គំរូ​សំបុត្រ​រដ្ឋ​បាល

គំរូ ស្រោមសំបុត្រ

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

   សាកលវិទ្យាល័យ ……………                 9 អ្នកតូច ផ្ញើទៅ អ្នកធំ ប

លេខ ៈ ………………………….

គោរពជូន

ឯកឧត្តម ឬ លោក ……………..

9 អ្នកច្រកស្រោមត្រូវចុះហត្ថលេខាសង្ខេប ប

ីីី  –  ទំរង់លិខិត

ទំរង់នៃលិខិតរួមមាន ៣ផ្នែក គឺ ៖

–       ចំណែកដើម

–       អត្ថបទ

–       ផ្នែកបញ្ចប់

១ – ចំណែកដើម

ក-  ក្បាលលិខិត ៖ នៅតាមក្រសួងស្ថាប័ននានា គេនិយមបោះពុម្ភអោយមានក្បាលលិខិត រួចស្រេច ។

ក្បាលលិខិតរួមមាន ៖ ឈ្មោះហៅជាផ្លូវការនៃប្រទេសនិងបាវចនា សញ្ញាជាផ្លូវការនិងប្រភព ទីកន្លែង កាលបរិច្ឆេទ ។

– ឈ្មោះហៅជាផ្លូវការ នៃប្រទេសនិងបាវចនា គឺត្រូវសរសេរនៅចំកណ្តាលទំព័រជាតួអក្សរធំៗ បន្តិច ។

ឧទាហរណ៍

     ព្រះរាជាណាចក្រកម្ពុជា

    ជាតិ  សាសនា  ព្រះមហាក្សត្រ

                  – សញ្ញាជាផ្លូវការ ៖ គឺសញ្ញារបស់ ស្ថាប័ន អង្គភាពនិយមប្រើ នូវសញ្ញាដែលបានបោះពុម្ភ រួចស្រេចនៅលើក្រដាសសំរាប់សរសេរ លិខិត ជាផ្លូវការនានា ។

– ប្រភព ៖ ប្រភពនៃលិខិត គឺ ឈ្មោះ ស្ថាប័ន ជាម្ចាស់លិខិត ។ គេសរសេរឈ្មោះ ស្ថាប័ននៅផ្នែក

ខាងលើងាក បែរខាងឆ្វេង ។ នៅក្រោមឈ្មោះ ស្ថាប័ន មួយបន្ទាត់សរសេរ  “ លេខ…………………. ”

ឧទាហរណ៏ ៈ                      សាកលវិទ្យាល័យ…………….

លេខ……………………………

– ទីកន្លែងនិងកាលបរិច្ឆេត ៖ សរសេរទីកន្លែង និង កាលរិច្ឆេទ ថិតហៅបែរខាងស្តាំជាមួយបន្តាត់ដែល សរសេរឈ្មោះ ស្ថាប័ន ។ ចំពោះលិខិតបទដ្ឋាន គេយកទីកន្លែង និងកាលបរិច្ឆេទ ដាក់ខាងក្រោមវិញ។

គំរូ ក្បាលលិខិត

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួង…….                                                                                                 រាជធានីភ្នំពេញ ថ្ងៃទី………

លេខ ៈ……………

ខ- អ្នកផ្ញើ

ក្នុងលិខិតរដ្ឋបាល គេមិនត្រូវសរសេរឈ្មោះអ្នកផ្ញើទេ គឹគេសរសេរតែមុខងាររបស់អ្នកផ្ញើតែប៉ុណ្ណោះ។ អ្នកផ្ញើ គឺត្រូវសរសេរឱ្យចំកណ្តាលទំព័រ ក្រោមបាវចនា ប្រហែល ៤-៥ បន្ទាត់។

គ- កន្លែងទទួល ឬ អ្នកទទួល

ក្នុងលិខិតរដ្ឋបាល គេមិនសូវសរសេរឈ្មោះអ្នកទទួលទេ គឺគេត្រូវសរសេរតែមុខងារអ្នកទទួលតែប៉ុណ្ណោះ។ មុខងាររបស់អ្នកទទួលត្រូវសរសេរក្រោមមុខងាររបស់អ្នកផ្ញើចន្លោះពីគ្នាពីលើមកក្រោមរវាងពាក្យ             “រូបមន្តទំនាក់ទនង“។ ក្នុងការរៀបរាប់អំពីមុខងារអ្នកទទួល គេត្រូវប្រើពាក្យថា លោក លោកស្រី ឯកឧត្តម លោកជំទាវ…… តាមឋានៈ នៅ អង្គភាព ឬ ស្ថាប័ន នោះ ។

ឧទាហរណ៍

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

ឯកឧត្តម អគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និង កីឡា

លោកជំទាវ………………………………………………………..

លោក ប្រធាននាយកដ្ឋាន………………………………………….

លោកស្រី……………………………………………………………

ត្រូវកត់សំគាល់ថា ក្នុងការសរសេរមុខងាររបស់អ្នកទទួល ត្រូវសរសេរឱ្យត្រូវតាមមុខងាររបស់ គេ ក្នុងស្ថាប័នរបស់គេ ។ ដូច្នេះនៅតាមការិយាល័យនីមួយៗ គប្បីមានបញ្ជីឈ្មោះ ស្ថាប័ន អង្គភាព និង បញ្ជីឈ្មោះមន្ត្រីដែលទទួលខុសត្រូវ ស្ថាប័ន ខេត្ត ក្រុង ទុកសំរាប់ផ្ទៀងផ្ទាត់ នៅពេលដែលមានការ ភ្លេចភ្លាំង ។

បើអ្នកទទួលមានច្រើន ត្រូវសរសេរអ្នកទទួលដែលមានឋានៈខ្ពស់ជាងនៅខាងលើ បើសិនជារដ្ឋ មន្ត្រីដូចគ្នា ត្រូវសរសេររដ្ឋមន្ត្រីក្រសួងសំខាន់លើ ។ បើខេត្ត ក្រុង ត្រូវរៀបតាមលំដាប់នៃខេត្ត ក្រុង  ដែរ ។

ឧទាហរណ៍ៈ

ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា

ចំពោះអ្នកទទួលពិសេសខ្លះ ដូចជាមន្ត្រីជាន់ខ្ពស់ដែលមានងារ ដូចជាកងទ័ព ព្រះសង្ឈ សមាជិកនៃរាជវង្ស គេត្រូវប្រើពាក្យ ឋានន្តរសក្ត័ សង្ឈសព្ទ័ រាជសព្ទ័ និង ងារពីមុខ នៃមុខងារក្នុងក្របខណ្ឌ័រាជការ ឬ ក្នុងឋានានុក្រមព្រះសង្ឈ។

ឧទាហរណ៍

– ឯកឧត្តម ឧត្តមសេនីយ៍ឯក……………………….

– សម្តេចព្រះអគ្គមហាសង្ឈរាជធិបតី…………………

– សម្តេចព្រះមហាសង្ឈរាជនៃ………………………..

នៅចន្លោះពីលើមកក្រោម រវាងអ្នកផ្ញើ និង អ្នកទទួល គេត្រូវប្រើពាក្យថាៈ

– “ សូមគោរពជូន ” “ គោរពជូន ” សំរាប់ប្រើចំពោះអ្នកទទួលដែលមានថ្នាក់ខ្ពស់ជាងអ្នកផ្ញើ ឬ ប្រធានស្ថាប័ន ដែលសំខាន់ជាង ឬ ដើម្បីចង់សំដែងការគោរព ការគួរសម។

– “ ជំរាបជូន ” “ សូមជំរាបជូន ” សំរាប់ប្រើចំពោះអ្នកទទួលដែលមានងារស្មើរ ។ ប៉ុន្តែចំពោះក្រសួងសំខាន់ៗ មួយចំនួនក៏ គប្បីប្រើពាក្យ “ គោរពជូន ” ឬ  “ គោរពជូន ” ដែរ ។

– “ សូមគោរពជូន ” សំរាប់ប្រើចំពោះអ្នកទទួល ដែលមានមុខងារទាបជាង ។

គំរូក្បាលលិខិត អ្នកផ្ញើរ និង កន្លែងទទួល ឬ អ្នកទទួល

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងៈ……………………..                                                             រាជធានីភ្នំពេញ ថ្ងៃទី……..ខែ…..

លេខ ៖……………………..

រដ្ឋមន្ត្រី …………………………

ជំរាបមក

ឃ- ការសរសេរ “ កម្មវត្ថុ”

ពាក្យ “ កម្មវត្ថុ” ត្រូវសរសេរនៅខាងក្រោមកន្លែងទទួលចំនួន ០២ ឬ ០៣ បន្ទាត់ ដោយចាប់ផ្តើម ចំងាយពី ២-៣ សង្ទីមែត្រ ពីព្រំខាងឆ្វេង នៃទំព័រក្រដាស ។ ឯសេចក្តីនៃកម្មវត្ថុត្រូវចាប់សរសេរចំងាយ ២ ឬ ៣ តួអក្សរ ពិចំណុចពីរ “ ៖ ” ។

“ កម្មវត្ថុ” មានលក្ខណៈសំខាន់បីយ៉ាង ៖

ភាពតែមួយ នៃ កម្មវត្ថុ ៈ លិខិតមួយច្បាប់ត្រូវមានកម្មវត្ថុតែមួយ ហើយបញ្ហាតែមួយគត់។

– ការសង្ខេបខ្លីនៃកម្មវត្ថុ ៖ កម្មវត្ថុត្រូវរៀបរាប់អោយខ្លី តាមធម្មតាគេសរសេរកម្មវត្ថុមិនអោយលើពី មួយបន្ទាត់ទេ លើកលែងតែក្នុងករណីចាំបាច់។

ភាពច្បាស់លាស់នៃកម្មវត្ថុ ៈ សេចក្តីនៃកម្មវត្ថុ ត្រូវសរសេរអោយបានច្បាស់លាស់ ហើយខ្លឹមសាររបស់ វា ត្រូវស្របនិងសំណូមពរនៃលិខិត ។

ង- ការចុះ “យោង” ៖ ដេគសរសេរ “យោង” ពីក្រោមកម្មវត្ថុមួយបន្ទាត់អោយស្មើ គ្នាពីលើ មកក្រោម។

ក្នុងការសរសេរលិខិត គប្បីចុះឯកសារយោងបើមាន ។ គំនិតផ្តើមនៃការសរសេរលិខិត គឹចេញមកពី លិខិតបទដ្ឋានរបស់ថ្នាក់លើ ពីសេចក្តីណែនាំរបស់ថ្នាក់លើ ពិខ្លឹមសារនៃសម័យ ប្រជុំរបស់ក្រសួង ឬ របស់រាជរដ្ឋាភិបាល ឬ មកពីស្ថាប័ននានា ដូច្នេះគេត្រូវយកលិខិតដើមខាងលើ មកធ្វើជាលិខិតយោង។

ឧទាហរណ៍ ៈ

យោង ៈ លិខិតលេខ……….ចុះថ្ងៃ…….របស់ក្រសួង.. …………….ស្តីពី………….. …………..។

តាមច្បាប់រដ្ឋបាល គេត្រូវផ្ញើលិខិតយោងទៅជាមួយលិខិតដែលត្រូវផ្ញើ ទៅកន្លែងទទួលផងដែរ។ ចំពោះលិខិតឆ្លើយតប ពុំចាំបាច់ផ្ញើលិខិតយោងទៅជាមួយទេ ។

ច- លិខិតភ្ជាប់ ៖ ពាក្យ “ លិខិតភ្ជាប់ ” ត្រូវសរសេរនៅក្រោម “ យោង” អោយស្មើក្នាពីលើចុះក្រោមបើ មាន ។ គេប្រើលិខិតភ្ជាប់ ក្នុងករណីដែលចង់បញ្ជាក់អ្វីមួយអោយច្បាស់ បន្ថែមទៀត ។

គំរូនៃចំនែកដើម

 

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

សាកលវិទ្យាល័យ…                                                                       រាជធានីភ្នំពេញ ថ្ងៃទី……..ខែ………….

លេខ ៖……………

សាកលវិទ្យាធិការនៃសាកល……….

គោរពជូន

ឯកឧត្តម រដ្ឋមន្ត្រី………….

                            កម្មវត្ថុ ៖………………………………………………………………………………………………………..។

យោង ៈ………………………………………………………………………………………………………….។

លិខិតភ្ជាប់ ៖……………………………………………………………………………………………………..។

២-អត្ថបទ ៈ ផ្នែកអត្ថបទ ជាផ្នែកកណ្តាលនៃលិខិត ឬជាខ្លឹមសារនៃលិខិតដែលត្រូវសរសេរ រៀបរាប់អោយល្អិតល្អន់ច្បាស់លាស់ ដែលក្នុងនោះបង្ហាញអំពីគោលបំណង និង មូលហេតុអោយបាន ច្បាស់លាស់ បន្ទាប់មកលើកសំណូមពរ ដែលចងបា់ន ដើម្បីអោយអង្គភាព ឬ ស្ថាប័នអ្នកទទួលលិខិត ពិនិត្យ ពិចារណាដោះស្រាយ។

ឧទាហរណ៍ ចំពោះការផ្តើមសរសេរអត្ថបទលិខិត ៖

-តាមកម្មវត្ថុខាងលើ ខ្ញុំមានកិត្តិយស ជមរាបឯកឧត្តមថា ……………………………………………….ឬ

-សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជំរាបឯកឧត្តម ឬ លោកថា ……………….. បន្ទាប់ពីបានរៀបរាប់ពន្យល់អំពីកម្មវត្ថុ ឬ ហេតុផលសព្វគ្រប់ហើយ ត្រូវលើកសំណូមពរ ។

ឧទាហរណ៍ សំរាប់លើកសំនូមពរ

-អាស្រ័យហេតុនេះ ឬ អាស្រ័យហេតុដូចបានជំរាបជូនខាងលើ ខ្ញុំសូមលោកមេត្តាពិនិត្យ សំរេចដោយក្តី អនុគ្រោះ ឬ តាមការគួរ ឬ ដ៏ខ្ពង់ខ្ពស់ ។

-តាមសេចក្តីដូចបានរៀបរាប់ខាងលើ ខ្ញុំសូមឯកឧត្តម ឬ លោក ចាត់ចែងអនុញ្ញត្ត អោយមានប្រសិទ្ធភាព តាមការគួរ ។

៣- រូបមន្តបញ្ចប់

-ទីកន្លែង និង កាលបរិច្ឆេទ

-មុខងារអ្នកចុះហត្ថលេខា

-ហត្ថលេខាសង្ខេប

-ការចុះហត្ថលេខា បោះត្រាមូល ត្រាឈ្មោះ  ចុះលេខ ចុះកាលបរិច្ឆេទៈ

ករណីប្រធានស្ថាប័ន អវត្តមាន ហើយអនុប្រធានស្ថាប័ន ចុះហត្ថលេខាជំនួស គេត្រូវប្រើរូបមន្តដូចខាង ក្រោមៈ

                                                                                                   ជ. រដ្ឋមន្ត្រី

                                                                                                   រដ្ឋលេខាធិការ

                                                                                          9 ហត្ថលេខា ត្រា នាម ប

                                                                                                          ជ. ប្រធានមន្ទីរ

                                      អនុប្រធានមន្ទីរ

                                                                                        9 ហត្ថលេខា ត្រា នាម ប

     ក្នុងការបោះត្រា មិនត្រូវបោះត្រាចំលើហត្ថលេខានោះទេ ពីព្រោះនាំអោយមើលហត្ថលេខាមិនបាន ច្បាស់បើក្នុងករណមីនាការក្លែងបន្លំហត្ថលេខានោះ នាំេអាយលំបាកក្នុងការធ្វើកោសល្យវិច្ឆ័យ ។ ត្រូវ បោះត្រានៅ …………………………………….។

ដក​ស្រង់​ពី អត្ថ​បទ​ស្រាវ​ជ្រាវ​​ផ្នែក​រដ្ឋបាល

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

2 thoughts on “គំរូ​សំបុត្រ​រដ្ឋ​បាល

  1. តើអ្នកអាចពន្យល់អំពីការគ្រប់គ្រងលិខិតចេញនិងលិខិតចូលបានទេ និងuploadជាមួយអត្ថបទផង​​ Thank you.

    Like

  2. ល្អណាស់ តើអ្នកអាច Upload លិខិតគំរូរដ្ឋបាលផ្សេងៗ ទៀតបានទេ?

    Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: