កំណត់ហេតុលិខិតបង្គាប់ការ និង ដីកាអម

Order Letter Note and Acompany Order

គោលបំណងនៃមេរៀន (Lesson Objectives)

            – មេរៀននេះ មានគោលបំណងអោយនិស្សិតដែលមានបំណងចង់សិក្សា មុខវិជ្ជា នីតិសាស្ត្រ យល់អោយបានស៊ីជម្រៅអំពីវាក្យស័ព្ទនៃពាក្យ នីតិ និង ច្បាប់។ ជាពិសេសអោយនិស្សិត យល់ពី ប្រភេទនៃនីតិ ដែលមាននៅក្នុងប្រព័ន្ធច្បាប់ស៊ីវិលឡ ឬ រ៉ូមាំងអាឡឺម៉ង់ ។  លើសពីនេះទៅទៀត និស្សិត អាចមានមូលដ្ឋានគ្រឹះនៃចំណេះដឹងផ្នែកច្បាប់ ដែលនឹងផ្តល់លទ្ធភាពអោយពួកគេ អាចបន្តរៀនមុខវិជ្ជា ច្បាប់ដទៃទៀតទទួលបានជោគជ័យ ។

A-             កំណត់ហេ់តុ

ី- និយមន័យ

កំណត់ហេតុ គឺជាការកំណត់ត្រារបស់ភ្នាក់ងារ១រូប ដែលបានពិនិត្យព្រឹត្តិការណ៏អ្វីមួយ ឬការ រៀបរាប់អំពី  ដំណើរ ប្រព្រឹត្តទៅនៃកិច្ចប្រជុំ១ ។  ការប្រជំគណៈកម្មាធិការ ឬ គណៈកម្មការអ្វី មួយនៅ ក្នុងក្រសួង ឬ ស្ថាប័ន នានា គេ តែងធ្វើកំណត់ហេតុ។

ីី – បែបបទ នៃ ការធ្វើកំណត់ហេតុ

ក្នុងការធ្វើកំណត់ហេតុអំពីកិច្ចប្រជុំ ឬ អំពីព្រឹត្តការណ៏អ្វីមួយ គេត្រូវនិយាយអំពី ដំណើរការ នៃ កិច្ចប្រជុំ ឬ ដំណើរការណ៏នៃព្រឹត្តការណ៏នោះ ពីដើមរហូតដល់ចប់ ។

1-    កំណត់ហេតុប្រជុំ

ភ្នាក់ងារដែលទទួលបន្ទុកធ្វើកំណត់ហេតុ គឺជាលេខាធិការរបស់អង្គភាព ឬរបស់គណៈ កម្ម ការ។ បើគ្មាន លេខាធិការទេ ឬ គេត្រូវចាត់តាំង សមាជិកគណៈកម្មការមួយរូប ដើម្បីធ្វើជា លេខា កត់ ត្រា។

លេខាធិការត្រូវកត់ត្រាអោយបានសព្វគ្រាប់នូវខ្លឹសារនៃការប្រជុំ ឬ ការពិភាក្សា។មតិទាំងអស់ របស់ សមាជិកអង្គប្រជុំត្រូវបានកត់ត្រាទាំងអស់ ។

ក្រោយពេលដែលសម័យប្រជុំត្រូវបានបញ្ចប់ លេខាកត់ត្រាប្រូវធ្វើសេចក្តី ព្រាងនៃកំណត់ហេតុ ទៅឆ្លង ប្រធានអង្គប្រជុំ ឬ ប្រធានអង្គភាព។ បន្ទាប់មកត្រូវយកសេចក្តីព្រាងកំណត់ហេតុ ដែលបាន ទទួល ការឯកភាពពី ប្រធានអង្គប្រជុំហើយទេទវាយអង្គុលីលេខ ឬ កុំព្យូទ័រ ។ កំណត់ហេតុ ត្រូវបាន ចុះ ហត្ថលេខាដោយលេខាកត់ត្រា និង ប្រធានអង្គប្រជុំ ។ កំណត់ហេតុប្រជុំត្រូវបានចែកជូនមន្ត្រី និង អង្គ ភាពពាក់ពន្ធ័ ដើម្បីមុខការ ។

2-    កំណត់ហេតុនៃព្រឹត្តិការណ៍ និង ការពិនិត្យកត់ត្រា

កំណត់ហេតុត្រូវបានគេធ្វើឡើង ដោយភ្នាក់ងារម្នាក់ ដែលបានឃើញព្រឹត្តិការណ៍ នោះកើត ឡើង ។ ប្រសិនបើព្រឹត្តិការណ៍កើតឡើង នៅពេលអវត្តមាននៃភ្នាក់ងារនោះ គេត្រូវកត់ត្រាតាមសេចក្តី ដែលគេបានរាយ ការណ៍ជូន ។

ីីី។  ទំរង់ នៃ កំណត់ហេតុ

ទំរង់នៃកំណត់រួមមាន ០៣ ផ្នែកគឺ ៖ ចំណែកដើម អត្ថបទ និងរូបមន្តបញ្ចប់ ។

1-    ចំណែកដើម ៈ

2-    អត្ថបទៈ

អត្ថបទអាចប្រែប្រួលទៅតាមប្រភេទកំណត់ហេតុ។ កំណត់ហេតុប្រជុំ កំណត់ហេតុព្រឹត្តិ ការណ៍ ការពិនិត្យ កត់ត្រា ត្រូវបានរៀបរៀងជាអត្ថបទខុសៗគ្នា ។

ក- កំណត់ហេតុប្រជុំ ៖

– សេចក្តីផ្តើមៈ គេនិយមធ្វើឃ្លាតសេចក្តីផ្តើមវែង ដើម្បីបញ្ជាក់ពត៌មានចាំបាច់អោយ បាន គ្រប់គ្រាន់ ក្នុងបំណងអោយអ្នកអានដឹងអំពីការប្រជុំ ។

ឧទាហរណ៍ ៖ គេត្រូវប្រាប់កាលបរិច្ឆេទ និង ម៉ោងប្រជុំ (ឈ្មោះអង្គភាព ឬឈ្មោះ គណៈ កម្មការ)  សមាសភាព ទីកន្លែងប្រជុំ និង កម្មវត្ថុនៃការប្រជុំ ។

–       កាលបរិច្ឆេទ នៃការប្រជុំ ៖

គេនិយមប្រើជាញឹកញាប់នូវរូបមន្ត ដូចខាងក្រោម ៖

“ ឆ្នាំពីពាន់ប្រាំមួយ ខែ តុលា ថ្ងៃទីមួយ វេលាម៉ោង ប្រាំបី ” ( គេសរសេរជាតួអក្សរ ទាំងអស់ ) គេត្រូវសរសេរសមាសភាពចូលរូមប្រជុំ ក្នុងកំណត់ហេតុ តាមរបៀប ដូច ខាង ក្រោមៈ

លោក………………. សាកលវិទ្យាធិការ…………………                       ប្រធានអង្គប្រជុំ

លោក………………. នាយក…………………………..                          សមាជិក

លោក……………….ប្រធានការិយាល័យ ……………….                      សមាជិក

លោក……………… ប្រធានផ្នែក……………………….                         សមាជិក

លោក…………………………………………………..                            លេខាធិការ

–       កន្លែងប្រជុំ ៖ ត្រូវសរសេរទីកន្លែងប្រជុំ បើមានអាគារច្រើន គេប្រាប់ឈ្មោះអាគារប្រជុំជួន កាលគេប្រាប់ លេខបន្ទប់ទៀត ។

ឧទាហរណ៍ ៖……… ប្រព្រឹត្តិទៅនៅអាគារ………បន្ទប់………នៃក្រសួង……………………………

–       កម្មវត្ថុ នៃកិច្ចប្រជុំ ៖ គេត្រូវសរសេរកម្មវត្ថុ នៃកិច្ចប្រជុំ ឬរបៀបវារៈប្រជុំ ។

ឧទាហរណ៍

………………………….ដើម្បីពិនិត្យពិភាក្សាបញ្ហា…………………..

ប្រសិនបើកម្មវត្ថុ នៃការប្រជុំមានច្រើន គេត្រូវសរសេរបង់លេខដូចរបាយការណ៍ដែរ ឬធ្វើបញ្ជីរ របៀបវារៈនៃសម័យប្រជុំដោយ ឡែកពីកំនត់ហេតុរួចគេភ្ជាប់បញ្ជីនេះ មកជាមួយ កំណត់ ហេតុ ។

ឧទាហរណ៍

ដើម្បីពិនិត្យបញ្ហាដែលមានចែងក្នុងរបេ០បវារៈជូនភ្ជាប់ ។

អវត្តមានៈ

បន្ទាប់ពីឃ្លាមួយយ៉ាងវែង ដែលជាសេចក្តីផ្តើមនៃកំណត់ហេតុ លេខាកត់ត្រាត្រូវចុះ ឈ្មោះ មន្ត្រី ឬ សមាជិកដែលអវត្តមានក្នុងសម័យប្រជុំ ។ ត្រូវចែកអោយដាច់រវាងអ្នកអវត្តមានមូល ហេតុ និង អវត្តមានគ្មានមូលហេតុ ។

គេអាចសរសេរឃ្លាដូចខាងក្រោម ៖

មន្ត្រី ឬ សមាជិកដែលសុំការអនុញ្ញាតមិនបានចូលរួមប្រជុំ

លោក..សុក…………………………………ជាប់ភារកិច្ច

លោក…ខ ………………………………….ឈឺ

អវត្តមានគ្មានមូលហេតុៈ

លោក សៅ………………………………………………

បើមានឥស្សរៈជនខ្លះ ដែលចូលរួមប្រជុំមានលក្ខណៈឯកជន ឬ លក្ខណៈសង្កេតការ គេ អាចប្រើមន្តដូចខាងក្រោម ៖

អញ្ជើញចូលរួមប្រជុំផងដែរ ប៉ុន្តែពុំមានសិទ្ធិសំរេច ៖

លោក ច………………………………………………….

អត្ថបទៈ

គេចាប់ផ្តេមិសរសេរអត្ថបទ នៃកំណត់ហេតុ ដោយត្រូវបង្ហាញអំពីការបើកសម័យប្រជុំ

ឧទាហរណ៍ៈ

“ ប្រធានអង្គប្រជុំបើកសម័យប្រជុំ…………………………………………..ឬជា កិច្ចចាប់ផ្តើម លោកប្រធានអង្គប្រជុំ…………………………………..” ឃ្លាចុងក្រោយប្រាប់ការ បញ្ចប់សម័យប្រជុំ ។

ឧទាហរណ៍ៈ

“ បញ្ហាទាំងអស់ដែលមានចែងក្នុងរបៀបវារៈ ត្រូវបានអង្គប្រជុំពិនិត្យល្អិតល្អន់ ប៉ុន្តែ  ដោយ ពុំមានសមាជិកណាម្នាក់សុំមានមតិ សម័យប្រជុំត្រូវបានបញ្ចប់នៅម៉ោង……………….។    ឬបញ្ហាលើកឡើងក្នុងអង្គប្រជុំ តម្រូវអោយមានការពិនិត្យស៊ីជំរៅប្រធានបានផ្អាកការប្រជុំនៅម៉ោង…. នឹងកោះអញ្ជើញសមាជិកទាំងអស់ប្រជុំម្តងទៀតនៅថ្ងៃទី……..ម៉ោង……………………….។

លេខាត្រូវកាត់ត្រានូវបទអន្តរាគមន៍ទាំងងស់ក្នុងអង្គប្រជុំ ។ ត្រូវកត់ត្រាខ្លឹមសារតាម លំដាប់នៃគ្មិនម្នាក់ៗព្រមទាំងកត់ឈ្មោះវាគ្មិនទាំងនេះផងដែរ ។ គេត្រូវចុះបន្ទាត់ នៅពេលដែលកត់ចប់ មតិវាគ្មិនម្នាក់ៗ ។ អ្នកធ្វើកំណត់ហេតុមិនត្រូវធ្វើការវិភាគលើបទអន្តរាគមន៍នីមួយៗទេ គឺត្រូវកត់ត្រា តាមលំដាប់លំដោយនូវមតិវាគ្មិនម្នាក់ៗ ។ ដូច្នេះ កំណត់ហេតុ គឺជាការកត់ត្រាអោយអស់សេចក្តីនូវបញ្ហា ដែលគេបានលើកឡើង និង ទស្សនៈដែលគេបានបញ្ចោញ ។

ខ- កំណត់ហេតុនៃព្រឹត្តិការណ៍ និង ការពិនិត្យកត់ត្រា 

– សេចក្តីផ្តើមៈ ឃ្លាផ្តើមសេចក្តីរួមមានខ្លឹមសារដូចតទៅ ៖

– កាលបរិច្ឆេទ

– អត្តសញ្ញាណនៃភ្នាក់ងារ ( អ្នកធ្វើកំណត់ហេតុ )

– រូបមន្តនៃការពិនិត្យ

គេត្រូវសរសេរកាលបរិច្ឆេទដូចខាងក្រោម ៖

“ ឆ្នាំពីរប្រាំមួយ ខែ………..ថ្ងៃទី……..ម៉ោង……….ឬ នៅថ្ងៃទី……ខែ ……………..ឆ្នាំ២០០………ម៉ោង…………. ”  ប្រាប់អត្តសញ្ញាណ អោយបានគ្រប់គ្រាន់នៃភ្នាក់ ងារដែលជាអ្នកធ្វើកំណត់ហេតុ ។

“ យើង ៖

ក……………………………..ប្រធានការិយាល័យរដ្ឋបាលនៃ………….

ខ…………………..មន្ត្រីទទួលបន្ទុកនៅការិយាល័យ…..នៃ…………… រូបមន្តនៃការពិនិត្យត្រូវរៀបរៀងដូចខាងក្រោមៈ

“ ……………….បានពិនិត្យដូចខាងក្រោមៈ

………………………………………………………………………………………”

អត្ថបទៈ មាន៣ផ្នែក

–       មន្ត្រីត្រូវអធិប្បាយជាបឋមនូវកាលៈទេសៈ ដែលនាំអោយមានការធ្វើកំណត់ហេតុ ឬ ការពិនិត្យកត់ត្រា

–       មន្ត្រីត្រូវសរសេរនូវហេតុការណ៍ដែលខ្លួនបានឃើញផ្ទាល់ភ្នែក

–       ចុងបញ្ចប់ត្រូវបង្ហាញអំពីដំណើរការនៃការអង្កេត ។ បើសិនជាត្រូវសួរសាក្សីផ្សេង ទៀត ត្រូវបង្ហាញអត្តសញ្ញាណ នៃសាក្សីទាំងនោះ និងកត់ត្រានូវសេចក្តីប្រកាស របស់សាក្សីនោះ ។

3-    រូបមន្តបញ្ចប់ 

–       ការចុះហត្ថលេខា ៖

ក- កំណត់ហេតុប្រជុំ ៖

មន្ត្រីដែលបានចូលរួមប្រជុំ ហើយដែលមានសិទ្ធិសំរេច ត្រូវបានអញ្ជើញអោយជួយពិនិត្យសេចក្តី ព្រាងកំណត់ហេតុប្រសិនចាំបាច់ ។ លេខាកត់ត្រា និង ប្រធានអង្គប្រជុំជាអ្នកចុះហត្ថលេខា លើកំណត់ ហេតុប្រជុំ ។

ខ- កំណត់ហេតុព្រឹត្តិការណ៍ និង ការពិនិត្យកត់ត្រាៈ

ត្រូវគេសរសេរមុខងារ និងឈ្មោះអ្នកធ្វើកំណត់ហេតុ តាមបែបដូចខាងក្រោម ៖

ប្រធានការិយាល័យ…………..

                                                            (ឈ្មោះ  )

                        -ទីកន្លែងទទួលៈ

កំណត់ហេតុត្រូវបានចែកជូនទៅសាម៉ីជន ឬ អង្គភាពពាក់ព័ន្ធ ។ ដូច្នេះគេត្រូវចុះកន្លែង ទទួលតាមរូបមន្ត ដូចខាងក្រោម ៖

កន្លែងទទួល ៖

– …………………………………..

– …………………………………..

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

2 thoughts on “កំណត់ហេតុលិខិតបង្គាប់ការ និង ដីកាអម

  1. ប្រើ​តែ​កាល​បរិច្ឆេទ​នៃ​ការ​ប្រជុំ​គឺ​គ្រប់​គ្រាន់​ហើយ​ ថ្ងៃ​ធ្វើ​កំណត់​ហេតុ​មិន​សំខាន់​ឡើយ​

    Like

  2. ចង់សួរ ថា រាល់កំណត់ហេតុ មានកាលបរិច្ឆេទនៅ សេចក្ដីផ្ដើមហើយ។តែពេលខ្លះយើងប្រើពេលធ្វើកំណត់ហេតុក្រោយប្រជុំ លើសពី មួយថ្ងៃ តើយើងត្រូវដាក់កាលបរិច្ឆេទនៅខាងក្រោម ត្រង់កន្លែងលេខាកត់ត្រាដែរឬទេ?

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: