ប្រតិបត្តិការសំខាន់ៗពាក់ព័ន្ធនឹងបទពិសោធន៍នៃការទូទាត់

ផ្នែកទី ១

ប្រតិបត្តិការសំខាន់ៗពាក់ព័ន្ធនឹងបទពិសោធន៍នៃការទូទាត់

 1. ការគ្រប់គ្រងគណនីរាជរដ្ឋាភិបាល
 2. ការគ្រប់គ្រងគណនីគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ
 3. ការបង់ពន្ធដោយផ្ទាល់នៅធនាគារជាតិនៃកម្ពុជា
 4. ការបង់ពន្ធគយនិងរដ្ឋាករ
 5. ការបង់ចំណូលកូតារបស់ក្រសួងពាណិជ្ជកម្ម
 6. ការផ្ទេរប្រាក់រតនាគារជាតិ
 7. ការដេញថ្លៃប័ណ្ណរតនាការ

១-ការគ្រប់គ្រងគណនីរាជរដ្ឋាភិបាល

១- បែបបទនៃការបើកគណនី

– ពាក្យសុំបើកគណនី

– លិខិតបញ្ជាក់លក្ខណៈស្របច្បាប់នៃការបង្កើតអង្គភាព

(លក្ខន្តិកៈ ឬលិខិតអនុញ្ញាតរបស់អាជ្ញាធរអាណាព្យាបាល)

– លិខិតបញ្ជាក់នីតិភាពបុគ្គលម្ចាស់គណនី

– គំរូហត្ថលេខាម្ចាស់គណនី និង អ្នកទទួលសិទ្ធិ

– នីតិវិធីនៃការប្រើប្រាស់គណនី

– គំរូត្រា ។ ល។

២-         លក្ខណៈគណនី

 • ប្រភេទគណនីចរន្តជាប្រាក់រៀលនិងជាប្រាក់ដុល្លារអាមេរិក។ គណនីប្រាក់រៀលមាន ៩៧ គណនី និងគណនីប្រាក់ដុល្លារអាមេរិកមាន ២៤២ គណនី។ សរុបគណនីរដ្ឋាភិបាលមាន ៣២៩ គណនី។
 • មាន ២ ក្រុមគណនីគឺ ៖ ក្រុមដែលគ្រប់គ្រងផ្ទាល់ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំគាល់ដោយអក្សរ T (Treasury) មាន ១២២ គណនី និង ក្រុមដែលគ្រប់គ្រងដោយក្រសួង ស្ថាប័នអង្គភាពអនុវត្តគំរោង សំគាល់ដោយអក្សរ A(Agency)មាន ២០៧ គណនី។

៣-​​        នីតិវិធីនៃការប្រើប្រាស់គណនី

 • ក្រុមគណនីអក្សរ (T) ការដកសាច់ប្រាក់ ការផ្ទេរ ឬបង្វែរ ត្រូវប្រើមូលប្បទានប័ត្រ (Cheque) លិខិតដកសាច់ប្រាក់ (Cash withdrawal order) bល្ញ៉ិខិតបង្វែរ (Money transferorder)។
 • ក្រុមគណនីអក្សរ (A) ការដកសាច់ប្រាក់ ការផ្ទេរ ឬ បង្វែរ ត្រូវប្រើតែមូលប្បទានប័ត្រ (Chequ) តែមួយមុខគត់។

៤-         អំពីការទំនាក់ទំនង

 • ម្ចាស់គណនីនិមួយៗ ត្រូវឧទ្ទេសនាមបុគ្គលិកយ៉ាងតិចម្នាក់សម្រាប់ទាក់ទងការងារ ទទួលយកប្រកាសឥណពន្ធ ប្រកាសឥណទាន ឬ ឯកសារផ្សេងៗ ដើម្បីធានាសុវត្ថិភាពមិនបាត់ប់ង់
 • ឬ ធ្លាយការសំងាត់ជាដើម។ នាយកដ្ឋានប្រតិបត្តិការ ត្រូវផ្តល់តារាងសំរង់ស្ថានភាពគណនី 9ត្សាតមេនេត ថៀ ចាចៀនុត ប
 • រៀងរាល់ដំណាច់ខែ និង បញ្ជាក់ សមតុល្យគណនីរាល់ពេលមានសំណើពីម្ចាស់គណនី។ ដោយទ្បែកគណនីរតនាគារជាតិ មានការប្រៀបធៀបស្ថានភាពរៀងរាល់ ១០ ថ្ងៃ។

២-ការគ្រប់គ្រងគណនីគ្រឹះស្ថានធនាការ និង ហិរញ្ញវត្ថុ

 • គណនីចរន្ត
 • គណនីប្រាក់តំកល់ធានាលើដើមទុន
 • គណនីទុនបម្រុងកាតព្វកិច្ច
 • គណនីប្រាក់បញ្ញើមានកាលកំណត់
 • គណនីផ្សេងទៀតរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ

ក-            គណនីចរន្ត

 • គណនីចរន្តជាប្រាក់រៀល និង ជាប្រាក់ដុល្លារអាមេរិក
 • ការដកសាច់ប្រាក់ ការផ្ទេរ ឬ បង្វែរ ត្រូវតែប្រើមូលប្បទានប័ត្រ (Cheque) មួយមុខគត់
 • ក៏ជាគណនីសម្រាប់ទូទាត់ការផាត់ទាត់។ នាយកដ្ឋានប្រតិបត្តិការទូទាត់តាមលទ្ធផលសភាផាត់ទាត់ (តារាង PPC 02)មិនចាំបាច់មានមូលប្បទានប័ត្រទេ។
 • ការប្រើសម្រាប់ទូទាត់ការផាត់ទាត់ ធនាគារអាចស្នើសុំឥណទានវិបារូបន៍ (Overdraft) ដោយដាក់ធានាដោយវិញ្ញាបនប័ត្រប្រាក់បញ្ញើមានកាលកំណត់។
 • គណនីនេះគ្មានការប្រាក់ទេ។

ខ-             គណនីប្រាក់តំកល់ធានាលើដើមទុន (Capital Guarantee)

 • ធនាគារពាណិជ្ជ ត្រូវមានដើមទុនអប្បបរមា ៥០ ពាន់លានរៀល និង ត្រូវដំកល់ប្រាក់ធានាលើដើមទុនចំនួន ១០ ភាគរយនៃដទុន ជាប្រចាំក្នុងគណនីនេះ។ ការដំកល់អាចធ្វើជាប្រាក់រៀល ឬ ជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែមិនអាចផ្លាស់ប្តូរបានទ្បើយ។ គណនីប្រាក់ដំកល់ជារៀលទទួលបានការប្រាក់ ១/២ នៃអត្រាបុនហិរញ្ញប្បទាន គិតរយៈពេល ៦ ខែ ម្តង។ គណនីប្រាក់ដំកល់ជាដុល្លារ
 • អាមេរិកទទួលបានការប្រាក់ ៣/៨ នៃអត្រា SIBOR (អត្រាថ្ងៃទី ០១-០៧-០៥ គឺ ១.៣៩% ក្នុង ១ ឆ្នាំ) គិតរយៈពេល ៦ ខែ ម្តង។
 • ធនាគារឯកទេស ត្រូវមានដើមទុនអប្បបរមា ១០ ពាន់លានរៀល និង ត្រូវតំកល់ប្រាក់ធានាលើដើមទុនចំនួន ៥% នៃដើមទុន ជាប្រចាំក្នុងគណនីនេះ។ ការដំកល់អាចធ្វើជាប្រាក់ ឬជាប្រាក់ដុល្លារ អាមេរិក ប៉ុន្តែមិនអាចផ្លាស់ប្តូរបានទ្បើយ។ គណនីប្រាក់ដំកលនេះមិនទទួលបានការប្រាក់ទេ។
 • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ត្រូវមានដើមទុនអប្បបរមា ២៥០ លានរៀល និងត្រូវដំកល់ប្រាក់ ធានាលើដើមទុនចំនួន ៥% នៃដើមទុន ជាប្រចាំក្នុងគណនីនេះ។ ការដំកល់អាចធ្វើជាប្រាក់រៀល ឬ ជាប្រាក់ដុល្លារអាមេរិក ប៉ុន្តែមិនអាចផ្លាស់ប្តូរបានទ្បើយ។ គណនីប្រាក់ដំកល់នេះ មិនទទួលបានការប្រាក់ទេ។
 • អាចដកប្រាក់ពីគណនីនេះបាន  ដ៏រាបណាតែគ្រឹះស្ថានត្រូវបានជំរះបញ្ជី និងគ្មានប្រាក់បញ្ញើនៅខាង ទ្រព្យអកម្ម។

គ-គណនីប្រាក់បម្រុងកាតព្វកិច្ច (Researve Requirement)

 • គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ ត្រូវតំកល់ប្រាក់បម្រុងកាតព្វកិច្ច ៖
  • ចំនួន ១៦% នៃប្រាក់បញ្ញើអតិថិជន (ចំពោះធនាគារពាណិជ្ជ)
  • ចំនួន ៥% នៃប្រាក់បញ្ញើអតិថិជន (ចំពោះធនាគារឯកទេស)
  • ចំនួន ៥% នៃប្រាក់បញ្ញើអតិថិជន (ចំពោះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ)
  • ការដំកល់អាចធ្វើជាប្រាក់រៀល ឬ ជាប្រាក់ដុល្លារអាមេរិក និងអាចផ្លាស់ប្តូរបាន
 • គណនីនេះមិនទទួលបានការប្រាក់ទេ។

ឃ-គណនីប្រាក់បញ្ញើមានកាលកំណត់ (Time Deposit)

 • ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់រៀលមានរយៈពេល ៣ ខែ, ៦ ខែ និង ១ ឆ្នាំ ទទួលបានការប្រាក់តាមអត្រា ១,០០% ១,២០% ២,០០% ក្នុង ១ ឆ្នាំ។
 • ប្រាក់បញ្ញើមានកាលកំណត់ជាប្រាក់ដុល្លារអាមេរិកមានរយៈពេល ១ ខែ, ៣ ខែ និង ១ ឆ្នាំទទួលបានការប្រាក់តាមអត្រាប្រចាំឆ្នាំ ៦/៨ នៃអត្រា SIBOR Rate។ ឧទាហរណ៍ ៖ អត្រាការប្រាក់ ប្រាក់បញ្ញើនាថ្ងៃទី ១៥-០៨-០៥ រយៈពេល ១ ខែ = ២.៦៨%, រយៈពេល ៣ ខែ = ២.៨៥% រយៈពេល ៦ ខែ = ៣,០៣% និង រយៈពេល ១ ឆ្នាំ = ៣,២៣%។
 • ប្រាក់បញ្ញើមានកាលកំណត់ទាំង ២ ប្រភេទនេះ អាចអនុញ្ញាតឱ្យដកមុនកាលកំណត់បាន ប៉ុន្តែមិនទទួលបានការប្រាក់ទេ។

ង-គណនីផ្សេងទៀតរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ

 • គណនីប្រាក់បញ្ញើជំរះបញ្ញើ (Liquidation deposit)សម្រាប់ធនាគារដែលត្រូវបញ្ឈប់សកម្មភាពដាក់ឱ្យជំរះបញ្ញើតែមិនទាន់ចប់ នៅទទួលបានប្រាក់ពីការប្រមូលបំណុល ការលក់អចលនទ្រព្យ និង ចំណាយសងប្រាក់បញ្ញើអតិថិជន ចំណាយក្នុងការប្តឹងប្តល់ជាដើម។ គណនីនេះ ចាត់ចែងដោយនាយកដ្ឋានត្រួតពិនិត្យ ជាប្រភេទគណនីព្យួរ (Suspend account) និងត្រូវបិទ ពេលដោះស្រាយ ការជំរះបញ្ជីចប់។
 • គណនីដំកល់សមតុល្យជំរះបញ្ជី (Rest balance for liquidation) សម្រាប់ដំកល់ប្រាក់បញ្ញើអតិថិជនធនាគារដែលជំរះបញ្ជីរួចហើយ តែមិនទាន់មកបើក។ ពេលមកបើក អតិថិជននោះត្រូវបង្ហាញឯកសារដល់នាយកដ្ឋានត្រួតពិនិត្យដើម្បីអនុញ្ញាត។ គណនីនេះ ក៏ជាប្រភេទគណនីព្យួរ និង ត្រូវបិទពេលអតិថិជនដកប្រាក់អស។

៣-ការបង់ពន្ធដោយផ្ទាល់នៅធនាគារជាតិនៃកម្ពុជា

 • ចាប់ពីខែ ១១-០១ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសំណូមពរឱ្យធនាគារជាតិនៃកម្ពុជា ទទួលការបង់ប្រាក់ពន្ធអាករដោយផ្ទាល់ពីអ្នកជាប់ពន្ធធំ។ បន្ទាប់មកចាប់ពីខែ ១០-០៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យអ្នកជាប់ពន្ធអាករមធ្យមមកបង់ពន្ធដោយផ្ទាល់ថែមទៀត។ សរុបសកម្មភាពប្រចាំខែមានជាង ៤.២០០ ប្រតិបត្តិការ។
 • ការបង់ពន្ធជាប្រាក់រៀល បង់ចូលគណនីប្រាក់បញ្ញើជារៀលរបស់អគ្គនាយកដ្ឋានពន្ធដារ។
 • អ្នកបង់ពន្ធអាចបង់ជាសាច់ប្រាក់ (ប្រមាណ ៦០%) ឬ ជាមូលប្បទានប័ត្រ (ប្រមាណ ៤០%)។ ចាប់ពីខែ ០៦-០៥ ទឹកប្រាក់ពន្ធចាប់ពី ៤ លានរៀលទ្បើងត្រូវបង់ជាមូលប្បទានប័ត្រ។
 • ការប្រគល់មូលប្បទានប័ត្រមុនម៉ោង ៨,៣០ ព្រឹក នាយកដ្ឋានប្រតិបត្តិការអាចបញ្ជូនទៅសភាផាតទាត់ និងទទួលបានការទូទាត់ក្នុងថ្ងៃ។ ការប្រគល់ក្រោយម៉ោង ៨,៣០ ព្រឹក នឹងបញ្ជូនទៅសភាផាត់ទាត់ និង ទទួលបានការទូទាត់នៅថ្ងៃធ្វើការបន្ទាប់។
 • ការបង់ជាសាច់ប្រាក់ អ្នកបង់ពន្ធទទួលបានប័ណ្ណបង់ប្រាក់ និងការបង់ជាមូលប្បទានប័ត្រ អ្នកបង់ពន្ធទទួលបានប្រកាសឥណទានសម្រាប់យកទៅប្រគល់ឱ្យអគ្គនាយកដ្ឋានពន្ធដារ។
 • នៅរៀងរាល់ចុងថ្ងៃ សមតុល្យក្នុងគណនីរបស់អគ្គនាយកដ្ឋានពន្ធដារ ត្រូវផ្ទេរចូលគណនីប្រាក់រៀលរបស់គណនីអគ្គនាយកដ្ឋានរតនាគារជាតិ។

៤-ការបង់ពន្ធគយ និង រដ្ឋាករ

 • ចាប់ពីខែ ០២-០៥ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសំណូមពរឱ្យធនាគារជាតិនៃកម្ពុជា ទទួលការបង់ប្រាក់ពន្ធគយនិងរដ្ឋាករដោយផ្ទាល់ពីអ្នកបង់ពន្ធ ដែលត្រូវបង់តាមការិយាល័យ និង ទីស្នាក់ការចំនួន ១០ កន្លែងក្នុងរាជធានីភ្នំពេញ។
 • អ្នកបង់ពន្ធ អាចបង់ជាសាច់ប្រាក់ឬជាមូលប្បទានប័ត្រ (ភាគច្រើនជាមូលប្បទានប័ត្រ)ចូលគណនី អគ្គនាយកដ្ឋានគយនិងរដ្ឋាករជាតិ ដែលនៅចុងថ្ងៃត្រូវផ្ទេរទាំងអស់ចូលគណនីរតនាគារជាតិ។
 • នីតិវិធីនៃការប្រគល់មូលប្បទានប័ត្រ អនុវត្តដូចការបង់ពន្ធអាករជូនអគ្គនាយកដ្ឋានពន្ធដារដែរ។

៥-ការបង់ចំណូលកូតារបស់ក្រសួងពាណិជ្ជកម្ម

 • -ក្រសួងពាណិជ្ជកម្មបើកគណនីប្រាក់រៀលចំនួន ៤ និង ប្រាក់ដុល្លារអាមេរិកចំនួន ៥ សម្រាប់បង់ចំណូលពីកូតានាំចេញសំលៀកបំពាក់តាមប្រព័ន្ធ MFN/GSP ដែលកាន់កាប់ដោយគណៈកម្មការគ្រប់គ្រងកូតា នាំចេញ (EQMC)។
 • ការបង់ចំណូល ក្រសួងពាណិជ្ជកម្មទទួលតែមូលប្បទានប័ត្រ មិនទទួលសាច់ប្រាក់ទេ ហើយប្រគល់មូល្បទានប័ត្រទាំងនោះឱ្យនាយកដ្ឋានប្រតិបត្តិការ ដើម្បីធ្វើបេទ្បានិច័យតាមរយៈសភាផាត់ទាត់។
 • ការផ្ទេរប្រាក់ពីគណនីប្រាក់រៀលចូលគណនីអគ្គនាយកដ្ឋានរតនាគារជាតិ និង ផ្ទេរប្រាក់ពីគណនីប្រាក់ដុល្លារអាមេរិកចូលគណនីថវិការដ្ឋជារូបិយប័ណ្ណ ត្រូវប្រើមូលប្បទានប័ត្រ ដែលភាគច្រើនមួយខែ ទើបផ្ទេរម្តង។

៦-ការផ្ទេរប្រាក់រតនាគារជាតិ

 • ដើម្បីអនុវត្តប្រតិបត្តិការផ្ទេរប្រាក់ រតនាគារខេត្ត-ក្រុង បានបើកគណនីប្រាក់បញ្ញើចរន្តជារៀល និង ជាដុល្លារអាមេរិក នៅតាមសាខាធនាគារជាតិនៃកម្ពុជាខេត្ត-ក្រុង នោះលើកលែងតែ ៖
 1. រតនាគាររាជធានីភ្នំពេញ បើកគណនីនៅទីស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា
 2. រតនាគារខេត្តឧត្តរមានជ័យ បើកគណនីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តបន្ទាយមានជ័យ
 3. រតនាគារក្រុងប៉ៃលិន បើកគណនីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តបាត់ដំបង
 4. រតនាគារខេត្តព្រះវិហារ បើកគណនីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ធំ និង
 5. រតនាគារខេត្តមណ្ឌលគិរី បើកគណនីនៅសាខាធនាគារជាតិនៃកម្ពុជាខេត្តកំពង់ចាម។
 • អគ្គនាយកដ្ឋានរតនាគារជាតិ និង រតនាគារខេត្ត-ក្រុងអាចផ្ទេរប្រាក់ទៅវិញ ទៅមកដោយមិនមាន

បង់កំរ៉ៃសេវាទេ។ រតនាគារខេត្ត-ក្រុងផ្ទេរប្រាក់រៀលមកអគ្គនាយកដ្ឋានរតនាគារជាតិ គណនីប្រាក់រៀល និង ផ្ទេរប្រាក់ដុល្លារអាមេរិកមកគណនីថវិការដ្ឋជារូបិយប័ណ្ណ។

៦-ការផ្ទេរប្រាក់រតនាគារជាតិ

 • ធនាគារផ្តើមប្រតិបត្តិការត្រូវធ្វើបញ្ជាផ្ទេរប្រាក់ ដោយមានដាក់លេខសម្ងាត់ 9ទសេតកយេប រួចបញ្ជួន ទៅធនាគារគោលដៅតាមទូរសារ 9ធាខប។
 • ដើម្បីដោះស្រាយសាច់ប្រាក់ បញ្ជូនទៅតាមសាខាធនាគារជាតិនៃកម្ពុជាខេត្ត-ក្រុង អគ្គនាយកដ្ឋាន រតនាគារជាតិបានលើកផែនការចំណូល-ចំណាយសាច់ប្រាក់តាមរយៈរតនាគារខេត្ត-ក្រុងនិមួយៗ ជូនធនាគារជាតិនៃកម្ពុជា នៅរៀងរាល់ដើមខែ។

៧-ការដេញថ្លៃប័ណ្ណរតនាគារ

 • យោងតាមច្បាប់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុប្រចាំឆ្នាំនិមួយៗ អនុញ្ញាតឱ្យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បោះផ្សាយប័ណ្ណរតនាគារប្រភេទគណនីចរន្តរយៈកាល ៣ ខែ ក្នុងកម្រិតសមតុល្យ ៥០ ពាន់ លានរៀល។ ចាប់ពីខែ មេសា ឆ្នាំ ២០០៣ ធនាគារជាតិនៃកម្ពុជាបានជួយរៀបចំការដេញថ្លៃលក់ប័ណ្ណ រតនាគារបោះផ្សាយតាមខែនិមួយៗ ឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅរៀងរាល់ដើមខែ ចំនួនជាមធ្យម ១៦ ពាន់លានរៀល។
 • អត្រាការប្រាក់ទាបជាង ៦ ភាគរយក្នុងមួយឆ្នាំ ដែលតាមការអនុវត្តក្នុងការដេញថ្លៃ ធនាគារចូលរួមត្រូវដាក់ថ្លៃទិញចាប់ពី ៩៨,៥០០ រៀល ក្នុងតម្លៃចារឹត ១០០ រៀល។

ចាប់ពីខែ ០៤-០៥ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានបោះផ្សាយប័ណ្ណរតនាគារបន្ថយ ៥ពាន់ លានរៀលជារៀងរាល់ខែ ធ្វើឱ្យសមតុល្យចុងខែ ០៨-០៥ នៅត្រឹម ៣២.៩០០ លានរៀល។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

One thought on “ប្រតិបត្តិការសំខាន់ៗពាក់ព័ន្ធនឹងបទពិសោធន៍នៃការទូទាត់

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: