ចំនុចសំខាន់ទាំង ៤ របស់ផ្នែកទីផ្សារ

                ការពិញ ការ​លក់ ការ​ស្រាវជ្រាវទីផ្សារ ការ​ដឹកជញ្ជូន ការ​ស្តុកទុកទំនិញ ការផ្សព្វ​ផ្សាយ ទាំងនេះ​គឺជាផ្នែក​ដ៏​ស្មុគ​ស្មាញ​មួយ​របស់​ផ្នែក​ពាណិជ្ជ​កម្ម ដែល​គេ​ហៅ​ថា ផ្នែក​ទី​ផ្សារ។ ន័យ​សាមញ្ញ​របស់​ផ្នែក​ទី​ផ្សារ​គឺ​ ជា​បំលាស់​ទីនៃ​ផលិត​ផល​ និង​ សេវាកម្ម​ពី​ឧស្សាហករទៅ​កាន់​អតិ​ថិ​ជន​ ក្នុង​គោល​បំណងបំពេញ​ចិត្ត​របស់​អតិ​ថិ​ជន​ ព្រម​ទាំង​សម្រេច​គោល​ដៅ​របស់​ក្រុម​ហ៊ុន​​។ ផ្នែក​ទី​ផ្សារ​ អាច​ចែក​ជា​បួន​ចំនុច​សំខាន់ៗ​ដែល​គេ​ស្គាល់​ជាទូ​ទៅ​ជា Four P’s:

  • Product (ផលិតផល)
  • Price (តម្លៃ)
  • Placement (ទីតាំង)
  • Promotion (ផ្សព្វ​ផ្សាយ)

ចំនុច​នីមួយៗ​ដើរ​តួ​សំខាន់​ចំពោះ​ភាព​ជោគ​ជ័យ ឬ បរាជ័យរបស់​ដំណើរ​ការ​ទី​ផ្សារ​។

ផលិតផល​នៃទី​ផ្សារ​ សំដៅ​លើ​ទំនិញ​ ឬ​សេវា​កម្ម​ ដែល​ក្រុម​ហ៊ុន​ចង់​លក់​។ ជានិច្ច​កាល​វា​រួម​បញ្ចូល​ទាំង​ស្រាវ​ជ្រាវ និង អភិវឌ្ឍ (R & D) នៃ​ផលិត​ផល​មួយ ស្រាវ​ជ្រាវ​ពី​សក្តា​នុពល​ទី​ផ្សារ វិភាគ​លើ​ផលិត​ផល​ដើម្បី​ដឹង​ពី​គុណ​ភាព និង ណែ​នាំ​ផលិត​ផល​ទៅ​កាន់​ទី​ផ្សារ។

អ្វី​ដែល​ក្រុម​ហ៊ុន​ត្រូវ​គិត​គូរ​បន្ទាប់​មក​ទៀត​នោះ​គឺ តម្លៃ របស់​ផលិត​ផល​។ តម្លៃ​របស់​ផលិត​ផល​មាន​បីគឺ តម្លៃ​ក្រោម​ទី​ផ្សារ តម្លៃ​ស្មើរ​ទី​ផ្សារ និង តម្លៃ​លើ​ទី​ផ្សារ ដែល​យើង​អាច​ដឹង​បាន​តាម​រយៈ​តម្លៃ​ទំនិញ​របស់​ក្រុម​ហ៊ុន​ប្រកួត​ប្រជែង​ផ្សេង​ទៀត។ ឧទាហរណ៍៖ តម្លៃ​នៃ​ស្បែក​ជើង​ស្បែក​របស់​ស្ត្រី​មួយគូរ​គឺ ៤៧ ដុល្លាជា​មធ្យម។ មាន​ក្រុម​ហ៊ុន​មួយ​លក់​ក្នុង​តម្លៃ ៤៣ ដុល្លា ជា​តម្លៃ​ក្រោម​ទី​ផ្សារ ក្រុម​ហ៊ុន​មួយ​ទៀតលក់​ក្នុង​តម្លៃ ៤៧ ដុល្លា ជា​តម្លៃ​ស្រប​តាម​ទី​ផ្សារ ឯ​ក្រុម​ហ៊ុន​មួយ​ទៀត លក់​ក្នុង​តម្លៃ ៥៣ដុល្លា ជា​តម្លៃ​លើ​ទី​ផ្សារ។ ក្រុម​ហ៊ុន​ភាគ​ច្រើន​លក់​ផលិត​ផល​របស់​ខ្លួន​ស្រប​តាម​តម្លៃ​ទី​ផ្សារ ដោយ​លក់​ផលិត​ផល​តាម​តម្លៃ​មធ្យម​ ដែល​តម្លៃ​មធ្យម​នេះ​បាន​មក​ពី​ផលិត​ករ​ធំ​ នៅ​ក្នុង​ឧស្សាហកម្ម​នោះ។ ផលិត​ករ​ដែល​បង្កើត​នូវ​តម្លៃ​ទាំង​នេះ ត្រូវ​បាន​គេ​ហៅថា អ្នក​ដឹក​នាំ​តម្លៃ (Price Leader)។

ចំនុច​ទី​បី នៃ​ដំណើរ​ការ​ទី​ផ្សារ​គឺ ទីតាំង ដែល​ជា​ការ​នាំ​យក​ផលិត​ផល​ទៅឲ្យ​អតិ​ថិ​ជន។ ការ​នាំ​យក​ផលិត​ផល​ទៅឲ្យ​អតិ​ថិ​ជន ត្រូវ​ឆ្លង​កាត់​តាម​បណ្តាញ​ចែក​ចាយ​។ បណ្តាញ​ចែក​ចាយ ជាទូទៅ​មាន​៖

ឧស្សាហករ ==>  អ្នក​លក់​ដុំ==> អ្នក​លក់​រាយ ==> អតិថិ​ជន

ជាទូទៅ អ្នក​លក់​ដុំ​ លក់​ផលិត​ផលចំនួន​ច្រើន ទៅ​ឲ្យ​អ្នក​លក់​រាយ ហើយ​អ្នក​លក់​រាយ លក់​ផលិត​ផលចំនួន​តិច​ទៅ​ឲ្យ​អតិថិ​ជន។

ចុង​ក្រោយ​ ទំនាក់​ទំនង​របស់​ផលិត​ផល គឺ​កើត​ឡើង​រវាង​អ្នក​ទិញ​ និង អ្នក​លក់។ ទំនាក់​ទំនងរវាង​អ្នក​លក់ និង អ្នក​ទិញ គេ​ហៅថា ការ​ផ្សព្វ​ផ្សាយ។ ការ​ផ្សព្វ​ផ្សាយ​អាច​កើត​ឡើង​តាមពីរ​របៀប​គឺ៖ តាម​ទំនាក់​ទំនង​រវាង​អ្នក​លក់ និង​អ្នក​ទិញ (ក្នុងហាង) និង តាម​រយៈ​ការ​ផ្សាយពាណិជ្ជ​កម្ម (កាសែត ទស្សនាវដ្តី)។

ចំនុច​ទាំង ៤ នៃទី​ផ្សារដែល​មាន ផលិតផល តម្លៃ ទីតាំង និង ការ​ផ្សព្វ​ផ្សាយ ត្រូវ​ដើរ​ទន្ទឹម​គ្នាដើម្បី​អភិវឌ្ឍ​ប្រតិបត្តិ​ការ​ទី​ផ្សារ​ដ៏​ជោគ​ជ័យ​មួយ​ ដោយ​បំពេញ​ចិត្ត​អតិ​ថិ​ជន និង អាច​សម្រេច​គោល​ដៅ​របស់​ក្រុម​ហ៊ុន​បាន។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: