គោល​គំនិត​សំខាន់ៗរបស់​ម៉ាឃីតធីងទីផ្សារ

១. តើ​ម៉ាឃីតធីងជាអ្វី?

ម្ចាស់ជីវកម្ម និងអ្នកគ្រប់គ្រងទីផ្សារ​ ត្រូវ​តែ​យល់​ឲ្យ​ច្បាស់​អំពី​គោលការណ៍នានាន នៃការ​គ្រប់គ្រងទីផ្សារ ដែលតំណាងឲ្យមុខងារមួយដ័សំខាន់​ជាងគេ​នៅ​ក្នុង​អង្គភាព។

យោងតាម សមាគមទីផ្សារអាមេរិក (American Marketing Association) បាន​ឲ្យ​និយ​មន័យថា៖

ការធ្វើ​ទីផ្សារ គឺជាដំណើរ​ការ​នៃ​ការ​រៀប​ចំ​ផែនការ​ និង​ការ​អនុវត្តទ្រឹស្តី​ ការ​កំណត់​តម្លៃ ការ​ផ្សព្វផ្សារ​ផលិតផល និងការ​ចែកចាយ គំនិតយោបល់ ផលិតផល និងសេវាកម្ម ដើម្បីបង្កើត​ការ​ដោះ​ដូរ ដែល​តម្រូវ​ទៅ​តាម​គោល​បំណង​របស់​បុគ្គល​ និង​អង្គភាព។ ការ​គ្រប់​គ្រង​ទីផ្សារ​រួមមាន ការ​វិភាគ ការ​ធ្វើ​ផែនការ ការ​អនុវត្តិ និង​ការ​គ្រប់​គ្រង​សកម្មភាព​នានា​ ដែល​ធ្វើ​ឡើង​ដើម្បី​បង្កើត​ និង​រក្សាទុក​ ការ​ដោះ​ដូរ​ប្រកប​ដោយ​អត្ថ​ប្រយោជន៍ ទៅ​លើ​ទ្រឹស្តី​​ ផលិត​ផល និង​សេវាកម្ម នៅ​លើ​ទីផ្សារ​ ដើម្បី​បំពេញ​ទៅ​តាម​គោល​ដៅ​របស់​បុគ្គល និ​ងអង្គភាព​អាជីវកម្ម។

អ្នក​ជំនាញ​មួយ​រូប​ក្នុង​ចំនោម​អ្នក​ជំនាញ​ល្បី​ល្បាញ​ក្នុង​ការ​គ្រប់​គ្រង​ទីផ្សារ គឺ លោក Pr. Philip Kotler បាន​ឲ្យ​និយម​ន័យ​លើ​ការ​ធ្វើ​ទីផ្សារថា៖

ការ​ធ្វើ​ទីផ្សារ គឺជាការ​ផ្តល់​អ្វី​ដែល​ជា​តម្រូវការ​របស់​អតិថិជន​ ដើម្បី​ទទួល​បាន​ផលកម្រៃ​ទៅ​វិញ​ទៅមក និង​ជា​ដំណើរ​ការ​របស់​សង្គម​មួយ ដែល​ក្នុង​នោះ​មាន​បុគ្គល និង​ក្រុម​មនុស្ស​ជា​ច្រើន​ ទទួល​បាន​នូវ​អ្វី​ដែល​គេ​ត្រូវការ និង​ចង់បាន តាម​រយៈ​ការ​បង្កើត​ឡើង​ និង​ការ​ដោះ​ដូរ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​ផលិត​ផល​ និង​សេវាកម្មជាមួយ​អ្នក​ដទៃ។

ក្នុង​សាមញ្ញ​មួយ “ដំណើរ​ការ​ទីផ្សារ” បាន​បង្ហាញឡើង​ថា វា​ជា​លំហូរ​នៃ​ផលិត​ផល និង​សេវាកម្ម​មួយ ពីផលិត​ផល​ និង​សេវាកម្ម​របស់​អ្នក​ផ្គត់​ផ្គង់ តាមរ​យៈ​ឈ្មួញ​កណ្តាល ទៅ​ឲ្យ​អ្នក​ប្រើ​ប្រាស់ ដើម្បី​ដោះ​ដូរ​ជា​សាច់​ប្រាក់ (ឬផលចំណេញ)។

លំហូរ​នៃ​ផលិតផល និង​សេវាកម្ម​លើ​ទីផ្សារ è ផលិតផល និងសេវាកម្ម​របស់​អ្នក​ផ្គត់​ផ្គង់ è ឈ្មួញ​កណ្តាល (អន្តរការី) è អ្នក​ប្រើ​ប្រាស់ចុង​ក្រោយ (អ្នក​ទិញយក​ទៅ​ប្រើ​ប្រាស់)។

 

២. ទ្រឹស្តីមូលដ្ឋាន​នៃ​ការ​ធ្វើ​ទីផ្សារ

ទ្រឹស្តីមូលដ្ឋាននៃ​ការ​ធ្វើ​ទីផ្សារមានដូចខាងក្រោម៖

 • ទីផ្សារ (Marketing) គឺតំណាង​ឲ្យ​បុគ្គល​ និង​អង្គភាប​ជា​ច្រើន​ដេល​អាច​នឹង​ក្លាយ​មក​ជា​អ្នក​ទិញផលិតផល ឬសេវាកម្ម​។
 • ផ្សារ (Marketplace)គឺជាទីតាំង​ភូមិសាស្ត្រ​មួយ ដែល​រួម​មាន​អ្នក​ទិញ​ដែល​មាន​សក្តានុពល​ក្នុង​ការ​ទិញផលិត​ផល​ និងសេវាកម្ម​ទាំងឡាយ។
 • តម្រូវការតាមលោកម៉ាស្លូវ (Need) រួមមាន​តម្រូវការ​ចាំ​បាច់​សម្រាប់​ការ​រស់​នៅ ដូចជា ទឹក អាហារ ទីជម្រក សម្លៀកបំពាក់ សុវត្ថិភាព និងការ​ទទួលស្គាល់ក្នុងសង្គម កម្មសិទ្ធសម្រាប់​មនុស្ស​មួយ​ក្រុម ការ​ចូល​ចិត្ត តម្រូវការ​ផ្ទាល់​ខ្លួនសម្រាប់​បញ្ចេញ​សមត្ថភាព​ផ្ទាល់​ខ្លួន និង​ការ​សម្រេច​សមិទ្ធផល តម្រូវការ​របស់​អង្គភាព ដេល​បង្ហាញ​តាម​រយៈ​ក្រុម​មនុស្ស ឬអង្គភាពអាជីវកម្មជា​ច្រើន។
 • តាមចំណង់​ (Want) អាច​បង្ហាញ​បាន​តាម​រយៈ​ផលិត​ផល ឬសេវាកម្ម ដែល​ជា​ការ​ចង់​បាន​របស់​បុគ្គល និង​អង្គភាពជា​ច្រើន ដើម្បីបំពេញ​តម្រូវការ​របស់​បុគ្គល ឬអង្គភាព។
 • តម្រូវការ (Demand): តម្រូវការ​សម្រាប់​ផលិត​ផល​ ឬសេវាកម្ម អាច​បង្ហាញ​បាន​ តាម​រយៈ​បុគ្គល​ម្នាក់​ ឬបុគ្គល​មួយ​ក្រុម​ ឬអង្គភាព​ច្រើន ដោយ​ប្រើ​ប្រាស់​លទ្ធភាព​នៃ​ការ​ទិញ​របស់​គេ​នៅ​ក្នុង​ទីផ្សារ។
 • ផលិតផល និងសេវាកម្ម (Products and Services): ធ្វើ​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​ ការ​ចង់​បាន និង​តម្រូវ​ការ​រយៈ​ពេលយូរ​អង្វែង​របស់​បុគ្គល និង​អង្គភាព នៅលើ​ទីផ្សារ។
 • តម្លៃ​របស់​អតិថិជន (Customer Value): គឺជា​ភាប​ខុស​គ្នា​រវាង​តម្លស ដែល​អតិថិជន​ទទួល​បាន តាម​រយៈ​ភាព​ជា​កម្មសិទ្ធ និង​ការ​ប្រើ​ប្រាស់​ផលិត​ផល និងសេវាកម្ម និង​ថ្លៃ​ដើម​ពិត​នៃ​ការ​ទិញផលិត​ផល ឬ​សេវាកម្មនោះ។
 • ភាព​ពេញ​ចិត្ត​របស់​អតិថិជន (Customer Satisfaction): គឺ​ជា​ការ​បង្ហាញ​តាម​រយៈ​អ្នក​ទិញ​ផលិត​ផល​មួយ ឬសេវាកម្ម ផ្អែកលើ​កម្រិត​ដែល​ផលិតផល និង​សេវាកម្ម​នោះ​បាន​បំពេញ​ទៅ​តាម​ការ​រំពឹង​ទុក​របស់​អតិថិជន។
 • ការ​ដោះដូរ (Exchange): គឺជាសកម្មភាព​នៃ​ការ​ទទួល​បាន​ផលិតផល និង​សេវាកម្ម​ដែល​យើង​ត្រូវការ​ពី​នរណាម្នាក់​ ហើយ​ផ្តល​វត្ថុ​ដែល​មាន​តម្លៃ​ត្រលប់​មក​វិញ (ប្រាក់​ចំណេញ)។
 • ប្រតិបត្តិការ (Transaction): គឺ​ជា​ការ​ដោះ​ដូរ ឬការជួញដូរ​ផលិតផល និងសេវាកម្មមួយ​រវាង​អ្នក​ទិញ​ម្នាក់​ជាមួយ​នឹង​អ្នក​លក់​ម្នាក់ ដោយ​ផ្អែក​លើ​ការ​ព្រម​ព្រៀង​លើ​លក្ខខ័ណ្ឌ​ផ្សេងៗ ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក រួមមាន​ តម្លៃ មធ្យោបាយ​ដឹក​ជញ្ជូន លក្ខខ័ណ្ឌ​នៃ​ការ​បង់​ប្រាក់ និង​ការ​ធានា​រ៉ាប់​រង។
 • ទីផ្សារទំនាក់ទំនង (Relationship Marketing): គឺជា​ដំណើរ​ការ​នៃ​ការ​បង្កើន​ឡើង ការ​ថែរក្សា ការ​ធ្វើ​ឲ្យ​មាន​ភាប​ប្រសើរ​ឡើង​ជា​ប្រចាំ​នៃ​ការ​ទំនាក់​ទំនងដើម្បី​ប្រយោជន៍ និង​ផល​កម្រៃ ពីគ្នាទៅ​វិញ​ទៅ​មកជាមួយ​អតិថិជន អ្នក​ចែក​ចាយ ឈ្មូញ និង​អ្នក​ផ្គត់​ផ្គង់។
 • បណ្តាញ​ទីផ្សារ (Marketing Network): រួមមាន ក្រុមហ៊ុន និយោជិក អតិថិជន អ្នក​ចែក​ចាយ ឈ្មូញកណ្តាល អ្នក​ផ្គត់​ផ្គង់ ហើយ​និ​ងអង្គភាប​ផ្សេងទៀត ដែល​ជា​អ្នក​ត្រូវ​ធ្វើ​ការ​ទំនាក់​ទំនង​ជាមួយ។
 • ទ្រឹស្តី​នៃ​ការ​ប្រតិបត្តិការ​ទីផ្សារ (The Operational Concept) អតិថិជន​ដែល​មាន​ចំណូល​ចិត្ត​ទៅ​លើ​ផលិតផល​ និ​ងសេវាកម្ម​ដែល​មាន​គុណ​ភាព​ដែល​ត្រូវ​បាន​គេ​ផ្តល់​ឲ្យ​នូវ​តម្លៃ​មួយ​ដ៏​សមរម្យ​។ កិច្ច​ការ​សម្រាប់​អ្នក​គ្រប់​គ្រង​ នោះ​គឺ​ការ​ធានា​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង ជា​ប្រចាំ​ទៅ​លើ​ ប្រសិទ្ធភាព​នៃ​ប្រតិបត្តិការ​ និង​ការ​កាត់បន្ថយ​ថ្លៃ​ដើម។
 • អ៊ីនធើណេត (Internet): បាន​បង្ហាញ​ខ្លួន​ជា​ប្រព័ន្ធ​អេឡិច​ត្រូនិច​ដ៏ពិសេស​មួយ​ និង​ជា​កន្លែង​ទីផ្សារ​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក​ ដែលអនុញ្ញាត​ឲ្យ​អ្នក​ទីផ្សារ​ និង​អ្នក​លក់​ ផ្តល់​ជូន​ផលិតផល និង​សេវាកម្ម​របស់​គេ​ដោយ​ផ្ទាល់​ ទៅ​កាន់​អ្នក​ទិញ អ្នក​លក់​បន្ត អ្នក​ប្រើ​ប្រាស់ ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅមក។

 

៣. ទំនាក់​ទំនង​រវាង​ការ​គ្រប់​គ្រង​ទីផ្សារ និង​ការ​គ្រប់គ្រង​ការ​លក់

អ្នក​ប្រតិបត្តិអាជីវកម្ម​ជា​ច្រើន​ មាន​ការ​យល់​ច្រឡំ​រវាង​ការ​គ្រប់​គ្រង​ទីផ្សារ និង​ការ​គ្រប់​គ្រង​លក់។ ទោះ​បី​ជា​តួនាទីទាំងពីរ​នេះ មាន​ភាព​ទំនាក់​ទំនង​ជាមួយ​គ្នា​យ៉ាង​ជិត​ស្និតយ៉ាង​ណា​ក៏ដោយ ប៉ុន្តែ​វា​នៅ​មាន​ភាព​ខុស​គ្នា​ទាំង​ គោល​បំណង​ និង​អត្ថន័យ​ផង​ដែរ។ លោក Theodore Levitt ដែល​ជា​ សាស្ត្រាចារ្យ​សកលវិទ្យាល័យ​ហាវើត បាន​ធ្វើការ​កត់​សម្គាល់​ពី​ភាព​ខុស​គ្នា​រវាង​ការ​គ្រប់​គ្រង​ទាំង​ពីរ​ដូច្នេះថា៖

ការលក់​ គឺ​ផ្តោត​សំខាន់​ទៅ​លើ​តម្រូវ​ការ​របស់​អ្នក​លក់​ ចំណែក​ទីផ្សារ​ គឺ​ផ្តោត​ទៅ​លើ​តម្រូវការ​របស់​អ្នក​ទិញ។ ការ​លក់​ បង្ហាញ​ពី​សេចក្តី​ត្រូវការ​យ៉ាង​ខ្លាំង​របស់​អ្នក​លក់ក្នុង​ការ​កែ​ប្រែ​ផលិត​ផល​របស់​ខ្លួន ឲ្យ​ទៅ​ជា​សាច់​ប្រាក់​។ ទីផ្សារ​ គឺ​ជា​គំនិត​មួយ​នៃការ​បំពេញ​តម្រូវការ​អតិថិជនតាម​រយៈ​ផលិតផល​និង​វត្ថុ​ជា​ច្រើន​ទៀត ដែល​ពាក់​ព័ន្ធ​ដល់​ការ​បង្កើត​ថ្មី ការ​ចែក​ចាយ និង​ការ​ប្រើ​ប្រាស់។

អ្នក​ជំនាញ​ខាង​ការ​គ្រប់​គ្រង​ល្បី​ឈ្មោះ​មួយ​រូប​ឈ្មោះ Peter F. Drucker បាន​អះអាង​ថា៖

ការ​លក់ និង​ទីផ្សារ​ គឺ​មាន​ភាព​ផ្ទុយ​ស្រឡះ​ពីគ្នា ច្រើន​ជាង​ភាព​ដូច​គ្នា។ អ្នក​ណា​ក៏ដោយ​ក៏​ចង់​ឲ្យ​ការ​លក់​ផលិត​ផល​របស់ខ្លួន​លក់​ដាច់ ប៉ុន្តែ​គោល​បំណង​នៃ​ទីផ្សារ គឺ​ធ្វើ​ឲ្យ​ការ​លក់​កើន​ឡើង​ច្រើន​ឡើង​ជាង​មុន​ជា​លំដាប់​។ គោល​បំណង​របស់​ទីផ្សារ គឺ​ជា​ការ​យល់​ដឹង​អំពី​អតិថិជន​ឲ្យ​បាន​ច្បាស់​ជា​ទី​បំផុត ថាតើ​ផលិត​ផល​ និង​សេវាកម្ម​ណាដែល​ជា​តម្រូវការ​ចង់​បាន​របស់​អតិថិជន​ ហើយ​ត្រូវលក់​ផលិត​ផល​នោះ​។

ប្រភពអត្ថបទ៖

វីគីភីឌា៖ http://en.wikipedia.org/wiki/Marketing

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

6 thoughts on “គោល​គំនិត​សំខាន់ៗរបស់​ម៉ាឃីតធីងទីផ្សារ

 1. គ្រប់គ្នាអាចប្រកបអាជីវកម្មបាន តែការយល់ដឹងពីរបៀបធ្វើទីផ្សារធ្វើឲ្យយើងលេចធ្លោជាងគេ ព្រមទាំងកាត់បន្ថយហានិភ័យទាំងឡាយផងដែរ

  Like

 2. បើយើងមិនមានចំនេះដឹងMarketingតើយើងអាចប្រកបអាជីវកម្មបានដែររឺទេ?ហេតុអ្វី?🙏

  Like

 3. បាទ!​ ចុះ​ប្អូន​មាន​អ្វី​ចង់​បន្ថែម​ទេ?

  Like

 4. ជា​ដំបូង ខ្ញុំ​សូម​អរគុណ​សម្រាប់​សំនួរ​របស់​មិត្ត ។ ចម្លើយ​គឺ ការ​ធ្វើ​ទីផ្សារ ពិត​ជា​ទាក់​ទង​ទៅ​នឹង​ការ​ស្វែង​រក​ផលិត​ផល ហើយ​ដើម្បី​ដឹង​ថា​តើ​ផលិត​ផល​មួយ​នោះសក្តិ​សម​នឹង​ការ​ធ្វើ​ទីផ្សារ​នោះ យើង​ត្រូវ​ ធ្វើ​ការ​កាត់​ចំណែក​ទីផ្សារ ដើម្បី​ស្វែង​រក​នូវ​ Target Market សម្រាប់​ផលិត​ផល ។ និយាយរួម​គឺ​ដឹង​ពី​ប្រភេទ​អតិថិជន និង​ ស្គាល់​ច្បាស់​ពី​តម្រូវ​ការ​របស់​អតិថិជន​គោល​ដៅ ។ មិន​ដឹង​ថា​ខ្ញុំ​ឆ្លើយ​ត្រូវ​សំនួរ​មិត្ត​ឬអត់ទេ ព្រោះ​ខ្ញុំ​មិន​សូវ​យល់​សំនួរ​ចុង​ក្រោយ​របស់​មិត្ត​ច្បាស់​នោះទេ ។

  Like

 5. តើ​ marketing ទាក់ទងនឹងកាស្វែងរក​ផលិតផលដែរអត់?ហើយបើវាទាក់ទងធ្វើយ៉ាងណាទើបដឺងផលិតផលជាមួយmarketing?

  Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: