តើ​ខ្ញុំ​ជា​ជន​ជាតិ​អ្វីឲ្យ​ពិត​ប្រាកដ?

ខ្ញុំ​ជា​ជន​ជាតិ​ខ្មែរ ៩៩% ដោយ​មាន​លាយ​ជាមួយ​ឈាម​ជ័រ​ខាង​ប៉ា​ជា​ជន​ជាតិ​ចិន​ (ចិន​ស្បែក​ខ្មៅ) មួយ​ភាគ​តូចផងដែរ។ តែ​នៅ​ពេល​ដែល​ខ្ញុំ​ទៅធ្វើ​ការ​ជាមួយ​ជន​ជាតិ​បរទេស គេ​តែ​ងតែ​ច្រឡំ​ខ្ញុំ​ម្តង​ម្កាលដែរ។ ខ្ញុំ​ឆ្ងល់​ណាស់​ដែរ! ខ្ញុំ​មាន​មុខ​មាត់​ជា​ខ្មែរសោះ តែ​ម៉េច​ក៏​គេ​ទៅ​មើល​ច្រឡំ​ទៅកើត?

កាល​ពី​ពី​ខែ​មុននេះ ខ្ញុំ​បានទៅធ្វើ​ការ​បក​ប្រែ​ជា​មួយ​ជន​ជាតិ​ស៊ីង​ហ្គាពួរ នៅ​ខេត្ត​ពោធិ៍​សាត់​ជា​ទឹក​ដី​កំណើត​ដ៏​ជូរ​ចត់​របស់​ខ្ញុំ។ នៅ​គ្រា​ដំបូង​ដែលខ្ញុំ​បាន​ឈាន​ជើង​ចុះ​ពី​លើ​ឡាន​ភ្លាម ខ្ញុំ​បាន​ដើរ​សំដៅ​ទៅ​ក្រុម​បក​ប្រែ​របស់​ខ្ញុំ ដែល​មកពី​ខេត្ត​បាត់​ដំបង ដោយ​មិន​បាន​និយាយ​អ្វីទេ ហើយ​គេ​ក៏​ដូច​ជា​មិន​ហ៊ាន​និយាយ​រក​ខ្ញុំ​ដែរ។ ខ្ញុំ​ឈរ​ស្តាប់ក្រុម​ពិភាក្សាគ្នាមួយ​សន្ទុះ ក៏​ដល់​ចំនុច​ដែល​ខ្ញុំ​ត្រូវ​និយាយ​ គេ​ក៏​ភ្ញាក់​ផ្អើល ហើយ​លាន់​មាត់​ថា៖ “ចុម! ចេះ​ខ្មែរ​ដែរតើ!” ហិហិ! ខ្ញុំ​នឹក​ហួស​ចិត្ត​ពេក​ក្រៃ​កន្លងជា​អនេក​កប្ប​ការ! (អាកាលិគិគិ)។ ខ្ញុំ​មិន​បាន​ត្រេក​អរ​អីណាស់​ណាទេ (តិចតួច​ ព្រោះ​បោកគេបាន) ដែល​គេ​យល់​ច្រឡំ​ថា​ខ្ញុំ​ជា​ជន​ជាតិ​ស៊ីងហ្គាពួរនោះ! ហិហិ! សូម​ស្លេះ​វគ្គនេះមួយ!

ចូល​មក​ដល់​ព្រឹក​ម៉ិញនេះ សិស្ស​គេ​ Call មក​ទាំង​ព្រឹកថា គេចង់​ប៉ាវគុយទាវ រួច​ក៏​សម្រេច​ចិត្ត​ទទួល​នូវ​សំណើរនេះ (ឆ្ងាញ់មាត់ទាំងព្រឹក)។ ញុំារួចហើយ សិស្ស​គេ​ចូល​សួរ​កន្លែង​បើក​បររថយន្ត​ដៃ​ធំពីរ​ ពី​ពត៌មាន​ និង​តម្លៃ​នៃ​ការ​រៀន​បើក​បរ។ ខ្ញុំ​ចុះ​ពី​លើ​ម៉ូតូ រួច​សិស្ស​អង្គុយមុន ហើយខ្ញុំដើរ​ចូល​តាម​ក្រោយ ដោយ​អត់​មាន​និយាយ​អីទេ ព្រោះ​អត់មានការងារ​ខ្ញុំផង។ ស្រាប់​តែ​អ៊ី​ដែល​ជា​ Receptionist (អ្នក​ផ្តល់​ពត៌មាន) សួរ​សិស្ស​ខ្ញុំ​ថា ចង់​ឲ្យ​កូន​មក​រៀន​បើក​បរ​មែនពូ? ហើយ​កូន​ពូ (ខ្ញុំ) ចេះ​និយាយ​ខ្មែរអត់? (អុញ) ហិហិ! ទៀតហើយ! ខ្ញុំ​ស្លៀក​ពាក់​ខោ​ខ្លី អាវ​យឺតធម្មតាទេ នៅពេលនេះ ចឹងហើយមានគេចាឡំទៀត! (ស៊ីជោរបណ្តោយ)

នេះ​មិន​មែន​តែ​ពីរ​លើក​ទេ! ខ្ញុំ​ចង់​ប្រាប់​បង​ប្អូនថា ខ្ញុំ​មិន​មែន​ជាជន​ជាតិគេទេ (អាគិគិគី)!

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

25 thoughts on “តើ​ខ្ញុំ​ជា​ជន​ជាតិ​អ្វីឲ្យ​ពិត​ប្រាកដ?

  1. ចឹងទេ! ស្មានតា​ទៅ​ច្រុកគេបាត់ហើយតា!

    Like

  2. ហិហិ! មតិរបស់បងក៏ត្រឹមត្រូវដែរ!

    Like

  3. អ្នកដែលរស់នៅតំបន់អាស៊ានភាគច្រើនមានមុខមាត់ និង រូបរាងប្រហាក់ប្រហែលគ្នា​។ ដូច្នេះបើដើរជាមួយ​ជនជាតិ​ណាមួយក្នុងតំបន់​នេះ​ហើយយើងមិនបាននិយាយគេមិនដឹងថាយើងជាជនជាតិអ្វីនោះទេ ។ មានន័យថា​បើដើរជា មួយសៀមគេហៅថាសៀម បើដើរជាមួយឡាវគេថាឡាវ… ។

    Like

  4. ខ្ញុំធ្លាប់មានគ្រូជា សៀម-ខ្មែរ និង ជ្វា-ខ្មែរ តែមិនដែលចាត់ពួកគាត់ថា ជាសៀមឬជ្វាទេ តែពួកគាត់សុទ្ធតែ អ្នកបួសជាលោកសង្ឃខ្មែរ ទាំងអស់គ្នា មួយគ្រូបង្រៀនធម្មវិន័យ តែសរសេរអក្សរខ្មែរស្អាតឥតទាស់ មួយទៀត គ្រូបង្ហាត់ធម៌ គ្រូទាំងពីរហ្នឹងមិនសូវត្រូវគ្នាដែរទេ ។ មួយគ្រូសូត្រឆ្វេង មួយគ្រូសូត្រស្តាំ ជ្វាគ្រូសូត្រស្តាំ ។ តែរឿងនយោបាយនេះ ប្រហែលជាមិនមានគ្រូទេ មានគ្រូដែរ តែមិនមែនបង្ហាត់ដូចខ្ញុំយល់ហ្នឹងទេ ។ នយោបាយ ដែលខ្ញុំរៀនបានពង់ល្អ មិនបាច់ប្រើសៀវភៅ បើប្រើសៀវភៅវិញ ដូចជាពិបាករៀន ភាគច្រើនខ្ញុំរៀនគ្រាន់តែ អោយដឹងរបៀបគេប៉ុណ្ណោះ មិនមែនរៀនដូចគេឯងទេ កន្លែងណាល្អខ្ញុំយក មិនល្អមិនយក ទោះបីយ៉ាងណា ក៏ដោយ តែបង្ខំដេញដោលអាឡូវហើយ ចុះឡើងៗឆ្លើយខ្ញុំមិនរួចតាចឹង ! អួតតិចចុះ គេមិនឃើញ !

    Like

  5. ហិហិ! លោកពូតែង​ខ្លួន​របៀប​ប្លែកមែនតាមក្នុងរូប អញ្ចឹងហើយបានជាគេមិនថាខ្មែរ។

    Like

  6. ខ្ញុំក៏គេច្រឡំដែរ ខ្មែរ លាវ ថៃ យួន ចិន ហើយពីលីពីន,ជប៉ុនផង ក៏ថាដូចសាសន៍គេដែរ; ចឹងគិតយ៉ាងម៉េចទៅវិញ ? ម្តាយខ្ញុំដូចម្រិច ឪពុកសាច់ជ្រះ តែមិនចេះចិនទេ បើគិតពីតាទួត ឈ្មោះទូច ប្រហែល កើតខ្ទង់ឆ្នាំ ១៨៥០ មិនដែលដឹងថា កាន់ទំនៀមទំលាប់ចិនទេ តែខាងម្តាយមានកាន់ មិនដឹងចិនអី ដូចម្រិចចឹង ?

    Like

  7. បាត់​ទៅ​ណា​យូរ​ហើយ! ទើប​តែ​ឃើញ​មក​លេងផ្ទះញ៉ូម!

    Like

  8. ហាហា! មិនដឹងទេ តែនេះជួបមែនទែនបានសរសេរ មិនមែនចេះតែថាទេ ឆ្ងល់ដែរហ្នឹង! ហិហិ

    Like

  9. មែនហើយ! បែបខូចភ្នែកមែនហ្នឹង! គេខ្មែរទាំងមូល!

    Like

  10. មើលមិនដឹងថាច្រលំត្រង់ណាទេ សង្ស័យភ្នែកមានបញ្ហា! ហាហា​ស​ ហិហិហិ!

    Like

  11. ទៅ​និយាយ​នៅ​ដៃ​ធំពីរហ្នឹង ក៏​មាននិយាយ​ស៊ីសស៊ុះដែររឿងហ្នឹង!

    Like

  12. ហិហិ! សិស្សញ៉ុម​ជិត​ទៅ​អាមេលិច​ហើយ គាត់​ទិញ​ឡានមក​គ៏​អត់​បាន​ប្រើដែរ!

    Like

  13. ណែ ក្ដំ! លួច​មក​និយាយ​ដើម​អី​នៅ​ណេះ?
    ឌីយ៉ា! ព្រឹក​ឡើង​បាន​គេ ប៉ាវ​ស៊ី​គុយ​ទាវ ខ្ញុំ​ឯណេះ​វិញ​ព្រឹក​ឡើង​ត្រូវ ប៉ូលីស អូស​ម៉ូតូ ចូល​ប៉ុស្ត.. មួយទៀត បើ​ចង់​រៀន​បើក​បរ​ទីញ ឡាន​មួយ​​ម៉ោ ចាំ​ខ្ញុំ​ជា​អ្នក​បង្រៀន​​ម្បាច់​អស់​លុយ​ទេ ហេ​ហេ​ហេ​ហេ ចាំ​ដល់​ថ្ងៃ​ប្រលង មិន​បាច់​ទៅ​ទេ បង់​តែ​លុយ​ទៅ​បាន បណ្ណ​បើក​បរ​ហើយ ស្រុក​ខ្មែរ​គឺ​ចឹង​ ទោះ​ជា​​ប្រលង​ត្រឹម​ត្រូវ តែ​ពេល​ប្រលង​ក៏​អស់​លុយ​ដូច​តែ​គ្នា​ដែរ​។

    Like

  14. ហាហាហា… ល្អអានណាស់នៀក (ចង់​ថា​ល្អមើល តែ​មានតែអត្ថបទ) ហាហាហា…

    Like

  15. ឡុល! កុំនិយាយដើមគាត់ ប្រយ័ត្នគាត់ដើរមកលឺយើងនិយាយគ្នា!

    Like

  16. ចាឡំជនជាតិចិនសាំងកាពួ មិនអីទេម្លាញ់ កុំដូចល្បងស៊ីម៉ាដាម “យួនសុទ្ធ” 😆

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: