ការរៀបចំអង្គប្រជុំ

–       រៀបចំលិខិតអញ្ជើញ និង ភ្ជាប់ជាមួយរបៀបវារៈប្រជុំ

–       រៀបចំកន្លែងប្រជុំ បង្គន់ អាបារា ទឹក កាហ្វេ នំចំណី ៘

ក-ដំណាក់ការក្នុងការរៀបចំអង្គប្រជុំ

១- រៀបចំតុ កៅអីជារង្វង់ ជាអក្សរយូ ឬ ជាចតុកោណដេម្បិីអោយអ្នកចូលរួមទាំងអស់មើល         មុខគ្នាឃើញហើយដើម្បីលើកទឹកចិត្តគេក្នុងការចូលរួមក្នុងអង្គប្រជុំ។

២- ចាប់ផ្តើមអង្គប្រជុំអោយទាន់ពេលវេលា និង ធ្វើកំណត់ហេតុប្រជុំ ។

៣-ត្រូវចាត់ការអោយមានអ្នកសម្របសម្រួលអង្គប្រជុំម្នាក់ អ្នកចាត់ចែងពេលវេលាម្នាក់ និង

អ្នកកត់ត្រាចំណាំម្នាក់ ។

៤- អ្នកសម្របសម្រួលគួរតែប្រាប់អោយអ្នកចូលរួមណែនាំខ្លួនគេម្នាក់ៗអោយអង្គប្រជុំស្គាល់

៥- ត្រូវលើករបៀបវារៈសាឡើងវិញ អ្នកសម្របសម្រួលត្រូវតែបញ្ជាក់អោយអ្នកចូលរួមទាំង អស់យល់នូវគោលបំណងរបស់អង្គប្រជុំ ។

៦- អ្នកកំណត់ពេលវេលាគួរតែអោយអ្នកចូលរួមទាំងអស់សម្រេចថា តើសម័យប្រជុំនឹងបញ្ចប់ នៅពេលណា ?

៧- ត្រូវផ្តោតទៅលើរបៀបវារៈអ្នកសម្របសម្រួលគួរតែជួយអ្នកចូលរួមទាំងអស់អោយផ្តោត អារម្មណ៍លើគ្រប់ប្រធានបទរហូតដល់គ្រប់ប្រធានបទទាំងអស់នោះត្រូវបញ្ចប់ ។

៨- អកសម្របសម្រួលគួរតែជំរុញទឹកចិត្តអ្នកចូលរួមនៅក្នុងអង្គប្រជុំ តាមរយៈការបំផុសគំនិត និង ការពិភាក្សា ។

៩- អ្នកសម្របសម្រួលគួរតែការពារ កុំអោយនរណាម្នាក់និយាយច្រើនតែឯងក្នុងអង្គប្រជុំ ឬ បង្កើតការឈ្លោះគ្នាក្នុងអង្គប្រជុំជាមួយអ្នកដទៃ ។

១០- អ្នកសម្របសម្រួលគួរួតែជួយដល់ក្រុមពិភាក្សានីមួយៗ អោយធ្វើការសំរេចចិត្តនានា ប្រសិនបើអាចធ្វើទៅបានតាមមតិឯកភាព ហើយជួយអោយគេសង្ខេបការសម្រេចទាំងអស់នោះ ដើម្បីអោយអ្នករាល់គ្នាយល់បានច្បាស់ ។

១១- ក្រុមពិភាក្សាគួរតែសម្រេចអោយនរណាម្នាក់ ដែលទទួលការងារសំរេចចិត្តទៅអនុវត្ត

១២- អ្នកសម្របសម្រួលគួរតែអនុញ្ញាត្តអោយមានពេលសំរាក

១៣- អ្នកកំណត់ពេលវេលា គួរតែបញ្ចប់អង្គប្រជុំអោយទាន់ពេល ឬ ក៏បិទមុនកម្មវិធីក៏បាន

ខ-ការផ្សព្វផ្សាយដល់អ្នកចូលរួមក្នុងអង្គប្រជុំ

១- ធ្វើការអមបញ្ជួនកំនត់ហេតុអង្គប្រជុំដល់អ្នកចូលរួម ឬ អ្នកអវត្តមាន

២- ដាក់កំនត់ហេតុអង្គប្រជុំអោយបានល្អ

គ- របៀបរៀចំបន្ទប់ប្រជុំ

តាមការស្រាវជ្រាវបានអោយដឹងថា របៀបរៀបចំបន្ទប់មួយអោយបានត្រឹមត្រូវអាចមានប្រសិទ្ឋិ

ភាពក្នុងការចូលរួមប្រជុំពិភាក្សា លុះត្រាតែអ្នកចូលរួមប្រកជុំប្រមើលឃើញគ្នាទៅមកនោះ ទើប អាចមានប្រយោជន៏ទៅបាន ។ ផ្ទុយទៅវិញបើម្នាក់ពមុអាចមើលឃើញគ្នាទេនោះ វាមិនអាចហុច

ផលប្រយោជន៏បានដែរ ។ បើសិនជាអ្នកចូលរួមអង្គុយជាជួរវិញនោះការពិភាក្សាដ៏ល្អប្រហែលជា មិនអាចចំរើនផលទៅមុខបានឡើយ ក្នុងចំនោមគ្នាទាំងអស់នោះ ព្រោះគេមិនកអាចមើលឃើញ គ្នាទៅវិញទៅមកបាន ។ បញ្ហានិងការពន្យល់ជាច្រើនដែលគេនិងនិយាយឡើងទៅរកមនុស្សដែល ឈមមុខទៅរក ក្រោមការខំប្រឹងប្រែងទាំងអស់ គូតែគេឡើង ក្នុងគោលបំណងអោយអ្នកចូលរួម អង្គុយជារង្វង់មូល ហើយម្នាក់ៗអាចឃើញគ្នាបាន ។ បើសិនរង្វងមូលនោះធំពេកនោះម្នាក់ៗក៏ពុំ អាចឮ គ្នាទៅវិញទៅមកបានដែរ ។ ជាការប្រសើរគួតែ រៀបចំកន្លែងប្រជុំឱ្យមានរង្វងដូចជើងសេះ វាងាយស្រួលគេមើលឃើញអ្វីៗ ដែលមាននៅលើជញ្ជាំង ។

សំនួរដើម្បីឆ្លើយនៅពេលដែលធ្វើគំរោងប្រជុំ

១-តើហេតុអ្វី ?

 តើហេតុអ្វីបានជាអ្នករៀបចំអង្គប្រជុំ ?

 ត្រូវកំណត់គោលបំណងឱ្យបានច្បាស់លាស់

1-    តើអ្វី?

 តើអ្នកនឹងធ្វើអ្វីនៅក្នុងអង្គប្រជុំ?

 ត្រូវបង្កើតរបៀបវារៈ។

2-តើនរណា ?

 តើនរណាដែលអ្នកចង់ឱ្យចូលរួមប្រជុំ ?

ត្រូវកំណត់អ្នកចូលរួមឱ្យបានច្បាស់លាស់ ។

3-តើនៅកន្លែងណា?

 តើអ្នកនឹងធ្វើអង្គប្រជុំនៅកន្លែងណា?

 ត្រូវកំណត់ទីកន្លែងឱ្យបានពិតប្រាកដ នឹងរៀបបំរុងបន្ទប់ប្រជុំ ។

4-    តើនៅពេលណា ?

 តើអង្គប្រជុំនឹងចាប់ផ្តើមនៅពេលណា នឹងចប់នៅពេលណា ?

 ត្រូវសំរេចថាចំណាយពេលប៉ុន្មានទៅលើរបៀបវារៈនីមួយៗ ។

5-    តើដោយរបៀបណា ?

 តើអ្នកនឹងធ្វើយ៉ាងណាដើម្បីឱ្យអង្គប្រជុំសប្បាយនឹងសំរេចការបានច្រើន

ត្រូវផ្តល់អាហារ នឹងគ្រឿងភេសជ្ជៈ នឹងរៀបចំបញ្ចប់ដើម្បីលើកទឹកចិត្តអ្នកចូលរួម ។

តើហេតុអ្វីបានជាត្រូវរៀបចំអង្គប្រជុំ ?

– ដើម្បីដោះស្រាយបញ្ហាមួយចំនួនបានយ៉ាងល្អបំផុត

– ដោះស្រាយបញ្ហាទល់មុខគ្នាគឺមានការជឿជាក់ច្រើនជាងសំបុត្រពីព្រោះបានបង្ហាញឃើញនូវប្រតិ កម្មទៅវិញទៅមកយ៉ាងលឿនលើទំនាស់ផ្សេងៗ ដូច្នេះអាចទាត់ចោលនូវការឈ្លោះប្រកែកផ្សេងៗ ដែលមិនចាំបាច់ ឬ គ្មានប្រយោជន៍ ។

– បានទទួលគំនិតថ្មី ជាដរាប ឬបានទទួលការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក

– វាជាកាលៈទេសៈមួយដ៏ល្អសំរាប់ធ្វើសង្គមបូនីយកម្ម ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

5 thoughts on “ការរៀបចំអង្គប្រជុំ

 1. តើបង ឌីយ៉ា អាចដាក់ឯកសារអោយខ្ញុំផងបានទេ?

  Like

 2. ខ្ញុំ​មាន​ឯកសារនេះដែរ ខ្ញុំនឹងដាក់​ជូន​ក្នុង​ពេល​ឆាប់​ៗនេះ!

  Like

 3. សូមអរគុណខ្លាំងណាស់ចំពោះការឆ្លើយតប វាពិតជាមានប្រយោជន៏ខ្លំាងណាស់សម្រាប់ខ្ញុំ។ តើបងអាចជួយប្រាប់ខ្ញុំបានទេ អំពីវិធីសាស្រ្តធ្វើកំណត់ហេតុក្រោយពេលប្រជុំ?
  សូមអរគុណ

  Like

 4. ខ្ញុំ​គិត​ថា​តាម​អត្ថ​បទ​ខាង​លើ​នេះ​បាន​រៀប​រាប់​សម​គួរ​ដែរ​ហើយ ស្តីអំពី​ការ​រៀប​ចំ​អង្គ​ប្រជុំ និង​របៀប​ធ្វើ​កំណត់ហេតុ ដែល​ល្ម​មអាច​យក​ទៅប្រើ​ប្រាស់​បាន ក្រោយ​ពី​អាន​អត្ថ​បទនេះ​រួច។ យ៉ាងណាម៉ិញ ខ្ញុំ​មាន​អត្ថ​បទ​ខ្លះទៀតដែល​ទាក់​ទិន​នឹង​អង្គ​ប្រជុំ និងការរៀប​ចំកំណត់​ហេតុ​នេះ សូម​មើល​ទៅ​តាម​តំណភ្ជាប់​ខាង​ក្រោម ឬ អាច​ស្រាវ​ជ្រាវ​បន្ថែមទៀតនូវ​អត្ថបទទាំងឡាយ​ក្នុង​ប្លកនេះ៖

  ១. http://diarkness.wordpress.com/2011/06/13/lesson/

  ខ្ញុំ​សូម​ស្វា​គមន៍​សម្រាប់​គំនិតកែលម្អ​បន្ថែមទៀត ប្រសិន​បើ​មាន​ការ​ខ្វះ​ខាត​ចន្លោះ​ត្រង់​ណាមួយ!

  Like

 5. តើអាចលំអិតជាងនេះបន្តិចទៀតបានទេ? ជាពិសេសរបៀបធ្វើកំណត់ហេតុប្រជុំ !
  អរគុណ !

  Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: