អតីតសណ្ឋាគារកំឡុងទស្សវត្សទី ៦០-៧០?

បើយើងធ្វើដំណើរចាប់ពីរង្វង់មូលនាងគង្ហីងចម្ងាយ ៦៥០ម៉ែត្រ តាមបណ្តោយមហាវិថីសាលដឺហ្គោលមកត្រង់ចំនុចទល់មុខអាគារធនាគារកាណាឌីយ៉ា យើងនឹងមិនចាប់អារម្មណ៍ឡើយពីអាគារមួយដែលជាអតីតសណ្ឋាគារក្នុងសម័យ៥០ រឺ៦០នេះឡើយ។ ដោយការចាប់អារម្មណ៍ទៅលើរូបរាងខាងក្នុងអាគារដ៏ធំល្វឹងល្វើយជាមួយនឹងកាំជណ្តើរទំហំធំងាយស្រួលដល់ការឡើងចុះ នឹងការរចនាលើបង្កាន់ដៃតាមលក្ខណៈធម្មតាបែបទំនើបក្នុងសម័យនោះ។

មកទល់រយៈពេលសព្វថ្ងៃនេះ ប្រជាជនប្រមាណ ៣០គ្រួសារបានមកតាំងទីលំនៅក្នុងអាគារមួយនេះ អស់ពេលជាង ៣០ឆ្នាំជាងមកហើយក្រោយពីសម័យសង្គ្រាមពណ៍ខ្មៅត្រូវបានបញ្ចប់។ កំពុងតែធ្វើដំណើរមួយតាមកាំជណ្តើរ លោកយាយម្នាក់បានរៀបរាប់នៅស្ថានភាពខ្លះៗកាលពីគាត់បានផ្លាស់ទីលំនៅមកនៅទីនេះ ” បើគិតមើលទៅកាលពីមុន វាគឺដូចជាសណ្ឋាគារដែលរៀបចំទុកសំរាប់ភ្ញៀវជាតិ នឹងអន្តរជាតិមួយអឹញ្ចឹង! គេធ្វើសំណង់អាគារនេះរឹងមាំល្អណាស់! នៅជាន់ទី៣មើលទៅគេមានហាងលក់ការហ្វេ តែមកដល់ពេលនេះគេយកធ្វើផ្ទះនៅបាត់ហើយ! ហើយនៅជាន់លើ គេមានដូចជាភោជនីយដ្ឋាន ព្រោះគេទុកទីធ្លាធំទូលាយ ហើយមកដល់ជំនាន់៩០ជាង ដោយសារតែជាន់ទី៤នោះមានទីធ្លាធំទូលាយ ខាងភូមិសង្កាត់គេតែងតែប្រមូលប្រជាជនមកប្រជុំនៅទីនេះ ។

ដើម្បីឲ្យមានពន្លឺចេញចូលគ្រប់គ្រាន់គេបានរចនាអាគារនេះឲ្យមាន ចន្លោះចំនិតត្រសក់ដើម្បីឲ្យពន្លឺជះចូលមកបានល្អនាពេលថ្ងៃ។ ចំពោះការសាងសង់អាគារនេះគេបានធ្វើជា បំពង់ធំមួយប្រមាញជា ២ម៉ែត្រ ៤ជ្រុងទំលុះពីខាងលើចុះទៅជាន់ផ្ទាល់ដី ដោយមិនមានដំបូល ដើម្បីឲ្យមានខ្យល់ចេញចូលដល់គ្រប់បន្ទប់ស្នាក់នៅគ្រប់ជាន់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតសំរាប់ខ្ញុំនៅ គឺខ្ញុំបានសង្កេតឃើញថានៅក្នុងស្រទាប់រនៀប គេបានក្រាលធ្យូងមួយស្រទាប់ទៀត ក្រៅពីស្រទាប់ថ្ម ខ្សាច់ នឹង ស៊ីម៉ង់… ដែលជារឿងមួយប្លែកបំផុតសំរាប់ខ្ញុំ ហើយចម្លើយដែលគួរតែយល់នោះគឺ ប្រហែលជាគេប្រើប្រាស់វាដើម្បីការពារ ការជ្រៀបពីការដក់ទឹកនៅស្រទាប់លើនៃរនៀប។ បើចង់ដឹងបន្ថែមសូមរងចាំនៅពេលក្រោយ នៃប្រកាសផ្សេងទៀត ។ សូមអរគុណ

និពន្ធ​ដោយ យុវជនអាយុ ១៥ឆ្នាំ មួង វឌ្ឍនៈ​
រក្សា​សិទ្ធ​ដោយ​ My High School life…Diary
ឆ្នាំ ២០១០

ទទួលបានសិទ្ធិផ្សព្វផ្សាយបន្តដោយ កំណត់ហេតុ ឌីយ៉ា

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

3 thoughts on “អតីតសណ្ឋាគារកំឡុងទស្សវត្សទី ៦០-៧០?

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: