ការគ្រប់គ្រងទុនបំរុងអន្តរជាតិ

ទស្សនាទានអំពី

International Reserves Management

១-ទុនបំរុងជាអ្វី?

ទ្រព្យសម្បត្តិនៅខាងក្រៅ ប្រភេទជារូបិយប័ណ្ណ មាស សិទ្ធិដកពិសេស (SDR ) និង ប្រាក់បញ្ញើនៅ IMF (IMF Reserve Position)ជាទ្រព្យសម្បត្តិដែលអាចប្រើប្រាស់បាន និង គ្រប់គ្រងដោយអាជ្ញាធររូបិយវត្ថុគំនរទ្រព្យរបស់ជាតិ វាត្រូវបានគេប្រើប្រាស់សម្រាប់គោលដៅហិរញ្ញប្បទានពាណិជ្ជកម្ម ទាក់ទងការចំណាយទូទាត់ សេវាកម្មបំណុល ឬការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់អាស្រ័យលើរបបប្តូរប្រាក់របស់ខ្លួន។

២-ហេតុអ្វីធនាគារកណ្តាលត្រូវការទុនបំរុង?

មុខងារមួយក្នុងចំណោមមុខងារនានារបស់ធនាគារកណ្តាល គឺបោះផ្សាយក្រដាសប្រាក់ និងរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ (នយោបាយរូបិយវត្ថុ)។ ទុនបំរុងមានសារសំខាន់ចំពោះធនាគារកណ្តាល ដើម្បីរក្សាសុវត្ថិភាពតំលៃក្រដាសប្រាក់ តើទំហំត្រឹមណា ធនាគារកណ្តាលគួរធ្វើអន្តរាគមន៍ក្នុងទីផ្សារ ដើម្បីរក្សាសុវត្ថិភាពតំលៃនៃក្រដាសប្រាក់របស់ខ្លួន នោះគឺអាស្រ័យលើរបបអត្រាប្តូរប្រាក់ដែលខ្លួនប្រកាន់យក។

៣-ប្រភេទអត្រាប្តូរប្រាក់

 • អត្រាប្តូរប្រាក់ថេរ: ការកំណត់អត្រាប្តូរប្រាក់ថ្ពក់ជាប់នឹងរូបិយប័ណ្ណខ្លាំងមួយដូចជា ប្រាក់ដុល្លារអាមេរិក ឬ ថ្ពក់ជាប់នឹងកន្ត្រករូបិយប័ណ្ណ (Basket of Currencies)។
 • អត្រាប្តូរប្រាក់អណ្តែត: ការកំណត់អត្រាប្តូរប្រាក់ គឺអាស្រ័យដោយទីផ្សារ ផ្អែកលើកំលាំងផ្គត់ផ្គង់ និង តម្រូវការ ច្រើនមាននៅប្រទេសជប៉ុន និង អាមេរិក។
 • អត្រាប្តូរប្រាក់អណ្តែត: អត្រាប្តូរប្រាក់ត្រូវបានអនុញ្ញាតអោយប្រែប្រួលក្នុងរង្វង់នៃអត្រាប្តូរប្រាក់មួយ ដែលបានកំណត់ជាមុន។ ធនាគារកណ្តាលធម្មតាប្រើប្រាស់ការធ្វើអន្តរាគមន៍លើអត្រាប្តូរប្រាក់ ក្នុងករណីខ្លួនប្រកាន់របបអត្រាប្តូរប្រាក់ថេរ និង អត្រាប្តូរប្រាក់អណ្តែតមានការគ្រប់គ្រង។

៤-តើទុនបំរុងបានមកពីប្រភពណា?

 • ចំណូលពីការនាំចេញ
 • លំហូរចូលមូលធននៃវិនិយោគបរទេសផ្ទាល់ ( FDI)
 • ការបោះផ្សាយប័ណ្ណបំណុល ឬ សញ្ញាប័ណ្ណជារូបិយប័ណ្ណ
 • ការធ្វើអន្តរាគមន៍ (លក់រូបិយវត្ថុ)
 • លំហូរចូលមូលធនផ្សេងៗ។

៤.១-តើបរិមាណទុនបំរុងកំរិតណាទើបល្អ?

កំរិតល្អប្រសើរ (Optimal level) នៃទុនបំរុងអាស្រ័យលើ ៖

 • ប្រភេទនៃរបបអត្រាប្តូរប្រាក់
 • ប្រទេសដែលប្រកាន់របបអត្រាប្តូរប្រាក់អណ្តែតមានតម្រូវការទុនបម្រុងតិចជាង
 • បើធៀបនឹងប្រទេសប្រកាន់របបអត្រាប្តូរប្រាក់ថេរ។
 • ការត្រៀមបំរុងខាងក្រៅសម្រាប់សេដ្ឋកិច្ច (External Exposure)
 • ការត្រៀមបំរុងកាន់តែធំ ចំពោះបញ្ហាជញ្ជីងទូទាត់ នោះតម្រូវការទុនបំរុងក៏កាន់             តែធំដែរ។ ទ្រឹស្តី thumb អះអាងថា កំរិតនៃទុនបំរុងយ៉ាងតិចគួរស្មើ ៣.៥ ខែនៃទំហំនាំចូល សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ឬប្រហែលចំនួន ២ ខែ សម្រាប់ប្រទេសអភិវឌ្ឍន៍។

៤.១-តើបរិមាណទុនបំរុងកំរិតណាទើបល្អ?

ការកំហិតលក្ខខណ្ឌពាណិជ្ជកម្ម និងទីផ្សារមូលធន (Trade and Capital Market Restriction)សេរីភាវូបនីយកម្ម ពាណិជ្ជកម្មអាចបង្កើនតម្រូវការទុនបំរុង ដោយសារតែកើនទ្បើងទំហំនៃសក្តានុពលតុល្យភាពពាណ្ជិកម្ម និង ការដកចេញនូវការត្រួតពិនិត្យការនាំចេញនាំចូល។ តំលៃនៃការកាន់កាប់ទុនបំរុង             (Cost of Holding Reserves)ទុនបំរុងកំរិតខ្ពស់អាចសំរួល និងបន្ថយតំលៃនៃការខ្ចីបុល ពិសេសចំពោះប្រទេសកំពុងអភិវឌ្ឍន៍ ដូច្នេះប្រទេសកំពុងអភិវឌ្ឍន៍គប្បីរក្សាទុនបំរុងដោយមានបរិមាណធំ។

៤.១-តើបរិមាណទុនបំរុងកំរិតណាទើបល្អ?

កំរិតនៃទ្រព្យអកម្មខាងក្រៅ (Level of External Liabilities) ទុនបំរុងគប្បីមានគ្រប់គ្រាន់ ដើម្បីរ៉ាប់រងទ្រព្យអកម្មខាងក្រៅសំខាន់ៗ និងអាចមិនចាំបាច់ ដើម្បីធានាលើគ្រប់ទ្រព្យអកម្មរបស់ប្រទេសទ្បើយ។

៤.២-គោលដៅនៃការគ្រប់គ្រងទុនបំរុង

គោលដៅនៃប្រតិបត្តិការគ្រប់គ្រងទុនបំរុង គឺដើម្បីបានចំណូលប្រសើរបំផុត ដែលត្រូវចំណុះលើការរក្សាសុវត្ថិភាព និង ធានាសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់។

 • សុវត្ថិភាព កំណត់ន័យថា ជាការគាំពារតំលៃ ចៀសវាងការដាក់រាល់ស៊ុតទាំងអស់ក្នុងកន្ត្រកតែមួយ។

៤.២-គោលដៅនៃការគ្រប់គ្រងទុនបំរុង

 • សុវត្ថិភាព (Safety)
 • ការបែងចែកវិនិយោគជាច្រើនប្រភេទ ដើម្បីបន្ថយហានិភ័យ
 • កំណត់គោលការណ៍ណែនាំលើគុណភាព លំដាប់ថ្នាក់នៃឧបករណ៍វិនិយោគសាច់ប្រាក់ងាយស្រួល (Liquidity)
 • កំណត់ន័យថា ជាភាពទំនេរអាចប្រើប្រាស់បាននៃមូលនិធិ ដើម្បីបំពេញតម្រូវការរូបិយប័ណ្ណដែលមិនបានព្រៀងទុកមុន សម្រាប់រយៈពេលមានវិបត្តិ។ ជាទូទៅ ធនាគារកណ្តាលមានចំណូលចិត្តខ្ពស់លើសាច់ប្រាក់ងាយស្រួល និង បន្ទាបកំរិតនៃហានិភ័យ។
 • ចំណូល (Return)៖ សារៈសំខាន់ចំពោះបញ្ហាចំណូល គឺកាន់តែកើនទ្បើង ទោះបីអាទិភាពឋិតបន្ទាប់ពីសុវត្ថិភាព និង សាច់ប្រាក់ងាយស្រួល មូលហេតុចំបងគឺ ៖ សេចក្តីសង្ឃឹមរបស់រដ្ឋាភិបាលចំពោះចំណូលប្រសើរបំផុតពីទុនបំរុង ដើម្បីជួយដល់ហិរញ្ញវត្ថុរដ្ឋាភិបាល ឬ សម្រាប់សេវាកម្មបំណុលខាងក្រៅ។

៤.៣-កាតព្វកិច្ចជាមួយ (General Requirement)

 • ភាពទទួលខុសត្រូវរបស់គ្រប់នាយកចាត់ការ អំពីភាពប្រាកដប្រជានៃការរៀបចំសមស្រប និងការពិនិត្យសកម្មភាពជួញដូរ
 • ត្រូវមានការអនុញ្ញាតជាមុន ចំពោះការជួញដូរឧបករណ៍ថ្មី ឬ ទីផ្សារថ្មី
 • គ្រប់មន្ត្រីបុគ្គលិកត្រូវមានចំណេះដឹងជ្រៅជ្រះអំពីប្រតិបត្តិការ
 • ការធ្វើប្រតិបត្តិការ ត្រូវគោរពតាមគោលនយោបាយ និង សេចក្តីណែនាំ
 • ប្រតិបត្តិការនិមួយៗ ត្រូវមានឯកសារសមស្របសម្រាប់ការធ្វើសវកម្ម

៤.៤-ការចាត់តាំងសកម្មភាពវិនិយោគ​ (Organization of Investment Activities)

 • គោលការណ៍សំខាន់ គឺការបែងចែកអោយច្បាស់ អង្គការចាត់តាំង និងមុខងារនៃការជួញដូរ
 • ដំណើរការនៃការិយាល័យជួរក្រោយការត្រួតពិនិត្យ និង បែងចែកឱ្យច្បាស់លាស់ចំពោះអង្គការចាត់តាំង និង ភារកិច្ចនៃអ្នកគ្រប់គ្រង។

៥-សិទ្ធិអំណាច និង ការសំរេចចិត្ត (Authority & decision making)

គណៈកម្មការធិការវិនិយោគ៖

 • កំណត់គោលដៅនៃការគ្រប់គ្រងទុនបម្រុងអន្តរជាតិ
 • កំណត់យុទ្ធសាស្ត្រវិនិយោគ
 • កំណត់សមាសភាពរូបិយប័ណ្ណនៃសំពៀតវិនិយោគ
 • កំណត់រយៈកាលសម្រាប់ធ្វើការវិនិយោគ
 • កំណត់ឧបករណ៍វិនិយោគ
 • ដាក់ចេញសេចក្តីណែនាំវិនិយោគ
 • សម្រេចយល់ព្រម អំពីគូបដិភាគ
 • សម្រេចយល់ព្រម ចំពោះកិច្ចសន្យា និង កិច្ចព្រមព្រៀងចាំបាច់ផ្សេងៗ
 • ពិនិត្យការអនុវត្តន៍វិនិយោគ

ការជ្រើសរើសគូរបដិបក្ខត្រូវផ្អែកលើ Long term rating          ដែលបង្កើតទ្បើងដោយ ភ្នាក់ងារMoody, Standards and Poor,…ថាតើធនាគារឋិតក្នុងលំដាប់ Rating ណា ហើយប្រតិបត្តិការដែលបានអនុញ្ញាតក្នុងកំរិត…………….នៃទុនបម្រុង និង រយៈពេលប៉ុន្មាន…………..ខែ។

ការវិនិយោគ គួរជ្រើសរើសធនាគារណាដែលមានកិត្តិនាមខ្ពស់ ហើយឋិតនៅលើទីផ្សារដែលមានច្បាប់​គ្រប់គ្រង និង ត្រួតពិនិត្យត្រឹមត្រូវ។ មួយឆ្នាំម្តងគួរមានការវិភាគហិរញ្ញវត្ថុលើឯកសារគណ​នេយ្យ​នៃធនាគារទាំងនោះដែលទទួលស្គាល់ពីស្នងការគណនីឯករាជ្យណាមួយ។

៦-លក្ខខណ្ឌបច្ចេកទេសមុនទទួលយកជាគូបដិភាគ

 • អត្រាដែលបានផ្តល់សម្រាប់កាលវសាន្តនានា ករណី Overnight តើការប្រាក់បញ្ចូលប្រាក់ដើមរាល់ថ្ងៃ?
 • បញ្ជីរាយការណ៍អត្រាការប្រាក់សម្រាប់កាលវសាន្តផ្សេងៗ LIBOR +/-% ឬ Overnight FED +/-%
 • មូលដ្ឋានគិតគូរការប្រាក់ទទួល ៣៦០ ថ្ងៃ ឬ ៣៦៥ ថ្ងៃ
 • គួររក្សាគណនីនៅធនាគារ ឬ ស្ថាប័នហិរញ្ញវត្ថុមួយចំនួនដែលស្ថិតក្នុងបណ្តាញពេលវេលាតែមួយ (in nearer time zones) ដើម្បីនៅកាលវសាន្តងាយស្រួលដល់ប្រតិបត្តិការទូទាត់។

៧-ការគ្រប់គ្រងហានិភ័យ (Risk Management)

 • ហានិភ័យសាច់ប្រាក់ងាយស្រួល (Liquidity Risk)
 • ហានិភ័យឥណទាន (Credit Risk)
 • ហានិភ័យរូបិយប័ណ្ណ (Currency Risk)
 • ហានិភ័យអត្រាការប្រាក់ (Interest Rate Risk)
 • ហានិភ័យប្រតិបត្តិការ (Operational Risk)

ត្រូវចងចាំ !

ការគ្រប់គ្រងទុនបម្រុងនៅធនាគារកណ្តាល គឺមិនមែនត្រូវធ្វើយ៉ាងណា ដើម្បី

រកប្រាក់ទេ ប៉ុន្តែគឺត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីកុំឱ្យបាត់បង់ប្រាក់។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: