លេខាធិការក្នុងការទទួលខុសត្រូវ

ការទទួលខុសត្រូវគឺជាកត្តាមួយសំខាន់បំផុតក្នុងការសម្រេចរាល់គោលដៅ គោលបំំណំង សំណូមពរ ដែលយើងបានលើកឡើង ។ រាល់កិច្ចការទាំងអស់ដែលយើងបានលើកគម្រោង ហើយបាននិងកំពុងអនុវត្តតែខ្វះ ខាតការទទួលខុសត្រូវរាល់កិច្ចការទាំងនោះ បានញ៉ាំងអោយកិច្ចដំណើរការរបស់ខ្លួនបានទទួលលទ្ធផលតិចតួច ពេលខ្លះឈានរហូតដល់ពុំបានទទួលអ្វីទាំងអស់ក័សឹងមាន។ ចំពោះលេខាធិការដែលជាអ្នកបំពេញការងាររដ្ឋបាល ដោយផ្ទាល់ត្រូវតែមានកិច្ចការខ្ពស់ ។ រីឯការទទួលខុសត្រូវរបស់លេខាធិការ បើសង្ខេបអោយខ្លីមានបណ្តាល ចំណុចដូចខាងក្រោមនេះ ៖

1-    ការទទួលខុសត្រូវលើមុខវិជ្ជាជីវៈរបស់ខ្លួនដែលជាលេខាធិការ ក្នុងនោះមានតួនាទី និង ការទំនាក់ ទំនងសាធារណៈ ។

2-    ទទួលខុសត្រូវលើគ្រប់ប្រដាប់ប្រដា និង ការប្រើប្រាស់ក្នុងនោះមានការវាយចំលងឯកសារ ។

3-    ទទួលខុសត្រូវលើការសរសេរ ក្នុងនោះសង្កត់ធ្ងន់ទៅលើការងារកត់ត្រាផ្សេងៗ និង ការបោះពុម្ព ផ្សាយ ។

4-    ទទួលខុសត្រូវខ្ពស់នូវរាល់ការទទួល និងបញ្ជូនលិខិតមានជាអាទិលិខិតផ្លូវការ ការទំនាក់ទំនងតាម ទូរស្ទ័ព ទូរលេខ ឬ តាមប្រៃសណីយ៍ ។

5-    ទទួលខុសត្រូវលើរាល់ការងារ ចាត់ចែងការ ក្នុងការទុកដាក់ថែរក្សាឯកសារផ្សេងៗ គ្រប់ប្រភេទ ។

6-    ទទួលខុសត្រូវលើកិច្ចការប្រជុំ ក្នុងនោះមានការរៀបចំគំរោងទុកជាមុន និង ការកែសម្រួលគំរោង ។

7-    ទទួលខុសត្រូវរាល់ការស្រាវជ្រាវ និង យកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងចំណាយ ចំណូល ផ្សេងៗ ដែលមានការពាក់ព័ន្ធ ។

8-    ទទួលខុសត្រូវនូវរាល់កិច្ចការហិរញ្ញវត្ថុ និង យកចិត្តទុកដាក់ខ្ពស់ក្នុងការគ្រប់គ្រងចំណាយ ចំណូល ផ្សេងៗ ដែលមានការពាក់ព័ន្ធ ។

9-    ទទួលខុសត្រូវនូវរាល់ការគ្រោងរៀបចំទុកមុន នូវសកម្មភាពអង្គភាពរបស់ខ្លួននៅពេលបច្ចុប្បន្ន និង ពេលអនាគត ។

10-  ទទួលខុសត្រូវនូវរាល់ការរៀបចំអង្គប្រជុំ ។

បណ្តាចំនុចសំខាន់ៗទាំងអស់ខាងលើក្នុងនាមយើងជាលេខាធិការត្រូវតែអនុវត្តអោយបានល្អនិង មានគំនិត ឆ្នៃប្រឌិតទៅតាមសភាពជាក់ស្តែង នៃអង្គភាពរបស់យើងនីមួយៗ ហើយនឹងអាចមានការប្រែប្រូលខ្លះៗ ទៅតាម

កាលៈទេសៈក្នុដំណាក់ការអភិវឌ្ឍន៍ឈានឡើងរបស់សង្គមនីមួយៗ ។

ប្រភពអត្ថបទ៖ សំណេរស្រាវជ្រាវនិស្សិតផ្នែករដ្ឋបាល

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: