ជំនាញសិក្សា​ផ្នែក​សេដ្ឋកិច្ច

មហា​វិទ្យាល័យវិទ្យាសាស្ត្រ​និងសង្គម

ជំនាញសិក្សា​ផ្នែក​សេដ្ឋកិច្ច

មានពីរ​ផ្នែក​គឺ៖

 • ជំនាញ​ធនាគារ​និងហិរញ្ញវត្ថុ (Banking and Finance)
 • ជំនាញ​សេដ្ឋ​កិច្ច​អភិវឌ្ឍន៍ (Development Economics)

ផ្នែក​សេដ្ឋកិច្ច ជា​ផ្នែក​មួយ​ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​មហាវិទ្យាល័យ​វិទ្យាសាស្ត្រ​សង្គម។ គោល​ដៅ​នៃ​ការ​សិក្សា​គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ផ្នែក​ជំនួញ ធនាគារ​ ហិរញ្ញ​វត្ថុ ការ​អភិវឌ្ឍសេដ្ឋ​កិច្ច ការ​ស្រាវ​ជ្រាវ ការ​វិភាគ​ដ៏​ប៉ិន​ប្រសប់ ភាព​ជា​អ្នក​ដឹក​នាំ​ដំណោះ​ស្រាយ​សេដ្ឋ​កិច្ច និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ។

ជំនាញ​ធនាគារ​ និង ហិរញ្ញ​វត្ថុ

ឳកាស​ការងារ៖

 • នាយក​សាខា​ធនាគារ
 • អ្នក​គ្រប់​គ្រងឥណទាន
 • អ្នក​គ្រប់​គ្រង​ធនាគារ
 • មន្ត្រី​ធនាគារ​ពាណិជ្ជ
 • អ្នក​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ
 • ហិរញ្ញឹក គណនេយ្យករ និង សវនករ
 • អ្នក​វិភាគ​ការ​វិនិ​យោគ​
 • អ្នក​ប្រឹក្សា​ហិរញ្ញ​វត្ថុ
 • អ្នក​គ្រប់​គ្រង​ហានិភ័យ
 • សាស្ត្រា​ចារ្យ​ថ្នាក់ឧត្តម​សិក្សា
 • អ្នក​ជំនួញ
 • អ្នក​ដឹក​នាំ​ក្រុមហ៊ុន អាជីវកម្ម​ និង​ អង្គ​ភាព​ផ្សេងទៀត
 • មន្ត្រី​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន
 • មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​អង្គ​ភាពជាតិ និង អន្តរជាតិ​ដូច​ជា ធនាគារ​ជាតិ​នៃ​កម្ពុជា ធនាគារ​អភិវឌ្ឍន៍​អាស៊ី ធនាគារ​ពិភព​លោក មូល​និធិ​រូបិយវត្ថុអន្តរ​ជាតិ ក្រសួង​សេដ្ឋ​កិច្ច និង ហិរញ្ញ​វត្ថុនិង​ក្រសួង​នានា។

ចំណេះ​ដឹង​ដែល​និស្សិត​ទទួល​បាន៖

 • ចំណេះ​ដឹង​ថ្មីៗ និងបច្ចេក​ទេស​លើ​ជំនាញ​ធនាគារ និង ហិរញ្ញ​វត្ថុ។ សមត្ថ​ភាព​ជំនាញ​ វិភាគ ស្រាវ​ជ្រាវ វាយ​តម្លៃ និង​យល់​ច្បាស់​នូវ​វិធី​សាស្ត្រ​ដំណោះ​ស្រាយសម្រាប់​បញ្ហា​ហិរញ្ញ​វត្ថុ និង ធនាគារ។
 • យល់​ដឹង​ពី​ប្រព័ន្ធ​ធនាគារ និង រូបិយវត្ថុ ការ​គ្រប់​គ្រង​ធនាគារ ច្បាប់​ធនាគារ ការ​គ្រប់​គ្រង​ឥណ​ទាន គណនេយ្យធនាគារ និង ទី​ផ្សារ​ហិរញ្ញ​វត្ថុ ដើម្បី​ក្លាយ​ជា​ធនាគារិក​ជំនាញ និង ប៉ិន​ប្រសប់។
 • ចំណេះ​ដឹង​ផ្នែក​គណនេយ្យ សវនកម្ម ពន្ធ​ដារ ទី​ផ្សារ ការ​គ្រប់​គ្រង មីក្រូ​សេដ្ឋ​កិច្ច​ ម៉ាក្រូ​សេដ្ឋ​កិច្ច ដើម្បី​ក្លាយ​ខ្លួន​ជា​អ្នក​ដឹក​នាំ​ជំនួញ​ដែល​ទាន់​សម័យ និង​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ
 • យល់​ដឹង​ទូលំ​ទូលាយ​ក្នុង​វិស័យ​ធនាគារ និង ហិរញ្ញ​វត្ថុទាំង​ផ្នែក​ឯក​ជន និង​សាធារណៈ ដូច​ជា​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា ធនាគារ​ពាណិជ្ជ ធនាគារ​ឯក​ទេស គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង ក្រុម​ហ៊ុន​សវនកម្ម គ្រឹះ​ស្ថាន​ពាណិជ្ជ​កម្ម អង្គការ​ក្រៅ​រដ្ឋា​ភិបាល ក្រុម​ហ៊ុនឯកជន និង ស្ថាប័ន​ហិរញ្ញ​វត្ថុ​នានា។

ជំនាញ​អភិវឌ្ឍន៍​សេដ្ឋកិច្ច៖

ឳកាស​ការងារ៖

 • អ្នក​វិភាគ​សេដ្ឋ​កិច្ច
 • អ្នក​ស្រាវ​ជ្រាវ​សេដ្ឋ​កិច្ច
 • អ្នក​វិភាគ​ពី​ផល​ចំនេញ និង​ការ​ខាត​បង់​សេដ្ឋ​កិច្ច
 • អ្នក​គ្រប់​គ្រង​អង្គការ​ជាតិ និង អន្តរជាតិ ផ្នែក​អភិវឌ្ឍន៍
 • អ្នក​វិភាគ​នយោ​បាយ​សេដ្ឋ​កិច្ច
 • អ្នក​សេដ្ឋ​កិច្ច​ក្នុង​ក្រុម​ហ៊ុន និង​សហគ្រាស
 • មន្ត្រី​អង្គការ​មិន​មែន​រដ្ឋា​ភិបាល
 • សាស្ត្រា​ចារ្យ​ថ្នាក់ឧត្តម​សិក្សា
 • អ្នក​ជំនួញ
 • អ្នក​ដឹក​នាំ​ក្រុម​ហ៊ុន អាជីវកម្ម និង អង្គភាព​ផ្សេងទៀត
 • មន្ត្រី​បម្រើ​ការ​ក្នុង​អង្គភាព​ជាតិ និងអន្តរ​ជាតិ ដូច​ជា​ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង មូល​និធិ​រូបិយ​វត្ថុអន្តរ​ជាតិ ក្រសួង​សេដ្ឋ​កិច្ចនិងហិរញ្ញ​វត្ថុ ក្រសួង​អភិវឌ្ឍន៍​ជន​បទ និង ក្រសួង​នានា។

ចំណេះ​ដឹង​ដែល​និស្សិត​នឹងទទួល​បាន៖

 • ចំណេះ​ដឹង​ និង បច្ចេក​ទេស​លើ​ជំនាញ​សេដ្ឋ​កិច្ច​អភិវឌ្ឍន៍​តាម​រយៈ​ការ​សិក្សាក្នុង​ថ្នាក់ កិច្ច​ការ​ស្រាវ​ជ្រាវ ការ​សិក្សាជា​ក្រុម សិក្ខាសាលា និងទស្សនកិច្ច​សិក្សា។
 • សមត្ថភាព​ក្នុង​ការ​វិភាគ​ ស្រាវជ្រាវ វាយ​តម្លៃ និង ទទួល​ស្គាល់​នូវ​ដំណោះ​ស្រាយសម្រាប់​បញ្ហា​សេដ្ឋកិច្ច​ ជំនាញ​អភិវឌ្ឍជន​បទ និងសេដ្ឋ​កិច្ច​កសិកម្ម។
 • យល់​ដឹង​ពី​កិច្ច​ការ​ដែល​ត្រូវ​ដឹង​ដើម្បី​អភិវឌ្ឍសេដ្ឋ​កិច្ច​ជាតិ ការ​ធ្វើ​ផែន​ការ​និងអភិវឌ្ឍ​ជន​បទ ការ​វិភាគ​សេដ្ឋជាតិ និងអន្ត​រជាតិ និង វិវត្ត​សេដ្ឋកិច្ច​ពិភព​លោក។
 • ចំណេះ​ដឹង​ផ្នែកគណនេយ្យ សវនកម្ម ពន្ធ​ដារ ទី​ផ្សារ ការ​គ្រប់​គ្រង មី​ក្រូ​សេដ្ឋ​កិច្ច ម៉ាក្រូ​សេដ្ឋ​កិច្ច ដើម្បីក្លាយ​ជា​អ្នក​ជំនួញ​ទាន់​សម័យ និង មាន​ទស្សនៈវិស័យ​វែង​ឆ្ងាយ។
 • មាន​សមត្ថ​ភាព​យល់​ដឹង​ទូ​លំ​ទូលាយ​ពី​ផ្នែក​ឯ​កជន និងសាធារណៈ ដែល​មាន​ដូច​ជា ក្រុមហ៊ុន​ឯក​ជន សហគ្រាស អង្គភាព​សេដ្ឋ​កិច្ច អង្គការ​ក្រៅ​រដ្ឋា​ភិបាល ក្រសួង​សេដ្ឋ​កិច្ចនិងហិរញ្ញ​វត្ថុ ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ជាដើម។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: