សិទ្ធិរបស់អ្នករាជការ

អ្នករាជការមានសិទ្ធិឈប់សម្រាកដោយមានបៀវត្សដូចខាងក្រោម៖

ក​- ថ្ងៃសៅរ៍ អាទិត្យ​ ​និងថ្ងៃបុណ្យនានា​ ដែលរាជរដ្ឋាភិបាលបានកំណត់

ខ- ១៥ថ្ងៃ ក្នុងមួយឆ្នាំ ដែលជារបបឈប់សម្រាករបស់អ្នករាជការ។​ ការឈប់សម្រាកនេះ ត្រូវ ចាត់ចែងដោយប្រធានអង្គភាពនីមួយៗតាមឋានានុក្រម ដើម្បីរក្សានិរន្តភាពការងារ។ ការឈប់សម្រាក ប្រចាំឆ្នាំ អនុវត្តបានចំពោះតែអ្នករាជការណាដែលបានបំរើការងារគ្រប់ចំនួន១ឆ្នាំ។ ការឈប់សម្រាក ប្រចាំឆ្នាំនេះ មិនត្រូវអោយហួសពីខែទី៣នៃឆ្នាំបន្ទាប់ឡើយ

គ- ៩០ថ្ងៃ សំរាប់អ្នករាជការជានារី នៅពេលលំហែមាតុភាព

ឃ- ១០ ថ្ងៃ សំរាប់អ្នករាជការជាបុរស​ នៅពេលភរិយាសម្រាលកូន

ង​- ៧ថ្ងៃ នៅពេលរៀបអាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន

ច- ១០ថ្ងៃយ៉ាងច្រើនក្នុងមួយឆ្នាំ ពេលមានធុរៈចាំបាច់ក្នុងគ្រួសារជិតស្និទ្ធ មាន ឳពុកម្តាយ ប្តី ឬ ប្រពន្ធ កូន និងជីដូនជីតា​ (ស្លាប់ បុណ្យ…)

ឆ- ក្នុងករណីមានជំងឺ ត្រូវមានសំបុត្រពេទ្យបញ្ជាក់ច្បាស់លាស់។

ប្រការ៣៖

ការឈប់សម្រាកដទៃទៀតក្រៅពីចំណុច​ ក​ ខ​ គ ឃ ង ច និង ឆ​ ក្នុងប្រការ២ ត្រូវរាប់បញ្ចូល​ក្នុងការឈប់សម្រាកប្រចាំឆ្នាំ ១៥ថ្ងៃ។

ប្រការ៤៖

អ្នករាជការដែលមានអតីតភាពការងារយ៉ាងតិចចំនួន ៥ឆ្នាំ មានសិទ្ធិសុំឈប់ទំនេរ​ដោយមិន​យកបៀវត្ស រយៈពេលសរុបទាំងអស់ចំនួន​ ៤ឆ្នាំ។ បែបបទ លក្ខខណ្ខ និងរយៈពេលនៃការឈប់នេះ ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានព្រឹទ្ធសភា។

អ្នករាជការមានសិទ្ធិសុំនៅក្រៅក្របខ័ណ្ឌដើមបាន។ បែបបទនៃការស្ថិតនៅក្រៅក្របខ័ណ្ឌដើម ត្រូវកំណត់ដោយសេចក្តីសម្រេចរបស់ប្រធានព្រឹទ្ធសភា។

ពាក្យសុំឈប់ទំនេរដោយគ្មានបៀវត្ស សុំនៅក្រៅតំណែង និងលំហែមាតុភាព ត្រូវដាក់អោយ​បានយ៉ាងតិច ៣០ថ្ងៃមុន ហើយនៅពេលត្រឡប់ចូលធ្វើការវិញ ត្រូវដាក់ពាក្យអោយបានមុន ៣០ថ្ងៃ​ដែរ។

ប្រការ៥៖

អ្នករាជការក្នុងក្របខ័ណ្ឌពេញសិទ្ធិ ដែលបានបំពេញការងារអស់រយៈពេ​​​ល ២ឆ្នាំ អាចជា​បេក្ខជនប្រកួតប្រជែងក្នុងការស្នើសុំតម្លើងថ្នាក់បៀវត្សទៅថ្នាក់បន្ទាប់។

ប្រការ៦៖

អ្នករាជការម្នាក់ៗមានសិទិ្ធតវ៉ា នៅពេលដែលខ្លួនពុំបានឡើងថ្នាក់តាមវេនអតីតភាព។

ប្រការ៧៖

អ្នករាជការមានសិទ្ធិបឹ្តងទៅតុលាការ បើសិនជាមិនសុខចិត្តនឹងសេចក្តីសម្រេចរបស់ប្រធាន​ស្ថាប័ន​​ ទោះក្នុងករណីណាក៏ដោយ។

ប្រការ៨៖

អ្នករាជការដែលជាបេក្ខជនប្រឡងជ្រើសរើសចូលក្របខ័ណ្ឌណាមួយ នៃអគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា មានសិទិ្ធតវ៉ា បើសិនជាយល់ថា ការប្រឡងប្រជែងនោះមិនមានតម្លាភាព និងយុត្តិធម៌។

ការតវ៉ា ត្រូវធ្វើទៅតាមឋានានុក្រមរបស់ខ្លួន។

ប្រការ៩៖

អគ្គលេខាធិការដ្ឋាន អាចប្រើប្រាស់បុគ្គលិកជាប់កិច្ចសន្យា ដែលមានរយៈពេលយ៉ាងយូរបំផុត ១ឆ្នាំ។

ការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ត្រូវអនុវត្តតាមគោលនយោបាយស្តីពីការជ្រើសរើស​បុគ្គលិកជាប់​កិច្ចសន្យា​ និងបុគ្គលិកអណ្តែត។

ប្រការ១០៖

អ្នករាជការអាចសុំបន្តការសិក្សារៀនសូត្រជាឯកជននៅក្នុងប្រទេស ឬក្រៅប្រទេសបាន​ បើសិនជាសាមីជនចង់បង្កើនចំណេះដឹង។​ នីតិវិធីនៃការសុំច្បាប់ ត្រូវអនុលោមទៅតាមប្រការ៤ នៃបទបញ្ជាផ្ទៃក្នុងនេះ។

ប្រភពអត្ថបទ៖ ចុចទីនេះ

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: