ជីវិតប្រៀបដូចការថតរូប

ម្សិលម៉ិញខ្ញុំមិនសប្បាយចិត្តខ្លាំង ហើយថ្ងៃនេះខ្ញុំសប្បាយចិត្ត រួចពេលល្ងាចខ្ញុំក៏លឺរឿងមួយដែលធ្វើឲ្យខ្ញុំមិនសប្បាយចិត្តភ្លាមៗ។ អារម្មណ៍របស់ខ្ញុំផ្លាស់ប្ដូរលឿនខ្លាំងណាស់មួយរយៈនេះ។ ខ្ញុំមានរឿងជាច្រើនដែលខ្ញុំបន្ទោសខ្លួនឯង មានចំនុចខ្លះមិនទាន់អាចទទួលស្គាល់ការពិតបាន មានកាលៈទេសៈខ្លះធ្វើឲ្យខ្ញុំវិលវល់វិភាគថា តើបញ្ហាជាអ្វីឲ្យប្រាកដ ខ្ញុំមិនច្បាស់ថា តើខ្ញុំត្រូវទទួលស្គាល់ការពិត ឬការពិតបញ្ហាមិនមែនមកពីខ្ញុំ។ ខ្ញុំជាមនុស្សដែលពិបាកក្នុងការប្រឈមមុខការពារខ្លួនឯង ការពារនូវអ្វីដែលខ្លួនឯងគិត ហើយក៏ពិបាកក្នុងការធ្វើឲ្យអ្នកដទៃមិនសប្បាយចិត្ត។ សរសេរកាន់តែច្រើនកាន់វ៉ល់ ព្រោះសំណេរនេះមិនអាចបង្ហាញឲ្យត្រង់ៗ ឲ្យអស់សេចក្ដីសម្រាប់អ្នកអាន តែគ្រាន់តែដឹងទៅថា ខ្ញុំមិនសប្បាយចិត្ត។

ល្ងាចនេះមកដល់បន្ទប់ជួលភ្លាម ខ្ញុំនិងដៃគូខ្ញុំរៀបឡើងជណ្ដើរយន្ត បងសន្ដិសុខដែលតែងតែរួសរាយជាមួយពួកខ្ញុំរាល់ព្រឹករាល់ល្ងាច រាល់ពេលបានជួបមុខនោះ បានមកជជែកលេងជាមួយយើងដូចរាល់ដង។ ជាធម្មតាគាត់ចូលចិត្តចោទជាសំនួរ ឬប្រស្នាផ្សេងឲ្យពួកខ្ញុំទាំងពីរដោះលេងកម្សាន្ត។

បងសន្តិសុខ៖ អេ បង ខ្ញុំចង់ប្រាប់មួយ! បងឯងគិតថា ជិវិតមនុស្សយើងដូចការថតរូបឬអត់?

ដៃគូខ្ញុំ៖ ការថតរូប? ម៉េចទៅដូចការថតរូបវិញបង? (សួរឆ្ងល់មែន)

រៀងញញឹមសប្បាយចិត្ត ព្រោះយើងដោះមិនចេញ គាត់ក៏ប្រាប់ភ្លាម៖

បងសន្តិសុខ៖ បងឯងគិតមើល! មិនឲ្យដូចការថតរូបយ៉ាងម៉េច! ពេលយើងថតរូបច្រើនប៉ុស្ដិ៍ យើងទុករូបដែលស្អាតៗ ហើយរូបដែលមិនស្អាត យើងក៏លុបចោល។ អ៊ីចឹង ជីវិតយើងដូចគ្នា យើងទុកតែរឿងសប្បាយៗទៅបានហើយ។ អារឿងទុក្ខសោកមិនសប្បាយចិត្តអីហ្នឹង បំភ្លេចបានក៏បំភ្លេចទៅ។

ដៃគូខ្ញុំ៖ អូហ៍ មែន! ចឹងមែនតើបង!

ចង់និយាយតជាមួយគាត់តែជណ្ដើរយន្តបើកទៅហើយ យើងក៏លាគាត់ឡើងទៅបន្ទប់របស់យើង នៅជាន់ទី ៧។ និយាយត្រង់ខ្ញុំមិនមែនជាមនុស្សពូកែនិយាយ ហើយក៏មិនសូវនិយាយជាមួយគាត់ដែរ គ្រាន់តែខ្ញុំសុភាព ហើយបានត្រឹមញញឹមដាក់គាត់ និងលេងសើចតិចតួចតាមដែលអាចធ្វើទៅបានប៉ុណ្ណោះ។

ថ្វីបើមិនបានតបជាមួយគាត់មែន តែខ្ញុំមានអារម្មណ៍ថា អ្វីដែលខ្ញុំមិនសប្បាយចិត្តទាំងប៉ុន្មានកាលពីម្សិលម៉ិញ និងថ្ងៃនេះ ធ្វើឲ្យខ្ញុំភ្ញាក់ខ្លួនព្រើតនឹងអ្វីដែលគាត់និយាយ។ បងសន្តិសុខធ្វើឲ្យខ្ញុំយល់ពីអត្ថន័យជីវិតថ្មីមួយទៀតនៅថ្ងៃនេះ។ ខ្ញុំស្រាប់តែមានអារម្មណ៍សប្បាយចិត្ត និងធូរខ្លួនស្រាក លែងធ្ងន់ក្បាលដូចមុននេះ។ បងសន្តិសុខមិនបានរៀនដល់ថ្នាក់ខ្ពង់ខ្ពស់ដូចអ្នកឯទៀតដែលមករស់នៅក្នុង apartment នេះ ថ្វីបើការងារគាត់ហត់លំបាក ថ្វីបើគាត់ក៏មានរឿងមិនសប្បាយចិត្តដូចគេដូចឯងលើលោកនេះ គាត់ក៏បានចូលរួមចំណែកជួយឲ្យអារម្មណ៍ខ្ញុំធូរស្រាលនាល្ងាចនេះដែរ។

នេះបានដូចកាលមួយព្រះពុទ្ធបានជួបអ្នកទាល់ក្រលំបាកម្នាក់៖

បុរសក្រីក្រសួរព្រះពុទ្ធថា“ ហេតុអ្វីបានជាខ្ញុំក្រដូច្នេះ?”

ព្រះពុទ្ធតបថាៈ មកពីអ្នកមិនចេះឲ្យដល់អ្នកដទៃ តើអ្នកមិនដឹងទៀតឬ?

បុរសកំសត់៖ ខ្ញុំគ្មានអ្វីអោយគេទេ!

ព្រះពុទ្ធ៖ អ្នកមានរបស់ដែលត្រូវផ្តល់ឲ្យគេមិនតិចទេ។ របស់ទាំងនោះគឺ៖

មុខ៖ អ្នកអាចញញឹមរីករាយរីករាយនិងរីករាយ។ …

មាត់៖ អ្នកអាចនិយាយដោយពាក្យសប្បុរសលើកទឹកចិត្តមនុស្សលើកទឹកចិត្តនិងផ្តល់ការលួងលោមដល់ពួកគេ។

បេះដូង៖ អ្នកអាចបើកបេះដូងរបស់អ្នកទៅកាន់អ្នកដទៃដោយចិត្តស្មោះត្រង់ស្មោះត្រង់និងចិត្តល្អ។

ភ្នែក៖ អ្នកអាចមើលអ្នកដទៃដោយចិត្តល្អនិងអាណិតអាសូរ។

រាងកាយ: អ្នកអាចប្រើជំនួយកម្លាំងពលកម្មផ្ទាល់ខ្លួនរបស់អ្នកជួយអ្នកដទៃ។

មើលចុះ… អ្នកមិនក្រទាល់តែសោះ។

“ ក្រក្នុងចិត្តយើងទេទើបជាសេចក្ដីក្រពិត”

ចុងក្រោយចង់ប្រាប់ថា អរគុណបងសន្តិសុខ! 🙂

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: