ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ

ផ្នែក​ទី ១

ប្រតិ​បត្តិ​ការ​សំខាន់​ៗពាក់​ព័ន្ធ​នឹង​បទ​ពិសោធន៍​នៃ​ការ​ទូទាត់

1.ការ​គ្រប់​គ្រង​គណនី​រាជ​រដ្ឋា​ភិ​បាល
2.ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ
3.ការ​បង់​ពន្ធ​ដោយ​ផ្ទាល់​នៅធនាគារជាតិ​នៃ​កម្ពុ​ជា
4.ការ​បង់​ពន្ធ​គយ និង​រដ្ឋាករ
5.ការ​បង់​ចំនូល​កូតា​របស់​ក្រសួង​ពាណិជ្ជកម្ម​
6.ការ​ផ្ទេរ​ប្រាក់​រតនា​គារ​ជាតិ
7.ការ​ដេញ​ថ្លៃ​ប័ណ្ណ​រតនា​គារ
————————————–

២. ការ​គ្រប់​គ្រង​គណនី​គ្រឹះ​ស្ថាន​ធនាគារ​ និង​ ហិរញ្ញ​វត្ថុ

ក. គណនី​ចរន្ត

ខ. គណនី​ប្រាក់​តំកល់​ធានា​លើ​ដើម​ទុន

គ. គណនី​ទុន​បម្រុង​កាតព្វ​កិច្ច​

ឃ. គណនី​ប្រាក់​បញ្ញើរ​មាន​កាល​កំណត់

ង. គណនីផ្សេង​ទៀតរបស់​គ្រឹះ​ស្ថាន​ធនាគារ និង​ ហិរញ្ញវត្ថុ

—————————————

ក. គណនី​ចរន្ត​

•គណនី​ចរន្ត​ជា​ប្រាក់​រៀល និង​ជា​ប្រាក់​ដុល្លារ​អាមេរិក
•ការ​ដក​សាច់​ប្រាក់​ ការ​ផ្ទេរ ឬ បង្វែរ ត្រូវ​តែ​ប្រើ​មូល​ប្ប​ទាន​ប័ត្រ​ (check) តែ​មួយ​មុខ​គត់
•ក៏ជា​គណនី​សម្រាប់​ទូ​ទាត់ការ​ផាត់​ទាត់។ នាយក​ដ្ឋាន​ប្រតិបត្តិ​ការ​ទូទាត់​តាម​លទ្ធ​ផល សភា​ផាត់​ទាត់​ (តារាង PPC 02) មិន​ចាំ​បាច់​មាន​មូ​លប្ប​ទាន​ប័ត្រ​ទេ។
•ការ​ប្រើ​សម្រាប់​ទូ​ទាត់​ការ​ផាត់​ទាត់ ធនាគារ​អាច​ស្នើសុំ​ឥណ​ទាន​វិបារូបន៍ (Overdraft) ដោយ​ដាក់​ធានា​ដោយ​វិញ្ញា​បន​ប័ត្រ​ប្រាក់​បញ្ញើមាន​កាល​កំណត់។
•គណនី​នេះ​គ្មាន​ការ​ប្រាក់​ទេ។
—————————————

ខ. គណនី​ប្រាក់​ដំកល់​ធានា​លើ​ដើម​ទុន (Capital Guarantee)

•ធនាគារពាណិជ្ជ ត្រូវ​មាន​ដើមទុន​អប្ប​បរិមា ៥០ពាន់​លាន​រៀល និង​ត្រូវ​ដំកល់​ប្រាក់​ធានា​លើ​ដើមទុន​ចំនួន ១០ភាគ​រយ​នៃ​ដើម​ទុន​ជា​ប្រចាំ​ក្នុង​គណនី​នេះ។ ការ​ដំកល់​អាច​ធ្វើ​ជា​ប្រាក់​រៀល​ ឬ ដុល្លារ​អាមេរិក​ ប៉ុន្តែ​មិន​អាច​ផ្លាស់​ប្តូរ​បាន​ឡើយ។ គណនី​ប្រាក់​ដំកល់​ជាំ​រៀល​ទទួល​បាន​ការ​ប្រាក់​ ១/២ នៃ​អត្រា​បុន​ហិរញ្ញ​ប្បទាន​ គិត​រយៈ​ពេល ៦ខែ​ម្តង។ គណនី​ប្រាក់​ដំកល់​ជា​ដុល្លា​រ​អាមេរិក​ទទួល​បាន​ការ​ប្រាក់ ៣/៨ នៃ​អត្រា​ SIBOR (អត្រា​ថ្ងៃ ០១/០៧/០៥គឺ ១.៣៩%​ក្នុង​មួយ​ឆ្នាំ) គិត​រយៈ​ពេល ៦ខែ​ម្តង។
•ធនាគារ​ឯក​ទេស ត្រូវ​មាន​ដើម​ទុន​អប្ប​បរមា ១០​ពាន់​លាន​រៀល និង​ត្រូវតំ​កល់​ប្រាក់​ធានា​លើ​ដើម​ទុនចំនួន ៥% នៃ​ដើម​ទុន​ជា​ប្រចាំ​ក្នុង​គណនី​នេះ។ ការ​ដំកល់​អាច​ធ្វើ​ជា​ប្រាក់​រៀនល ឬ ដុល្លារ​អាមេរិក ប៉ុន្តែ​មិន​អាច​ផ្លាស់​ប្តូរ​បាន​ឡើយ។ គណនី​ប្រាក់​ដំកល់​នេះ មិន​ទទួល​បាន​ការ​ប្រាក់​ទេ។
•គ្រឺះ​ស្ថាន​ហិរញ្ញ​វត្ថុ ត្រូវ​មាន​ដើមទុន​អប្ប​បរិមា ២៥០​លាន​រៀល និង​ត្រូវ​ដំកល់​ប្រាក់​ធានា​លើ​ដើមទុន​ចំនួន ៥ភាគ​រយ​នៃ​ដើម​ទុន​ជា​ប្រចាំ​ក្នុង​គណនី​នេះ។ ការ​ដំកល់​អាច​ធ្វើ​ជា​ប្រាក់​រៀល​ ឬ ដុល្លារ​អាមេរិក​ ប៉ុន្តែ​មិន​អាច​ផ្លាស់​ប្តូរ​បាន​ឡើយ។ គណនី​ប្រាក់​ដំកល់​នេះ មិន​ទទួល​បាន​ការ​ប្រាក់​ទេ។
•អាច​ដក​ប្រាក់​ពីគណនី​នេះ​បានដរាប​ណា​តែ​គ្រឹះ​ស្ថាន​ត្រូវ​បាន​ជំរះ​បញ្ជី និង​គ្មាន​ប្រាក់​បញ្ញើរនៅ​ខាង​ទ្រព្យ​អកម្ម។
———————————————-

គ. គណនី​ប្រាក់​បម្រុង​កាតព្វ​កិច្ច​ (Reserve Requirement)

•គ្រឹះ​ស្ថាន​ធនាគារ និង​ហិរញ្ញ​វត្ថុ ត្រូវ​តំកល់​ប្រាក់​បម្រុង​កាតព្វ​កិច្ច៖
•ចំនួន ១៦% នៃ​ប្រាក់​បញ្ញើរ​អតិ​ថិ​ជន (ចំពោះ​ធនាគារ​ពាណិជ្ជ)
•ចំនួន ៥% នៃ​ប្រាក់​បញ្ញើរ​អតិ​ថិ​ជន (ចំពោះធនាគារ​ឯកទេស)
•ចំនួន ៥% នៃ​ប្រាក់​បញ្ញើរ​អតិ​ថិ​ជន (ចំពោះគ្រឹះ​ស្ថាន​មី​ក្រូហិរញ្ញ​វត្ថុ)
•ការ​តំកល់​អាច​ធ្វើ​ជា​ប្រាក់​រៀល ឬ ដុល្លារ និង​អាច​ផ្លាស់​ប្តូរ​បាន។
•គណនី​នេះ​មិន​ទទួល​បាន​ការ​ប្រាក់​ទេ។
———————————————-

ឃ. គណនី​ប្រាក់​បញ្ញើរ​មាន​កំណត់ (Time Deposit)

•ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ជា​ប្រាក់​រៀល​មាន​រយៈ​ពេល​ ៣ខែ, ៦ខែ និង ១ឆ្នាំ ទទួឡ​បាន​ការ​ប្រាក់​តាម​អត្រា​ ១.០០% ១.២០% ២.០០% ក្នុង​១ឆ្នាំ។
•ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ជា​ប្រាក់​ដុល្លា​អាមេរិក​មាន​រយៈ​ពេល ១ខែ ៣ខែ និង ១ឆ្នាំ ទទួល​បាន​ការ​ប្រាក់តាម​អត្រា​ប្រចាំ​ឆ្នាំ ៦/៨ នៃ​អត្រា​SIBOR Rate។
•ឧទាហរណ៍៖ អត្រា​ការ​ប្រាក់​ ប្រាក់​បញ្ញើ​នា​ថ្ងៃទី ១៥.០៨.០៥ រយៈពេល​១ខែ = ២.៦៨%, រយៈពេល​៣ខែ = ២.៨៥%, រយៈ​ពេល ៦ខែ = ៣.០៣% និង​រយៈ​ពេល​ ១ឆ្នាំ = ៣.២៣%។
•ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ទាំង​ ២ប្រភេទនេះ​ អាច​អនុញ្ញាត​ឲ្យ​ដក​មុន​កាល​កំណត់​បាន ប៉ុន្តែ​មិន​ទទួល​បាន​ការ​ប្រាក់​ទេ។
———————————————-

ង. គណនី​ផ្សេង​ទៀតរបស់​គ្រឹះ​ស្ថាន​ធនាគារ​ និង ហិរញ្ញ​វត្ថុ

•គណនី​ប្រាក់​បញ្ញើ​ជំរះ​បញ្ជី​ (Liquidation Deposit) សម្រាប់​ធនាគារ​ដែល​ត្រូវ​បាន​បញ្ឈប់​សកម្ម​ភាព​ដាក់​ឲ្យ​ជម្រះ​បញ្ញើ​តែ​មិន​ទាន់​ចប់​នៅទទួល​បាន​ប្រាក់​ពី​ការ​ប្រមូល​បំណុយល ការ​លក់​អចលនទ្រព្យ​ និង​ចំណាយ​សង​ប្រាក់​បញ្ញើ​អតិ​ថិ​ជន ចំណាយ​ក្នុង​ការ​ប្តឹង​ប្តល់​ជាដើម។ គណនី​នេះ​ចាត់​ចែង​ដោយ​នាយក​ដ្ឋាន​ត្រួ​តពិនិត្រ​ជា​ប្រភេទ​គណនី​ព្យួរ (Suspend account) នឹង​ត្រូវ​បិទ ពេល​ដោះ​ស្រាយ​ជំរះ​បញ្ជី​ចប់។
•គណនី​ដំកល់​សម​តុល្យ​ជំរះ​បញ្ជី​ (Rest balance for liquidation) សម្រាប់​ដំកល់​ប្រាក់​បញ្ញើ​អតិ​ថិ​ជន​ធនាគារ​ដែល​ជំរះ​បញ្ជី​រួ​ចហើយ តែ​មិន​ទាន់​បើក​។ ពេល​មក​បើ​កអតិថិ​ជន​នោះ​ត្រូវ​បង្ហាញ​ឯកសារ​ដល់​នាយក​ដ្ឋាន​ត្រួត​ពិនិត្រ​ដើម្បីអនុញ្ញាត​។ គណនី​នេះ​ក៏​ជា​ប្រភេទ​គណននី​ព្យួរ​ និង​ត្រូវ​បិទ​ពេល​អតិ​ថិ​ជន​ដក​ប្រាក់​អស់។
——————————————-
សូម​រង់​ចាំ​អាន​ចំនុច​ទី ៣!

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: