ដំណើរការសភា​ផាត់ទាត់

ផ្នែកទី ៤

ដំណើរការសភា​ផាត់ទាត់

សភា​ផាត់ទាត់​ដំណើរ​ការ​ដោយ​អនុវត្ត​តាម​ប្រកាស​ចំនួន ២ របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដែល​មាន​លក្ខណៈ​ជា​បទ​បញ្ជា​នៃ​ការ​ផាត់​ទាត់។ ប្រកាស​ទាំង​ពីរនេះ កំណត់​អំពី​ការ​ទទួល​ខុស​ត្រូវ​ និង​កតព្វ​កិច្ច​របស់​សមាជិក​ទាំង​អស់​ក្នុង​សភា​ផាត់​ទាត់ ព្រម​ទាំង​កិច្ច​ដំណើរ​ការ​នៃ​គ្រា​ផាត់​ទាត់​សំខាន់​នៅ​ម៉ោង ៩៖៣០នាទី​ព្រឹក និង​គ្រា​ផាត់​ទាត់​បន្ទាប់​បន្សំ​នៅ​ម៉ោង ៣រសៀល។

សភា​ផាត់​ទាត់​កម្ពុ​ជា​អនុវត្ត​ ប្រព័ន្ធ​ទូ​ទាត់​សុទ្ធ និង​មាន​លំដាប់​លំដោយ​ដូច​តទៅ៖

•ការ​ផាត់​ទាត់​បញ្ជូន (Clearing Presented) តម្រូវ​ឲ្យ​សមាជិក​ចូល​រួម​នីមួយៗ បញ្ជូន​ទៅ​សភា​ផាត់​ទាត់​នូវ​មូល​ប្ប​ទាន​ប័ត្រ​ ដើម្បីប្រគល់​ឲ្យទៅធនាគារ​ចេញ​ផ្សាយ​មូល​ប្ប​ទាន​ប័ត្រ។
•ការ​ផាត់​ទាត់​ទទួល (Clearing Received) តម្រូវ​ឲ្យ​សមាជិក​ចូល​រួម​នីមួយៗ ទទួល​ពី​សភា​ផាត់​ទាត់​នូវ​មូល​ប្ប​ទាន​ប័ត្រ​របស់​ធនាគារ​ខ្លួន ដែល​សមាជិក​ដទៃ​បញ្ជូន​មក​សុំ​ធ្វើ​បេឡា​និច័យ​ឲ្យ​អតិ​ថិ​ជន​របស់​គេ។

  ដំណាក់​កាល​ទាំង​២ ប្រព្រិត្ត​ឡើង​ក្នុង​គ្រា​ផាត់​ទាត់សំខាន់​ដែល​បាន​កំណត់​ជា​ទៀង​ទាត់​នៅ​វេលា​ម៉ោង ៩៖៣០នាទី​ព្រឹក​នៃ​ថ្ងៃ​ធ្វើការ។ សមាជិក​ចូល​រួម​ត្រូវ​រៀប​ចំ​តារាង​គំរូ PPC001 សម្រាប់​ធនាគារ​ទទួល​នី​មួយ​ៗ ដែល​តារាង​នេះ​រៀប​រាប់​អំពីមូល​ប្ប​ទាន​ប័ត្រ​បញ្ជូន និង Flash កំព្យូទ័រ​ដែល​បាន​ផ្ទុក​គ្រប់​ទិន្នន័យ​ទាំងនោះ​ផង។ សមាជិក​នោះ ប្រគល់​មូល​ប្ប​ទាន​ប័ត្រ​ឲ្យ​ទៅ​សមាជកិ​ចូល​រួម​ដែល​ពាក់​ព័ន្ធ​តាម​តារាង​គំរូ​ខាង​លើ ដើម្បី​យក​ទៅធនាគារ​រៀង​ៗ​ខ្លួន និង​សម្រួល​ការ​ទូទាត់។

ទន្ទឹម​នឹង​ការ​ប្រគល់​-ទទួល​មូល​ប្ប​ទានប័ត្រ​ សមាជិក​ត្រូវ​ប្រគល់​ Flash ឲ្យ​អ្នក​ដឹក​នាំ​ផាត់​ទាត់​ចាប់​ដំណើរ​ការ​ផាត់​ទាត់​ដោយ​កំព្យូទ័រ​ ដើម្បីគណនា​និង​បោះពុម្ព​ចេញ​នូវ​តារាង​គំរូ PPC002 (Phnom Penh Clearing House)។ គំរូ​នេះ​រៀប​រាប់​ពី​ការ​ទូទាត់​សុទ្ធ​ តាម​ការ​ធនាគារ​ជា​សមាជិក​នីមួយៗ បន្ទាប់​មក​ទើប​បោះពុម្ពតារាង​គំរូ PPC003 ដែល​រៀប​រាប់​សរុប​នៃ​ការ​ផាត់​ទាត់​របស់​សមាជិក​ទាំងអស់។

បន្ទាប់​ពី​គ្រា​ផាត់​ទាត់​សំខាន់ប្រព្រិត្ត​ទៅ​ចប់​សព្វគ្រប់លទ្ធផល​ផាត់​ទាត់​ត្រូវ​បាន​បញ្ជូន​ទៅការិយាល័យ​គ្រប់​គ្រង​គណនី​ ដើម្បី​បញ្ចូល​ប្រាក់​ (ចុះ​ឥណទាន) ឬដក​ប្រាក់ (ចុះឥណ​ពន្ធ) គណនី​ផាត់​ទាត់​ (គណនី​ចរន្ត​) របស់​សមាជិក​ពាក់​ព័ន្ធ។

ការ​ផាត់​ទាត់​បង្វិល​វិញ (Clearing Returned) ប្រព្រិត្ត​ឡើង​នៅ​វេលា​ម៉ោង ៣ រសៀល​នៃ​ថ្ងៃ​ដដែល​ គឺ​ជា​គ្រា​ផាត់​ទាត់​បន្ទាប់​បន្សំ ដើម្បី​ធ្វើ​ការ​បង្វិល​ឲ្យ​ទៅ​ធនាគារ​ប្រគល់​វិញ នូវ​មូល​ប្ប​ទាន​ប័ត្រ​ទាំង​ឡាយ​ណា​ដែល​មិន​អាច​ទូ​ទាត់​បាន​ ដោយ​មូ​លហេតុ​ណា​មួយ​ក្នុង​ចំណោម​មូល​ហេតុទាំង ១៨ ដែល​មាន​ចែង​ក្នុង​ឧបសម្ព័ន្ធ​ ៣ នៃ​ប្រកាស​ទាំង​ពីរ​ខាង​លើ។

ដំណើរ​ការ​ផាត់​ទាត់​បង្វិល​វិញនេះ ធ្វើ​ឡើង​ច្រាស​ពី​ប្រតិបត្តិ​ការ​ក្នុង​គ្រា​ផាត់​ទាត់​សំខាន់កាល​ពី​ពេល​ព្រឹក។

មូល​ហេតុ​ទាំង ១៨ នៃ​មូល​ប្ប​ទាន​ប័ត្រ​មិន​ទូ​ទាត់​ដែល​មាន​ចែង​ក្នុង​ឧប​សម្ព័ន្ធ​ ៣:

១. សំវិធាន​វត្ថុ​គ្មាន ឬ មិន​គ្រប់​គ្រាន់ ១០. ខ្វះ​ត្រា​របស់​បហារ័ក “ករណី​មាន​ចែង”
២. សំវិធាន​វត្ថុ​មិន​ទាន់​បាន​ជម្រះ ១១. ខ្វះ​ហត្ថលេខា​របស់​បហារ័ក​ចំពោះ​ការ​ផ្លាស់​ប្តូរ
៣. បញ្ឈប់​ការ​ទូទាត់ ១២. មិន​ចេញ​ផ្សាយ​តាម​គំរូ​ធនាគារ​
៤. បុរេ​បរិច្ឆេត​ និង​កាល​បរិច្ឆេត​មិន​ត្រឹម​ត្រូវ ១៣. មូល​ប្ប​ទាន​ប័ត្រ​ខ្ទេច​ខ្ទី
៥. ហួស​កាល​បរិច្ឆេត​ (លើ​ស​ពី ៦ខែ) ១៤. គណនី​ត្រូ​វ​បាន​បិទ
៦.ចំនួន​ជា​អក្សរ​ និង​ជា​លេខ​ខុស​គ្នា ១៥. គ្មាន​គណនី
៧. ខ្វះ​ចំនួន​ទឹក​ប្រាក់​ជា​អក្សរ ១៦. បហារ័ក​ទទួល​មរណភាព
៨. ហត្ថ​លេខា​របស់​បហារ័ក​ខុស​ពីគំរូ ១៧. បហារ័ក​ក្ស័យ​ធន ត្រូវ​ជំរះ​បញ្ជី
៩. ខ្វះហត្ថ​លេខា​របស់​បហារ័ក ១៨. គណនី​ឃាត់​ទុក “បង្កក”

 

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: