គំនិតគ្រិស្ទបរិស័ទ​ស្តី​ពី​អំពើ​បាប

ព្រះ​គម្ពីរ​បាន​ចែង​ថា មនុស្ស​គ្រប់​រូប​សុទ្ធ​តែមាន​អំពើ​បាប។ ព្រះ​ជា​ម្ចាស់​ស្អប់​អំពើបាបណាស់។ តែ​ព្រះ​ជាម្ចាស់​មិន​ដែល​មាន​ព្រះទ័យ​បោះ​បង់​មនុស្ស​បាប​ចោល​ឡើយ។ ទ្រង់​បាន​បញ្ជូន​ព្រះ​រាជ​បុត្រ​ទ្រង់​ជា​ផ្លូវ​រំដោះ​ពួកគេពីអំពើ​បាប។ ព្រះគម្ពីរ​ទាំង ១០ ខដែលចែង​អំពីអំពើបាប​៖

គ្រប់​គ្នា​ជា​មនុស្ស​មាន​បាប
  • រ៉ូម ៣៖ ២៣ (រ៉ូម ជាសៀវភៅមួយក្បាលក្នុងព្រះគម្ពីរ, ៣=ជាជំពូក, ២៣=ជាខគម្ពីរតូចៗនៅក្នុងជំពូកនីមួយៗ)

“ពីព្រោះ​គ្រប់​គ្នា​បាន​ប្រព្រិត្តិ​អំពើបាប ហើយ​ខ្វះ​មិន​ដល់​សិរី​ល្អ​នៃ​ព្រះ។”

  • អេសាយ ៦៤៖ ៦

“ដ្បិតយើងខ្ញុំទាំងអស់គ្នាបានត្រឡប់ទៅដូច ជាមនុស្សដែលមិនស្អាត ហើយអស់ទាំងអំពើសុចរិតរបស់ យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ យើងខ្ញុំរាល់គ្នាស្វិត ក្រៀមទៅដូចជាស្លឹកឈើ ហើយអំពើទុច្ចរិតរបស់យើងខ្ញុំ ក៏ផាត់យកយើងទៅដូចជាខ្យល់ “

គ្រប់​គ្នា​ត្រូវ​ការ​ការ​សារភាព​អំពើ​បាប

  • សុភាសិត ២៨៖ ១៣

“អ្នកណាដែលគ្របបាំងការរំលងរបស់ខ្លួន នោះ នឹងមិនចំរើនឡើងទេ តែអ្នកណាដែលលន់តួ ហើយលះ បង់អំពើនោះ នឹងប្រទះបានសេចក្តីមេត្តាករុណាវិញ។”

  • ហូសេ ៥៖ ១៥

“អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់ អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយ ស្វែងរកមុខអញវិញ កាលណាគេមានសេចក្តីវេទនានោះ គេនឹងស្វែងរកអញយ៉ាងស្រវ៉ាស្រទេញ។”

ព្រះអត់ទោសអំពើបាបយើង

  • ១យ៉ូហាន ១៖ ៧-៩

“តែបើយើងរាល់គ្នាដើរក្នុងពន្លឺវិញ ដូចជាទ្រង់ក៏គង់ក្នុងពន្លឺដែរ នោះយើងមានសេចក្តីប្រកបនឹងគ្នាទៅវិញទៅមក ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់ បើសិនជាយើងថា យើងគ្មានបាបសោះ នោះឈ្មោះថាយើងបញ្ឆោតដល់ខ្លួន ហើយសេចក្តីពិតមិនស្លិតនៅក្នុងយើងទេ ៩បើយើងលន់តួបាបវិញ នោះទ្រង់មានព្រះហឫទ័យស្មោះត្រង់ ហើយសុចរិត ប្រយោជន៍នឹងអត់ទោសបាបឱ្យយើង ហើយនិងសំអាតយើង ពីគ្រប់អំពើទុច្ចរិតទាំងអស់ផង បើយើងថា យើងមិនដែលធ្វើបាបសោះ នោះឈ្មោះថាយើងធ្វើឱ្យទ្រង់ទៅជាអ្នកកុហកវិញ ហើយព្រះបន្ទូលទ្រង់មិននៅក្នុងយើងទេ។”

អត់ទោស​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក

  • លូកា ១៧៖ ៣-៤

“ចូរប្រយ័ត្នខ្លួន បើបងប្អូនធ្វើបាបនឹងអ្នកត្រូវ អោយអ្នកបន្ទោសដល់គាត់ថ បើគាត់ប្រែចិត្តមកវិញ នោះ ចូរអត់ទោសដល់គាត់ចុះ បើគាត់ធ្វើបាបនឹងអ្នក៧ដងក្នុង ១ថ្ងៃ ហើយត្រឡប់មកនិយាយនឹងអ្នក៧ដងថា ខ្ញុំប្រែចិត្ត ហើយ នោះត្រូវអោយអ្នកអត់ទោសដល់គាត់ជាកុំខាន។”

ឧទាហរណ៍​នៃ​បាប

  • កូឡុស ៣៖ ១៥-១៦

“ដូច្នេះ ចូរសំឡាប់និស្ស័យសាច់ឈាមរបស់អ្នករាល់គ្នា ដែលនៅផែនដីនេះចេញ គឺជាការសហាស្មន់ ស្មោកគ្រោក សំរើបសំរាល ប៉ងប្រាថ្នាអាក្រក់ និងសេចក្តីលោភ ដែលរាប់ទុកដូចជាការថ្វាយបង្គំរូបព្រះ។ គឺដោយហេតុសេចក្តីទាំងនោះ បានជាសេចក្តីខ្ញាល់របស់ព្រះមកលើពួកមនុស្សរឹងចចេស។”

  • កាឡាទី ៥៖ ១៩-២១

“រីឯកិច្ចការខាងសាច់ឈាម នោះប្រាកដច្បាស់ហើយ គឺជាសេចក្តីកំផិត សហាយស្មន់ ស្មោកគ្រោគ អាសអាភាស ថ្វាយបង្គំរូបព្រះ មន្តអាគមសំអប់គ្នា ឈ្មោះប្រកែក ឈ្នានីស កំហឹង ទាស់ទែងគ្នា បាក់បែក បក្សពួក ច្រណែន កាប់សំឡាប់ប្រមឹក ស៊ីផឹកជ្រុល និងការអ្វីទៀត ដែលស្រដៀងនឹងសេចក្តីទាំងនេះផងវ ហើយខ្ញុំប្រាប់អ្នក រាល់គ្នាទុកជាមុនដូចជាបានប្រាប់រួចមកហើយថា អស់អ្នក ដែលប្រព្រឹត្តដូច្នេះ នោះមិនបានគ្រងនគរព្រះ ទុកជាមរដក ឡើយ។”

ការ​យក​ឈ្នះ​អំពើ​បាប

  • ១ កូរិនថូស ១៥៖ ៥៧

“តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឱ្យ យើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង”។

  • រ៉ូម ៨៖ ១

“ហេតុនោះនៅជាន់នេះ អ្នកណាដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ នោះគ្មានទោសសោះ”

របៀប​ទទួល​ព្រះ​គ្រិស្ទ​ជា​ព្រះ​នៅ​ក្នុង​ចិត្ត​របស់​អ្នក

Admit = ទទួល​ស្គាល់– ថា​អ្នក​ជា​មនុស្ស​មាន​បាប​ពិតមែន ហើយ​ត្រូវ​ការ​ព្រះ​សង្គ្រោះ (រ៉ូម ៦៖២៣)

Abandon = លះបង់ – ការពឹង​លើ​ខ្លួនឯងក្នុងការចាកចេញពីអំពើបាប ព្រោះគ្មានអ្នកណាអាចជួយខ្លួនឯងឲ្យរួចពីអំពើបាបបាននោះទេ (កិច្ចការ ១៦៖៣១)

Accept = ទទួល​យក​នូវ​ការ​សង​ថ្លៃ​លោះ​អំពើបាប​យើង​ ដែល​ព្រះ​គ្រិស្ទ​បាន​លះបង់សម្រាប់យើងគ្រប់​គ្នា (យ៉ូហាន ៣៖ ១៦)

Acknowledge = ទទួល​ស្គាល់​ព្រះ​គ្រិស្ទ​ជា​ព្រះសង្គ្រោះ​ និង​ជា​ម្ចាស់​ជីវិត​របស់​អ្នក (កិច្ចការ ៤៖១២)

យ៉ូហាន ៣៖ ១៦

“ដ្បិតព្រះទ្រង់ស្រលាញ់សមនុស្សលោក ដល់ម៉្លេះបាន ជាទ្រង់ប្រទានហ ព្រះរាជបុត្រាទ្រង់តែ១ឡ ដើម្បី ឱ្យអ្នក ណាដែលជឿអដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឱ្យមានជីវិតអស់កល្បជានិច្ចវិញ”

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

4 thoughts on “គំនិតគ្រិស្ទបរិស័ទ​ស្តី​ពី​អំពើ​បាប

  1. ហិហិ មិនដឹងសរសើរឬថាឲ្យទេនៀក! អរគុណណាដែលបានចូលលេង

    Like

  2. អាម៉ែន​!!!​ មានអារម្មណ៍​ដូចកំពុងស្តាប់គ្រូគង្វាលអធិប្បាយចឹង​​ 🙂

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: