ការស្រាវជ្រាវបែបគុណភាព ឬបរិមាណ?

qualvsquant_sliderimage1

ថ្ងៃមុនខ្ញុំបានជជែកគ្នាលេងជាមួយបងស្រីម្នាក់តាមឆាត។ គាត់ហាក់បង្ហាញការចាប់អារម្មណ៍នៅពេលខ្ញុំស្នើសុំសម្ភាសន៍ប្អូនប្រុសម្នាក់ពីទម្លាប់នៃការអានរបស់យុវជនខ្មែរ។ មូលហេតុគឺមកពីគាត់កំពុងធ្វើការសង្គមទាក់ទងនឹងការអាននេះដូចគ្នា។ អ្វីដែលគាត់កំពុងធ្វើគឺជាការសម្ភាសន៍មនុស្សមួយចំនួនក្នុងទម្រង់ជាវីដេអូ។  តាមការជជែកគ្នាបន្តិចនោះ ខ្ញុំបានដឹងថាគាត់មានការងារជាអ្នកស្រាវជ្រាវបែបបរិមាណ ឯខ្ញុំកំពុងធ្វើការស្រាវជ្រាវបែបគុណភាព គ្រាន់តែអ្វីដែលយើងធ្វើគឺទៅលើប្រធានបទតែមួយ។ នៅពេលដែលខ្ញុំប្រាប់គាត់ ពីអ្នកដែលខ្ញុំបានជួបសម្ភាសន៍ជាមួយនោះ គាត់ហាក់បង្ហាញភាពមិនពេញចិត្ត/មិនទុកចិត្ត ទៅលើអ្វីដែលខ្ញុំកំពុងធ្វើ។ ខ្ញុំគិតថាគាត់មានជំនឿចិត្តទៅលើបរិមាណនៃចំនួនមនុស្សដ៏ច្រើនក្នុងការផ្ដល់មតិឬចម្លើយក្នុងការស្រាវជ្រាវនេះ។

ចំពោះខ្ញុំ ការស្រាវជ្រាវតាមបែបបរិមាណ ឬគុណភាពក្ដី លទ្ធផលនៃការស្រាវជ្រាវសុទ្ធតែអាចនាំទៅរកភាពជោគជ័យ និងលទ្ធផលដូចគ្នា។ អ្វីដែលខុសគ្នា គឺវិធីសាស្ត្រ ដំណើរការ និងរបៀបវិភាគតែប៉ុណ្ណោះ។ ចំពោះការស្រាវជ្រាវខ្លះ បរិមាណ ឬតួរលេខមិនមែនជាតម្រូវការរបស់អតិថិជននោះទេ ព្រោះគេមិនអាចឲ្យជាចំនួនលេខទៅកាន់អារម្មណ៍ គំនិត ឬហេតុផលបាននោះទេ។ ចំពោះការស្រាវជ្រាវខ្លះ គេត្រូវការបរិមាណ ចំនួនលេខច្បាស់លាស់ ដូច្នេះការស្រាវជ្រាវបែបបរិមាណ ជាជម្រើសដ៏ល្អមួយ។ យ៉ាងណាក្ដី ការស្រាវជ្រាវទាំងឡាយរមែងមានបញ្ចូលនូវទិន្នន័យពីការស្រាវជ្រាវទាំងពីរប្រភេទនេះដែរ។

តាមបទពិសោធន៍ការស្រាវជ្រាវរបស់ខ្ញុំ ផ្នែកគុណភាព គម្រោងខ្លះយើងត្រូវការជួបមនុស្សសម្ភាសន៍មិនដល់ ៥០នាក់ផង។ ផ្ទុយទៅវិញ ការស្រាវជ្រាវបែបបរិមាណអាចទាមទារឲ្យមានទិន្នន័យពីមនុស្សជាច្រើនរយ រហូតដល់ម៉ឺននាក់ក៏មាន។ មានគម្រោងខ្លះដែលគេចង់ឲ្យខាងខ្ញុំស្រាវជ្រាវឲ្យ តែខាងខ្ញុំមិនទទួលយក ព្រោះយើងគិតថា អតិថិជននោះទាមទារលទ្ធផលជាបរិមាណជាជាងគុណភាព។

ក្នុងនាមជាអ្នកស្រាវជ្រាវម្នាក់ យើងគួរតែរៀនពីគ្រប់ផ្នែកទាំងអស់នៃការស្រាវជ្រាវ។ មិនមែនគ្រប់ការស្រាវជ្រាវទាំងអស់សុទ្ធតែការស្រាវជ្រាវបែបបរិមាណអាចធ្វើបាន ឬការស្រាវជ្រាវបែបគុណភាពអាចអនុវត្តបានទៅលើគ្រប់ការស្រាវជ្រាវនោះទេ។ វាប្រៀបដូចជាបេះដូងដែលមានទម្ងន់ពីរបីក្រាម តែមានឥរិយាបទប្រែប្រួលតាមស្ថានភាពផ្លូវចិត្តដ៏ច្រើនរាប់មិនបាននោះដែរ។ យើងគួរតែបើកចិត្តរៀនពីអ្វីដែលយើងមិនដឹង ហើយកាត់បន្ថយការវាយតម្លៃបន្ទាបទៅលើអ្វីដែលយើងមិនទាន់យល់នៅឡើយនោះ។ នេះជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំតែប៉ុណ្ណោះ។ មានគំនិតអីអាចផ្ដល់មតិខាងក្រោមនេះបាន។ 🙂

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: