ពុទ្ធទំនាយ «​ឃ្លោក​លិច អំបែង​អណ្ដែត​»

ពុទ្ធទំនាយរបស់ព្រះទី៥ក្នុងវគ្គមួយឃ្លាបានសរសេរទុកថា៖«​ឃ្លោក​លិច អំបែង​អណ្ដែត​» ជា​ការទស្សទាយមួយ​ដែល​គេ​ឧស្សាហ៍​ឮ​ណាស់​ពី​ប្រជាពលរដ្ឋ​ខ្មែរ​តាម​ស្រុកស្រែ​ចម្ការ ដែល​លោក​លើកឡើង​ដើម្បី​អប់រំ​ប្រដៅ​កូនចៅ​របស់លោក​។ ប៉ុន្តែ​ចំពោះ​ជា​អត្ថន័យ ពេលខ្លះ​មាន​មនុស្ស​ជាច្រើន​លោក​មិនបាន​យល់ច្បាស់​ពី​អត្ថន័យ​របស់​ទំនាយមួយនេះឡើយ​។​

នៅពេលដែល​គេ​និយាយថា «​ឃ្លោក​លិច អំបែង​អណ្ដែត​» នោះគេ​ត្រូវ​ស្រម៉ៃភ្លាម​ថា តើ​សភាព​ធម្មជាតិ​របស់ “ឃ្លោក” និង “អំបែង” វា​មាន​លក្ខណៈ​បែបណា​? ហើយ​តើ​របស់​ទាំង​ពីរនេះ​ខុសគ្នា​ដូចម្ដេច​? ជាធម្មតាផ្លែ​ឃ្លោក​ប្រសិនបើ​នៅមាន​សាច់​ធម្មតា​អាច​លិច​ទឹកបាន ប៉ុន្តែ​ប្រសិនបើ​គេយក​សាច់វាចេញ ហើយ​នៅសល់តែ​សំបក​នោះ​ប្រាកដ​ណាស់​គឺ​មិនអាច​លិច​បានទេ​។

ចំណែក “អំបែង​” វិញ ដែលជា​បន្ទះ​បំណែក​នៃ​ក្អម ឆ្នាំង ចាន​ជាដើម ជាធម្មតា​ដាក់​ក្នុង​ទឹក​គឺ​មិន​អណ្ដែត​នោះឡើយ​។ ក្នុងន័យនេះ បើ​គេ​គិត​ពីសភាវៈជាក់ស្ដែងទៅគឺមិនអាចត្រឹមត្រូវ​បានទេ ព្រោះ​វាខុសពី​សភាព​ធម្មជាតិ​រប​ស់​វត្ថុ​ទាំងពីរ​នេះ​។​តាមការពិតជា​អត្ថន័យ​ទំនាយមួយដែល​ចាស់​បុរាណ​លោក​បន្សល់ឱយយើងយល់ចង់​សម្ដៅសម័យកាលមួយ?ជាការ​ពិត ក្នុង​ធៀប​មកមនុស្សជំនាន់ក្រោយ ដែល​គួរ​យកមក​ពិចារណា ពី​គោលបំណង​នៃ​ទំនាយចាស់​បុរាណ​មួយ​នេះ​។​ជារួម​មកវាមិនមែនជាសុភាសិត​ទេ គឺជាពុទ្ធទំនាយទស្សទាយពីអនាគតកាលជោគវាសនារបស់ប្រទេស មាន​ទិសដៅ​យ៉ាងសំខាន់​ក្នុង​ការត្រួសត្រាយសេចក្ដីអវិជ្ជមាន រឿងរ៉ាវដែលផ្ទុយពីសច្ចធម៌ប្រែក្លាយជាវិបល្លាស កំណើតអ្នកឈ្នះប្រែមកជាអ្នកចាញ់ កំណើតធ្លាប់បរាជ័យប្រែមកជាជោគជ័យ ដូច្នេះសូមដើ​រលើ​វិថី​ដែល​ត្រឹមត្រូវ ព្រោះ​កំណើតនៃជីវិត​គឺ​មិន​ទៀងទាត់​ឡើយ​។

#ក្នុងទំនាយសម័យកាលមួយ : លក្ខខណ្ឌអាចមាន​ន័យធៀប​ឃ្លោក​ទៅនឹង​អ្នកដែលធ្លាប់តែធ្វើជានាយហ្មឺនថ្នាក់មុខមន្រ្តី មានចំណេះចេះដឹងជាអ្នកប្រាជ្ញគឺជាសម្បត្តិ​ធនធានមនុស្សរបស់ជាតិ ចំណែក​អំបែងសម្ដៅយក​អ្នក​ដែលមានគំនិតល្ងង់ខ្លៅឋានៈតូចទាបប្រកបរបរជាអ្នកកាប់ជ្រូកកាប់មាន់ទាលក់ ជាអ្នកលក់នំគម ជាជាងដុំដែក ជាអ្នកអាំងសាច់លក់ ជាអ្នកជប់ខ្យល់ ជាស្រ្តីស្រីបន ជីវភាព​ក្រីក្រ​ប្រព្រឹត្តអំពើអនាចារតែងលេងល្បែងជល់មាន់ ជល់ក្របី ភ្នាល់គ្នាស៊ីសងជាដើម​។ក្នុងន័យ​បែបនេះច្បាស់​ណាស់​គឺ​ន័យ​ចង់​និយាយថា​មនុស្សធ្លាប់ស្នេហាជាតិ ធ្លាប់ជាសសរទ្រូងនៃជាតិទាំងមូល ជាមន្រ្តីខំចំណាយលះបង់អាយុសង្ខារដើម្បីប្រទេសជាតិកន្លងមក ដល់កាលវេលាមួយនោះក៏ប្រែប្រួលក្លាយមកប្រកបរបរជាអ្នកអាំងសាច់លក់ ក្លាយជាជាងដុំដែកលក់ ក្លាយជាអ្នកកាប់ជ្រូកកាប់ពពែលក់ ប្រែក្លាយជាអ្នកលក់នំគម អ្នកស្នេហាជាតិបែរលាក់ខ្លួនពួនអាត្មាសង្ងំរស់នៅក្នុងជីវភាពក្រខ្សត់លំបាកទីកន្លែងគ្មានអ្នកដឹងព្រោះ​តែការដឹកនាំមានសភាពផ្ទុយខុសពីសច្ចធម្មជាតិប្រាកដចំណែក​អ្នក​ដែលធ្លាប់តែមានគំនិតល្ងង់ខ្លៅឋានៈតូចទាប ធ្លាប់ជាអ្នកកាប់ជ្រូកកាប់មាន់កាប់ទាលក់ ធ្លាប់ជាអ្នកដើរលក់នំគម ធ្លាប់ជាជាងដុំដែកលក់ ធ្លាប់ជាអ្នកអាំងសាច់លក់ មានជីវភាព​ក្រីក្រ​ថែមទាំងប្រព្រឹត្តតែអំពើអនាចារល្បែងជល់មាន់ជល់ក្របី ភ្នាល់គ្នាស៊ីសងល្បែងផ្សេងៗ ក៏ប្រែក្លាយទៅជាអ្នកកើតការមានមុខតំណែងខ្ពង់ខ្ពស់ ឡើងឋានៈធ្វើជាមុខមន្រ្តីទាំងដែលខ្លួនមានចំណេះតូចទាប គ្មានចំណេះដឹងមានគំនិតល្ងង់ខ្លៅបែរជាឡើងឈ្មោះជាអ្នកបម្រើកិច្ចការជាតិទៅវិញ…។អ្វីដែល​រីកដុសដាលនោះមានតែរឿងសប្បាយ ផឹកស៊ី អឺងកងក្អាកក្អាយ នគរទាំងមូលមានតែផ្លាកយីហោហាងផឹកស៊ី ទៅទីណាមានតែវូងផឹកសីុ ល្បែងភ្នាល់គ្នា គ្រឿងញៀនជាហូរហែល្បីសុះសាយពេញប្រទេស មិនថាអ្នកក្រ ឬ អ្នកមាន ចាស់ ឬ ក្មេងនាំគ្នាពពាក់ពពូនគ្នា ប្រឹងបង្កើតតែឱកាស​ឥតប្រយោជន៍ ដូច្នេះប្រៀប​ដូច​អំបែង​ដែល​ធ្លាប់តែ​លិច បែ​រជា​អណ្ដែត​ឡើង​ចឹងដែរ​។រីឯ​បុគ្គលដែលស្នេហាជាតិ មានចំណេះចេះដឹងជាអ្នកប្រាជ្ញ ឡើងកាន់មុខតំណែងមន្រ្តីធ្លាប់ដឹកនាំប្រទេសជាតិរីកចម្រើន ប្រែក្លាយធ្លាក់ខ្លួនជាអ្នកប្រកបរបរលំបាកតោកយ៉ាកវេទនា ដូច្នេះប្រៀបដូចជាឃ្លោក​ដែលធ្លាប់តែអណ្ដែត បែរជាលិចបាត់​ចឹងដែរ។​

បងប្អូនសាកគិតទៅមើលថាតើពពួកមនុស្សបុថុជ្ជនឡើងធ្វើធំតាមរបៀបណា? តាមខ្សែ ឬក៏តាមទឹកប្រាក់ប្រហែលជា​លោក​ចង់​ប្រៀបប្រដូចយើងថាពពួកមនុស្សកើតចេញពីអ្នកលេងល្បែងស៊ីសង កើតចេញពីអ្នកកាប់ជ្រូកពពែលក់ កើតចេញពីអ្នកលក់នំគម មានន័យថា កាលណាបានឡើងធ្វើជាមន្រ្តីធំដឹកនាំប្រទេសហើយនោះ គ្មានរកភាពថ្កើងថ្កានកើតការឱយប្រទេសជាតិចម្រុងចម្រើនអ្វីនោះទេ គឺកើតតែអារឿងសប្បាយ មិនសូវខ្វល់រឿងទុក្ខលំបាករាស្រ្ត និង ប្រទេសជាតិប៉ុន្មានទេ។

(នេះជាបណ្ដាំទំនាយដូនតាចារទុកនៅក្នុងជញ្ជាំងប្រាសាទបាយន្រ្តចងជាសក្ខីភាពរហូតដល់សព្វថ្ងៃ ព្រះពុទ្ធសិរិអាមេត្រីទ្រង់ព្រះតម្រិះដឹងថាតទៅថ្ងៃមុខកិតិ្តនាមរបស់ព្រះអង្គមិនត្រូវបានមនុស្សជាតិជំនាន់ក្រោយទទួលដឹងឭថាព្រះអង្គបានត្រាស់ដឹងទៅជាព្រះទី៥រួចនៅឡើយទេ ទ្រង់ក៏ធ្វើវិប្សសនាកម្មដ្ឋានប្រមើលទតឃើញអំពីព្រឹត្តការណ៍ទៅថ្ងៃអនាគតក្រោយកាលវេលា ៨០០ឆ្នាំចូលមកដល់ដូចមើលឃើញពីប្រជានុរាស្រ្តខ្មែរត្រូវរងទុក្ខលំបាកជាខ្លាំងដោយពួកមុខមន្រ្តីអម្បែងទាំងនេះឡើងកាន់តំណែងដឹកនាំប្រទេសជាតិ)។

អត្ថបទទាំងស្រុងពី៖ Borey Destiny

អត្ថបទដើម៖ ហ្វេសប៊ុក

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: