បរិបទ

បញ្ហាទាំងឡាយ ជានិច្ចកាលតែងតែកើតឡើងនៅក្នុងបរិបទជាក់លាក់ណាមួយ ហេតុនេះបើយើងចង់ដឹង អំពីវិសាលភាពនិងធម្មជាតិពិតប្រាកដនៃបញ្ហា យើងចាំបាច់ត្រូវដឹងអំពីបរិបទទាំងនោះ។ ឧទាហរណ៍ ប្រសិនបើ ប្រជាជនក្នុងភូមិណាមួយ មានជួបប្រទះកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានបញ្ហាសុខភាព យើងចាំបាច់ ត្រូវដឹងអំពីគុណភាពទឹកដែលប្រើប្រាស់នៅក្នុងភូមិនោះ (តាមរដូវផ្សេងៗគ្នា) លទ្ធភាពទទួលបានស្បៀងអាហារ ប្រភេទផ្សេងៗគ្នា (ហើយថា តើអាចទទួលបានតាមរយៈការទិញឬក៏ផលិតដោយខ្លួនឯងផ្ទាល់) ចម្ងាយពីភូមិ ទៅផ្សារ ដែលនៅជិតបំផុត មណ្ឌលសុខភាពនិងទីរួមស្រុក។ ម៉្យាងវិញទៀត យើងក៏ត្រូវការផងដែរនូវសមាសភាគនៃប្រជាជន នៅក្នុងភូមិផងដែរ ដោយសារតែបញ្ហាអាចផ្សេងៗពីគ្នា ទៅតាមក្រុមអាយុផ្សេងគ្នា ទៅតាមភេទ ហើយនិងអាចទៅ តាមក្រុមជនជាតិភាគតិច។

ប្រសិនបើយើងចង់រៀបចំគ្រោងផែនការ ដើម្បីកែលម្អស្ថានភាពអាហារូបត្ថម្ភ យើងត្រូវការដឹងចំនួនតួលេខ ឬក៏ទិដ្ឋភាពមួយចំនួនផងដែរ ដូចជាៈ ចំនួនប្រជាជនសរបុ លទ្ធភាពធ្វើដំណើរទៅដល់ភូមិនៅរដូវភ្លៀងនិងរដូវប្រាំង វត្តមាននិងសកម្មភាពរបស់គណៈកម្មការស្ត្រីនិងកុមារ។ យើងត្រូវការដឹងផងដែរថាតើអាហារូបត្ថម្ភ និងបញ្ហាសុខភាព គឺជាបញ្ហាអាទិភាពរបស់ភូមិនេះដែរឬទេ? និងជារបស់ឃុំដែរឬទេ?។ ទាំងនេះ គឺជាព័ត៌មានដែលអាចរកបាននៅក្នុង តារាងDPAMs និងកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលឃុំបនាចុះហត្ថលេខាជាមួយអ្នកគាំទ្រ។ យើងក៏ចង់ដឹងផង ដែរថាតើអង្គការផ្សេងៗ ដូចជាNGOបានធ្វើការពីមុនមក ឬកំពុងតែធ្វើសកម្មភាពយ៉ាងសកម្មក្នុងវិស័យនេះ។ ទិន្នន័យបែបនេះ អាចរកបាននៅក្នុងសៀវភៅទិន្នន័យស្រុកនេះ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: