ពត៌មាន​ទូទៅស្តីពី​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ (NVC)

ដក​ស្រង់​ចេញពី​គេហទំព័រ​ស្ថានទូតសហរដ្ឋអាមេរិក

បកប្រែដោយ ឌីយ៉ា មួង

ពត៌មាន​ទូទៅស្តីពី​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈ​មណ្ឌល​ផ្តល់​ទិដ្ឋាការ​ជាតិ​

លិខិតទិដ្ឋាការ​អន្តោ​ប្រវេសន៍​របស់​ខ្ញុំ​គឺ​នៅ​ឯ​មជ្ឈ​មណ្ឌល​ផ្តល់​ទិដ្ឋការ​អន្តោ​ប្រវេសន៍​ហើយ។ តើ​ខ្ញុំ​ត្រូវធ្វើ​អ្វី​បន្ត​ទៀត?

បន្ទាប់​ពី​លិខិត​ផ្តល់​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​បាន​បញ្ជូន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​បាន​ទទួល​ស្គាល់​ដោយ​ USCIS រួចហើយនោះ ឯកសារ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មជ្ឈ​មណ្ឌល​ផ្តល់​ទិដ្ឋការ​ជិាត (NVC) ដើម្បីធ្វើការ​ទៅ​លើ​ឯកសារ​នោះ​បន្ត​ទៀត។ NVC ប្រមូល​លិខិត​ទិដ្ឋការ​អន្តោ​ប្រវេសន៍​ព្រម​ទាំងឯកសារ​ជំនួយ​ពី​ពល​រដ្ឋ​ស៊ីវិល និង លិខិត​ភស្តុតាង​នៃ​អ្នក​ធានា ព្រម​ទាំង​ឯកសារ​ជំនួយ​ស្តីពី​ហិរញ្ញ​វត្ថុ ក៏​ដូច​ជា​វិក័យ​ប័ត្រ​​បង់​ប្រាក់​ដែល​ទាម​ទារ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក ព្រម​ទាំងស្ថានកុងស៊ុល​នៅ​ក្រៅ​ប្រទេស​ឲ្យ​បាន​មុន​ការ​សំភាសន៍​។

ដំណើរ​ការ​ឯកសារ​ទិដ្ឋការ​អន្តោ​ប្រវេសន៍​

ជំហាន​ទី ១: បង្កើត​នៅ​ទំនាក់​ទំនង​ និង​ចុះ​អាស័យដ្ឋាន និង ភ្នាក់​ងារ​

ឯកសារ​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​មានដំណើរ​ការ​ជាប់​ទាក់​ទង​ទៅ​នឹង ការ​បំពេញ និង​ដាក់ពាក្យ​ដែ​លត្រូវ​ការ​ទាំង​ឡាយ និង​វិក័យ​បត្រ​បង់​ប្រាក់​ផងដែរ។ នៅ​ពេល​ចាប់​ផ្តើម​, អ្នក​ដាក់​ពាក្យ​ឯកសារ​ផ្តល់​ទិដ្ឋការ​អន្តោ​ប្រវេសន៍​ត្រូវ​តែ​ផ្តល់​នូវ អាស័យដ្ឋាន​ស្នាក់​នៅ អាស័យ​ដ្ឋាន​សារ​អេឡិច​ត្រូនិច (ប្រសិន​បើ​មាន) ជូន​ទៅ​ឲ្យ​ NVC ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹងកន្លែង​ដែលមាន​ទំនាក់​ទំនង​ទៅ​នឹងអ្នក​ដាក់​ពាក្យ​គួរ​តែ​ផ្ញើរ​ទៅអោយ។

ជំហាន​ទី ២: វិក័យ​ប័ត្រ​បង់​ប្រាក់

NVC នឹង​ផ្ញើ​វិក័យប័ត្រ​បង់​ប្រាក់​ទៅ​ឲ្យ​អ្នក​អ្នក​ដាក់​ពាក្យ​ឬ ភ្នាក់​ងារ​ចាត់​តាំង​របស់​អ្នក​ដាក់​ពាក្យ​។ ប្រសិន​បើ​សម​ស្រប​សម្រាប់​ផ្នែក​ទិដ្ឋាការ​ដែល​ត្រូវ​ការ នោះ​NVC នឹងផ្ញើវិក័យប័ត្រ​ជំនួយ​ការ​បង់​ប្រាក់​ទៅ​កាន់​អ្នក​ដាក់​ពាក្យ។ ប្រសិន​បើ​មេធាវី​ធ្វើ​ជា​អ្នក​តំណាង មេធាវីនឹង​ទទួល​វិក័យ​ប័ត្រ​ទាំងពីរនេះ។

ជំហានទី ៣: ធ្វើ​ឯកសារ​បញ្ជាក់​ពី​ហិរញ្ញវត្ថុ

ប្រភេទ​ទិដ្ឋការអន្តោ​ប្រវេសន៍​ជា​ច្រើន​តម្រូវ​ឲ្យ​អ្នក​ធានាយល់​ព្រម​ក្នុង​ការ​ទទួល​នូវ​ទំនួល​ខុស​ត្រូវ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​អ្នក​ដាក់​ពាក្យ​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​។ អ្នក​ធានា​ត្រូវ​ដាក់​ស្នើ​សុំ​ទម្រង់លេខ I-864 លិខិត​ជំនួយ​បន្ថែម ដើម្បី​បញ្ជាក់​ឲ្យ​កាន់​តែ​ច្បាស់​ចំពោះ​ទំនួល​ខុស​ត្រូវ​ស្រប​ច្បាប់។ ពួកគេ​ត្រូវ​តែ​បញ្ជូនឯកសារ​ស្តីពី​ភស្តុតាង​ហិរញ្ញ​វត្ថុ​ដើម្បី​បង្ហាញ​ពី​សមត្ថ​ភាព​គ្រប់​លក្ខណៈ​ក្នុង​ការ​ទ្រទ្រង់​ដល់​អ្នក​ដាក់​ពាក្យ។ ពត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​ទំព័រ៖ Affidavit of Support ។

ជំហានទី ៤: បញ្ជូនពាក្យ​សុំ​ទិដ្ឋាការ​ & ឯកសារ​ទាក់​ទង

អ្នក​ដាក់​ពាក្យ​សម្រាប់​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ត្រូវ​តែ​ស្នើ​សុំ​ទិដ្ឋាការ​មួយ​ដោយ​ការ​បង់​ប្រាក់​តាម​ដែល​បាន​ទាម​ទារ​ រួច​បញ្ជូន​សំនុំ​ឯក​សារ​ជាមួយ​នឹង​ឯកសារ​ចាំ​បាច់​របស់​ប្រ​ជា​ជន​ស៊ីវិល​ដែល​ជា​អ្នក​ធានា​ទៅ​កាន់ NVC (ឧទាហរណ៍៖ សំបុត្រ​កំណើត, សំបុត្រ​អាពាហ៍​ពិពាហ៍ក៏​ដូច​ជា​ប្រភេទ​ឯកសារ​ដែល​ចាំ​បាច់​ដែល​បាន​ស្នើ​សុំ​នោះ)។

ជំហាន​ទី ៥: រំលឹក និង​រង់​ចាំ​ថ្ងៃសម្ភាសន៍​ដែល​សម្រេច​ដោយ NVC

នៅ​ពេល​ដែល​ NVC បាន​ទទួល​ឯកសារ​ដែល​ចាំ​បាច់​ទាំង​ឡាយ​ពី​អ្នក​ធានា និង​អ្នក​ដាក់​ពាក្យ​ស្នើ​សុំ​ទិដ្ឋាការ​គ្រប់​គ្រាន់​អស់​ហើយនោះ NVC នឹង​បញ្ជូន​ឯកសា​រទាំងនោះ ទៅ​កាន់​ស្ថាន​ទូត ឬ កុងស៊ុល​សហរដ្ឋ​អាមេរិក​ ដើម្បី​កំណត់​ថ្ងៃ​សម្ភាសន៍​សម្រាប់​អ្នក​ដាក់​ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ជាមួយ​នឹង​មន្ត្រី​កុង​ស៊ុល​នៅទីនោះ ព្រម​ទាំង​ឲ្យ​ដំណឹង​ដល់​ភាគី​ទាំង​ពីរ​ពី​កាល​បរិច្ឆេត​សម្ភាសន៍​ផងដែរ។

ជំហាន​ទី ៦: សម្ភាសន៍​ទិដ្ឋាការ​នៅ​ស្ថាន​ទូត/កុងស៊ុល​សហរដ្ឋ​អាមេរិក​នៅ​ក្រៅ​ប្រទេស

នៅ​ស្ថានទូត​/កុងស៊ុលនោះ មន្ត្រី​កុង​ស៊ុល​និង​សម្ភាសន៍​អ្នក​ដាក់​ពាក្យ​ទិដ្ឋាការ​ និង​ពិនិត្រ​មើល​ថា​តើ​ត្រឹម​ត្រូវ​តាម​វីសា ឬ ឯកសារធានា​ឬអត់។ ការ​សម្ភាសន៍​ទិដ្ឋាការ​តម្រូវ​ឲ្យ​មាន​ការ​រៀប​ចំ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​មាន​រួម​បញ្ចូល​នូវ​ការ​បំពេញ​នូវ​​ឯកសារ​ពិនិត្រ​សុខ​ភាព​មុន​ពេល​ចូល​សម្ភាសន៍​ ព្រម​ទាំង​មាន​នូវ​ឯកសារ​ដែល​គេ​ទាម​ទារ​ច្បាប់​ដើម​គ្រប់​គ្រាន់​សម្រាប់​ការ​សម្ភាសន៍​ទិដ្ឋាការ​ផង​ដែរ។

បន្ទាប់​ពី​ទិដ្ឋាការ​ត្រូវ​បាន​ដោះ​ស្រាយ​រួច​ហើយ អ្នក​ដាក់​ពាក្យ​ទិដ្ឋាការ​ធ្វើ​ដំណើរ​ទៅ​កាន់​ U.S port of entry ជាកន្លែង​ដែល​សំនុំ​វីសារ​របស់​ពួក​គេ​និង​ត្រូវ​បាន​ត្រួត​ពិនិត្រ​ដោយ​មន្ត្រីនៃ Department of Homeland Security ដែល​ជា​អ្នក​អជ្ញាធរ​មាន​អំណាច​ចុង​ក្រោយ​ក្នុង​ការ​ផ្តល់​សិទ្ធិ​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក។

ដកស្រង់ចេញពី

http://www.travel.state.gov/

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

8 thoughts on “ពត៌មាន​ទូទៅស្តីពី​ទិដ្ឋាការ​អន្តោ​ប្រវេសន៍​ (NVC)

 1. ករណីរៀបអាពាហ៍ពិពាហ៍ជាមួយបុរសមានវ័យចាស់ជ្រុលតោះច្បាបើស្រុកខ្មែរមានជំទាស់ដែរឫទេ?ហើយខាងអាមេរិកអនុញ្ញាតិអោយរស់នៅដែរទេ?ដែរទេ?សូមជួយពន្យល់បន្តទៀតផង.អរគុណ…..

  Like

 2. សម្រាប់មនុស្សភាគ​ច្រើន ដែល​មិន​សូវ​មាន​បទពិសោធន៍ ខ្លាច​មាន​កំហុស​ឆ្គង និង​មិន​ដឹង​ថា​ត្រូវ​ធ្វើអ្វីនោះ គឺ​ត្រូវការ​ជំនួយ និងអស់ថវិកា​ច្រើនជានិច្ច។ តែមានទំនុកចិត្តចំពោះ មេធាវីអ្នករៀបចំឯកសារ។

  Like

 3. ខ្ញុំថារាល់ការបំពេញសំណុំឯកសាបែបបទ មិនពិបាកទេ គួតែធ្វើខ្លួនឯង ជាជាងអោយអ្នកដ៍ទៃ ដែលទាមទារកំរៃ រាប៉ពាន់ដុល្លា ។

  Like

 4. រៀប​រាប់​បាន​ល្អ ខ្ញុំ​ឯកភាព​ទាំង​ស្រុង។

  Like

 5. បាទ! អរគុណសម្រាប់ពត៌មានបន្ថែមនេះ

  Like

 6. ខ្ញុំសូមសង្ខេបដោយខ្លីងាយ យល់ តាមធម្មតា វីសា អន្តោប្រវេសន៍ ភាគច្រើន គឺ តាម ការធានា(ប្តីប្រពន្ឋ សង្សា បងប្អូន បង្កើត ឧពុកម្តាយ កូន​) តាមរយះ ត្រូវឆ្នោត GreenCard ដែលផ្តល់ដោយសេរី (មិនមានការបង់ប្រាក់) តាមរយះនយោបាយ(ភៀសខ្លួនដោយនយោបាយ) ។ល។
  ឯកសារត្រូសសសេរ ដោយខ្លួនឯងរឺនេធាវី បូកជាមួយថ្លៃសេវា រួចផ្ញើរទៅ USCIS រងចាំគេពិនិត្យ នឹងសំរេច៖
  ១. ទទួលបានឯកសារថា USCIS បានទទួលហើយ
  ២. បើឃើញថាឯកសាមិនគ្រប់គ្រាន់ គេផ្ញើរឯកសារទារកថែម តែបើគ្រប់គ្រាន់ហើយ ​(យើងអាចមើល case status លើវេបសាយ USCIS ដោយគ្រាន់បញ្ចូលលេខ case)
  ៣.អស្រ័យលើ case បើយូនឹងឆាប់ ៦ខែ​ ១ឆ្នាំ រឺ រហូតដល់ ៥ឆ្នាំ
  ៤. បន្ទាប់ពី APPROVED​ ពី USICS ហើយគេនឹងផ្ញើ ឯកសារបំពេញ សំរាប់ធ្វើវីសា ដោយយើងត្រូវបំពេញ នឹងបង់ថ្លៃសេវា នឹងផ្ញើទៅវិញ (គេនឹងផ្ញើឯកសារថាបានទទួល) បន្ទាប់ពី ធ្វើវីសាបានហើយ យើងនឹងទទួលបានលិខិត អោយយើងប្រុងប្រៀប ធ្វើរការសម្ភាសន៍ នឹងឯកសារយោង ដែលបញ្ជាក់កាពិតបន្ធែម (ដូចជា រូបថត សំបុត្រទំនាក់ទំនងគ្នា ឯកសាបញ្ជាក់ថា ពិតជា ប្តីប្រពន្ឋ ឪពុកម្តាយ។ល។) នៅស្ថានទូត តាមការកំណត់ ។
  ៥. បើសម្ភាសន៍ហើយមិនជាប់ គេទាមទារកឯកសាបន្ថែម រឺបញ្ឈប់ជារាងរហូត (កុហក ឯកសារក្លែងក្លាយ)
  ៦. បើជាប់សម្ភាសន៍ គេនឹងចេញក្រដាសអោយមកយក វីសារថ្ងៃណា (៩០%) ជួនកាលថ្ងៃមកយកវីសា នៅមានបញ្ហា គេអាចមិនអោយវិញដែរ ខ្លះ រកឃើញកំហុស លើសអាយុ តែកំរណាស់
  ៧. ពេលបានវីសា បូកនឹងស្រោមឯកសារ សំបុត្រពណ៌លឿង (សំខាន់កុំអោយបើករហែក បើមិនអីចឹងមិនអាចចូលដីអាមេរិចបានឡើយ)ហើយ ត្រូវទៅទិញសំបុត្រមុនពេលវីសាហួសកំណត់ (សុពលភាព៦ខែ) ឡើងយន្តហោះ មកដល់អាគាំង ហុចស្រោមសំបុត្រអោយទៅគយអាគាំង ផ្តិតមេដៃ រួចចប់ មកដល់ដីអាមេរិច នៅមានកិច្ចការខ្លះ​ដើម្បីបាន green card .។

  Like

 7. ហិហិ! អត់អស់ទេ ទំនេរៗខ្ញុំចេះតែបកលេងៗទៅ។

  Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: