បង្កើតជាទិន្នន័យគោល

នៅពេលដែលគ្រោងសកម្មភាពឬអន្តរាគមន៍ណាមួយ ប្រការសំខាន់បំផុតគឺត្រូវធ្វើយ៉ាងណាឱ្យមានលទ្ធភាព តាមពិនិត្យមើលការវិវត្តន៍នៃគម្រោងនោះ។ ដើម្បីសម្រេចគោលបំណងនេះ យើងតែងលើកឡើងថា ត្រូវកំណត់ “ទិន្នន័យគោល” (មានឯកសារខ្លះហៅថា“ទិន្នន័យបន្ទាត់ដ្ឋាន”ឬ“ទិន្នន័យដើមគ្រា”)។ ទិន្នន័យគោលគឺជាចំណុចចាប់ ផ្តើមនៃប្រជាសាស្ត្រឬសំណុំព្រឹត្តិការណ៍រួមដែលនឹងមានផលប៉ះពាល់ គឺជាចំណុចដែលគម្រោងបានចាប់ផ្តើមអនុវត្ត។

នៅក្នងឧទាហរណ៍ខាងលើ យើងមានទិន្នន័យគោលចំនួនពីរ គឺៈ

– មានគ្រួសារក្រីក្រចំនួន២០០គ្រួសារ ដែលខ្វះខាតស្បៀងនិងធនធានសម្រាប់គាំទ្រគ្រួសារខ្លួន។

– មានកុមារភាគច្រើនក្រោមអាយុ៥ឆ្នាំ ចំនួន៥០នាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភ ក្នុងឆ្នាំកន្លង។

នេះគឺជាស្ថានភាព នៅមុនពេលចាប់ផ្តើមមានកិច្ចអន្តរាគមន៍នានា ដើម្បីកែលម្អស្ថានភាពទាំងនោះ។

ទិន្នន័យគោល គឺមានសារៈសំខាន់ជាសារវន្ត ពីព្រោះវាអាចឱ្យយើងតាមដានការរីកចំរើន និងឥទ្ធិពលរបស់ គម្រោងនោះ។ ប្រសិនបើគ្មានទិន្នន័យ នោះនឹងធ្វើឱ្យយើងមានការលំបាកជាខ្លាំងក្នុងការរកឱ្យឃើញថា អន្តរាគមន៍/ សកម្មភាពមួយនោះ មានផលប៉ះពាល់ឬឥទ្ធិពលអ្វីខ្លះ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: