ការទទួលខុសត្រូវរដ្ឋបាល

the Administrative Responsibilities

​   គោលបំណងនៃមេរៀន (Lesson Objectives)

            មេរៀននេះ មានគោលបំណងអោយនិស្សិតយល់ពីការទទួលខុសត្រូវរបស់រដ្ឋ ចំពោះមុខអំណាច នីតិប្រតិបត្តិ នីតិបញ្ញត្តិ និង តុលាការ ។ ជាពិសេសជាមួយនឹងប្រជាពលរដ្ឋខ្មែរទូទៅ ។ អោយ និស្សិតយល់ពីលក្ខខណ្ឌក្នុងការទទួលខុសត្រូវ និង ទំហំនៃការទទួលខុសត្រូវរដ្ឋបាលនៅក្នុងព្រះរាជាណា ចក្រកម្ពុជាយើង ។

សេចក្តីផ្តើម

1>    រាជការមានកាតព្វកិច្ចទទូលខុសត្រូវ ចំពោះមុខច្បាប់ចំនួនពីរប្ររភទគឺ ការទទូលខុស ត្រូវក្នុងកិច្ចសន្យា និង ការទទូលខុសត្រូវក្រៅកិច្ចសន្យា ។ ក្នុងការទទូលខុសត្រូវក្នុងកិច្ចសន្យា ជាការទទូលខុសត្រូវមួយដូចមានចែងក្នុងកិច្ចសន្យា ដែលធ្វើឡើងដោយរវាងភាគីរាជការ និង ភាគីដទៃទៀត ។ រីឯការទទូលខុសត្រូវក្រៅកិច្ចសន្យាវិញ ជាការទទូលខុសត្រូវចំពោះអ្នកបម្រើ រាជការ នៅពេលបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងនាមរដ្ឋ ឬ ក្នុងអុំឡុងពេលបំពេញការងារអោយ រដ្ឋ ។

2>    នៅក្នុងប្រទេសនីតិរដ្ឋការផ្តល់លទ្ធភាព អោយប្រជាជនអាចប្តឹងប្តល់រាជការដែលកាន់ អំណាច សាធារណៈ អោយសងការខូចខាតទាំងផ្នូវកាយ និងផ្នូវចិត្ត សម្ភារៈ ក្នុងករណីដែល បានប្រព្រឹត្តខុសមែននោះជាការមួយដ៏សំខាន់បំផុត ។ ព្រះរាជាណាចក្រកម្ពុជាយើងបានផ្តល់ លទ្ធភាពអោយរាស្ត្រ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ កែប្រែដល់ឆ្នាំ១៩៩៩ ដោយបាន ចែងថា “ប្រជាពលរដ្ឋខ្មែរ មានសិទ្ធិប្តឹងបរិហា ប្តឹងតវ៉ា ឬ ប្តឹងទារសំណង ជួសជុលការខូច ខាតដែលបណ្តាលមកពីអំពើខុសច្បាប់របស់អង្គការរដ្ឋ អង្គការសង្គម និង បុគ្គលិកនៃអង្គការ ទាំងនោះ ។ ការដោះស្រាយបណ្តឹងតវ៉ា និង សំណងជួសជុលការខូចខាត ជាសមត្ថកិច្ចរបស់ តុលាការ ” ។

មាត្រា ១២៨ ថ្មីបញ្ជាក់ថែមទៀតថា “អំណាចតុលាការគ្រប់ដណ្តប់ទៅលើរឿងក្តីទាំងអស់ រូមទាំង រឿងក្តីរដ្ឋបាល ។ អំណាចនោះត្រូវបានប្រគល់ជូនតុលាការកំពូល និង សាលាជម្រៈក្តីគ្រប់ផ្នែក និង គ្រប់ជាន់ថ្នាក់ ។ យោងតាមមាត្រាទាំងពីរនោះ កម្ពុជាយើងបានជ្រើសរើសយកគោលការណ៍នៃ នីតិរដ្ឋជាមូលដ្ឋានសម្រាប់ការគ្រប់គ្រងអំពើទាំងឡាយរបស់អង្គការរដ្ឋ និងរបស់មន្ត្រីរាជការ ។

១-គោលការណ៍និងលក្ខខណ្ឌនៃការទទួលខុសត្រូវរដ្ធបាល

ក-គោលការណ៍ ៖ ការទទួលខុសត្រូវផ្អែកលើគោលការណ៍ចំនួនពីរគឺ ៈ

គោលការណ៍ទី១ៈ ជាគោលការណ៍នៃនីតិរដ្ឋប្បវេណីៈ“ជនណាបានធ្វើឱ្យមានការខូចខាតដល់អ្នកដទៃដោយកំហុស របស់ខ្លួន ជននោះត្រូវជួសជុលការខូចខាតនោះ។ ទោះបីការខូចខាតកើតមកពីអំពើប្រព្រឹត្ត ដោយ ចេតនាដូចជាការធ្វេសប្រហែស ឬ ខ្វះការប្រុងប្រយត្ន័ ក្នុងការត្រួតមើលថែទាំក៏ដោយ ក៏ជនល្មើសត្រូវ ជួសជុលការខូចខាតនោះដែរ ។

– គោលការណ៍ទី២ មានចែងនៅក្នុងមាត្រា១២៥ “អង្គការរដ្ឋ អង្គការសង្គម អង្គការ សមូហភាព សហគ្រាស ត្រូវទទូលខុសត្រូវចំពោះការខូចខាតដែល កម្មាភិបាល បុគ្គលិក កម្មកររបស់ខ្លួន បាន ធ្វើអោយកើតឡើង ក្នុងរយៈពេល ឬ ពេលបំពេញភារកិច្ចរបស់ជនទាំងនោះ ។

២- លក្ខខណ្ឌនៃការទទូលខុសត្រូវរដ្ឋបាល

ក –  លក្ខខណ្ឌ ៈ  ក្នុងនីតិសាធារណៈក៍ដូចជានីតិឯកជនដែរ ការទទួលខុសត្រូវអាចនឹងកើតឡើង លុះត្រាតែមានការខូចខាតពិតប្រាកដ មានអ្នកដែលបណ្តាលអោយមានការខូចខាតហើយនឹងមានអំពើ ដែលជាហេតុបង្កអោយមានការខូចខាត ។

ក- ១  ៈ ្រតូវមានការខូចខាតពិតប្រាកដ ៈ ការទទួលខុសត្រូវ ត្រូវតែមានលក្ខណៈទូទៅដូចជា ការខូចខាតពិតប្រាកដ មានលក្ខណៈពិសេស មានលក្ខណៈចម្លែកពីធម្មតា និង ប៉ះចំស្ថានភាពដែលច្បាប់ ការពារ ។ ការខូចខាតផ្លូវកាយ សម្ភារៈ និង ផ្លូវចិត្ត ៈ យោងតាមមត្រាា ៣៩ នៃរដ្ឋធម្មនុញ្ញ និង មាត្រា១២១ និង ១២៥ នៃក្រិត្យច្បាប់លេខ ៣៨ កច្រ ។

ក- ២  ៈ ត្រវូទទូលភាពភ្ជាប់ការខូចខាតទៅនឹង នីតិបុគ្គលសាធារណៈ

នៅក្នុងលក្ខខណ្ឌនេះ យើងត្រូវបែងចែកជាពីរករណី ៖

+ ករណីទី ១  ៈ ករណីមិនសងការខូចខាត រួមមានដូចជា ៖

–       ការខូចខាតមិនផ្ទាល់ពីរាជការ (indricet dommage)

–       ការខូចខាតបណ្តាលមកពីកំហុសជនរងគ្រោះទាំងស្រុង

គោលការណ៍នេះមានចែងក្នុងមាត្រា ១៣៣ វាក្យខណ្ឌទី ១ នៃក្រឹត្យច្បាប់លេខ ៣៨ ក្រ.ច ចុះថ្ងៃទី១៨ តុលា ឆ្នាំ ១៩៨៨ ។

–       ការខូចខាតបណ្តាលមកពីករណីប្រធានសក្តិ

–       ការខូចខាតបណ្តាលមកពីកងទព័បរទេស ដែលស្នាក់នៅក្នុងប្រទេស

–       បណ្តឹងសុំជួសជុលសំណងនៃការខូចខាត មានអាជ្ញាយុកាលកំណត់ត្រឹម ៣ ឆ្នាំ ។ គោលការណ៍នេះ មានចែងក្នុងមាត្រា ១៣៥ នៃក្រឹត្យច្បាប់លេខ ៣៨ ក្រ.ចនេះដែរ ។

ករណីទី ២ ៈ  ត្រូវរកនីតិបុគល្គសាធារណៈ មាននៃថាត្រូវរកអោយេឃីញអ្នកបង្កកុំហុស ឬ ការខូចខាតជាភ្នាក់ងារសាធារណៈ ដែលគេហៅថាមន្ត្រីរាជការ ។ យោងតាមច្បាប់ស្តីពីការគ្រប់គ្រង រដ្ឋបាលឃុំ សង្កាត់ ចុះថ្ងៃទី១៩ មីនា ឆ្នាំ ២០០១ បានកំនត់ថា “រដ្ឋបាល ឃុំសង្កាត់ មានតួនាទី ជា តំណាងនីតិបុគ្គល ឃុំសង្កាត់ផង និង ជាភ្នាក់ងារតំណាងរដ្ឋផង ” ។

ក- ៣   អំពើ ឬ ហេតុការណ៍ដែលបណ្តាលអោយមានការខូចខាត ដើម្បីអោយមានការទទូល ខុសត្រូវរដ្ឋបាលគេត្រូវរកអោយឃើញនូវហេតុការណ៍ ឬ អំពើដែលបានបង្កអោយកើតមានការខូច   ខាត ។ យើងដឹងហើយថាអំពើនោះត្រូវជាអំពើរបស់រាជការ ។ ហេតុការណ៍នោះ ក៏ត្រូវតែជាហេតុ ការណ៍ ដែលនៅក្នុងរង្វង់នៃការទទួលខុសត្រូវរបស់រាជការដែរ ។

3-       ទំហំនៃការទទូលខុសត្រូវ

ការទទួលខុសត្រូវរបស់អង្គការរដ្ឋមិនមែនត្រឹមតែក្នុងក្របខ័ណ្ឌនៃអំពើរបស់អង្គការនីតិ  ប្រតិបត្តិប៉ុណ្ណោះទេ  គឺអាចមាននៅក្នុងអំពើរបស់អង្គការនីតិបញ្ញាត្តិ និង តុលាការផងដែរ ។

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

5 thoughts on “ការទទួលខុសត្រូវរដ្ឋបាល

 1. សូមជួយបកស្រាយអំពីមូលហេតុដែលមិនតំរូវអាេយមានការទទួលខុសត្រូវក្នុងកិច្ចសន្យា

  Like

 2. បាទ! អរគុណច្រើន ខ្ញុំនឹងស្រាវជ្រាវរកបន្ថែម

  Like

 3. បាទ អរគុណដែលបានចូលមើល! ប្រសិនបើមានខ្វះខាតសូមប្រាប់ខ្ញុំផងណា

  Like

 4. សូមជួយចុះឱ្យបានច្រើនលើឯកសារពាក់ព័ន្ធច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា

  Like

 5. ខ្ញុំមានការពេញចិត្តចំពោះឯកសារស្រាវជ្រាវដែលរៀបរៀងឡើងនេះ ហើយសង្ឃឹមថា និងបានទទួលឯកសារស្រាវជ្រាវជាច្រើនទៀត នៅពេលក្រោយ ។
  សូមអរគុណ

  Like

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: