គោល​ការ​ណ៍គ្រឹះ​នៃ​ការ​គ្រប់​គ្រង​ទីផ្សារ

104194811

ការ​គោរព​តាម គោលការណ៍​គ្រឹះ​នៃ​ការ​គ្រប់​គ្រង​ទីផ្សារ ដែល​បាន​បង្កើត​ឡើងដើម្បី​ធានា​ឲ្យ​មាន​ការ​ពេញ​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​លទ្ធផល​ជា​វិជ្ជមាន​សម្រាប់​ភាគី​ទាំង​សង​ខាង គឺ​អង្គភាព​ប្រតិបត្តិទីផ្សារ​ជាមួយ​អតិថិជន។ គោល​ការ​ណ៍​គ្រឹះ​នៃ​កា​រគ្រប់​គ្រង​ទីផ្សារ​ខ្លះ សម្រាប់​អង្គភាព​ប្រតិបត្តិ​ទីផ្សារ​ គឺ​ត្រូវបាន​គូស​បញ្ជាក់​ដូច​ខាង​ក្រោម៖

  • ផ្តល់​ឲ្យ​អ្នក​ផលិត និង​អ្នក​ប្រើ​ប្រាស់​នូវ​សេរីភាព​ក្នុង​ការ​ជ្រើស​រើស៖

សេដ្ឋកិច្ច​ទីផ្សារ​បែប​បស្ចឹម​ប្រទេស​ គឺ​ត្រូវ​បាន​ជំរុញ​តាម​រយៈ​តម្រូវការ​ទីផ្សារ ដែល​មាន​សន្ទុះ​ខ្លាំង​ក្លា ព្រម​ទាំង​ប្រើ​ប្រាស់​ គោល​ការណ៍​តម្រូវការ និង​ការ​ផ្គត់​ផ្គង់ នៅ​លើ​ទីផ្សារទាំង​មូល។ ចំណុច​សំខាន់​នៃ​គោល​ការណ៍​នេះ គឺ​ស្ថិត​នៅ​ត្រង់​សេរីភាព​ក្នុង​ការ​ជ្រើស​រើស​ ដែល​អាច​ប្រើ​ប្រាស់​បាន​ទាំង​អ្នក​ទីផ្សារ និង​អ្នក​ប្រើ​ប្រាស់ (អតិថិជន)។ ដូច្នេះអ្នក​ទីផ្សារ គួរ​តែ​ចង​ចាំ​ថា ភាគី​ទាំងពីរ (អ្នក​ផលិត និង​អតិថិជន) មាន​សិទ្ធិសេរីភាពក្នុង​ការ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទទួល​បាន​ផល​ប្រយោជន៍​ដ៏ល្អ​បំផុត​មួយ​សម្រាប់​ពួកគេ ដើម្បី​សម្រេច​គោល​បំណង​របស់​អង្គភាព ឬបុគ្គល​រៀង​ខ្លួន។

  • ការ​បំពេញ​តាម​តម្រូវការ​ជា​មូលដ្ឋាន​របស់​អង្គភាពម៉ាឃីតធីង និង​អ្នក​ប្រើ​ប្រាស់៖

អង្គភាព​ម៉ាឃីតធីង និង​អ្នក​ប្រើ​ប្រាស់​មាន​តម្រូវការ​ពិសេស​ច្រើន ដេល​ចាំ​បាច់​ត្រូវ​តែ​រក​ឲ្យ​ឃើញ វាយ​តម្លៃ និង​ស្រប​ទៅ​តាម​សេដ្ឋកិច្ច​ទីផ្សារ​សេរី។ អ្នក​ទីផ្សារ​គួរ​យល់​ដឹង អំពី​សារៈ​សំខាន់នៃ​ការ​បំពេញ​ទៅ​តាម​តម្រូវការ​ជា​មូលដ្ខាន​និមួយៗ​ ដោយ​ហេតុ​ថា​ ទំនាក់​ទំនង​ពាណិជ្ជកម្ម​រយៈ​ពេល​វែង​មួយ និង​មិន​អាច​សម្រេច​បាន​ជោគ​ជ័យ​កើត​ទេ បើ​សិន​មិន​បាន​ធ្វើ​តាម​តម្រូវចិត្ត​គ្នា​ទៅ​វិញ​ទៅមក (ចេះ​សម្រប​សម្រួល ឬយោគយល់​គ្នា) សម្រាប់​រយៈ​ពេល​ខ្លីនោះ។ 

  • ការ​រើស​អើងចំពោះអតិថិជននៅ​ក្នុង​ដំណើរ​ការ​ទីផ្សារ៖

អង្គភាព​ម៉ាឃីតធីង​គួរ​កុំ​រើស​អើង​ចំពោះ​អ្នក​ប្រើ​ប្រាស់ (អតិថិជន) សម្រាប់​ហេតុផលណា​ក៏ដោយ។ អ្នក​ទីផ្សារ​គួរ​តែ​ផ្តល់​ជូន​នូវ​ផលិតផល​ និង​សេវាកម្ម​របស់ខ្លួន​ ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើភាពគ្នា​ចំពោះ​គ្រប់​អតិថិជនទាំង​អស់ ដោយ​មិន​ប្រកាន់​ពី​ស្ថានភាព សាសនា ពូជសាសន៍ ភេទ ឥទ្ធិពល​នៃការ​ទិញ ឬកត្តា​ផ្សេងៗទៀត។ អ្នក​ទីផ្សារ​គួរ​ចង​ចាំ​ថា បរិយាកាស​ទីផ្សារ​ ដេល​គ្មាន​ការ​រើស​អើង​តែ​ប៉ុណ្ណោះ ដែល​នឹង​ធានា​បាន​នូវ​កិច្ច​ប្រតិបត្តិការ​អាជីវកម្ម​មួយ​ ដែល​មាន​ភាព​ឋិត​ថេរ​ និង​ទទួល​បាន​ផល​ចំណេញ​ជា​លក្ខណៈ​យូរ​អង្វែង។

  • ការ​ផ្តល់​តម្លៃ​ដែល​សមរម្យ​មួយ​ សម្រាប់​ផលិត​ផល និង​សេវាកម្ម​ទៅកាន់​អ្នក​ប្រើ​ប្រាស់៖

ប្រព័ន្ធម៉ាឃីតធីង​ សំដៅ​ទៅ​លើ​ការ​ផ្គត់​ផ្គង់​ផលិតផល​ និង​សេវាកម្ម​ទៅ​ឲ្យ​អតិថិជន​នៅ​លើ​ទីផ្សារ ដោយ​ផ្អែក​លើ​កត្តា​គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​។ សេដ្ឋ​កិច្ច​ទីផ្សារ​សេរីមួយ គឺ​អាស្រ័យ​លើ​ការ​ប្រកួត​ប្រជែងគ្នា​យ៉ាង​សកម្ម​បំផុត ព្រម​ទាំង​អ្នក​ទិញ​ដេល​មានភាព​ឆ្លាត​វៃ ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​បាន​ទទួល​នូវ​ទិន្ន​ផល​ល្អ។ ដូច្នេះ​អ្នក​ទីផ្សារ​គួរ​ផ្តល់​ជូន​តម្លៃ​ផលិត​ផល និង​សេវាកម្ម​ ទៅ​ឲ្យ​អ្នកប្រើ​ប្រាស់​ដោយ​ឈរ​លើ​មូលដ្ឋាន​តម្លៃ​ដ៏​សមរម្យ​មួយ ដើម្បី​ទទួល​បាន​នូវ​ជោគ​ជ័យ​ក្នុង​អាជីវកម្ម នៅ​ក្នុង​បរិយាកាស​មួយ​ដែល​ពឹង​ផ្អែក​ទៅ​លើ​អតិថិជន។

  • ការ​ច្នៃ​ប្រឌិត​ថ្មី​ចំពោះ​ផលិតផល​ និង​សេវាកម្ម​សម្រាប់​អតិថិជន៖

បរិយាកាស​ទីផ្សារ​ប្រកួត​ប្រជែង​មួយ ជម្រុញ​ឲ្យ​អ្នក​ផលត​ធ្វើ​ការ​បង្កើត​ផលិត​ផល​ និង​សេវាកម្ម​ថ្មី ដែលប្រសើរ​ជាង​មុន​ និង​ទទួល​បាន​លទ្ធផល​ល្អ​ជាង​មុន​ នៅ​ក្នុង​ដំណើរ​ការ​អាជីវកម្ម​របស់​ពួកគេ។ ស្រប​ពេល​ជាមួយ​គ្នា​ដែរ ដំណើរ​ការ​នេះ​នឹង​ជម្រុញ​ឲ្យ​មានការ​កាត់​បន្ថយ​ជា​បន្ត​បន្ទាប់​ចំពោះ​ការ​ចំណាយ ដេល​ពាក់​ប័ន្ធ​ថ្លៃ​ដើមផ្សេងៗ ដូចជា​ថ្លៃដើម​វត្ថុ​ធាតុដើម ការ​ផលិត ការ​វេចខ្ចប់ ការ​តម្លើង ការ​ផ្សព្វផ្សាយ ឬការ​ចែកចាយ។ ហេតុនេះ​ អ្នក​ទីផ្សារ​គួរ​ត្រៀម​ខ្លួន​រៀប​ចំ​ឲ្យ​ប្រើស​ឡើង​ទៅ​លើ​កត្តា​គុណភាព​ផលិត​ផល និង​សេវាកម្ម​របស់​ពួកគេ ហើយ​នៅ​ពេល​ជាមួយ​គ្នា​នេះ​ដែរ គឺ​ការ​កាត់​បន្ថយ​ការ​ចំណាយ​ថ្លៃ​ដើម (ថ្លៃ​ផលិតផល) ដើម្បី​ធានា​បាន​នូវ​ជោគ​ជ័យ​ក្នុង​អាជីវកម្ម​ជាលក្ខណៈ​យូរ​អង្វែង។

  • កា​រអប់​រំណែនាំ​ និង​ការ​ផ្តល់​ពត៌មាន​ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់៖

បរិយាកាស​ទីផ្សារ​ប្រកួត​ប្រជែង​មួយ ជម្រុញ​ឲ្យ​មាន​ដំណើរ​ការ​នៃ​ការ​អប់​រំ​ណែនាំ​ជាប់​ជា​ប្រចាំ​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​នៅ​ក្នុង​ទីផ្សារ​ ដោយ​មាន​ផលិត​ផល និង​សេវាកម្ម ហើយ​និយាយ​ជារួម គឺ​ការ​តម្រូវចិត្ត​អតិថិជន។ អ្នក​ទីផ្សារ​គួរ​ត្រៀម​លក្ខណៈ​ ដើម្បី​ធ្វើ​ការ​អប់​រំ​ណែនាំ និង​ផ្តល់​ពត៌មាន​ទៅកាន់​អ្នក​ប្រើប្រាស់​ឲ្យ​បាន​ជាប់​ជានិច្ច​ ដើម្បី​ធានា​បាន​នូវភាព​ជោគ​ជ័យ​ ជា​លក្ខណៈ​យូរ​អង្វែង​សម្រាប់​ផលិត​ផល និង​សេវាកម្ម​របស់​ខ្លួន។

  • ការ​ផ្តល់​ការ​ការពារ​ជាប់​ជា​ប្រចាំចំពោះ​ផលិត​ផល និង​សេវាកម្ម៖

មាន​និន្នា​ការ​មួយ នៅ​ក្នុង​បរិយាកាស​ ការ​ធ្វើ​ទីផ្សារ​សម័យ​ទំនើប ចំពោះការ​បង្កើន​ការ​ការពារអតិថិជនរបស់​ខ្លួន​ទល់​នឹង​ផល​អាក្រក់​ ដែល​អាច​កើត​មាន​ឡើង​បណ្តាល​មក​ពី​ផលិត​ផល និង​សេវាកម្ម​ ផ្សេងៗ​របស់​អ្នក​ទីផ្សារ។ ក្រៅ​ពីនេះ បញ្ហា​ច្បាប់​ និង​បទ​បញ្ញត្តិ​ផ្សេងៗ​ទៀត​របស់​រដ្ឋា​ភិបាល​ ក៏​អាច​ជួយ​បន្ថែម​ការ​ការ​ពារ​សុវត្ថិភាព​របស់​ផលិត​ផល និង​ជួយ​ទប់​ស្កាត់​ការ​ប្រតិបត្តិទីផ្សារ​ និង​ការ​លក់ ដែលមិន​ទទួល​ជោគ​ជ័យ។ អ្នក​ទីផ្សារ​ គួរ​ត្រៀម​រួច​ជា​ស្រេច​ក្នុង​ការ​ចំណាយ​មូលនិធិ​បន្ថែម ទៅ​លើ​ការ​បង្កើន​ការ​ការពារ​អតិថិជន​របស់​ខ្លួននៅ​លើ​ទីផ្សារ​ និង​កាត់​បន្ថយ​ផល​អាក្រក់​ជា​សក្តានុពល​ចំពោះ​អតិថិជន។

រៀបរៀង បកប្រែដោយ មួង វ៉ាន់ឌី

ប្រភពអត្ថបទពី៖

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: