វិធី​សាស្ត្រ​និពន្ធ​​

 

 • ពណ៌​នា​វិធី៖ គឺ​អ្នក​និពន្ធ​ប្រើ​វិធី​រៀប​រាប់​ធម្ម​ជាតិ តួ​អង្គ សកម្ម​ភាព​ប្រកប​ដោយ​សិល្ប៍​រូបារម្មណ៍​ខ្ពស់ ធ្វើ​ឲ្យ​អ្ន​កមើល​ អ្នក​អាន អ្នក​ស្តាប់​ហាក់​ដូច​ជា​ឃើញ​រូប​ពិតក្នុង​អារម្ម​ណ៍​របស់​ខ្លួន។
 • សំវាទ​វិធី៖ ប្រើ​វិធី​រៀប​រាប់​ បង្កើត​នូវ​ស្ថាន​ភាព​ផ្សេងៗ នៅ​ក្នុង​សាច់​រឿង​ដើម្បី​ឲ្យ​តួ​អង្គ​មាន​ការ​សន្ទនា​ ឬ​និយាយ​ឆ្លើយ​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក…។
 • ឯក​វាទ​វិធី៖ ជា​វិធី​ដែល​អ្នក​និពន្ធ​ធ្វើ​ឲ្យ​តួ​អង្គ​និយាយ​ ឬគិត​តែ​ម្នាក់​ឯង​ទៅ​លើ​បញ្ហា​អ្វី​មួយ​ក្នុង​ជីវិត​ក្នុង​សាច់​រឿង​របស់​ខ្លួន ទោះ​ជា​ការ​គិត​នោះ​មាន​ស្ថាន​ភាព​បែប​ណា​ក៏​ដោយ។
 • ឧបមាន​វិធី៖ ជា​វិធី​ដែល​អ្នក​និពន្ធ​ លើក​យក​នូវ​ការ​ប្រៀប​ប្រដូច​អ្វី​មួ​ទៅ​នឹង​អ្វី​មួយ​ទៀត ដោយ​សិល្ប៍​វិធី​ និង​សិល្ប៍​រូបារម្មណ៍​។
 • បដិ​វិធី៖ អ្នក​និពន្ធ​ប្រើ​វិធី​បង្ហាញ​នូវ​ភាព​ខុស​គ្នា​ផ្ទុយ​គ្នា​ពី​ស្ថាន​ភាព​ សកម្ម​ភាព តួ​អង្គ ឬ ព្រិត្តិ​ការណ៍​ណាមួយ ដើម្បី​រំលេច​ផ្ទៃ​រឿង​តាម​មនោ​គតិ​របស់់​ខ្លួន។
 • សន្ទេហវិធី៖ ជា​វិធី​ដែល​អ្នក​និពន្ធ​បង្កើត​ឡើង​នៅ ក្នុង​ដំណើរ​រឿង​របស់​ខ្លួន ដើម្បី​ឲ្យ​អ្នក​អាន​អ្នក​ស្តាប់​ ឆ្ងល់​ចង់​ដឹង​តទៅ​ទៀត។
 • វឌ្ឍមាន​វិធី៖ វិធី​បង្ហាញ​របស់​អ្នក​និពន្ធ ដើម្បី ធ្វើ​ឲ្យ​សកម្ម​ភាព​ក្នុង​រឿងមាន​ភាព​ប្រសើរកើន​ឡើង។
 • រចនវិធី៖ អ្នក​និពន្ធ​ចេះ​ប្រើប្រាស់​ពាក្យ​ពេចន៍​សាមញ្ញ ងាយ​អាន ងាយ​ស្តាប់ ងាយ​យល់​ ឬ ប្រើ​ពាក្យ​ពេចន៍ពិបាក​យល់ ពិបាក​អាន ដូច​ជា​ ពាក្យ​ខ្មែរបុរាណ បាលី​សំស្ក្រឹត…។
 • រចនា​វិធី៖ ជា​វិធី​ដែល​អ្នក​និពន្ធ៖ ជា​វិធី​ដែល​អ្នក​និពន្ធ​ប្រើ ដើម្បី​សរសេរ​តាក់​តែង​អត្ថ​បទ​រឿង​របស់​ខ្លួន ទោះ​ជា​ពាក្យ​រាយ ពាក្យ​កាព្យ​ឲ្យ​មាន​ពាក្យ​ពេចន៍ ឃ្លា ល្បះ​ធម្មតា​ៗ​ដែល​ប្រជាជនទូទៅនិយម​ប្រើ ធ្លាប់​ស្តាប់​ ធ្លាប់​ប្រើ មិន​ពិបាក​អាន ពិបាក​ស្តាប់ ឬ​ពិបាក​យល់​យល់។

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

9 thoughts on “វិធី​សាស្ត្រ​និពន្ធ​​

 1. អាច​ពន្យល់​បន្ថែម​បានទេ ថា”ហាសវិធី” ជាអ្វីដែរ?

  Like

 2. បើកសៀវភៅខ្នាក់មើលម៉ង…តែទោះជាយ៉ាងណា ក៏នៅប្រកាន់ទស្សនៈថា «អត់ជឿ»…ព្រោះអត់មានភស្តុតាងច្បាស់លាស់។ ហោចណាស់ ក៏ដាក់អត្ថបទមួយ ហើយបង្ហាញថា ត្រង់នេះជាវិធីអ្វី ជាឧបមាន ឬ ទំហៀបន័យ ឬ វិធីផ្សេងទៀត…មានភស្តុតាង ទើបគេជឿ

  Like

 3. តើ​វិធី​សាស្ត្រ​នីមួយៗ​ចែក​ចេញ​ជា​ចំនុច​រាយ​រង​អី​ខ្លះទៅ​ម្លាញ់???

  Like

 4. មិន​ជឿ​មិនបានទេ ព្រោះ​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ភាសា​ខ្មែរថ្នាក់​ទី ១០ ទំព័រទី ៣៨ ណា

  Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: