ការ​ផ្ទេរ (Transfer)

ផ្នែក​ទី ២

ឧបករណ៍​ទូ​ទាត់

១. មូល​ប្បទាន​ប័ត្រ (Cheque, Check)

២. ផល​ប័ត្រ​ពាណិជ្ជ​កម្ម (Commercial paper)

៣. ការ​ផ្ទេរ (Transfer)

៤. ប័ណ្ណឥណពន្ធ និង ប័ណ្ណឥណទាន (Debit Card & Credit Card)

៥. កាស​ និង​ ក្រដាស​ប្រាក់ (Coins & Bank notes)

———————————–

៣. ការ​ផ្ទេរ (Transfer) ​

គឺ​ជា​បញ្ជា​ ដែល​ចេញ​ដោយ​អតិ​ថិ​ជន (អ្នក​ចេញបញ្ជា​) ទៅ​ធនាគារ​ឲ្យ​ផ្ទេរ​ប្រាក់​តាម​រយៈ​ការ​ដក​ពីគណនី​របស់​ខ្លួន (ចុះ​ឥណ​ពន្ធ) បញ្ជូល​ទៅក្នុង​គណនី​របស់​អ្នក​ទទួល​ប្រាក់​ (ចុះ​ឥណទាន)។ ទម្រង់​នៃ​ការ​ផ្ទេរ​នេះ​ហៅ​ថា ការ​ផ្ទេរ​ឥណទាន។

មាន​បញ្ហា​ខ្លះ​ទៀត ត្រូវ​បាន​អតិ​ថិ​ជន​ចេញ​ទៅ​ឲ្យ​ធនាគារ​ ដក​ប្រាក់​ពី​គណនី​របស់​តតិយ​ជន​ជា​អ្នក​សង​ប្រាក់​ ដោយ​ផ្អែក​លើ​ការ​អនុញ្ញាត​ពី​អ្នក​សង​ប្រាក់​ បញ្ចូល​មក​ក្នុង​គណនី​របស់​ខ្លួន​ (អ្នក​ចេញ​បញ្ជា​)។ ការ​ផ្ទេរ​ដែល​ធ្វើឡើង​តាម​បញ្ជា​បែបនេះ​ហៅ​ថា ការ​ផ្ទេរ​ឥណ​ពន្ធ។

ទោះ​តាម​ទ្រង់​ទ្រាយ​ណា​ក៏​ដោយ ប្រតិ​បត្តិ​ការ​ផ្ទេរ​តម្រូវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ ដេល​ជា​អ្នក​សង​ប្រាក់​ និង​អ្ន​កទទួល​ប្រាក់​ត្រូវ​មាន​គណនី​នៅ​ធនាគារ​។

•ការ​ផ្ទេរ​ឥណ​ពន្ធ​  (Debit Tranfer)៖ ជា​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ ដែល​ផ្តើម​ឡើង​ដោយ​អ្នក​ទទួល​ប្រាក់​ បញ្ជា​ទៅ​ធនាគារ​របស់​ខ្លួន​ដោយ​ផ្អែក​លើ​ការ​អនុញ្ញាត​ពី​អ្នក​សង​ប្រាក់​ ឲ្យ​ធ្វើ​ការ​ទារ​ប្រាក់​ពី​គណនី​អ្នក​សង​ប្រាក់។

ឧទាហរណ៍៖

•ក្រុម​ហ៊ុន​ធានា​រ៉ាប់​រង​ ដោយ​ផ្អែក​ទៅ​លើ​កិច្ច​សន្យាទិញ​ប័ណ្ណ​ធានា​រ៉ាប់​រង​ បាន​បញ្ជា​ឲ្យធនាគារ​ដក​ប្រាក់​ពីគណនី​អតិ​ថិ​ជន​សង​ឲ្យ​ខ្លួន​ជា​ប្រចាំ​ខែ។
•អ្នក​ទទួលមូល​ប្ប​ទាន​ប័ត្រ​ បាន​យក​មូល​ប្ប​ទាន​ប័ត្រ​ប្រគល់​ឲ្យ​ធនាគារ​ផ្ទេរ​ប្រាក់​ចូល​គណនី​របស់​ខ្លួន​។
—————————————

ខ. កា​រផ្ទេរ​ឥណទាន (Credit Transfer)

ជា​ប្រតិ​បត្តិ​ការ​ទូទាត់​សង​ប្រាក់​ ដែល​ផ្តើម​ឡើង​ដោយ​អ្នក​សង​ប្រាក់ ចេញបញ្ជា​ទូទាត់​ទៅ​ធនាគារ​របស់​ខ្លួន​ ផ្ទេរ​មូល​និធី​ចេញពីគណនី​របស់​ខ្លួន​ទៅឲ្យ​អ្នក​ទទួល​ប្រាក់។

ឧទាហរណ៍នៃ​ការ​ផ្ទេរ​ឥណទាន៖

•សហគ្រាស​ចេញ​បញ្ជា​ទូទាត់​ឲ្យ​ធនាគារ​ដក​ប្រាក់​ពី​គណនី​របស់​ខ្លួ​ន​ដើម្បី ទូទាត់​បៀវត្ស​បុគ្គលិក​កម្មករ​ដោយ​ផ្ទេរ​ចំនួន​ប្រាក់​ទៅក្នុង​គណនី​របស់​បុគ្គលិក​ កម្មករ​រៀង​ៗ​ខ្លួន តាម​តារាង​បៀវត្ស។
•ក្រុម​ហ៊ុន​ចេញបញ្ជា​ឲ្យ​ធនាគារ​ដក​ប្រាក់​ពី​គណនី​របស់​ខ្លួន ដើម្បីទូទាត់​បំណុល​អ្នក​ផ្គត់​ផ្គង់​ ដោយ​បញ្ចូល​ប្រាក់​នោះ ទៅក្នុង​គណនី​របស់​អ្នក​ផ្គត់​ផ្គង់។

គុណ​សម្បត្តិ​៖ ការ​ផ្ទេរ​មាន​ភាព​រហ័ស​ មាន​សុវត្ថិ​ភាព និង​អស់​សោហ៊ុយ​ថោក។

គុណ​វិបត្តិ​៖ ការ​ផ្ទេរ​មាន​គំលាត​ពេលវេលា​រវាង​ប្រតិ​បត្តិ​ការ​ និង​ការ​ទូទាត់។ ឯ​ផ្នែក​លើ​ឥណ​ទាន​របស់​ធនាគារ​ចេញផ្សាយ​ និង​អ្នក​ទទួល។​​

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: