ចុងឆ្នាំ ២០១៩ – រឿងរ៉ាវស្នេហា

ធ្មេចបើកៗ ថ្ងៃនេះជាគម្រប់ខួបឆ្នាំទី ៧ នៃស្នេហាខ្ញុំ និងគេ។ គេ គឺជាឈ្មោះរបស់គាត់! ដាក់ឈ្មោះអ៊ីចឹងតែម្ដងទៅ ព្រោះរយៈពេល ៧ឆ្នាំមកហើយ ដែលយើងមិនដែលចង់ឲ្យអ្នកណាដឹងថា យើងជាអ្នកណា ធ្វើអ្វី នៅឯណា ស្រលាញ់គ្នាយ៉ាងម៉េច ចុច ចុច ចុច។

ប្រហែលជាចង់សួរហើយមែនទេ ថាមានអារម្មណ៍បែបណាយើងហ្នឹង? អ៊ីចឹង ខ្ញុំឆ្លើយបាន! ឆ្លើយបានតែមួយសំនួរនេះទេណា៎! គឺថា មានអារម្មណ៍ថា ប្លែក ពិបាក តានតឹង និងរីករាយ។ ហេតុអីបានជាមានអារម្មណ៍អីច្រើនម៉្លេះ? មែនហើយ រយៈពេល ៧ឆ្នាំមកនេះ ខ្ញុំទទួលបានអារម្មណ៍ជាច្រើន ពី “គេ” ពីប៉ាម៉ាក់បងប្អូន ពីកន្លែងធ្វើការ ពីសង្គម។

ខ្ញុំមានអារម្មណ៍ “ប្លែក”! វាហាក់ដូចជាពណ៌ប្រផេះស្រាល។ ជាពណ៌ដែលមិនច្បាស់លាស់ មិនសមិនខ្មៅ! ប្លែកដោយសារ យើងហាក់រស់នៅជាមួយបទពិសោធន៍ដដែលៗជារាងរាល់ថ្ងៃ ហើយក៏មិនអាចផ្លាស់ប្ដូរអ្វីបាន។ មានអារម្មណ៍ថា ខ្លួនឯងប្រៀបបីដូចជាជនបរទេសដែលមិនដែលមានអ្នកណាដឹងថា ឥឡូវយើងកំពុងស្រលាញ់ជាមួយអ្នកណា ដល់ណាដល់ណីហើយ មានរឿង អត់រឿង ក៏គ្មានពីណាដឹងបាន។ ម្នាក់ហ្នឹងបែបសង្សារមួយរយហើយទេដឹង ស្ងាត់ៗអ៊ីចឹងនោះ។ បើអ៊ីចឹងមែននោះ នោះ នោះ…

ខ្ញុំមានអារម្មណ៍ “ពិបាក”! វាហាក់ដូចជាពណ៌ខ្មៅ! ពេលខ្លះខ្ញុំខ្លួនឯងក៏មិនបានដឹងដូចគ្នាថា ផ្លូវដើរទៅថ្ងៃមុខនឹងទៅជាយ៉ាងណា។ ប្រហែលជាប្ដីប្រពន្ធគេផ្សេង មិនខុសគ្នាទេមើលទៅ​។ បែបលក្ខណៈថា ស្រលាញ់គ្នាសុខៗ ហើយលែងគ្នាក៏ថាបាន។ អ្នកណាទៅដឹងនោះ! អ្នកណាទៅគិតថា មានសំបុត្រអាពាហ៍ពិពាហ៍មួយសន្លឹក អាចទប់ថ្មបាក់បាននោះ។ យ៉ាងណាម៉ិញ ឥឡូវជីវិតហាក់ដូចជា មិនខុសពីមនុស្សផងទាំងពួង។ មានសុខមានទុក្ខមែនទេ? ពេលមានទុក្ខ ខ្ញុំពិតជាពិបាកចិត្ត ដោយសារខ្ញុំមានអារម្មណ៍ថា ក្ដីស្រលាញ់របស់ខ្ញុំបានផ្ដល់ឲ្យគេទាំងស្រុងហើយ។ ចុះបើមានថ្ងៃណាមួយ​ គេចង់លែងសំពាយក្ដីស្រលាញ់មួយនេះ ហើយទៅស្រវាតោងអ្វីផ្សេងនោះ។ អ្នកណាទៅដឹង!

ខ្ញុំមានអារម្មណ៍ “តានតឹង”! ខ្ញុំគ្មានមិត្តភក្ដិច្រើនទេ! មិត្តយល់ចិត្តខ្លះ គ្រាន់តែបានយល់ចិត្តបែបស៊ីជម្រៅបែបផ្សេង។ គេគ្រាន់តែជាមិត្ត! តែអាបែបស្នេហានេះ ខ្ញុំហាក់រកម្នាក់មកជជែកមិនបានសោះ។ គេប្រហែលមិនអាចយល់បាន។ ខ្ញុំតានតឹង មិនដឹងប្រាប់អ្នកណា! ខ្ញុំតានតឹង ព្រោះហាក់គ្មានអ្នកណាមកអាចទទួលយល់ស្របជាមួយខ្ញុំ។ ពេលខ្លះ អ្វីដែលខ្ញុំអាចធ្វើបានគឺ បន្ទោសខ្លួនឯងថា “ខុស” បន្ទាប់ពីគេបន្ទោសខ្ញុំរួចហើយ! មិនមែនខូច ចាំតែមានគេមកទ្រនោះទេ តែនេះ គឺខ្ញុំគ្មានសូម្បីតែម្នាក់តែម្ដង!

ខ្ញុំមានអារម្មណ៍ “រីករាយ”!​ អារម្មណ៍បែបពណ៌ ស៊ីជំពូរ!​ ជាអារម្មណ៍ដែលមានក្ដីសុខស្ទើរមិនលោះថ្ងៃ។ ស្ទើរតែ ៣៦៥ ថ្ងៃ ខ្ញុំមានអារម្មណ៍ថា ស្នេហារបស់ខ្ញុំកំពុងស្ថិតក្នុងពិភពសុបិន ដែលគ្រប់យ៉ាងហាក់ស្រស់ស្អាតក្រៃលែង។ ជឿទេថា នៅជាមួយគាត់ខ្ញុំមានអារម្មណ៍ថា គ្រប់វិនាទីសុទ្ធសឹងជា ការចងចាំដ៏ល្អមួយ! រាល់ល្ងាចគេតែងតែសួរ “ចង់ញុាំអី!​ ញុាំនៅឯណា?” ចម្លើយតែមួយគត់ពីខ្ញុំគឺ “ញុាំអីក៏បាន នៅណាក៏បាន”! ទោះដឹងថា ចម្លើយរបស់ខ្ញុំនឹងដូច្នេះ តែគេនៅតែសួរដដែលរាល់ល្ងាច រាល់ព្រឹក រាល់ថ្ងៃ រយៈពេល ៧ឆ្នាំមកនេះ។ យ៉ាប់មែនទែន! ដឹងហើយនៅសួរទៀត!​ ធុញណាស់! យើងទាំងពីរចូលចិត្តលេងហ្គេមដូចគ្នា! គេចូលចិត្តគេងច្រើន! ខ្ញុំជាមនុស្សភ្ញាក់ពីព្រលឹមរាល់ព្រឹក រីឯគេគេងឡើងទ្រមក់ “ដូចកូនជ្រូក”។ គេជាមនុស្សឈឺច្រើន បន្តិចឈឺៗ តែខ្ញុំកម្រឈឺណាស់! គេចូលចិត្តមានគេមើលថែប្រណិកប្រណាក់ តែខ្ញុំជាមនុស្សមិនសូវខ្វល់! “ឈឺមែន! លេបថ្នាំនៅ? ទៅពេទ្យអត់?” ហើយគេស្អប់បំផុតគឺពាក្យខ្ញុំឲ្យគេ “ទៅពេទ្យ”។ គេចង់ឲ្យខ្ញុំមើលថែគេផ្ទាល់! ខ្ញុំនេះខ្ចិលផុតលេខហើយ។ គេជាមនុស្សចូលចិត្តធ្វើម្ហូប តែខ្ញុំអត់ចេះធ្វើអីទេ។ ឲ្យតែពេលគេធ្វើម្ហូប គេតែងតែឲ្យខ្ញុំធ្វើនេះធ្វើនោះ យកនេះយកនោះឲ្យគេមិនឈប់ ព្រោះគេមិនចូលចិត្តធ្វើអីមួយតែឯង!​ ធុញណាស់! ណ្ហើយ និយាយប៉ុណ្ណឹងចុះ សញ្ញាឧទានច្រើនពេកហើយ!

មិនថាមានរឿងអ្វីកើតឡើង! មិនថាយើងមិនអាចមានអ្វីដែលអ្នកដទៃមាន តែយើងនៅតែអាចមានអ្វីម្យ៉ាង ដូចគេដូចឯងដែរ គឺ “ក្ដីស្រលាញ់”។

រីករាយថ្ងៃខួបគម្រប់ ៧ឆ្នាំនៃក្ដីស្រលាញ់រវាង ខ្ញុំ និង គេ!

កំណត់ហេតុ ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៩

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

4 thoughts on “ចុងឆ្នាំ ២០១៩ – រឿងរ៉ាវស្នេហា

  1. បាទ អរគុណណប់ រីករាយថ្ងៃចូលឆ្នាំថ្មី សូមឲ្យមានក្ដីសុខឲ្យច្រើនៗ ជាមួយគ្រួសារssss

    Like

  2. មែនហ្នឹង លឿនណាស់ ភ្លេចថាខ្លួនឯងចាស់ ចតែគិតថាខ្លួនឯងអាយុ 24។ ជួបគ្នាសាមញ្ញទៅ លឿនៗ ធម្មតាៗ នឹកណប់

    Like

  3. ៧ឆ្នាំលឿនដល់ហើយ​។ ខ្ញុំមានអារម្មណ៍ថាទើបស្គាល់គាត់ ព្រោះបើគិតទៅក្នុងរយៈពេល៧ឆ្នាំនេះខ្ញុំជួបគាត់មិនដល់១០ដងផង។
    រីករាយថ្ងៃគម្រប់៧ឆ្នាំ ជូនពរអ្នកទាំងពីរនៅតែស្រឡាញ់គ្នារហូត ហើយសង្ឃឹមថាពួកយើងនឹងមានឳកាសដើរលេងជុំគ្នាម្ដងទៀត នឹកទាំងអស់គ្នា។

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: