពីខាងមុខ។ ដៃម្ខាង​កាន់​ដៃម៉ូតូ ដៃម្ខាង​ទប់​ការ៉ុង​ស្វាយ​កុំឲ្យ​ធ្លាក់។ អរគុណ​បង​អ្នក​មើល​អីវ៉ាន់​នៅកាពីតូល​ដែល​គាត់មាន​ចិត្ត​ជួយលើក​ដាក់​ម៉ូតូពីរនាក់ខ្ញុំ កុំអីខ្ញុំ​វេទនា​មិនខានទេ។ ដំណើរពី​អូរឬស្សីទៅអូរឡាំពិក​ថ្មី​បើ​មិន​ត្រូវការ​ទូក ក៏​មាន​ការ​ពិបាក​ដែរ ព្រោះ​វា​រាង​ស្ទះ​បន្តិច។ ខ្ញុំ​ខំ​ត្រដរ​ទាំង​លំបាក ទៅផ្ទះអ៊ុំ​នៅខាង​កើត​ផ្សារ។ ទៅដល់​ក៏​ឃើញ​យាយនៅខាងក្នុង។ យាយ​ស្ទុះ​ស្ទារ​មក​បើក​ទ្វារ ដើម្បី​មើល​ចៅ​ប្រុស​កម្លោះ និង​ចៅ​ស្រី​តូច​ច្រឡឹង​របស់គាត់។ ខ្ញុំ​ដឹង​ច្បាស់​ថា​គាត់​នឹក​ចៅគាត់ តែ​ធ្វើ​ម៉េច​បាន​ទៅលេង​គាត់​តែ​សៅរ៍អាទិត្រ​ហ្នឹងឯង។ ខ្ញុំ​លើក​ស្វាយ​ដាក់​ខាង​មុខរួចហើយ ក៏ចូលទៅ​ជម្រាប​សួរអ៊ុំ​ប្រុស​នៅ​ខាង​ក្នុង។ រួចទៅអង្គុយ​នៅផ្ទះ​បាយ​ខាង​ក្រោយ​ផ្ទះ ផឹក​ទឹក​បន្តិច អង្គុយ​សម្រាក​បន្តិច។ យាយ​គាត់​សួរ​នាំ​តិចតួចពីរឿងស្វាយ ខ្ញុំក៏ប្រាប់គាត់ថា​ប៉ា​បេះ​ពីចម្ការ​ស្វាយនៅ​ស្រុក​កណ្ដៀង ភូមិកំណើត​ខាង​ប៉ាខ្ញុំ។ អ៊ុំ​ប្រុស​ និងយាយ​ប្រហែល​ភ្លេច​ហើយថា ប៉ា​នៅ​មាន​ដី​មួយ​ដុំ​តូចទៀត​នៅ​ស្រុក​កណ្ដៀង ភូមិ​ស្យា ក្បែរ​ប្រឡាយទឹក​ថ្មី។ នៅទីនោះ​ស្ងប់​ស្ងាត់ល្អ មាន​ដើម​ស្វាយ ដើម​មៀន ស្រការនាគ ម៉ាក់ប្រេងម៉ាក់ប្រាង ផ្លែ​ឈើ​ព្រៃ​ខ្លះ​ជុំ​វិញភូមិ​ករ និង​មាន​ដើម​ផ្កា​លំអរ​បន្តិច​បន្តួច​ឥត​ដាច់​ពី​មាត់​ច្រក​ចូល​រហូត​ដល់​មុខ​ផ្ទះជាប់​បឹង​ឈូក។ នេះ​រាង​វាល​បន្តិចផងContinue reading “ទីរបស់ផ្កាយ”