អាជីព​ការងារ​ក្នុង​មុខ​ជំនួញ

ជំនួញ​ជា​សកម្ម​ភាព​ដ៏​សំខាន់​មួយ​ដែលកំពុង​តែ​មាន​ការ​រីក​ចម្រើន​នៅ​ក្នុង​ពិ​ភព​លោក​នា​សម័យ​បច្ចប្បន្ន​នេះ។ ហេតុ​ដូច្នេះ​ហើយបាន​ជា អាជីព​ជា​អ្នក​ជំនួញ​បាន​រីក​ដុះ​ដាល​ឡើង​មាន​លក្ខណៈ និង​ចំនួន​ជា​ច្រើន។ បច្ចុប្បន្ន​នេះ​មាន​ផ្នែក​ធំ​ៗ​ចំនួន​ ៥ នៅ​ក្នុង​មុខ​ជំនួញ​ ដែល​បាន​ផ្តល់​នូវ​អាជីព​ដ៏គួរ​ឲ្យ​ចាប់​អារម្មណ៍ដូចជា៖

 • ផ្នែក​គ្រប់​គ្រង
 • ផ្នែក​ទី​ផ្សារ
 • ផ្នែក​គណនី
 • ផ្នែក​ហិរញ្ញ​វត្ថុ
 • ផ្នែក​កំព្យូទ័រ និង គ្រប់​គ្រង​ទិន្នន័យ

នៅ​ក្នុង​ផ្នែក​ធំៗ​ទាំង​ ៥នេះ មាន​ការងារ​តូចៗ​ទៀត ដែល​អ្នក​អាច​ជ្រើស​រើសជាជំនាញ​ប្រចាំ​ជីវិត​បានផងដែរ។ ជាឧទាហរណ៍ នៅ​ក្នុងផ្នែក​ទី​ផ្សារ អ្នក​អាច​ចាប់​យក​ជំនាញ​ជា​អ្នក​ស្រាវជ្រាវ​ទី​ផ្សារ ផ្នែក​ផ្សព្វ​ផ្សាយ ផ្នែកទិញ ផ្នែក​លក់ ឬ ផ្នែកដឹក​ជញ្ជូន។ នៅ​ខាង​ក្រោម​នេះ​បង្ហាញ​ពី​ឳកាស​នៃ​អាជីព​ការងារ​ទូទៅ ដែល​អាច​ប្រើ​ប្រាស់​បាន​នៅ​ក្នុងផ្នែក​ផ្សេងៗ​នៃ​ជំនួញ។

អាជីព​ក្នុង​ផ្នែក​ធំៗ​ក្នុង​មុខជំនួញ

ផ្នែក​គ្រប់​គ្រង

 • អ្នក​គ្រប់​គ្រងទូទៅ
 • អ្នក​គ្រប់​គ្រង​បុគ្គលិក
 • អ្នក​គ្រប់​គ្រងផលិត​ផល

ផ្នែក​ទី​ផ្សារ

 • ស្រាវ​ជ្រាវ
 • ផ្សព្វ​ផ្សាយ
 • ទិញ
 • លក់
 • ចែក​ចាយ

គណនី

 • អ្នក​កាន់​បញ្ជី
 • គណនី​ឯកជន
 • គណនី​សាធារណៈ
 • គណនី​រដ្ឋ

ហិរញ្ញវត្ថុ

 • ធនាគារិក
 • អ្នក​វិភាគ​ហិរញ្ញ​វត្ថុ
 • ឈ្មួញ​ភាគ​ហ៊ុន

កំព្យូទ័រ និង​ដំណើរ​ការទិន្នន័យ

 • អ្នក​ប្រតិបត្តិការ​កំព្យូទ័រ
 • អ្នក​សរសេរ​កម្មវិធី​កំព្យូទ័រ
 • អ្នក​វិភាគ​ប្រព័ន្ធ​កំព្យូទ័រ

ក្នុង​ការ​ជ្រើស​រើស​អាជីព​ក្នុង​មុខជំនួញ​ អ្នក​ត្រូវ​សួរ​ខ្លួន​ឯង​នៅ​សំនួរ​មួយ​ចំនួន ដូចជា៖

 • តើ​ការងារ​នោះ​គួរ​ឲ្យ​ចាប់អារម្មណ៍ទេសម្រាប់អ្នក?
 • តើ​ផ្នែក​ណា​ខ្លះ​នៅ​ក្នុង​ជំនួញ​ ដែល​អ្នក​មាន​សមត្ថភាព​ពិសេស ឬ​ ទេពកោសល្យក្នុង​ការ​ធ្វើ?
 • បើ​អ្នក​ធ្វើការនោះ នឹង​មាន​ឳកាស​អ្វី​ខ្លះទេ (ប្រាក់ខែ ការ​តម្លើង​តំណែង ឬ តម្រូវ​ការ​សម្រាប់​ការងារ)?

ឆ្លើយ​សំនួរ​ទាំង​នេះ ហើយ​រៀប​ចំ​គម្រោង​ដោយ​ច្បាស់​លាស់ និង​ប្រុង​ប្រយ័ត្ន អាចឲ្យ​អ្នក​ជ្រើស​រើស​មុខ​ងារ​ដ៏​សក្តិ​សម និង​ជោគ​ជ័យ​សម្រាប់​ជីវិត​អ្នក។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: