រៀនសូត្របទពិសោធន៍

មានគម្រោងនិងកម្មវិធីជាច្រើនបានអនុវត្តជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសកម្ពុជា ហើយក៏នឹងមានច្រើន ទៀតដែលត្រូវអនុវត្តបន្តបន្ទាប់។ ដោយធ្វើការពិចារណាទៅលើភាពធ្ងន់ធ្ងរនិងវិសាលភាពនៃបញ្ហាជាច្រើន ព្រមទាំង ចំណោទបញ្ហាផ្នែកធនធាននានា ប្រការដែលសំខាន់ចាំបាច់ ពោលគឺត្រូវមានប្រសិទ្ធភាពនិងប្រសិទ្ធផល ហើយយើង ត្រូវតែរៀនសូត្រពីបទពិសោធន៍នានា។ គ្រប់គម្រោងទាំងអស់ តែងជួបប្រទះបញ្ហាជាច្រើន ហើយភាគច្រើនមិន បានផលិត/បង្កើតបាននូវគ្រប់លទ្ធផលការងារទាំងអស់ ដែលបានគ្រោងឡើយ ប៉ុន្តែមានគម្រោងនិងមនុស្សមួយចំនួន បានរៀនសូត្រពីបទពិសោធន៍ទាំងនោះ ហើយក៏មានអ្នកខ្លះមិនបានរៀនសូត្រពីបទពិសោធន៍ដែរ។ ប្រសិនបើ យើងចង់ រៀនសូត្រពីបទពិសោធន៍ទាំងនោះ យើងត្រូវតែធ្វើការសិក្សាប្រៀបធៀបទិន្នន័យពីពេលមួយទៅពេលមួយ ទទួលយក យោបល់ឆ្លុះបញ្ចាំងពីប្រជាជនរងផលប៉ះពាល់ និងពិនិត្យឡើងវិញនូវអ្វីដែលយើងបានអនុវត្ត គឺលទ្ធផលនិងសមទ្ធិផល នានា។

ព័ត៌មាននៅក្នុងសៀវភៅទិន្នន័យស្រុក មានទិន្នន័យបួនឆ្នាំ ពីឆ្នាំ២០០៦ ដល់ឆ្នាំ ២០០៩។ ចំពោះកម្មវិធីនិង ផែនការថ្មីៗ អាចនឹងរៀបចំបង្កើតទិន្នន័យដោយខ្លួនឯងផ្ទាល់ ដើម្បីធ្វើការប្រៀបធៀបគ្នា។ អ្នកទាំងនោះ អាចនឹង ប្រមូលព័ត៌មានថ្មីៗ ដោយប្រើប្រាស់រចនាសម្ព័ន្ធដែលមានស្រាប់ សម្រាប់ប្រមូលទិន្នន័យ ដូចជាៈ ការកត់ត្រាចំនួន អ្នកមកពិនិត្យជម្ងឺនៅគ្លីនិច តួលេខស្ថិតិចូលរៀននៅសាលា បរិមាណផលនិងទិន្នផលរបស់ដំណាំនានា ចំនួនថវិកាដែល បានចំណាយជាដើម។ ទិន្នន័យទាក់ទងដល់ការបង្កើតឡើងថ្មី និងការអនុវត្តឬប្រើប្រាស់ស្ថិតស្ថេរនៅបានយូរ អាចនឹង រកបាន និងអាចប្រើប្រាស់សម្រាប់ការសិក្សារៀនសូត្ររបស់យើងផ្ទាល់។ វាមានសារៈសំខាន់ចាំបាច់បំផុតដែលត្រូវ ប្រមូលព័ត៌មានពីអ្នកដែលជាប់ពាក់ព័ន្ធចំពោះកម្មវិធី និងពីមនុស្សណាដែលមានសារៈសំខាន់បំផុត ដូចជាអ្នកដែលធ្លាប់ បានសង្កេត អ្នកដែលមានទស្សនៈយល់ឃើញបានល្អ និងអ្នកដែលបានយល់ដឹងពីហេតុការណ៍ពិតប្រាក។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: