ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា

ផ្នែក​ទី ១

ប្រតិ​បត្តិ​ការ​សំខាន់​ៗពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់

1.ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល
2.ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ
3.ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា
4.ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ
5.ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​
6.ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ
7.ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ
————————————————-

៣. ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅ​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា

•ចាប់​ពី​ខែ ១១-០១ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញ​វត្ថុ​ បាន​សំណូម​ពរ​ឲ្យ​ធនាគារ​ជាិត​នៃ​កម្ពុ​ជា​ទទួល​ការ​បង់​ប្រាក់​ពន្ធ​អាករ​ដោយ​ផ្ទាល់​ពី​អ្នក​ជាប់​ពន្ធ​ធំ។ បន្ទាប់​មក​ចាប់​ពី​ខែ ១០-០៤ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​អ្នក​ជាប់​ពន្ធ​អាករ​មធ្យម​មក​បង់​ពន្ធ​ដោ​យ​ផ្ទាល់​ថែម​ទៀត។ សរុប​សកម្ម​ភាព​ប្រចាំ​ខែ​មាន​ជាង ៤២០០ប្រតិ​បត្តិ​ការ​។
•ការ​បង់​ពន្ធ​ជា​ប្រាក់​រៀល​ បង់​ចូល​គណនី​ប្រាក់​បញ្ញើ​ជា​រៀល​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​។
•អ្នក​បង់​ពន្ធ​អាច​បង់​ជា​សាច់​ប្រាក់​ (ប្រមាណ​៦០%) ឬ ជា​មូល​ប្ប​ទាន​ប័ត្រ​ (ប្រមាណ​៤០%)។ ចាប់​ពី​ខែ ០៦-០៥ ទឹក​ប្រាក់ពន្ធ​ចាប់​ពី ៤លាន​រៀលឡើង​ត្រូវ​បង់​ជាមូល​ប្ប​ទាន​ប័ត្រ​។
•ការ​ប្រគល់​មូល​ប្ប​ទាន​ប័ត្រ​មុន​ម៉ោង ៨៖៣០ព្រឹក នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​អាច​បញ្ជូន​ទៅ​សភា​ផាត់​ទាត់ និង​ទទួល​បាន​ការ​ទូ​ទាត់​ក្នុង​ថ្ងៃ។ ការ​ប្រគល់​ក្រោយ​ម៉ោង ៨៖៣០ព្រឹក​ នឹង​បញ្ចូន​ទៅ​សភា​ផាត់​ទាត់​ និង​ទទួល​បាន​ការ​ទូ​ទាត់​នៅ​ថ្ងៃ​ធ្វើ​ការ​បន្ទាប់​។
•កា​រ​បង់​ជា​សាច់​ប្រាក់​ អ្នកបង់​ពន្ធ​ទទួល​បាន​ប័ណ្ណ​បង់​ប្រាក់​ និង​ការ​បង់​ជា​មូល​ប្ប​ទាន​ប័ត្រ ជា​អ្នក​បង់​ពន្ធ​ទទួល​បាន​ប្រកាស​ឥណ​ទានសម្រាប់​យក​ទៅប្រគល់​ឲ្យ​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ។
•នៅ​រៀង​រាល់​ចុង​ថ្ងៃ សមតុល្យ​ក្នុង​គណនី​របស់​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ ត្រូវ​ផ្ទេរ​ចូល​គណនី​ប្រាក់​រៀល​របស់​គណនី​អគ្គ​នាយក​ដ្ឋាន​រតនាគារ​ជាតិ។
———————————————-

៤. ការ​បង់​ពន្ធ​គយ និង​ រដ្ឋាករ

•ចាប់​ពី​ខែ ០២-០៥ ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ បាន​សំណូម​ពរ​ឲ្យ​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​ទទួល​ការ​បង់​ប្រាក់​ពន្ធ​គយ​ និង​រដ្ឋាករ​ដោយ​ផ្ទាល់​ពី​អ្នក​បង់​ពន្ធ​ ដែល​ត្រូវ​បង់​តាម​ការិយាល័៦​ និង​ទីស្នាក់​ការ​ចំនួន ១០​កន្លែង​ក្នុង​រាជ​ធានី​ភ្នំពេញ។
•អ្នក​បង់​ពន្ធ​អាច​បង់​ជា​សាច់​ប្រាក់​ ឬ​ជា​មូល​ប្ប​ទាន​ប័ត្រ​ (ភាគ​ច្រើន​ជា​មូល​ប្ប​ទាន​ប័ត្រ​) ចូល​គណនី​អគ្គ​នាយក​ដ្ឋាន​គយ និង​រដ្ឋាករ​ជាតិ ដែល​នៅចុង​ថ្ងៃ​ត្រូវ​ផ្ទេរ​ទាំង​អស់​ចូល​គណនីរតនា​គារ​ជាតិ​។
•នីតិ​វិធី​នៃ​ការ​ប្រគល់​មូលប្ប​ទាន​ប័ត្រ​ អនុវត្ត​ដូច​ការ​បង់​ពន្ធ​អាករ​ជូន​អគ្គ​នាយក​ដ្ឋាន​ពន្ធ​ដារ​ដែរ។
———————————————-

៥. ការ​បង់​ចំណូល​កូតា​របស់​ក្រសួង​ពាណិជ្ជ​កម្ម

•ក្រសួង​ពាណិជ្ជ​កម្ម​បើក​គណនីប្រាក់​រៀល​ចំនួន ៤ និង​ប្រាក់​ដុល្លារ​អាមេរិក​ចំនួន ៥ សម្រាប់​បង់​ចំនូល​ពី​កូតា​នាំ​ចេញសម្លៀក​បំពាក់​តាម​ប្រព័ន្ធ​ MFN/GSP ដែល​កាន់​កាប់​ដោយ​គណៈ​កម្មការ​គ្រប់​គ្រង​កូតា​នាំ​ចេញ (EQMC)។
•ការ​បង់​ចំនូល​ក្រសួង​ពាណិជ្ជ​កម្ម​ទទួល​តែ​មូល​ប្ប​ទាន​ប័ត្រ​ មិន​ទទួល​សាច់​ប្រាក់​ទេ ហើយប្រគល់​មូលប្ប​ទាន​ប័ត្រ​ទាំងនោះ​ឲ្យ​នាយក​ដ្ឋាន​ប្រតិ​បត្តិ​ការ​ ដើម្បី​ធ្វើ​បេឡា​និច័យ​តាម​រយៈ​សភា​ផាត់​ទាត់។
•ការ​ផ្ទេ​រ​ប្រាក់​ពី​គណនី​ប្រាក់​រៀល​ចូល​គណនី​អគ្គ​នាយក​ដ្ឋាន​រតនា​គារ​ជាតិ​ និង​ផ្ទេរ​ប្រាក់​ពី​គណនី​ប្រាក់​ដុល្លា​អាមេរិក​ចូល​គណនី​ថវិការដ្ឋ​​ជា​រូបិយ​ប័ណ្ណ​ ត្រូវ​ប្រើ​មូល​ប្ប​ទាន​ប័ត្រ​ ដែល​ភាគ​ច្រើន​មួយ​ខែ ទើប​ផ្ទេរ​ម្តង។
———————————————-

៦. ការ​ផ្ទេរ​ប្រាក់​រតនាគារ​ជាតិ​

•ដើម្បីអនុវត្ត​ប្រតិ​បត្តិ​ការ​ផ្ទេរ​ប្រាក់​ រតនា​គារ​ខេត្ត​-ក្រុងនោះ​លើក​លែង​តែ៖
1.រតនាគារ​រាជ​ធានី​ភ្នំពេញ បើក​គណនី​នៅទី​ស្នាក់​ការ​កណ្តាល​ធនាគារ​ជាតិ​នៃកម្ពុ​ជា
2.រតនា​គារ​ខេត្ត​ឧត្ត​រមានជ័យ​ បើក​គណនីនៅ​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​ខេត្ត​បន្ទាយ​មាន​ជ័យ
3.រតនា​គារ​ជាតិ​ក្រុង​ប៉ៃលិន​ បើកគណនី​នៅ​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​ខេត្ត​បាត់​ដំបង
4.រតនាគារ​​ខេត្ត​ព្រះ​វិហារ​ បើក​គណនី​នៅ​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុជា​ខេត្ត​កំពង់​ធំ និង
5.រតនាគារ​ជាតិ​ខេត្ត​មណ្ឌល​គីរី​ បើក​គណនី​នៅ​សាខា​ថនាគារ​ជាតិ​នៃកម្ពុ​ជា​ខេត្ត​កំពង់​ចាម។
•អគ្គ​នាយក​ដ្ឋាន​រតនា​គារ​ជាតិ​ និង​រតនា​គារ​ខេត្ត​-ក្រុង​អាច​ផ្ទេរ​ប្រាក់​ទៅ​វិញ​ ទៅ​មក​ដោយ​មិន​មាន​បង់​កំរ៉ៃ​សេវា​ទេ។ រតនាគារ​ខេត្ត​-ក្រុង​ផ្ទេរ​ប្រាក់​រៀល​មក​អគ្គ​នាយក​ដ្ឋាន​រតនា​គារ​ជាតិ​គណនី​ប្រាក់​រៀល​ និង​ផ្ទេរ​ប្រាក់​ដុល្លា​រអាមេរិក​មក​គណនី​ថវិការ​ដ្ឋ​ជា​រូបិយប័ណ្ណ។
•ធនាគារ​ផ្តើម​ប្រតិ​បត្តិ​ការ​ត្រូវ​ធ្វើ​បញ្ជា​ផ្ទេរ​ប្រាក់​ ដោយ​មាន​ដាក់​លេខ​សម្ងាត់​ (Testkey) រួច​បញ្ចូន​ទៅ​ធនាគារ​គោល​ដៅ​តាម​ទូរសារ (Fax)។
•ដើម្បី​ដោះ​ស្រាយ​សាច់​ប្រាក់ បញ្ចូន​ទៅ​តាម​សាខា​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា​ខេត្ត​-ក្រុង​ អគ្គ​នាយក​ដ្ឋាន​រតនាគារ​ជាតិ​បាន​លើក​ផែន​ការ​ចំណូល​-ចំណាយ​សាច់​ប្រាក់​តាម​រយៈ​រតនា​គារ​ខេត្ត​-ក្រុង​នីមួយៗ ជូន​ធនាគារ​ជាតិ​នៃ​កម្ពុ​ជា នៅ​រៀង​រាល់​ដើម​ខែ។​
—————————————————–

៧. ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនាគារ​

•យោង​តាម​ច្បាប់​សម្រាប់​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​ប្រចាំ​ឆ្នាំ​នីមួយៗ អនុញ្ញាត​ឲ្យ​ក្រសួង​សេដ្ឋ​កិច្ច​ និង ហិរញ្ញ​វត្ថុ​ បោះ​ពុម្ព​ផ្សាយ​ប័ណ្ណ​រតនាគារ​ប្រភេទ​គណនី​ចរន្ត​រយៈពេល ៣ខែ ក្នុង​កម្រិត​សម​តុល្យ​ ៥០ពាន់​លាន​រៀល។ ចាប់​ពី​ខែ មេសា​ ឆ្នាំ ២០០៣ ធនាគារ​ជាតិ​នៃ​កម្ពុជា​បាន​ជួយ​រៀប​ចំ​ការ​ចេញ​ថ្លៃ​ប័ណ្ណ​រតនាគារ​​បោះ​ផ្សាយ​តាម​ខែ​នីមួយ​ៗ ឲ្យ​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញ​វត្ថុ​នៅ​រៀង​រាល់​ដើម​ខែ​ចំនួន​ជា​មធ្យម​ ១៦ពាន់​លាន​រៀល។
•អត្រា​ការ​ប្រាក់​ទាប​ជាង ៦ភាគ​រយក្នុង​មួយ​ឆ្នាំ ដែល​តាម​ការ​អនុវត្ត​ក្នុង​ការ​ដេញ​ថ្លៃ​ ធនាគារ​ចូល​រួម​ត្រូវ​ដេញ​ថ្លៃ​ចាប់​ពី ៩៨.៥០០រៀល ក្នុង​តម្លៃ​ចារិក ១០០រៀល។
•ចាប់​ពី​ខែ​ ០៤-០៥ ក្រសួង​សេដ្ឋ​កិច្ច​ និង ហិរញ្ញវត្ថុបាន​បោះ​ផ្សាយ​ប័ណ្ណ​រតនាគារ​បន្ថយ​ ៥ពាន់​លាន​រៀល​ជា​រៀង​រាល់​ខែ ធ្វើឲ្យ​សម​តុល្យ​ចុង​ខែ ០៨-០៥ នៅ​ត្រឹម​ ៣២.៩០០លាន​រៀល។

សូមរង់ចាំអានផ្នែកទី ២

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: