សុបិនស្នេហា

(ហាម​ក្មេង​ក្រោម​អាយុ 18ឆ្នាំអាន)

ខ្ញុំ​កំពុង​គេង​លក់​នៅ​លើ​ពូក​ដ៏​ទន់​ល្មើយ​ក្នុង​ផ្ទះ​របស់​ខ្ញុំ ស្រាប់​តែ​មាន​បបូរ​មាត់​ដ៏​​ទន់​មួយ​បាន​មក​ប៉ះ​ថ្ងាស​របស់​ខ្ញុំ។ ហ៊ើយ! មិន​ដឹង​គេ​មក​គេង​មើល​មុខ​ខ្ញុំ​តាំង​ពី​អង្កាល់​ទេនេះ។ ភ្នែក​ខ្ញុំ​ស្រវាំង​តិចៗ ព្រោះ​ទើប​តែ​ភ្ញាក់​ពីគេង យល់​សភាព​នៅ​ជុំ​វិញ​ប្រែ​ជា​ពណ៌​ស​ស្រអាប់​ដូច​ផ្សែង​ភ្លើង​ដែល​ទើប​នឹង​រលត់ នៅ​ជុំ​វិញ​ប្រាណ។ គ្រាប់​យ៉ាង​ប្រព្រិត្តិ​ទៅ​ក្នុង​រយៈ​តែ​មួយ​រំពេច​តែ​ប៉ុណ្ណោះ តែ​មួយ​ពព្រិច​នេះ​បាន​ថត​ជាប់​នៅ​ក្នុង​កែវ​ភ្នែក​ទាំង​គូរ​របស់​ខ្ញុំ នៅភ័ក្ត្រ​ស្រទន់​សំលឹង​មក​ខ្ញុំ​ទាំង​ញញឹម គេ​យក​ដៃ​មក​កៀស​សក់​ក្បាល​ខ្ញុំ ហើយ​ថើប​បបូរ​មាត់​ខ្ញុំ​យ៉ាង​ស្រាលម្តង​ទៀត។ ខ្ញុំ​គិត​ថា​មិន​មែន​ជា​ការ​ពិត​ទេ​ដឹង តែ​មិន​មែន​ទេ ព្រោះ​ខ្ញុំ​កំពុង​គេង​កើយ​ដៃគេ គេ​សម្លឹង​មក​ខ្ញុំ​ឥត​ដាក់។ ខ្ញុំ​ចង់​ស្ទុះ​ទៅ​ថើប​ញក់​ញីរ​គេ​ឲ្យ​សម​ចិន្តា​ដែល​នឹក​គេ​ពន់​ពេកនោះ តែ​នឹក​មិនហ៊ាន ណាមួយ​ដោយ​ខ្មាស​អៀន​ជា​ធម្ម​ជាតិ​របស់​ខ្ញុំ​ស្រាប់​ផង ខ្ញុំ​បាន​ត្រឹម​តែ​ធ្វើ​ភ្នែក​ព្រឹមៗរួច​បិត​កែវ​ចរណៃ​ទាំង​គូរ​​នៅ​លើ​រង្វង់​ដៃ​របស់​គេ។ មិន​ចង់​ក្រោក​សោះ! យី! មើលចុះ នៅ​ខា​ងក្រៅ​ផ្ទះខ្ញុំ មាន​សុទ្ធ​តែ​មនុស្ស​កំពុង​លេង​សើច​ក្អាក​ក្អាយណាស់ សម្លេង​កម្សាន្ត​របស់​ជន​ទាំង​ឡាយ​នោះ​បាន​រសាត់​ចូល​មក​តាម​ទ្វារ​ផ្ទះ និង​បង្អួច​ដែល​បើក​ចោល ស្របជាមួយ​នឹង​ជំនោរ​ដ៏​កក់​ក្តៅ​នាគិម្ហៈ​រដូវ។ គេ​និយាយ​ពាក្យ​ស្អី​មិន​ដឹង​ទេ តែ​ត្រចៀក​ខ្ញុំ​ដូច​ស្តាប់​មិន​សូវ​បាន​សោះ លឺ​តែ​សម្លេង​ស្រាល​ស្រទន់​កាត់​​ត្រចៀក​ទាំង​គូរ​ រួច​រសាត់​ចេញ​ទៅ​តាម​មាត់​បង្អួច​ដែល​នៅ​ជាប់​គ្រែនោះបាត់ទៅ។ នេះ​ជារូបភាព​ដែល​ខ្ញុំបាន​ថតទុក ជារូបភាព​ដែល​មាន​ជីវិត ហើយ​ខ្ញុំ​ក៏មិន​ចង់​បំភ្លេច​ដែរ។

នេះ​ឬ​រសជាតិ​ស្នេហា? ខ្ញុំ​នឹក​គេ​ដល់​ឆ្កួត​ហើយមែនទេ? ម៉េច​ថ្មើនេះ​គេ​មិន​ទាន់​ទៅ​រៀនទៀត?​ គេ​ម៉េច​ក៏​ហ៊ាន​ឡើង​មក​ផ្ទះ​ខ្ញុំ រួច​ចូល​មក​តែ​ម្នាក់​ឯង​យ៉ាងនេះ?​ ខ្ញុំ​យល់​សប្តិ​ទេមែនទេ? កុំ​គិត​ថា​ខ្ញុំ​នឹង​ទះ​ខ្លួនឯង​ដើម្បីឲ្យ​ភ្ញាក់​ពី​សុបិននេះអី ព្រោះ​ខ្ញុំ​នឹក​មិន​ដល់​វិធីនេះទេ តែពេលនេះគេ​ងាក​មក​ខ្ញុំ​ម្តងទៀតហើយ។ មុខ​ខ្ញុំ និង​មុខគេ​ស្ទើរ​តែ​ប៉ះ​គ្នាទៅហើយ។ ខ្ញុំ​ភ័យណាស់ តែ​ក៏​មិន​ដឹង​ធ្វើម៉េចដែរ ម៉េច​ក៏​ទន់​ដៃទន់​ជើង​អស់​យ៉ាងនេះ ឬ​មួយ​ខ្ញុំ​ទើប​តែ​ភ្ញាក់ពីគេង? ខ្ញុំ​ចាប់​ផ្តើម​ក្តៅ​ខ្លួន ស្របពេល​ដែល​កម្តៅ​ពី​ខ្លួន​របស់​គេ​បាន​ម​កប៉ះ​បបូរ​មាត់​ខ្ញុំ ម៉េ​ច​ក៏​គេ​មាន​កម្តៅ​ក្តៅ អ៊ុន​ៗ​យ៉ាងនេះ? កក់​ក្តៅមែនទែន​នៀក! ប្រហែល​មក​ពី​ទ្រនិច​វិនាទីក្នុង​ខ្លួន​របស់​គេ​ដែល​លោត​តឹកៗ គ្រប់​គ្រានោះ​ទេដឹង ដែល​ធ្វើ​ឲ្យ​គេ​ក្តៅ​ខ្លួនយ៉ាងនេះ ខ្ញុំ​អាច​ដឹង​បាន ខ្ញុំ​អាច​លឺ​បាននូវ​សម្លេងដែល​ចេញ ពី ទ្រូង​គេមក។ គេ​ប្រហែលជា​ភ័យ​ដូច​ខ្ញុំ​ដែរ​ហើយមើលទៅ ព្រោះ​ប្រអប់​បេះ​ដូង​ខ្ញុំ​ក៏៏ លោត​ញាប់ដូច​គ្នា។ ភ្លាម​នោះ​ខ្ញុំ​ក៏​ស្ទុះ​ងើប​មក​ភ្លាម​ ដោយ​លឺ​សម្លេង​ដំណក់​ទឹក​ភ្លៀងពី​លើ​ដំបូល​មក។ ខ្ញុំ​បាន​ដើរ​ចេញ ទៅ​ក្រៅ​រួច​ទៅ​អង្គុយ​នៅ​លើ​កៅ​អីលើ​រាន​ហាល​មុខ​ផ្ទះ ដំណក់​ទឹក​ភ្លៀង​ចេះ​តែ​ធ្លាក់​ចុះ​មក ឯ​ភ្នែក​ខ្ញុំ​ក៏​ចាប់​ផ្តើម​ស្រឡះ​ម្តង​បន្តិចៗ មើល​ឃើញ​ទិដ្ឋភាព​រញេរញៃ​នៃ​ទី​ក្រុង​ភ្នំពេញ​ ក្រោម​រូប​ភាព​ជា​ស្បៃ​ផ្សែង​ដែលមិន​ទាន់​បាត់​អស់​ពី​ភ្នែក ឃើញ​ដំណក់​ទឹក​ភ្លៀង​ដែល​ស្រក់​នៅ​លើ​កំរាល​ផ្លូវ​កៅ​ស៊ូ រួច​ហួត​ជា​ផ្សែង​ទៅ​ក្នុង​ខ្យល់​វិញ​ភ្លាម ដោយ​ហេតុ​តែ​អា​កាស​ធាតុ​ក្តៅ​ បន្ទាប់​មក​ទៀតរុក្ខ​វិថី​ទាំង​មូល​បាន​ប្រែ​ទៅ​ជាស្រស់​ស្អាត ដោយ​សំណើម​ព្រះ​ពិរុណបង្អុរ​ចុះ​មក។ ខ្លួន​ខ្ញុំ​ពេលនេះ សើម​អស់​ហើយ ដោយ​សារ​ទឹក​ភ្លៀង តែ​មិន​ចង់​ចូល​ផ្ទះ​វិញ​សោះ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​មុជ​ទឹក​ភ្លៀង ណាមួយ​មិន​ចង់​ចូល​ទៅមើល​សំណល់​សុបិន​ ដែល​ឃើញ​តែ​គ្រែ​ដំណេក​បាត់​ម្ចាស់​ចិត្ត ដែល​ខ្ញុំ​បាន​ឃើញ​ក្នុង​ការ​ស្រមៃ​មុនបន្តិចនេះ។ ស្នេហា​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាក​ចិត្ត​ណាស់ ពិបាក​ចិត្ត​ដោយ​នឹក​គេ​ពេក។ មនុស្ស​អី​ក៏ អាក្រក់​យ៉ាងនេះ ម្តេច​ក៏​ឲ្យ​ខ្ញុំ​នឹក​គេ​គ្រប់​ពេល​គ្រប់​វេលា​យ៉ាងនេះ? ខ្ញុំ​ងើយ​មើល​ទៅលើ​មេឃ ដែល​មាន​ពណ៌​ប្រផេះ ទឹក​ភ្លៀង​ធ្លាក់​មក​ស្រោច​ស្រប់​ពេញ ផ្ទៃ​មុខ ដែលឡើង​កម្តៅ​ស្នេហាដុត​រោលនោះ ឲ្យ​រលត់​សាប​រលាបទៅវិញ។

អរគុណ​គេ​ម្នាក់​នោះ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​បាន​ស្គាល់​រស​ជាតិ​ស្នេហា​នៅ​ថ្ងៃនេះ។

រឿង​ខ្លី (ស្តីពី​អារម្មណ៍)

ដោយឌីយ៉ា

ផ្តើម​និពន្ធ​ថ្ងៃទី ២៩ ខែ ០៦ ឆ្នាំ ២០១១ ម៉ោង ១៤៖០០

និពន្ធចប់ថ្ងៃទី  ២៩ ខែ ០៦ ឆ្នាំ ២០១១ ម៉ោង ១៤៖៣០

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

34 thoughts on “សុបិនស្នេហា

  1. សួស្តី ឌីយ៉ា
    បន្ទាប់ពីអានអត្ថបទនេះចប់ ញ៉ុមសង្កេតឃើញថា អត្ថបទនេះសរសេរទុកចោលនៅទីនេះ ឡើងជិត2ឆ្នាំទៅហើយ ចំនែកញ៉ុមទើបតែបានដើរកាត់នេះ ហើយឃើញ មើលទៅគួរឲ្យចាប់អារម្មណ៍បស់គេមែន។
    សុំសួរតិចថានៅក្នុងសុបិន្តហ្នឹង អ្នកដែលឌីយ៉ាឃើញស្អាតទេ? កំពុងតែឆ្ងល់ ឃើញថាឌីយ៉ាគេងក្នុងរង្វង់ដៃគេ ដូចជាកក់ក្តៅ ហើយម្នាក់នោះឆក់យកស្នាមថើបដំបូងរបស់ឌីយ៉ាទៀត ហ៊ានណាស់ណ៎ សំណាងដែរ ឌីយ៉ាភ្ញាក់ទាន់កុំអី ប្លា ប្លា បាត់…. ចុះរយះពេល2ឆ្នាំមកនេះ គេមានដែរមកលេង ឫធ្វើអ្វីទៀតអត់? ម៉េចៗជួយប្រាប់គ្នាឲ្យដឹងផង… 🙂
    ញ៉ុមនឹងរងចាំតាមដានភាគបន្តណា

    Like

  2. no money, no honey! ណា​សម្លាញ់​ផ្កាយ​លើ​មេឃអើយៗៗៗៗៗ

    Like

  3. យ៉ាស់ ចេះសុបិន្តផ្តេសផ្តាសទៀតម្លាញ់ផ្កាយលូវ? សង្ស័យនឹកចង់បានប្រពន្ធហើយមើលទៅ អាគិគិៗៗៗ

    Like

  4. ឃ្លានេះ​មាន​ន័យ​ជ្រៅ​ដូច​ស្រា​លីអូមែន!

    Like

  5. ក្តៅសាច់ហើយ បាននៅក្រោមភ្លៀងតាមក្រោយតា!

    Like

  6. មិនអីទេចឹងនោះ! ខ្លាច​គេ​ថា​ចាស់​ធ្វើ​បាប​អារម្មណ៍​ក្មេងៗ!

    Like

  7. គេរាល់គ្នាសុបិន្តហាត់ប្រាណ ឯឌីយ៉ាសុបិន្តហាត់លើប្រាណទៅវិញ

    Like

  8. ចេះ​សរសេរ​រឿង​ក្តៅសាច់ទៀតឡូវ?! ហើយ​ម៉េច​ក៏​ក្តៅសាច់កើត​បើ​នៅក្រោម​ភ្លៀងចឹង?

    Like

  9. ជិត២០ហើយ ! ហាសហា! សុំសរសើរលើអត្ថបទនេះ!

    Like

  10. ហិហិ! ក្តៅអីផេនដា នៅក្មេងចឹង កុំទាន់គិតអី! ចុះផេនដាគ្រប់អាយុ ១៨នៅបានមកអានអត្ថបទនេះ?

    Like

  11. ហាសហា! សង្ស័យកំពុងថើបខ្នើយអោប! ហិហិហិ! អបអរសាទរបងឌីយ៉ាពេញកំលោះ! ស្ទើរអោយផេនដាក្តៅខ្លួន!

    Like

  12. ហិហិ! ស្នៀតនិពន្ធ ខ្ញុំចេះ​មក​ពី​បង​ផ្កាយ​ណូវែលដែរទេបង!

    Like

  13. និពន្ធ​គួរ​ឲ្យ​ជក់​ចិត្ត​ណាស់​ទេ​តើ! មាន​ពេល ជួយ​ប្រាប់​ស្នៀត​ខ្លះ​ផង ។

    Like

  14. ចប់ហើយចឹង! យកស្នាមថើបដំបូងទៅ​ប្រើអត់ប្រយោជន៍បាត់ហើយចឹងនោះ!

    Like

  15. ខ្ញុំ​មិន​មាន​ចិត្ត​អំណត់​ក្នុង​ការ​ធ្វើ​អ្វី​ដែលត្រូវ​ប្រើ​ពេល​យូរ​ពេកនោះទេ! ២០០ ទំព័រ បានតែដំបូងៗទេ ដល់យូរទៅ​ធុញមិនខានទេ!​ ចូលចិត្តសរសេររឿង​ខ្លីៗ!

    Like

  16. បាទ! អរគុណ​ដែល​បាន​សរសើរ។ ស្នាដៃ​ខ្ញុំ​នៅ​ខ្វះ​អារម្មណ៍ នៅក្នុងនេះ អ្នកនិពន្ធម្នាក់ប្រាប់ដូចនេះ ដូច្នេះខ្ញុំត្រូវសំរួចស្នាដៃថែមទៀតបានបាន!

    Like

  17. ថែមសាច់រឿងអោយបាន២០០ទំព័រមុខជាលក់ដាច់មិនខាន !

    ឃ្លាដែលខ្ញុំរកនឹកសរសេរមិនបានដូច ដូចជា៖
    …នៅ​ខា​ងក្រៅ​ផ្ទះខ្ញុំ មាន​សុទ្ធ​តែ​មនុស្ស​កំពុង​លេង​សើច​ក្អាក​ក្អាយណាស់
    សម្លេង​កម្សាន្ត​របស់​ជន​ទាំង​ឡាយ​នោះ​បាន​រសាត់​ចូល​មក​តាម​ទ្វារ​ផ្ទះ
    និង​បង្អួច​ដែល​បើក​ចោល ស្របជាមួយ​នឹង​ជំនោរ​ដ៏​កក់​ក្តៅ​នាគិម្ហៈ​រដូវ…

    …កុំ​គិត​ថា​ខ្ញុំ​នឹង​ទះ​ខ្លួនឯង​ដើម្បីឲ្យ​ភ្ញាក់​ពី​សុបិននេះអី ព្រោះ​ខ្ញុំ​នឹក​មិន​
    ដល់​វិធីនេះទេ តែពេលនេះគេ​ងាក​មក​ខ្ញុំ​ម្តងទៀតហើយ…

    អរគុណបានចែកចាយ !

    Like

  18. ជាទូទៅ​សម្រាប់​ការ​ថើប​ដំបូង​ពិត​ជាមានន័យណាស់ ហើយ​ក៏​មិន​អាច​បំភ្លេច​បានដែរ។ ប្រាកដ​ជា​ទន់​ដៃ​ទន់​ជើង​អស់​មិន​ខានទេពេលនោះ! រឿងនេះអត់មានលើសលោះអីណាស់ណានោះទេ ព្រោះអ្នក​និពន្ធ​មិន​ចង់​សរសេរ​រឿង​អភិនិហា​រោល​រាល​ពេក ម្យ៉ាង​មិន​ដែលមាន​បទពិសោធន៍ផង។

    Like

  19. ចឹង​បានន័យ​ថា​សម្លាញ់ នៅ​មិន​ទាន់​ភ្លក់​រសជាតិ​ថើប​ច្រើនទេ បានគ្រាន់តែថើបក៏ក្តៅដែរនោះ! ហិហិ!

    Like

  20. រឿងនេះគួតែហាមក្មេង លើអាយុ៤៥ ឆ្នាំមើលទើបត្រូវ !!

    Like

  21. ហិហិ! មិនដល់ថ្នាក់ហ្នឹងទេ និយាយចឹងដឹងខ្ញុំអៀនទេ! ហាហាហា

    Like

  22. ថ្ងៃមិញ ឌីយ៉ា ពេញ​កម្លោះ។ ហាហាហា

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: