Bitcoin នៅកម្ពុជា

ថ្មីៗនេះ ហាក់ដូចជាមានការលេចលឺនិយាយច្រើនពីសំណាក់អ្នកនៅជុំវិញខ្លួនខ្ញុំស្ដីពី Bitcoin។ Bitcoin នៅកម្ពុជា ហាក់នៅមានសភាពថ្មីស្រឡាងទោះបីជាវាមានប្រវត្តិចាប់ដំណើរការជាយូរមកហើយនៅប្រទេសផ្សេងៗ។ មិនត្រឹមតែលេចលឺនោះទេ ខ្ញុំក៏បានឃើញផ្ទាល់ និងជួបផ្ទាល់សូម្បីអ្នកជិតស្និទ្ធបំផុតជាមួយខ្ញុំក៏ហ៊ានចំណាយទុនដើម្បីទិញសម្ភារៈមកដើម្បីដំណើរការរកលុយបែបនេះដែរ ហើយអ្នកដែលប្រឡូកក្នុងជំនួញបែបនេះប្រហែលជាដឹងមិនខានប្រសិនបើខ្ញុំនិយាយថាវាជា ម៉ាស៊ីន mining។

Photo by Alesia Kozik on Pexels.com

តាមរយៈការស្រាវជ្រាវមួយចំនួននៅលើអ៊ីនធើនេត ខ្ញុំសូមចែករំលែកចំណេះដឹងខ្លះៗដូចខាងក្រោម៖

តើ Bitcoin ស្របច្បាប់ដែរឬទេនៅប្រទេសកម្ពុជា?
“ប្រទេសកម្ពុជាបានអនុម័តបទប្បញ្ញត្តិដ៏តឹងរ៉ឹងបំផុតស្តីពីការដាក់កំហិតលើប្រជាពលរដ្ឋឬអាជីវកម្មណាមួយពីការជួញដូរ Bitcoin និងថូខឹនផ្សេងទៀតដោយមិនទទួលបានអាជ្ញាប័ណ្ណជាមុន។ ធនាគារជាតិនៃកម្ពុជា (NBC) រួមជាមួយសាខារដ្ឋាភិបាលកម្ពុជាមួយចំនួនទៀតបានប្រកាសពីបទបញ្ជានេះនៅឆ្នាំ ២០១៨ ។” – ដោយ BuyBitcoinWorldWide.com ថ្ងៃទី ៣ ខែកញ្ញាឆ្នាំ ២០២១

តើប្រជាជនកម្ពុជាអាចទិញ Bitcoin តាមរបៀបណា?
“វិធីដែលគួរឱ្យទុកចិត្តបំផុតក្នុងការលក់ឬទិញ bitcoin នៅក្នុងប្រទេសកម្ពុជាគឺការបើកគណនីជាមួយការផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលអន្តរជាតិ។ មានការផ្លាស់ប្តូរតាមអ៊ីនធឺណិតដែលមានកេរ្តិ៍ឈ្មោះជាច្រើនដែលមានមូលដ្ឋាននៅក្រៅប្រទេសកម្ពុជា។” – ដោយ cryptoasia.co

តើយើងអាចទិញ bitcoin បានតាមប្រភពណា?
“មានការផ្លាស់ប្តូររូបិយប័ណ្ណអេឡិចត្រូនិករាប់រយដែលអ្នកអាចប្រើដើម្បីទិញគ្រីបតូ (crypto) តាមអ៊ិនធរណេតប៉ុន្តែប្រភពដែលមានប្រជាប្រិយជាងនេះគឺ Coinbase, Gemini និង Kraken ។ ការផ្លាស់ប្តូរទាំងនេះគឺជាវេទិកាអនឡាញដែលអ្នកអាចទិញនិងលក់រូបិយប័ណ្ណគ្រីបតូ (Crypto currency)។” ដោយ time.com ថ្ងៃទី ២០ ខែសីហាឆ្នាំ ២០២១

តើការជីករ៉ែ ឬ mining របស់ bitcoin ជាអ្វី?
“Bitcoin mining is the process of creating a new bitcoins by solving a computational puzzle. Bitcoin mining is necessary to maintain the ledger of transactions upon which Bitcoin is based. Miners have become very sophisticated over the past several years using complex machinery to speed up mining operations.”



តាមរយៈការអានភាសាអង់គ្លេសខាងលើរាងពិបាកយល់បន្តិច។ តាមអ្វីដែលខ្ញុំស្ដាប់តាមមិត្តដែលគាត់បានទិញម៉ាស៊ីន mining មកប្រើផ្ទាល់តែម្ដងនោះគឺគាត់ថា ម៉ាស៊ីន mining នេះសម្រាប់ប្រើប្រាស់ក្នុងការត្រួតពិនិត្រការទិញដូរ bitcoin ទាំងឡាយដែលកើតមានឡើង។ ម្ចាស់ម៉ាស៊ីនប្រៀបបីដូចជាអ្នកផ្ដល់សេវាកម្មត្រួតពិនិត្រគុណភាពនៃការទិញដូរ bitcoin នេះអ៊ីចឹង។ រាល់ការទិញដូរទាំងអស់ត្រូវការការបញ្ជាក់ (verify) ដែលការបញ្ជាក់នេះទាមទារឲ្យឆ្លងកាត់ម៉ាស៊ីននេះសិន។ ហើយម្ចាស់ម៉ាស៊ីននេះនឹងទទួលបានជាប្រាក់កម្រៃសេវាកម្មថ្លៃទិញម៉ាស៊ីន ថ្លៃទឹកភ្លើង និងអ៊ីនធើនេតមកដាក់ឲ្យម៉ាស៊ីននេះដំណើរការ។”

មកទល់ពេលនេះ អ្នកមានបទពិសោធន៍ ឬមានចំណេះដឹងរឿងម៉ាស៊ីន mining នេះបានប្រាប់ថា ម៉ាស៊ីននេះទាមទារឲ្យដំណើរការរហូត ភ្ជាប់ជាមួយអ៊ីនធើនេតជានិច្ច។ ហេតុនេះហើយ កត្តាឡើងកំដៅឆាប់នៃម៉ាស៊ីន ថ្លៃភ្លើងដ៏ថ្លៃនៅស្រុកខ្មែរ និងការចំណាយផ្សេងៗ បូករួមទាំងថ្លៃម៉ាស៊ីនខ្ទង់ពាន់ដុល្លារទៀតនោះ ម្ចាស់ម៉ាស៊ីន mining នឹងទទួលបានប្រាក់កំរៃតិចតួចណាស់ត្រឡប់មកវិញ។

Photo by Olya Kobruseva on Pexels.com

ពិភពលោកហាក់មានសំទុះលឿនក្នុងការប្រើប្រាស់ ទិញដូរ bitcoin ដោយសារភាពចង់មានចង់បាន ប៉ុន្តែផ្នែកខាងច្បាប់ និងរដ្ឋាភិបាលរបស់ប្រទេសនីមួយៗ មិនទាន់បានត្រៀមខ្លួនរួចរាល់ក្នុងការអនុញ្ញាតឲ្យ bitcoin មានប្រតិបត្តិការស្របច្បាប់នៅស្រុកខ្មែរនៅឡើយទេ តួយ៉ាងប្រទេសចិន និងប្រទេសផ្សេងទៀតក៏មិនទាន់ទទួលស្គាល់វានៅឡើយដែរ។ សម្រាប់អ្នកទិញដូរផ្ទាល់ ក៏ទាមទារការយល់ដឹង និងស្រាវជ្រាវច្រើនណាស់មុននឹងលូកដៃចូល បើមិនដូច្នោះទេ វាមិនខុសអីពីការលេងល្បែងនោះឡើយប្រសិនបើយើងគ្រាន់តែប្រឡូកបែបប្រថុយប្រថានតាមយថាកម្ម។ វាអាចជាកាំបិតមុខពីរសម្រាប់អ្នកទិញដូរ ប្រសិនបើយើងមិនបានយល់ច្បាស់ពីវាជាមុន។

អត្ថបទដោយ ឌីយ៉ា
ភ្នំពេញ ខែតុលា ឆ្នាំ ២០២១

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: