រូប​អ្នក​ក្នុង​កែវ​ភ្នែក​ដទៃជន

កាល​ពី​ជាង​មួយ​រយ​ឆ្នាំ​មុន មាន​បុរស​ម្នាក់​កំពុង​អង្គុយ​អាន​កាសែត​ដែល​ចេញ​ផ្សាយ​ជា​រៀង​រាល់​ព្រឹក​តាម​ទម្លាប់​របស់គាត់ ។ ក្នុង​ខណៈដែលគាត់​ចាប់​កាសែត​មក​អាន​ ភ្លាមនោះគាត់​ក៏​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ នៅពេល​គាត់​អាន​ចំណង​ជើង​មួយ​ក្នុង​ទំព័រ​ដំណឹង​មរណៈភាព​ ។ កាសែត​នោះ​បាន​ចុះ​ផ្សាយ​ដំណឹង​មរណៈភាព​របស់​ម្នាក់​ផ្សេង​ទៀត​ដោយ​កំហុស ។ ភ្លាម​ៗនោះ គាត់​មាន​ការ​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង ។ គាត់​បាន​សួរ​ខ្លួនឯង​ថា តើ​គាត់កំពុង​នៅ​រស់​ហើយអង្គុយអានកាសែតនៅពេលនេះ ឬក៏គាត់ជាម្នាក់ដែលបានស្លាប់ដូចកាសែតបានចុះនោះមែន? បន្ទាប់​មក​គាត់​ក៏​សម្រួល​អារម្មណ៍​របស់​គាត់​មក​វិញ រួច​គាត់​ក៏​ចាប់​អាន​បន្តទៀត ដោយ​ក្នុង​គំនិត​គាត់ គឺគាត់ចង់​ដឹង​ថា​គេ​សរសេរ​យ៉ាង​ម៉េច​ទៀត​អំពី​គាត់ ។ ដំណឹង​មរណៈភាព​នោះ​សរសេរ​ថា “Dynamite King Dies” ដែល​បាន​ន័យថា “មរណៈភាពនៃស្តេច​រំសេវ” និងឃ្លាថា “He was the merchant of death” ដែលបានន័យថា “គាត់គឹជាអ្នក​ជួញដូរ​ជីវិត​”

បុរស​ដែល​កំពុង​អាន​កាសែត​ម្នាក់​នេះ គឺ​ជា​អ្នក​រក​ឃើញ​វិធី​ផលិត​រំសេវផ្ទុះ ហើយ​នៅ​ពេល​ដែល​គាត់​បាន​អាន​ឃ្លា “ជាអ្នកជួញដូរជីវិត” គាត់​ក៏​បាន​សួរ​ខ្លួន​ឯង​ថា តើ​នេះ​ជា​អ្វី​ដែល​គេ​នឹង​ចង​ចាំ​ពី​ខ្ញុំ​មែនទេ? សំនួរ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចិត្ត​របស់​គាត់​ជា​ខ្លាំង ហើយ​គាត់​បាន​សម្រេច​ចិត្ត​ថា នេះ​មិន​មែន​ជា​អ្វី​ដែល​គាត់​ចង់​ឲ្យ​គេ​ចង​ចាំ​អំពី​គាត់​នោះទេ ។ ចាប់​ពី​ថ្ងៃ​នោះ​មក គាត់​ក៏​ចាប់​ផ្តើម​ធ្វើ​ការ​របស់​គាត់ ដោយ​ឆ្ពោះទៅ​រក​សន្តិភាព ។ បុរស​ម្នាក់​នេះ​មាន​ឈ្មោះថា អាល់ហ្វ្រេដ ណូប៊ឹល  (Alfred Nobel) ។ រហូត​មក​ដល់​សព្វថ្ងៃនេះ គាត់​ត្រូវ​បាន​គេ​ចង​ចាំ និង​ទទួល​ស្គាល់​ដោយ Nobel Prize (ពាន​រង្វាន់​ណូបែល) ។

លោក​ Alfred Nobel បាន​ដឹង​ខ្លួន ហើយ​កែ​ប្រែ​អត្ថន័យ​នៃ​តម្លៃ​របស់​ខ្លួនឯង ។ យើង​គួរ​តែ​ងាក​ក្រោយ ហើយ​ធ្វើ​ដូច​ជា​គាត់​ដែរ ។

តើ​យើង​បាន​ធ្វើ​ល្អ​អ្វី​ខ្លះហើយ?

តើ​អ្នកដទៃ​នឹង​និយាយ​ល្អ​អំពី​យើង​ដែរទេ?

តើ​គេ​នឹង​នឹក​ចាំ​ពី​យើង​ដោយ​ការ​គោរព​ និង​ស្រលាញ់​ដែរឬទេ?

តើ​គេ​នឹង​នឹក​នា​ដល់​យើង​ដែរឬទេ?

Portrait of Alfred Nobel
Alfred Nobel

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: