រឿង​ : ព្រ​លឹង​ខ្មោច​ពី​ក្នុង​កុំ​ព្យូ​ទ័រ​

រាត្រីនេះជារាត្រីមួយដល់ធុញធប់ជាងគេក្នុងឆាកជីវិតដល់គួរអោយអាណិតរបស់ខ្ញុំ ខ្ញុំគ្មានគិតអ្វីចេញក្រៅពីអង្គុយសញ្ជុកសញ្ចឹងគិតចុះគិតឡើងនៅ ចំពីមុខអេក្រង់កុំព្យូទ័រក្នុងបន្ទប់ដល់ងងឹតសូនសុងគ្មានពន្លឺ អ្វីក្រៅពីពន្លឺដែលជះចេញពីអេក្រង់កុំព្យូទ័រតូចរបស់ខ្ញុំ បានកំដរបរិយាកាស ដល់សែនអួរអាប់ បង្កប់ទៅដោយទុក្ខសោក គ្មានវិនាទីស្រាកស្រាន្តសោះនោះឡើយ ឪព្រហ្មលិខិតអើយ…ម្តេចក៏អ្នកមកកំណត់វាសនារបស់ខ្ញុំ អោយចេះតែមានរឿងសោកសៅបែបនេះទៅវិញ ខ្ញុំមិនដឹងជាត្រូវធ្វើអ្វីជាបន្តទៀតនោះទេ ចេះតែទាញម៉ៅ ចុះឡើងៗដូចជាគូរគំនូរ រវើររវាយមួយផ្តាំងអញ្ចឹង តែមួយសន្ទះក្រោយមកស្រាប់តែអេក្រង់កុំព្យូទ័ររបស់ខ្ញុំ លោតចេញផ្តាំងyahoo messengerមកយ៉ាងចំលែក ដែលមិនដឹងថាបានបើកវា តាំងតែពីកាលណាមកទេ ខ្ញុំក៏មិនបានចាប់អារម្មណ៍ជាមួយនឹងវាដែរ ក្រៅពីឃើញ រូបមនុស្សស្រីម្នាក់សក់បំាងមុខមួយចំហៀង ហើយក៏បានបន្លេច ចេញជាអក្សរខ្មែរ របៀបជាអគ្គលីលេខមួយឃ្លាថា

«ជំរាបសួរ» ខ្ញុំក៏មានអារម្មណ៍ថាកាន់តែចំលែកទៅទៀតហើយ! ព្រោះខ្ញុំដូចជាមិនដែលបានជ្រើសរើសយកហ្វុនជាខ្មែរអគ្គលីលេខ​ មកដាក់ក្នុងកុំព្យូទ័រនោះទេ ទោះបីជាកុំព្យូទ័រនេះជារបស់មួយតឹកហើយក៏ដោយ! ក៏មុននឹងខ្ញុំជ្រើសរើសវាយកមកប្រើ ក៏បានពិនិត្រវាយ៉ាងម៉ត់ចត់ដែរ!
មិនទុកពេលវេលាគិតយូរ​ ខ្ញុំក៏ប្រញាប់ឆ្លើយតបទៅវិញរបៀបជាសំដីគួរសម

Ksollm: បាទជំរាបសួរ
………..: កុសល មែនទេ?
Ksollm: បាទមែនហើយ ណាគេដែរហ្នឹង?
…………:ខ្ញុំគឺជាម្ចាស់កុំព្យូទ័រនេះ! . ពាក្យមួយឃ្លានេះធ្វើអោយខ្ញុំមានអារម្មណ៍ចំលែក នឹង នឹកឆ្ងល់មួយរំពេច ថាហេតុអីបានជានាងមកនិយាយវាចាចំលែកបែបនេះ?
Ksollm:​ ហើយចុះនាងជានរណាដែរ?
………..: សូមលោកកុំឆ្ងល់នឹងរឿងនេះច្រើនពេកអី ខ្ញុំគ្រាន់តែចង់បានអ្វីដែលជារបស់ខ្ញុំមកវិញតែប៉ុណ្ណោះ!
វាដូចជាកំប្លែងខ្លំាងណាស់ នៅពេលដែលបានឃើញអ្វីដែលនាងសរសេរមក ខ្ញុំក៏ក្រលេកមើលទៅនាឡិកាប៉ោលបុរាណមួយដែលនៅក្បែរក្បាលដំនេករបស់ខ្ញុំ ឃើញថាម៉ោងជាង ១ អាធ្រាតបាត់ទៅហើយ មិត្តភក្តិដែលនៅក្នុងonlineទាំងប៉ុន្មានក៏បានបិទអស់ដែរ នៅសល់តែនារីចំលែកម្នាក់នេះទេ ដែលខ្ញុំមិនដែលទាំងស្គាល់ផងនោះ បែរជាមក និយាយពាក្យអត់ក្បាលអត់កន្ទុយបែបនេះជាមួយនឹងខ្ញុំ
Ksollm:បានហើយណា! ខ្ញុំក៏មិនដែលស្គាល់នាងដែរ! ហើយក៏មិនដឹងថានាងចង់
និយាយពីអ្វីនាងដែរកំពុងតែនិយាយនេះដែរ ខ្ញុំសុំលាហើយណាប៉ុណ្ណឹងសិនចុះ
Ksollm: រាត្រីសួស្តី ៕ ខ្ញុំបានរំកិលម៉ៅដើម្បី sing out yahoo យ៉ាងឆាប់ជាទីបំផុតតាមអ្វីដែលអាចធ្វើបាន តែ………………….
………..: មិនជាអ្វីទេបើសិនជាលោកមិនយល់ព្រមប្រគល់របស់ខ្ញុំ មកអោយខ្ញុំទេនោះ យប់នេះខ្ញុំនឹងទៅរកលោក!

ខ្ញុំភ្ញាក់ពីការងងុយគេងនេះឡើងវិញមួយរំពេចនៅពេលដែលនាងវាចាគួរអោយព្រឺរោមនោះមក
ហើយក៏ចំលែកពីអ្វីដែលខ្ញុំបាន sing out yahoo រួចរាល់អស់បាត់ទៅហើយ ហេតុអីក៏វានៅតែបន្តឆាតតទៅទៀតបែបនេះ? អារម្មណ៍ភ័យៗព្រឺៗក៏បានចូលមកគ្រប់ដណ្តប់ជុំជិតកាយរបស់ខ្ញុំ ព្រមទាំងសំលេងវាំងននដែលកំពុងតែកកិតប៉ះមាត់បង្អួច លឺសូរតែសំលេងច្រវ៉ាក់ រោកៗ មិនដាច់សូរ ខ្ញុំអាចទទួលដឹងបានថា កំពុងតែមានអ្វីវិលវល់នៅពីក្រោយខ្នងរបស់ខ្ញុំ ខ្ញុំមិនយល់ពីអ្វីដែលបានកើតឡើង អំបាញ់មិញទាល់តែសោះ? គ្រាន់តែជាការលេងសើចទេក៏មិនដឹង?

តែនេះគឺជាលើកទីមួយហើយដែលខ្ញុំមានអារម្មណ៍ចំលែកបែបនេះ កំលាំងចិត្តដែលកំពុងតែទទួលសំពាធយ៉ាងធំបែបនេះធ្វើអោយ ខ្ញុំងើបខ្លួនចេញពីកៅអីផ្អែកមួយរំពេច រូតរះបោះជំហានវែងៗតំរង់ទៅរកទ្វារ ដោយមិនគិតពីស្ថានភាពនៅក្នុងបន្ទប់ដែលរញ៉េររញ៉ៃប៉ុណ្ណាទេ

អ៊ូយ!ពេលនេះភាពភ័យខ្លាចរបស់ខ្ញុំស្រាប់តែបានកកើនឡើងថែមមួយកំរិតថ្វេរឡើងថែមទៀត បេះដូងដែលធ្លាប់តែខូចចិត្តពីរឿងស្នេហា អីឡូវប្រែក្លាយជាមកលោតខុសប្រក្រតីចំពោះភាពភ័យខ្លាចគ្មានហេតុផលបែបនេះទៅវិញ……តែក៏នៅតែបន្តយកដៃទាំងពីរមកស្រវេរស្រវ៉ាហាក់ដូចជាបន្ទប់នេះងងឹតសូន្យសុងណាស់អឹញ្ចឹង ទេ! ទេ! ទេ????????????? សញ្ញារ សួរ ជាច្រើនកំពុងតែរត់ពោរពេញនៅលើក្បាលរបស់ខ្ញុំ ខ្ញុំមិនចង់នៅក្នុងពិភពដល់ងងឹតបែបនេះទៀតនោះទេ! តើខ្ញុំកំពុងតែមានរឿងអ្វីអោយប្រាកដទៅ? ខ្ញុំក៏ប្រញាប់ប្រញាលងើបឡើងមកទាំងមមីញមមាំង ទាំងបើកភ្នែកមិនចង់រួច ដោយសារតែអទ្ធិពលនៃ អាចម៍ភ្នែកបានស្អិតជាប់ នឹងរោមភ្នែក ហាក់ដូចជា កាវ៥២០ អ៎គឺ ២៥០ ហ្ហើយញ៉ុមដូចជាអត់ដឹងទៀតទេ! ដឹងត្រឹមតែយប់មិញនេះខ្ញុំយល់សប្តិ ចំលែកខ្លាំងណាស់។ នេះប្រហែលជាខ្ញុំលេង អ៊ីនធើណេតច្រើនពេកហើយក៏មិនដឹង? ជួយខ្ញុំផង…………………!

និពន្ធ​ដោយ យុវជនអាយុ ១៥ឆ្នាំ មួង វឌ្ឍនៈ​
រក្សា​សិទ្ធ​ដោយ​ My High School life…Diary
ក្នុងបន្ទប់​ថ្ងៃទី ០៤​ ខែ កញ្ញា ឆ្នាំ ២០១០

ទទួលបានសិទ្ធិផ្សព្វផ្សាយបន្តដោយ កំណត់ហេតុ ឌីយ៉ា

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: