មេ​ភូមិ​យួន​លើ​ទឹក​ដី​ខ្មែរ​

នៅ​ខេត្តមួយ​ ក្នុង​ស្រុក​មួ​យ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​ខ្ញុំ​បាន​ឈាន​ជើង​ទៅដល់​ មាន​ប្រជាជន​ទាំងភូមិ​ប្រហែល ៩៩ភាគរយជាជនជាតិ​វៀតណាម ហើយ​មាន​មេភូមិជាវៀតណាមទៀត! តើ​នេះ​ជាអ្វី? ហើយក៏មានប្រជាជន​ខ្លះនៅទីនោះ ដែលជាជន​ជាតិ​ខ្មែរ​ដែរ។ ចឹងបានន័យថា កូនមាន់​មាន​ម្តាយ​ជា​ឆ្កែហើយ! ខ្ញុំ​បានទៅ​ដល់​ទីនោះ ចំពេល​ដែល​បាន​ឃើញ​រឿង​អយុត្តិ​ធម៌មួយ​ ដែល​បានកើត​ឡើង​ចំពោះ​ប្រជាជន​ខ្មែរម្នាក់ ដែល​មូល​ហេតុ​មក​ពី មេភូមិ​ជា​ឆ្កែនោះឯង។ ហ៊ើយ! មិនចង់និយាយច្រើនទេ។ មានអ្នកណាដែលជួបរឿងដូចខ្ញុំនេះទេ?

ពេល​ដែល​ក្រុម​ការ​ងារ​ខ្ញុំ​បាន​ចុះ​ទៅដល់​ទីតាំងនោះ រៀប​នឹង​ឡើង​ទូក​លោក​ពូម្នាក់​ដែល​ជាជន​ជាតិ​ខ្មែរ​ទៅ​ហើយ ស្រាប់​តែ​មាន​ទូក​មួ​យ​ទៀត បាន​មក​ដល់​ហើយ​ជញ្ចូន​ឥវ៉ាន់​ដាក់​ទូក​គេ​ទាំង​អស់​ហើយ ប្រាប់​ថា​មេភូមិ​បាន​ទាក់​ទាក់​ទៅ​លោក​អុំ​អ្នក​ហៅ​ទូក​ហ្នឹង​ហើយ ថាឲ្យ​យក​គាត់​ជា​ជន​ជាតិ​វៀតណាម​នោះវិញ។ ខ្ញុំ​នឹក​ហួស​ចិត្ត​ចំពោះ​រឿងនេះ ព្រោះ​ក្រុម​ខ្ញុំ​ទៅ​ធ្វើការ​នៅទីនោះរាល់ដងគឺជិះតែទូកខ្មែរទេ លើកនេះមេភូមិគាត់​ចេញមក​មក​ដូរ​ទៅវិញ។ វាជារឿង​មិន​សក្តិ​សម​ទាល់​តែ​សោះ…

នៅមានរឿង​ជា​ច្រើន​ទៀត​ដែល​ខ្ញុំ​បាន​ជួប​ប្រទះនៅទីនោះ ដូចជារឿងលោកគ្រូពេទ្យ​ឈាម​ជ័រ​ និង រឿង​អ្នក​គ្រូពេទ្យ​ឈាម​ខ្មែរ​ ទៀត ដែល​ខ្ញុំ​នឹង​លើក​មក​និយាយ​ឲ្យ​បង​ប្អូនអ្នកភូមិយើងស្តាប់ ដែល​សុទ្ធសឹងជារឿងពិត​ផងដែរ។ សុំទោសដែលអត់អាចនិយាយពីទីតាំងឲ្យច្បាស់លាស់បាន ខ្លាចគេដុតផ្ទះខ្ញុំចោល!

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

31 thoughts on “មេ​ភូមិ​យួន​លើ​ទឹក​ដី​ខ្មែរ​

  1. ពិត​ជា​ប្រៀប​ធៀប​បាន​ល្អមែនលោកពូ! ពូ​ស្មាន​កន្លែង​ត្រូវហើយ! តែ​ខ្ញុំ​មិន​ដឹង​ថា​ក្រៅពីទីនេះ មាន​កន្លែង​ណាផ្សេងទៀតទេដែលមានយួនមក​ជាលក្ខណៈសហគមន៍បែបនេះនោះ។

    Like

  2. អត់​ប្លែក​ទេ​ព្រោះ​គេ​ថា​យួន​បាន​ចូល​សញ្ជាតិ​ខ្មែរ​អស់​ហើយ ដូច​ជា​ចិន​ចឹង​ដែរ ។ កន្លែង​ដែល​និយាយ​នោះ​នៅ​កំពង់​ហ្លួង​មែន​ទេ? ចិន​និង​យួន​គ្រោះថ្នាក់​ដូច​គ្នា​តែ​វា​មិន​ដល់​យួន​ទេ ព្រោះ​ចិន​គិតតែ​ទីផ្សារ​ឯ​យួន​ក្របួច​យក​តែ​ដី​និង​ស្អីៗ​ទាំងអស់ ។ ចោរ​មក​ពី​ចិន​ទាំង​ពីរ​ខាង​លិច​និង​កើត​នេះ​ដូច​គ្នា ខុសត្រង់​មួយ​យក​គិត​ជា​គីឡូម៉ែត្រ​មួយ​យក​គិត​ជា​មីល្លីម៉ែត្រ​ប៉ុណ្ណោះ ។

    Like

  3. ចម្លើយ​សម្រាប់​សំនួរ​ទាំងនេះ សុទ្ធ​តែ​គ្រប់​គ្នា​ដឹង​ក្នុង​ចិត្ត​ស្រាប់​ហើយ!

    Like

  4. រឿងយួនមកកាន់កាប់ស្រុកខ្មែរ ដោយសារអ្នកណា ? គេប្លន់យកដីប្រជាកសិករកម្មករ មកពីអ្នកណា ? គេកាប់ព្រៃឈើខ្មែរអស់ មកពីអ្នកណា ? តើអ្នកណាកាត់ដីអោយយួន ? តើអ្នកណាបំបាត់ពូជសាសន៍ខ្មែរ ? តើអ្នគណាសម្លាប់ខ្មែររាប់លាននាក់ ? តើអ្នកណាបំបាត់សាសនាខ្មែរ ? តើអ្នកណាធ្វើបាបខ្មែរ ?

    Like

  5. បាទ! ខ្ញុំ​រីក​រាយ​នឹង​ចែក​រំលែក! តែសម្រាប់តែអ្នកភូមិ និងអ្នកដែលខ្ញុំស្គាល់ទេ!

    Like

  6. ខ្ញុំ​បាន​ទៅ​ធ្វើការនៅទីនោះ! យួន​កាន់​កាប់​ផ្នែក​ទឹកនៅទីនោះដាច់មុខតែម្តង ទាំងនេសាទ និង​រកស៊ី។ សូម្បី​តែ​ជិះទូក​សោះ ក៏ខ្មែរ​យើង​ត្រូវ​គេ​បន្លំ​ធ្វើបាបបានដែរ។

    Like

  7. ចាម​នៅ​ស្រុក​ខ្មែរ​រយ​ឆ្នាំ​ហើយ មិនទាន់​មាន​មេភូមិ​ចាមមួយទេ ឯយួន​មក​នៅ​ក្រោយ ៧៩ សោះ មានបាត់ហើយ។ ចឹង​បាន​ថា​យួន​ខ្លាំង​មែន…
    ខ្មោច​ស្រុក​ឲ្យដៃ​ទើប​ខ្មោច​ព្រៃវាហ៊ាន…
    ចឹង​អាច​និយាយ​ត្រួស​ៗ​ពី​រឿង​ដែល​ទៅ​ភូមិ​ណុង​បានទេ…

    Like

  8. អរគុណ បង​ឌីយ៉ា។ បាន ទទួល​ហើយ…

    Like

  9. សង្ឃឹម​ថា​មិន​ដល់​ថ្នាក់​ហ្នឹងទេ បើគេធ្វើគេធ្វើក្រោយខ្នង ក៏បានដែរ​ គេមិនចាំបាច់គ្រប់គ្រងយើងចេញមុខនោះទេ

    Like

  10. ពេលនេះមានមេភូមិ តិចទៀតមានមេឃុំ មានចៅហ្វាយស្រុក បន្ទាប់មកមានចៅហ្វាយខេត្ត
    ហើយចុងក្រោយនិងមាន……. ហេហេហេ ដល់កហើយអញ គេគៀបទាំងសង្ខាង បាយទឹកណាណីចេះ ….

    Like

  11. នយោបាយ ជា​ឆ្នាំង​បាយ​សម្រាប់​អ្នក​ទីផ្សារជីវិត

    Like

  12. ពិបាកចេញវាចាណាស់រឿងនេះ
    បើនិយាយខ្លាំងមានតែឈប់នៅស្រុកខ្មែរ.

    Like

  13. ដល់ករហើយលោកម្ខាស់ខ្មែរអើយ​ យួនធ្វើជាមេភូមិ ក៏មានដែរណ៎​!!!!!

    Like

  14. ម៉េច​បាន​ជា​គេ​ធ្វើ​អញ្ចឹងដាក់​ប្រជាជនខ្មែរ? ម៉េច​បាន​ជា​អនុញ្ញាតឲ្យ​យួន​មក​ធ្វើ​អញ្ចឹង?

    Like

  15. បាទ! ខ្ញុំ​ខ្លាច​មក​ពី មាន​ប្លក​បង​ខ្មែរ​ស្មេរ​មាន​គេ​គំរាម​ បាន​ជា​ខ្ញុំ​ខ្លាច​ទទួល​ផល​ដូច​គាត់​! មាន​រឿង​ច្រើនទៀត ដែល​អយុត្តិ​ធម៌នៅហ្នឹងភ្នែក​ដែល​ខ្ញុំ​អត់​ទាន់​បាន​សរសេរ​។

    Like

  16. បើ​បង​និយាយ​អញ្ចឹងបានន័យ​ថា មាន​ពី​រកន្លែងហើយចឹង ព្រោះកន្លែងដែលខ្ញុំបានទៅនោះគឺខេត្តពោធិសាត់អីណោះទេ!

    Like

  17. ខ្ញុំឮដែរ គឺនៅខែត្រ កំពង់ឆ្នាំង ភូមិឆ្នុកទ្រូ មែនទេ?

    Like

  18. រឿងណាដែលគេលាក់រឹតតែចង់ដឹង.
    សុំប្រាប់ផងមកចង់ដឹងណាស់.
    ប្រាប់ភូមិ-ឃុំ ឬ ស្រុកមិនបាច់ប្រាប់ខែត្រក៍បានដែរ.

    Like

  19. មិន​មាន​អ្វី​ត្រូវ​ខ្លាច​ទេ បាន​ជា​សរសេរ​ហើយ​ សរសេរ​អោយ​បាន​ច្បាស់​លាស់​ហើយ​សុក្រិត អ្វី​ដែល​ឌី​កំពុង​ធ្វើ​ក៏​អាច​រាប់​ថា​ជា​អ្វក​កាសែត​បាន​ដែរ។

    Like

  20. មិន​បាច់​ប្រាប់​ភូមិ​ក៏ បាន​ដែរ ប្រាប់​ត្រឹម​ឈ្មោះ​ខេត្ត​ម៉ោ

    Like

  21. ជួយផ្ញើរអ៊ីម៉េលមកចាំខ្ញុំប្រាប់!

    Like

  22. ភូមិណាដែល? អាច​ប្រាប់​បានទេ?

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: