កើតក្នុងគ្រួសារកសិករគឺជាមោទនភាពរបស់ខ្ញុំ

រស់នៅក្នុងសង្គមមួយនេះ វាពិបាកផង ងាយផងសំរាប់ខ្ញុំ ដែលប្រើប្រាស់ការគ្រប់គ្រងលើខ្លួនឯង ដោយគ្មានការមើលការខុសត្រូវពី ពុក ម៉ែ ។ ថ្ងៃនេះរឿងមួយបានលេចឡើងចេញពីអារម្មណ៍មួយផ្នែកបន្ទាប់ពីការងាររបស់ខ្ញុំត្រូវបានបញ្ចប់មួយគម្រោងជាមួយនឹងព្រឹត្តិការណ៍ពិពរណ៍មួយ ដែលនឹងចាប់ផ្តើមក្នុងរយៈពេល២ថ្ងៃខាងមុខ។ ការងារជាអ្នក ក្រាហ្វិកឌីហ្សាញ ធ្វើឲ្យខ្ញុំអាចបង្កើនការគិតបានច្រើន ហើយថ្មីៗតាមរយៈការចង់បានរបស់ភ្ញៀវដែលខ្ញុំធ្វើការជាមួយ។ ទោះមានពេលខ្លះ ខ្ញុំមានភាពស្មុគ្រស្មាញក្នុងការគិត តែខ្ញុំនៅតែជំនះធ្វើវាដោយខានពុំបាន ព្រោះនេះគឺជាការងារ នឹងកិត្តិយស។

ការដែលធ្វើការបណ្តើរ រៀនបណ្តើរវានៅតែជាបញ្ហាចម្បងរបស់ខ្ញុំនៅឡើយ ទោះបីជាខ្ញុំព្យាយាមបែងចែកពេលវេលាបានច្បាស់លាស់ក៏ដោយ ពីព្រោះខ្ញុំមិនមែនធ្វើការដោយប្រើកំលាំង ផ្ទុយទៅវិញគឺប្រើខួរក្បាលទៅគិតដើម្បីឲ្យចេញជាលទ្ធផលជាច្រើន វាមិនមែនជារឿងងាយឡើយ ដែលខ្ញុំចាប់យកជំនាញស្ថាបត្យកម្ម ដែលជាជំនាញមួយយ៉ាងលំបាកក្នុងការគិតគំនិតថ្មីៗចេញមកមួយៗ ។ តែល្អទៅវិញដែលខ្ញុំបានប្រើពេល ជាង៣ ឆ្នាំមកនេះប្រលូកចូលក្នុងការងារជាអ្នកឌីហ្សាញស្រាប់ ធ្វើឲ្យការសិក្សារបស់ខ្ញុំចេញលទ្ធផលបានល្អគួរសមក្នុងការ រក Concept design ។ ខ្ញុំបានព្យាយាមលះបង់ឳកាសការងារជាច្រើន ដើម្បីត្រលប់ទៅការសិក្សាដោយមិនចាំបាច់ខ្វល់ពីរឿងធ្វើការទៀត តែផ្ទុយទៅវិញបីដូចជា បំផ្លាញចោលនៅអ្វីៗដែលខ្លួនបានខិតខំប្រឹងប្រែងក្នុងពេលកន្លងមកអឹញ្ចឹង ។ ដោយបានដឹងខ្លួនឯងហើយថា ការងារធ្វើឲ្យខ្ញុំខាតបង់ការសិក្សា ២០% ទៅ ៣០% ហើយក៏ជាបំណងរបស់គ្រួសារដែលចង់ឲ្យខ្ញុំលះបង់វាចោលហើយផ្តោតលើការសិក្សាវិញ។

បើនិយាយពីការងារកន្លងមក ខ្ញុំបីដូចជាមិនបានចំណាយថវិការទៅលើការបង់ថ្លៃរៀនសូត្ររឿងជំនួញរកសុីនោះឡើយ គឺខ្ញុំបានសិក្សាពីវាបានច្រើនលើសពីអ្វីដែលខ្ញុំបានប៉ងកាលពីរៀននៅវិទ្យាល័យ ។ ខ្ញុំធ្លាប់ អង្គុយធ្វើការនៅក្នុង Office ក្នុងក្រុមហ៊ុនល្បីឈ្មោះមួយ ហើយបានបង្ហាញស្នាដៃជាច្រើននៅលើទីផ្សារ រៀនពីការងារក្នុងក្រុមហ៊ុនធ្វើឲ្យខ្ញុំយល់ដឹងច្រើនអំពីចរិកលក្ខណៈរបស់បុគ្គលិកដែលរួមការងារជាមួយគ្នា ទិចនិចខាងទីផ្សារ នឹងយល់ដឹងបានច្រើនអំពីជំនាញផ្ទាល់ខ្លួន។ បើនិយាយពីការងារ Freelance វិញ កាន់តែមានភាពសប្បាយផង ម៉ត់ចត់ផងលើការងារ ក៏ប៉ុន្តែខ្ញុំនៅមានពេលដើរលេងនឹង លេងកីឡា ឲ្យធូរអារម្មណ៍។ ការងារទាំងអស់នេះហើយបង្រៀនខ្ញុំ ឲ្យដឹងពីខ្លួនឯងថា ខ្លួនឯងមិនមែននៅក្មេងទៀតឡើយ ហើយកាន់តែមានភាពជឿជាក់ នឹងម៉ត់ចត់លើខ្លួនឯងកាន់តែខ្លាំង។ សំរាប់ពេលខ្លះខ្ញុំបានភ្លេចថាខ្លួនឯងចេញមកពីណា ហេតុអ្វីបានជាក្លាយទៅជាមនុស្សបែបនេះមកទល់សព្វថ្ងៃ។ ខ្ញុំមានមោទនភាពណាស់ដែលខ្លួនខ្ញុំជាកូនម្នាក់ក្នុងគ្រួសារប្រកបរបសកសិកម្ម តែបានមករៀននៅភ្នំពេញ ផ្នែក ស្ថាបត្យកម្ម ហើយធ្វើការជាអ្នក ឌីហ្សាញ បែបនេះ។

ការរស់នៅដោយប្រើជីវិតបែបនេះ គឺជារឿងចៃដន្យ ដោយសារតែបញ្ហាគ្រួសារបានធ្វើឲ្យខ្ញុំរសាត់ខ្លួនមករស់នៅភ្នំពេញឆ្ងាយពីឳពុកម្តាយ ផ្ញើរខ្លួននឹងគេ។ កាលពីខ្ញុំអាយុនៅក្មេងនៅឡើយខ្ញុំមានការតូចចិត្តលើខ្លួនឯង ដោយសារតែឋានៈគ្រួសារមិនបានល្អដូចគេ តែបានត្រឹមតែខំមាត់ហើយបោះជំហ៊ានបន្តដើរទៅសាលា ដោយឈ្ងោកមុខមើលទៅដី មិនខ្វល់ពីទិដ្ឋភាពនៅជុំវិញខ្លួន។ តែសំរាប់ពេលនេះខ្ញុំបានយល់កាន់តែច្បាស់ថា ខ្ញុំបានប្រើប្រាស់ពេលវេលាបានត្រឹមត្រូវ ពេលដែលកន្លងហួសគឺជាបទពិសោធល្អសំរាប់ខ្ញុំ ហើយពេលឥឡូវគឺជាភាពជោគជ័យដែលខ្ញុំទទួលបាន នឹងមានគម្រោងចាប់យកវានាពេលអនាគតបន្តទៀត។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំនឹងមិនរាថយឡើយ ។ 

និពន្ធ​ដោយ យុវជនអាយុ ១៥ឆ្នាំ មួង វឌ្ឍនៈ​
រក្សា​សិទ្ធ​ដោយ​ My High School life…Diary
ឆ្នាំ ២០១០

ទទួលបានសិទ្ធិផ្សព្វផ្សាយបន្តដោយ កំណត់ហេតុ ឌីយ៉ា

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: