ប្រយ័ត្នកូនអ្នក​ក្លាយជាមនុស្ស​វិកល​ចរិត!!!!

បាក់ទឹកចិត្ត? មានអារម្មណ៍ថាដូចជាចង់ឆ្កួតមែនទេ? សូមចាំថា អ្នកមិននៅតែម្នាក់ឯងឡើយ។ គ្រប់គ្នាមានអារម្មណ៍មិនសប្បាយចិត្តជាញឹកញាប់។ អារម្មណ៍មិនសប្បាយចិត្តអាចស្រាល ឬ ធ្ងន់។ ការមិនសប្បាយចិត្តប៉ុណ្ណានោះ គឺអាស្រ័យទៅលើស្ថានភាពដែលបង្កជារឿងឡើងមក និង របៀបដែលអ្នកប្រឈមមុខជាមួយបញ្ហានោះ។

ការមិនសប្បាយចិត្ត គឺជាអារម្មណ៍ធម្មជាតិរបស់មនុស្ស។ ការមិនសប្បាយចិត្ត អាចកើតឡើង ហើយក៏បាត់ទៅវិញ ដូចជាអារម្មណ៍ផ្សេងទៀតដែរ។ ជួនកាលមិនសប្បាយចិត្តមួយភ្លែត ជួនកាលរយៈពេលយូរ។ ពេលអារម្មណ៍មិនសប្បាយចិត្តកន្លងផុតទៅ អារម្មណ៍រីករាយនឹងចូលខ្លួនមកជំនួសវិញ។

តើក្មេងមានអារម្មណ៍មិនសប្បាយចិត្តទៅលើរឿងអ្វីខ្លួះ?

មានមូលហេតុជាច្រើនដែលអាចធ្វើឲ្យក្មេងៗមិនសប្បាយចិត្ត។ អ្នកអាចមិនសប្បាយចិត្តលើរឿងតូច ឬ បញ្ហាធំដែលកើតឡើង។ អ្នកអាច (ឬមិនអាច)មិនសប្បាយចិត្តនៅពេល៖

រឿងកើតឡើងមិនស្របតាមបំណង៖ ប្រហែលអ្វីម្យ៉ាងកើតឡើងមិនតាមអ្វីដែលអ្នកសង្ឃឹមទុក។ ប្រហែលជាក្រុមរបស់អ្នកចាញ់ការប្រកួតធំមួយ ឬ ទទួលបានចំណាត់ថ្នាក់មិនល្អពេលប្រលង។

ទទួលអារម្មណ៍ឈឺចាប់៖ អ្នកមិនសប្បាយចិត្តនៅពេលមានអ្នកណាម្នាក់ធ្វើឲ្យអ្នកបាក់ទឹកចិត្ត បោះបង់រូបអ្នក ឬ ធ្វើឲ្យអ្នកឈឺចាប់ដោយសារពាក្យសម្តីរបស់គេ។

អ្នកបាត់បង់នូវរបស់ពិសេសអ្វីម្យ៉ាង៖ ប្រហែលជាអ្នកបាត់បង់នូវអ្វី ដែលជាទីពិសេសចំពោះអ្នក។

អ្នកនឹកនរណាម្នាក់៖ អ្នកមិនសប្បាយចិត្តពេលនឹកនរណាម្នាក់ ឬពេលបែកពីពីនរណាម្នាក់។

អ្នកបានលឺរឿងដែលមិនសប្បាយចិត្ត៖ អ្នកអាចនឹងមិនសប្បាយចិត្តនៅពេលមានគេមកប្រាប់អ្នកពីរឿងអ្វីដែលមិនល្អបានកើតឡើង។ ប្រសិនបើគេនិយាយរឿងមិនសប្បាយចិត្ត អ្នកក៏អាចមានអារម្មណ៍មិនសប្បាយចិត្តទៅតាមនោះដែរ។

មាននរណាម្នាក់ស្លាប់៖ វាជារឿងធម្មជាតិ ក្នុងការកើតទុក្ខព្រួយនៅពេលមាននរណាម្នាក់ស្លាប់ ដូចជាសាច់ញាតិជិតដិត ឬបាត់បង់សត្វចិញ្ចឹមជាដើម។ ការមិនសប្បាយចិត្តបែបនេះ គេហៅថា ការកាន់ទុក្ខ។

បញ្ហាមួយធ្វើឲ្យអ្នកមិនសប្បាយចិត្ត៖ បញ្ហាដូចជាការប្រមាថ បញ្ហាមិត្តភាព ឬកិច្ចការសាលាដ៏លំបាក ក៏អាចធ្វើឲ្យក្មេងមិនសប្បាយចិត្តបានដែរ។ បញ្ហាគ្រួសារ ដូចជាការលែងលះ បាត់បង់ការងារ ឈ្លោះប្រកែកគ្នា បញ្ហាប្រាក់កាស ឬបញ្ហាសុខភាពក៏ដូចគ្នា។

 

តើការមិនសប្បាយចិត្តជារឿងធម្មតាមែនទេ?

ជារឿងធម្មតាទេ ក្នុងការដែលមិនសប្បាយចិត្តពេលខ្លះ។ ប្រសិនបើវាមិនកើតឡើងញឹកញាប់ ឬយូរពេកនោះ អារម្មណ៍មិនសប្បាយចិត្ត គឺដូចជាអារម្មណ៍ផ្សេងៗទៀតដែរ ដែលនេះជាផ្នែកធម្មជាតិនៃជីវិតមនុស្ស។

ប៉ុន្តែមិនមែនជាការល្អនោះទេ ក្នុងការត្រាំត្រែងជាមួយការមិនសប្បាយចិត្តនោះ។ ជាការប្រសើរប្រសិនបើយើងសប្បាយចិត្ត។ មានវិធីសាស្ត្រមួយចំនួនដែលអ្នកគួរតែយល់ដឹង៖

 • អ្នកអាចប្រឈមមុខជាមួយរឿងមិនសប្បាយចិត្តដែលបានកើតឡើង។
 • អ្នកអាចធ្វើអ្វីផ្សេងដើម្បីកាត់បន្ថយអារម្មណ៍មិនសប្បាយចិត្ត និងធ្វើឲ្យសប្បាយចិត្តជាង មុន។
 • អាកប្បកិរិយាវិជ្ជមានអាចជួយអ្នកឲ្យឆ្លងផុតការអាក់អន់ចិត្ត។
 • រៀនដោះស្រាយបញ្ហាជាមួយនឹងអារម្មណ៍មិនសប្បាយចិត្តដែលអាចធ្វើឲ្យជីវិតអ្នកមានការផ្លាស់ប្តូរដ៏ធំបាន។

តើអ្នកជាប្រឈមជាមួយអារម្មណ៍មិនសប្បាយចិត្តយ៉ាងដូចម្តេច?

មិនត្រូវឲ្យភាពមិនសប្បាយចិត្តយកឈ្នះអារម្មណ៍របស់អ្នក ឬ បំផ្លាញថ្ងៃដ៏ល្អរបស់អ្នកនោះឡើយ។ អ្នកអាចធ្វើអ្វីផ្សេងដែលអាចទប់ស្កាត់អារម្មណ៍មិនសប្បាយចិត្ត កុំឲ្យមកដិតដាមជាប់យូរ ឬ ធ្ងន់ធ្ងរ។

នេះជាវិធីសាស្ត្រមយយចំនួនក្នុងការប្រឈមជាមួយភាពមិនសប្បាយចិត្ត៖

សម្គាល់មើលពីអារម្មណ៍របស់អ្នក និងមូលហេតុ៖ ស្គាល់ពីអារម្មណ៍របស់អ្នកជួយឲ្យអ្នកយល់ និងទទួលយកខ្លួនឯង។ ប្រសិនបើអ្នកមិនសប្បយាចិត្ត សម្គាល់មើលអារម្មណ៍នោះ ប៉ុន្តែកុំធ្លាក់ទៅក្នុងអារម្មណ៍នោះ និងលង់តាមមនោសញ្ចេតនាឲ្យសោះ។ សូមប្រាប់ខ្លួនឯង (ឬនរណាម្នាក់) ថាអ្នកមិនសប្បាយចិត្ត។ សូមព្យាយាមស្វែងរកមូលហេតុដែលធ្វើឲ្យអ្នកមិនសប្បាយចិត្ត។ សូមឲ្យខ្លួនឯងយល់ពីអារម្មណ៍ខ្លួនឯងជាមុនសិន ប្រហែលជាមានហេតុផលល្អមួយដែលនាំឲ្យអ្នកធ្វើដូច្នេះ។ នេះមិនមែនជាបញ្ហានោះទេ។ សូមរំលឹកប្រាប់ខ្លួនឯងថា ភាពមិនសប្បាយចិត្តនឹងកន្លងផុត ហើយអ្នកនឹងមានអារម្មណ៍ល្អឡើងវិញ។

យកឈ្នះលើការអន់ចិត្ត និង កំហុសឆ្គង៖ នៅពេលរឿងរ៉ាវមិនដំណើរការតាមចិត្តរបស់អ្នក សូមកុំចុះចាញ់ឲ្យសោះ! សូមនៅតែបន្ត! នៅតែមានឳកាសក្រោយៗទៀត។ សូមផ្តល់នូវកម្លាំងចិត្តសម្រាប់ការព្យាយាម។ រួចផ្តោតទៅលើអ្វីដេលអ្នកត្រូវការដើម្បីបន្ត ហើយព្យាយាមម្តងទៀត។ សូមរក្សានូវអាកប្បកិរិយាវិជ្ជមានជានិច្ច។

គិតបែបវិជ្ជមាន៖ ប្រសិនបើអ្នកមិនសប្បាយចិត្ត សូមគិតនូវមួយ ឬពីរចំនុចអំពីខ្លួនអ្នក ឬ ស្ថានភាពរបស់អ្នក។ ទុកចិត្តលើខ្លួនឯង។ គិតពីអ្វីដេលអ្នកអាចធ្វើបាន និងគិតពីអ្វីដែលអាចនឹងល្អប្រសើរបាន។ ប្រសិនបើអ្នកមិនបាននូវអ្វីដែលអ្នកចង់បាន សូមគិតនូវអ្វីផ្សេងដែលអាចធ្វើឲ្យអ្នករីករាយបាន។ ប្រាកដជាមាននូវអ្វីៗដែលល្អ សូមស្វែងរកមើល!

គិតរកដំណោះស្រាយ៖ រកវិធីដោះស្រាយបញ្ហា ឬ ប្រឈមមុខជាមួយស្ថានភាពដែលអាចជួយឲ្យអ្នករឹងមាំ មានទំនុកចិត្ត និងមានអារម្មណ៍ល្អពីខ្លួនឯង។ វាពិបាកក្នុងការបន្តមិនសប្បាយចិត្ត នៅពេលដែលអ្នកនៅអាចតស៊ូបាន!

រកជំនួយ៖ សូម្បីតែក្មេងដែលមានសមត្ថភាពបំផុតក៏នៅត្រូវការជំនួយដែរ។ មនុស្សដែលនៅក្នុងជីវិតរបស់អ្នក ជឿជាក់លើអ្នក និងយកចិត្តទុកដាក់(ដូចជាឳពុកម្តាយ មិត្ត និងគ្រូបង្រៀន) អាចលួងលោមអ្នកនៅពេលអ្នកមិនសប្បាយចិត្ត។ ពេលខ្លះ គ្រាន់តែស្តាប់ និងស្វែងយល់នូវអ្វីដែលអ្នកបានឆ្លងកាត់គឺគ្រប់គ្រាន់ហើយ។ ពេលខ្លះពួកគេអាចជួយអ្នកក្នុងការដោះស្រាយបញ្ហា ឬ ជួយអ្នកគិតនូវអ្វីដែលសប្បាយៗ ដើម្បីដកចេញនូវភាពមិនសប្បាយចិត្ត ឬការអាក់អន់ចិត្តចេញបាន។

ដាក់ខ្លួនឯងទៅក្នុងអារម្មណ៍ល្អ៖ ទម្លាបក់ចោលនូវអារម្មណ៍មិនល្អដោយការធ្វើអ្វីដែលនាំឲ្យអ្នកចូលទៅក្នុងអារម្មណ៍វិជ្ជមាន។ លេងហ្គេម ឬ កីឡា ជិះកង់ រាំ ឬរត់ ដើរលេង និពន្ធភ្លេង អានសៀភៅ ឬ ចំណាយពេលជាមួយមនុស្សដែលអ្នកចូលចិត្ត ធ្វើអ្វីដែលសប្បាយៗ និងមានអារម្មណ៍ល្អ។

រៀនប្រឈមជាមួយអារម្មណ៍មិនល្អត្រូវការការអនុវត្តច្រើន។ ប៉ុន្តែនៅពេលដែលអ្នកខ្វល់ខ្វាយនឹងធ្វើសកម្មភាពទល់នឹងអារម្មណ៍មិនល្អ បានន័យថា អ្នករៀបចំកន្លែងសម្រាប់ផ្ទុកនូវគំនិតវិជ្ជមាន នោះអ្នកនឹងក្លាយជាមនុស្សរីករាយម្នាក់!

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

9 thoughts on “ប្រយ័ត្នកូនអ្នក​ក្លាយជាមនុស្ស​វិកល​ចរិត!!!!

 1. បាទ! ពេល​ខ្លះ​គិត​ថា​ មិន​សប្បាយ​ចិត្ត​ជា​រឿង​សាមញ្ញ ប៉ុន្តែ​គ្រប់​ពេលដែល​មិន​សប្បាយ​ចិត្ត ត្រូវ​មាន​អ្នក​ចាំ​ផ្ដល់​គំនិត​ល្អ ជា​មនុស្ស​ក៏បាន ជា​ការ​អាន​សៀភៅក៏បាន ដែល​សុទ្ធ​តែ​អាច​ជួយ​ផ្នែកផ្លូវ​ចិត្តបាន ។

  Like

 2. អត្ថបទនេះពិតជាល្អណាស់ ហើយវាកាន់តែប្រសើរជាងនេះទៅទៀត
  ប្រសិនបើយើងយកទៅអនុវត្តតាមជំហានមួយៗនៃការណែនាំ។​ ខ្ញុំនឹងសាកល្បងយកអត្ថបទនេះទៅអនុវត្ត ព្រោះខ្ញុំក៏ជាមនុស្សម្នាក់ដែល មិនសប្បាយចិត្តដែរ!!!

  Like

 3. បាទ អរគុណ​ពូ​ដែល​បាន​អាន​អត្ថ​បទនេះ! ខ្ញុំ​នឹង​ផ្សាយ​អត្ថ​បទ​ប្រភេទ​នេះ​បន្ថែម​ទៀត ព្រោះ​រៀប​ចំ​រួច​ហើយ នៅ​សល់​ច្រើន​ទៀត។

  Like

 4. អត្ថបទនេះ​មាន​ប្រយោជន៍​ខ្លាំង​ណាស់​ ល្អ​ហើយ​ដែល​ក្មួយ​យកមក​ចុះ​ផ្សាយ​យ៉ាង​នេះ។

  Like

 5. ធ្វើ​អ៊ី​ចឹង​មិន​ល្អទេ គួរ​តែ​និយាយ​ហេតុ​ផល​ល្អជាង

  Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: