និយម​ន័យ​គណនេយ្យ

182-82702

នៅ​ក្នុង​ប្រព័ន្ធ​ព័ត៌មាន​ហិរញ្ញវត្ថុ គេ​បាន​ឲ្យ​និយម​ន័យ​របស់​គណនេយ្យ​ជា​ច្រើន​ដូចជា៖

  • គណនេយ្យ​ គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​កំណត់​អត្ត​សញ្ញាណ​កម្ម​ (Identifying) កត់​ត្រា (Recording) ផ្ដល់​ដំណឹង (Reporting) ពត៌មាន​ដែល​ទាក់​ទង អាច​ជឿ​ទុក​ចិត្ត​បាន អាច​ប្រៀប​ធៀប​បាន ដើម្បី​ជួយ​អ្នក​ប្រើ​ប្រាស់​បង្កើត​ការ​សម្រេច​ចិត្ត​ដ៏​ល្អ​ប្រសើរ​មួយ ។
  • គណនេយ្យ​ គឺ​ជា​ដំណើរ​ការ​នៃ​ការ​កំណត់​អត្ត​សញ្ញាណ​កម្ម ការ​វាស់​វែង (Measuring) និង​ការ​ផ្ដល់​នូវ​ទំនាក់​ទំនងពត៌មាន​សេដ្ឋ​កិច្ច ដើម្បី​អាច​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ទាំង​អស់ ធ្វើ​ការ​វិនិច្ឆ័យ និង​ធ្វើ​ការ​សម្រេច​ចិត្តប្រកប​ដោយ​ព័ត៌មាន​ច្បាស់​លាស់ ។ ព័ត៌មាន​ទាំង​នោះ​មាន​លក្ខណៈ​ជា​ហិរញ្ញ​វត្ថុ មានន័យ​ថា​ត្រូវ​បាន​គេ​បង្ហាញ​ជា​លក្ខណៈ​សាច់​ប្រាក់ ។ ពោល គណនេយ្យ​ គឺ​ជា​ដំណើរ​ការ​នៃ​ការ​វាស់​វែង និង​ផ្ដល់​នូវ​ទំនាក់​ទំនង​ព័ត៌​មាន​ដែល​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ ដើម្បី​រាយ​ការពី​សកម្មភាព​ទាំង​អស់​នៅ​ក្នុង​អង្គភាព​អាជីវកម្ម​នានា ដែល​ស្វែង​រក​ប្រាក់​ចំណេញ និង​មិន​ស្វែង​រក​ប្រាក់​ចំណេញ ។
  • គណនេយ្យ គឺ​ជា​ដំណើរ​ការ​នៃ​សកម្មភាព​អាជីវកម្ម​សំខាន់​ៗបី​ដែល​រួម​មាន ការ​កំណត់​អត្ត​សញ្ញាណ​កម្ម​សកម្មភាព​អាជីវកម្ម ការ​កត់​ត្រាសកម្មភាព​អាជីវកម្ម និង​ផ្ដល់​ព័ត៌​មាន​អំពី​សកម្ម​ភាព​អាជីវកម្ម ដែល​ទាក់​ទង អាច​ជឿ​ទុក​ចិត្ត​បានដើម្បី​ជួយ​អ្នក​ប្រើ​ប្រាស់​បង្កើត​ការ​សម្រេច​ចិត្ត​ក្នុង​ការ​ចាត់​ចែងអាជីវកម្ម និង​មិន​មែន​អាជីវកម្ម ។

សេចក្ដី​ពន្យល់

១. ការ​កំណត់​អត្ត​សញ្ញាណ​សកម្មភាព​អាជីវកម្ម គឺជាការ​ជ្រើស​រើ​សព្រឹត្តិការណ៍ ឬ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច (select economic event/transaction) ដែល​បាន​កើត​ឡើង​នៅ​ក្នុង​អង្គភាព​អាជីវកម្ម ។ ព្រឹត្តិការណ៍ ឬ​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​ទាំង​នេះកើត​ឡើង​រួម​មាន​ដូចជា៖ ការ​លក់​ទំនិញ (Sale Merchandise) ការ​ចំណាយ​ទឹក​ភ្លើង (Utilities Expense) ការ​បង់​ថ្លៃ​ជួល​ការិយាល័យមុន (Prepaid office rent) និង​ការ​ផ្ដល់​សេវាកម្ម ជាដើម ។

២.    ការ​កត់​ត្រា​សកម្មភាពអាជីវកម្ម គឺ​ជា​ការ​កត់​ត្រា​រាល់​សកម្មភាព​ប្រតិបត្តិការ​សេដ្ឋ​កិច្ច​កើត​ឡើង ឬ​ព្រឹត្តិការ​ណ៍​ជា​ប្រចាំ អំពី​សកម្មភាព​ហិរញ្ញវត្ថុ នៅ​ក្នុង​អង្គភាព​អាជីវកម្មដោយ​មាន​ការ​ចាត់​ថ្នាក់ទៅ​តាម​សកម្មភាព​សេដ្ឋ​កិច្ច និង​ការ​សង្ខេបក្នុង​ទ្រង់​ទ្រាយត្រឹម​ត្រូវ​មួយ ។

៣. ការ​ទំនាក់​ទំនង​សកម្មភាព​អាជីវកម្ម គឺ​ជា​ការ​តម្រូវ​ឲ្យ​បង្កើត​នូវ​របាយការណ៍​គណនេយ្យ (Accounting reports) ដូច​ជា​របាយ​ការ​ហិរញ្ញវត្ថុ ដោយ​វា​តម្រូវ​ឲ្យ​មាន​ការ​វិភាគ និង​បកស្រាយ​នូវ​របាយ​ការណ៍​នេះចំពោះ​អ្នក​ប្រើ​ប្រាស់​ ។

អត្ថបទទាក់ទង៖

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

2 thoughts on “និយម​ន័យ​គណនេយ្យ

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: