សេចក្តីណែនាំចំពោះអ្នកពិគ្រោះថ្លៃ

១-                       ទំនិញ ៖ …………(ឈ្មោះស្ថាប័នអនុវត្តលទ្ធកម្ម) ជាស្ថាប័នអនុវត្តលទ្ធកម្ម សូមអញ្ជើញចូលរូមពិគ្រោះថ្លៃ ផ្គត់​ផ្គង់​…..​…..​​…​…..​….​.ដូច​មាន​ពណ៌នា​ក្នុង​លក្ខ​ខណ្ឌ​កិច្ចសន្យា ។ អ្នកពិគ្រោះថ្លៃឈ្នះនឹងជឿជាក់ប្រគល់ទំនិញ ក្នុងអំឡុងពេលអនុញ្ញាតក្រោមលក្ខខណ្ឌកិច្ចសន្យា។

២-                       លក្ខណសម្បត្តិរបស់អ្នកពិគ្រោះថ្លៃ ដែលអាចសម្រេចជ្រើសរើសប្រគល់កិច្ចសន្យា ៖

ក-ធ្លាប់បានបញ្ចប់យ៉ាងតិចមួយកិច្ចសន្យា នៃប្រភេទប្រហាក់ប្រហែលគ្នាដែលមានតម្លៃយ៉ាងតិច ៧៥ ភាគរយ នៃតម្លៃក្នុងឯកសារពិគ្រោះថ្លៃ។

ខ-ធ្លាប់បានបញ្ចប់កិច្ចសន្យា យ៉ាងតិចចំនួនពីរឆ្នាំចុងក្រោយ ជាមួយតម្លៃសរុបយោង ស្មើយ៉ាងតិចបីដងតម្លៃ ក្នុងឯកសារពិគ្រោះថ្លៃ។

គ-មិនស្ថិតនៅក្រោមប្រកាសហាមឃាត់នានាចេញដោយរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ (ម្ចាស់មូលនិធិ)។

៣-            សវនកម្ម និង អធិការកិច្ច

រាជរដ្ឋាភិបាលមានសិទ្ធិធ្វើសវនកម្ម និងអធិការកិច្ចគ្រប់អ្នកពិគ្រោះថ្លៃ ពាក់ព័ន្ធការរៀបចំសំណើពិគ្រោះថ្លៃ និង ការ​ប្រតិបត្តិ​កិច្ច​សន្យា​មួយ​ចំនួន​ដែល​បាន​សម្រេច​ប្រគល់​ ក៏ដូចជាលទ្ធផលនៃការអនុវត្តនេះ។ សិទ្ធិធ្វើសវនកម្ម និង អធិការកិច្ចនេះ ក៏គិតទាំងចំពោះអ្នកពិគ្រោះថ្លៃចាញ់ផងដែរ។ ក្នុង​ហេតុ​ការណ៍​ដែល​អ្នកពិគ្រោះថ្លៃ ឬុអ្នកផ្គត់ផ្គង់ មានរួមចំណែកក្នុងអំពើពុករលួយ ឃុបឃិតក្លែងបន្លំ  ឬុធ្វើតាមបញ្ជានោះ រាជរដ្ឋាភិបាលនឹងបញ្ឍប់អ្នកផ្គត់ផ្គង់ ឬុ​អ្នក​ពិគ្រោះ​​ថ្លៃពីកិច្ចសន្យា ឬុមិនឱ្យចូលរួមគ្រប់កិច្ចលទ្ធកម្មសាធារណៈជារៀងរហូត ឬុមួយរយៈពេល។ ប៉ុន្តែការ បញ្ឍប់​នេះ​មិន​មែន​ជា​ឧប​ស័គ្គ​ដល់ដំណើរការនៃការចោទប្រកាន់ និងផ្តន្ទាទោសយោងតាមច្បាប់ជាធរមានឡើយ។

៤-              សមាសភាគឯកសារពិគ្រោះថ្លៃ  រួមមានដូចខាងក្រោម ៖

សេចក្តីអញ្ជើញចូលរួមពិគ្រោះថ្លៃ

ផ្នែកទី ១-សេចក្តីណែនាំចំពោះអ្នកពិគ្រោះថ្លៃ

ផ្នែកទី ២-លក្ខខណ្ឌកិច្ចសន្យាសម្រាប់អ្នកផ្គត់ផ្គង់ទំនិញ

ផ្នែកទី ៣-តារាងតម្លៃ និងការប្រគល់

ផ្នែកទី ៤-យថាប្រភេទ លក្ខណៈបច្ចេកទេស និងគំរូ

ផ្នែកទី ៥-ទម្រង់ឯកសារពិគ្រោះថ្លៃ

ផ្នែកទី ៦-ទម្រង់កិច្ចព្រមព្រៀងកិច្ចសន្យា

ផ្នែកទី ៧-ប្រកាសការធានាការពិគ្រោះថ្លៃ និងលិខិតប្រាក់កក់ធានាការអនុវត្ត

៥-                  ឯកសាររួមបញ្ចូលក្នុងសំណើពិគ្រោះថ្លៃ ៖

សំណើពិគ្រោះថ្លៃដែលរៀបចំដោយអ្នកពិគ្រោះថ្លៃ រួមបញ្ចូលឯកសារដូចខាងក្រោម ៖

-ទម្រង់ឯកសារឯកសារពិគ្រោះថ្លៃ

-តារាងតម្លៃ និងការប្រគល់

៦-             លក្ខណៈវិនិច្ឆ័យនៃសំណើពិគ្រោះថ្លៃ និងការវាយតម្លៃ

អ្នកពិគ្រោះថ្លៃ ត្រូវដាក់តម្លៃគ្រប់មុខទំនិញទាំងអស់ដូចបានតម្រូវ។ ស្ថាប័នអនុវត្តលទ្ធកម្មមានសិទ្ធិបដិសេធសំណើ ពិគ្រោះថ្លៃនានាដែលបំពេញមិនបានត្រឹមត្រូវ ។ កិច្ចសន្យា នឹងត្រូវបានសម្រេចប្រគល់ទៅឱ្យអ្នកពិគ្រោះថ្លៃដែល បានដាក់សំណើពិគ្រោះថ្លៃឆ្លើយតបច្រើន និងមានតម្លៃទាបសមស្របបំផុត។

៧-            សុពលភាពនៃសំណើពិគ្រោះថ្លៃ

សំណើពិគ្រោះថ្លៃត្រូវមានសុពលភាពរយៈពេលយ៉ាងតិច ៣០ (សាមសិប) ថ្ងៃប្រតិទិន គិតចាប់ពីពេលផុត កំណត់នៃការដាក់សំណើពិគ្រោះថ្លៃ។ ស្ថាប័នអនុវត្តលទ្ធកម្មអាចស្នើសុំឱ្យអ្នកពិគ្រោះថ្លៃពន្យាររយៈពេលសុពលភាព សម្រាប់រយៈពេលបន្ថែមទៀតបាន។ ការស្នើសុំរបស់ស្ថាប័នអនុវត្តលទ្ធកម្ម និង ការឆ្លើយតបរបស់អ្នកពិគ្រោះថ្លៃ ត្រូវធ្វើឡើងជាលាយលក្ខណ៍អក្សរ ។ អ្នកពិគ្រោះថ្លៃអាចបដិសេធមិនពន្យាររយៈពេលសុពលភាពនេះបាន ដែល នៅក្នុងករណីនេះ អ្នកពិគ្រោះថ្លៃអាចដកសំណើពិគ្រោះថ្លៃរបស់ខ្លួនវិញ ដោយពុំមានការពិន័យអ្វីទេ។ ចំពោះអ្នក ពិគ្រោះថ្លៃណាដែលយល់ព្រមធ្វើការពន្យាររយៈពេលសុពលភាព នឹងមិនតម្រូវ ឬអនុញ្ញាតឱ្យកែប្រែសំណើ  ពិគ្រោះថ្លៃ របស់ខ្លួនឡើយ។

៨-            ភាសានៃសំណើពិគ្រោះថ្លៃ

រាល់ឯកសារទាំងអស់ដែលទាក់ទិននឹងសំណើពិគ្រោះថ្លៃ និង កិច្ចសន្យាត្រូវធ្វើឡើងជា ភាសាខ្មែរ។

៩-             ការរៀបចំសំណើពិគ្រោះថ្លៃ និង ការបិទភ្ជិតសំណើពិគ្រោះថ្លៃក្នុងស្រោមសំបុត្រ

អ្នកពិគ្រោះថ្លៃ ត្រូវរៀបចំឯកសារ សំណើពិគ្រោះថ្លៃជាច្បាប់ដើមមួយច្បាប់ដូចមានពិពណ៌នានៅក្នុងកថាខ័ណ្ឌ ៥ នៃការណែនាំទាំងនេះ  ហើយធ្វើសម្គាល់យ៉ាងច្បាស់ថាជា   ច្ប៉ាប់ដើម ៉ និងជាច្បាប់ថតចម្លងពីរច្បាប់ ដោយមាន ការធ្វើសម្គាល់យ៉ាងច្បាស់ថាជា  ៉ច្បាប់ថតចម្លង ៉ ។ នៅក្នុងករណីមានការខុសគ្នារវាងឯកសារទាំងនេះ ឯកសារ ច្បាប់ដើមត្រូវយកជាគោល ។ ឯកសារច្បាប់ដើម និង ឯកសារថតចម្លងនៃសំណើពិគ្រោះថ្លៃ ត្រូវចុះហត្ថលេខា ដោយអ្នកពិគ្រោះថ្លៃ ឬ អ្នកដែលបានទទួលសិទ្ធិត្រឹមត្រូវជំនួសមុខឱ្យអ្នកពិគ្រោះថ្លៃ។ នៅគ្រប់ទំព័រទាំងអស់ ដែលមានការចុះទិន្នន័យ ការកែប្រែ ឬការកែតម្រូវ ត្រូវចុះហត្ថលេខាសង្ខេបដោយអ្នកដែលចុះហត្ថលេខាលើ សំណើពិគ្រោះថ្លៃ ។ អ្នកពិគ្រោះថ្លៃ ត្រូវបិទជិតឯកសារច្បាប់ដើម និងឯកសារច្បាប់ចម្លងនៃសំណើដេញថ្លៃ ក្នុង ស្រោមសំបុត្រខាងក្នុងពីរ និងខាងក្រៅមួយ ដោយមានការធ្វើសម្គាល់នៅលើស្រោមសំបុត្រខាងក្នុងថា  ច្ប៉ាប់ដើម ៉ និង ច្ប៉ាប់ថតចម្លង ៉។ ស្រោមសំបុត្រខាងក្នុង ចូលរួមក្នុងការពិគ្រោះថ្លៃ និងត្រូវសរសេរបំរាមមិនឱ្យបើកនៅមុន ពេលវេលា និង កាលបរិច្ឆេទកំណត់នៃពិធីបើកសំណើពិគ្រោះថ្លៃដូចមានកំណត់នៅក្នុងកថាខ័ណ្ឌ ១៣ នៃសេចក្តី ណែនាំនេះ។ ស្រោមសំបុត្រខាងក្នុង ត្រូវបញ្ជាក់ឈ្មោះ និង អាសយដ្ឋានពេញលេញរបស់អ្នកពិគ្រោះថ្លៃ ។ ប្រសិនបើស្រោមសំបុត្រខាងក្រៅមិនបានបិទជិត ឬ ធ្វើសម្គាល់ដូចខាងលើនោះទេ ស្ថាប័នអនុវត្តលទ្ធកម្មនឹងមិន ទទួលខុសត្រូវ ចំពោះការដាក់ខុសទីកន្លែង ប្ញការបើកមុនពេលកំណត់នៃសំណើពិគ្រោះថ្លៃនោះទេ ។

១០–               ទីកន្លែង និង ពេលកំណត់នៃការដាក់សំណើពិគ្រោះថ្លៃ

សំណើពិគ្រោះថ្លៃត្រូវផ្ញើទៅឱ្យស្ថាប័នអនុវត្តលទ្ធកម្មមិនលើសពី….(ពេលវេលា កាលបរិច្ឆេទ) តាមអាសយដ្ឋាន ដូចមានបញ្ជាក់នៅក្នុងកថាខ័ណ្ឌ ៩ នៃលិខិតអញ្ចើញចូលរួមពិគ្រោះថ្លៃ។ សំណើពិគ្រោះថ្លៃណាដែលស្ថាប័ន អនុវត្តលទ្ធកម្មទទួលបានក្រោយពេលផុតកាលបរិច្ឆេទកំណត់ខាងលើ នឹងត្រូវបានបញ្ជូនត្រឡប់ទៅឱ្យអ្នក ពិគ្រោះថ្លៃវិញ ដោយមិនមានការបើកមើល។

១១–       ប្រកាសអំពីការធានាការពិគ្រោះថ្លៃ និង ការអនុវត្ត

ប្រកាសអំពីការធានាការពិគ្រោះថ្លៃ និង ការអនុវត្ត ត្រូវអនុលោមទៅតាមទម្រង់ឯកសារដូចមាននៅក្នុងផ្នែកទី ៧ប្រកាសអំពីការធានាការពិគ្រោះថ្លៃ និងការអនុវត្ត និងត្រូវមានសុពលភាពសម្រាប់រយៈពេលធានា ដូចមាន រៀបរាប់នៅក្នុងកថាខ័ណ្ឌ ៧ នៃលក្ខខណ្ឌនៃកិច្ចសន្យា។ សំណើពិគ្រោះថ្លៃណាដែលមិនមានអមមកជាមួយនូវ ប្រកាសអំពីការធានាពិគ្រោះថ្លៃ និងការអនុវត្ត នៅពេលដែលតម្រូវឱ្យមាននោះ នឹងត្រូវបានបដិសេធដោយ ស្ថាប័នអនុវត្តលទ្ធកម្ម កំណត់ថាជាសំណើពិគ្រោះថ្លៃមិនឆ្លើយតប ។ ការមិនប្រតិបត្តិតាមប្រកាសអំពីការធានា ការពិគ្រោះថ្លៃ នឹងនាំឱ្យអ្នកពិគ្រោះថ្លៃអស់សិទ្ធិចំពោះកិច្ចសន្យាទាំងអស់ ទោះបីជាប្រភពមូលនិធិណាក៏ដោយ សម្រាប់រយៈពេលពីរឆ្នាំ ចាប់ពីពេលផុតកំណត់នៃសុពលភាពនៃសំណើពិគ្រោះថ្លៃ ។

១២-                    ការកែប្រែ និងការដកវិញសំណើពិគ្រោះថ្លៃ

ពុំមានសំណើពិគ្រោះថ្លៃណាមួយអាចត្រូវបានអនុញ្ញាតឱ្យកែប្រែ ក្នុងរយៈពេល ៣(បី) ថ្ងៃ មុនពេលផុតកំណត់ នៃការដាក់សំណើពិគ្រោះថ្លៃនោះទេ ។ ការដកវិញសំណើពិគ្រោះថ្លៃ ក្នុងរយៈពេល ៣ (បី) ថ្ងៃ មុនពេលផុត កំណត់នៃការដាក់សំណើពិគ្រោះថ្លៃ និងពេលផុតកំណត់នៃរយៈពេលសុពលភាពនៃសំណើពិគ្រោះថ្លៃ មិនត្រូវ អនុញ្ញាតឡើយ ។

១៣-   ការបើកសំណើពិគ្រោះថ្លៃ

ស្ថាប័នអនុវត្តលទ្ធកម្មនឹងបើកសំណើពិគ្រោះថ្លៃដោយមានវត្តមានតំណាងរបស់អ្នកពិគ្រោះថ្លៃ ដែលចង់ចូលរួម នៅពេលវេលា កាលបរិច្ឆេទ និងទីកន្លែងដូចមានបញ្ជាក់នៅក្នុងសេចក្តីអញ្ចើញចូលរួមពិគ្រោះថ្លៃ ។ ឈ្មោះរបស់ អ្នកពិគ្រោះថ្លៃ និងតម្លៃដាក់ពិគ្រោះថ្លៃនិមួយៗ នឹងត្រូវបានប្រកាសដោយស្ថាប័នអនុវត្តលទ្ធកម្ម នៅក្នុងពិធីបើក សំណើពិគ្រោះថ្លៃ។ ស្ថាប័នអនុវត្តលទ្ធកម្ម ត្រូវផ្តល់ឱ្យអ្នកចូលរួមទាំងអស់ នូវកំណត់ហេតុបើកសំណើពិគ្រោះថ្លៃ។

១៤-                    ដំណើរការជាការសម្ងាត់

ព័ត៌មានទាំងអស់ ដែលទាក់ទិននឹងការពិនិត្យ ការបញ្ជាក់អះអាងការវាយតម្លៃ និងការប្រៀបធៀបសំណើ ពិគ្រោះថ្លៃ សម្រាប់ការសម្រេចប្រគល់កិច្ចសន្យា មិនត្រូវធ្វើការបង្ហាញនោះទេ រហូតដល់ពេលការសម្រេច ប្រគល់កិច្ចសន្យាទៅឱ្យអ្នកពិគ្រោះថ្លៃជោគជ័យត្រូវបានប្រកាស។

១៥-   ការវាយតម្លៃ និងការប្រៀបធៀបសំណើពិគ្រោះថ្លៃ

ស្ថាប័នអនុវត្តលទ្ធកម្ម នឹងសម្រេចប្រគល់កិច្ចសន្យាទៅឱ្យអ្នកពិគ្រោះថ្លៃណា ដែលសំណើពិគ្រោះថ្លៃរបស់គេត្រូវ បានកំណត់ថាជាការឆ្លើយតបច្រើន ហើយស្របទៅតាមបទដ្ឋាន និងយថាប្រភេទបច្ចេកទេស និងបានដាក់តម្លៃ ពិគ្រោះថ្លៃដែលត្រូវបានវាយតម្លៃថាទាបសមស្របបំផុត។ នៅក្នុងការវាយតម្លៃសំណើពិគ្រោះថ្លៃ ស្ថាប័នអនុវត្ត លទ្ធកម្មនឹងកំណត់សម្រាប់សំណើពិគ្រោះថ្លៃនិមួយៗ នូវតម្លៃដាក់ពិគ្រោះថ្លៃដែលត្រូវបានវាយតម្លៃដោយធ្វើការ កែតម្រូវការដាក់ពិគ្រោះថ្លៃ និងការភ័ន្តច្រឡំនៃការគណនានានា ដូចខាងក្រោម ៖

(ក) នៅពេលដែលមានការខុសគ្នារវាងចំនួនទឹកប្រាក់ជាតួលេខ និង ចំនួនទឹកប្រាក់ជាអក្សរ នោះចំនួន ទឹកប្រាក់ជាអក្សរនឹងយកជាគោល។

(ខ) នៅពេលដែលមានការខុសគ្នារវាងថ្លៃឯកតា  និង តម្លៃសរុបនៃមុខទំនិញនីមួយៗ ដែលបានមកពី ផលគុណថ្លៃឯកតានឹងបរិមាណ  នោះថ្លៃឯកតានឹងយកជាគោល។

ប្រសិនបើអ្នកពិគ្រោះថ្លៃបដិសេធមិនទទួលយកការកែតម្រូវនេះសំណើពិគ្រោះថ្លៃរបស់គេនឹងត្រូវបានបដិសេធ។

១៦-              សិទ្ធិរបស់ស្ថាប័នអនុវត្តលទ្ធកម្មក្នុងការទទួលយក ឬ បដិសេធសំណើពិគ្រោះថ្លៃ

ស្ថាប័នអនុវត្តលទ្ធកម្មរក្សាសិទ្ធិក្នុងការទទួលយក ឬ បដិសេធចោលសំណើពិគ្រោះថ្លៃណាមួយ និងទុកជាមោឃៈ នូវដំណើរការពិគ្រោះថ្លៃ ហើយបដិសេធសំណើពិគ្រោះថ្លៃទាំងអស់នៅពេលណាក៏បាន មុននឹងការសម្រេចប្រគល់ កិច្ចសន្យា ដោយពុំមានកើតឡើងនូវបំណុលណាមួយចំពោះអ្នកពិគ្រោះថ្លៃណាមួយ ឬអ្នកពិគ្រោះថ្លៃនានាដែល ទទួលផលប៉ះពាលនោ់ទេះ ។

១៧–             ការជូនដំណឹងអំពីការសម្រេចប្រគល់ និងការចុះហត្ថលេខាលើកិច្ចសន្យា

នៅមុនពេលផុតកំណត់រយៈពេលសុពលភាពនៃសំណើពិគ្រោះថ្លៃ ស្ថាប័នអនុវត្តលទ្ធកម្មនឹងជូនដំណឹងដល់អ្នក ពិគ្រោះថ្លៃឈ្នះជាលាយលក្ខណ៍អក្សរ ថាសំណើពិគ្រោះថ្លៃរបស់គេត្រូវបានទទួលយក ។ លិខិតជូនដំណឹងនេះត្រូវ ប្រគល់ដោយផ្ទាល់ ឬ ដោយទូរសារ ។ លិខិតជូនដំណឹងអំពីការសម្រេចប្រគល់នេះ នឹងនាំឱ្យមានការរៀបចំ កិច្ចសន្យា ។ នៅពេលជូនដំណឹងអំពីការសម្រេចប្រគល់ ស្ថាប័នអនុវត្តលទ្ធកម្មនឹងផ្ញើឱ្យអ្នកពិគ្រោះថ្លៃឈ្នះនូវ ទម្រង់កិច្ចសន្យាដែលមាននៅក្នុងឯកសារពិគ្រោះថ្លៃ ដោយរួមបញ្ចូលកិច្ចព្រមព្រៀងទាំងអស់រវាងភាគីទាំងពីរ ។ ក្នុងរយៈពេលប្រាំពីរថ្ងៃ បន្ទាប់ពីបានទទួលទម្រង់ឯកសារកិច្ចសន្យានេះ អ្នកពិគ្រោះថ្លៃឈ្នះត្រូវចុះហត្ថលេខា និង ចុះកាលបរិច្ឆេទលើកិច្ចព្រមព្រៀងនេះ និងបញ្ជូនត្រឡប់ឱ្យស្ថាប័នអនុវត្តលទ្ធកម្មវិញ ។

១៨-                 ការសាកសួរពីមូលហេតុ

បន្ទាប់ពីការសម្រេចប្រគល់កិច្ចសន្យាត្រូវបានប្រកាស អ្នកពិគ្រោះថ្លៃបរាជ័យមានសិទ្ធិស្នើសុំឱ្យមានការពន្យល់ ដើម្បីបានដឹងច្បាស់ពីមូលហេតុនៃការបរាជ័យនៃសំណើពិគ្រោះថ្លៃរបស់ខ្លួន ហើយគណៈកម្មាធិការកំណត់បុរេ លក្ខណសម្បត្តិ វាយតម្លៃ និងប្រគល់កិច្ចសន្យា (គ...ប) មានកាតព្វកិច្ចផ្តល់ការពន្យល់នេះ ។ នៅក្នុង រយៈពេល ១៤ ថ្ងៃ នៃការស្នើសុំរបស់អ្នកពិគ្រោះថ្លៃបរាជ័យឱ្យមានការពន្យល់នោះ ការពន្យល់នឹងត្រូវបាន ធ្វើឡើងជាលាយលក្ខណ៍អក្សរដោយ គ.ប.វ.ប ឬ ជាការប្រជុំដែលដឹកនាំដោយតំណាង ... ។ ប្រសិនបើ មានការប្រជុំនោះ ត្រូវមានធ្វើកំណត់ហេតុប្រជុំ ហើយកំណត់ហេតុនេះត្រូវចុះហត្ថលេខាដោយភាគីទាំងពីរ ។ ឯកសារចម្លងនៃកំណត់ហេតុនេះ ត្រូវផ្ញើរទៅឱ្យអ្នកពិគ្រោះថ្លៃដែលស្នើសុំការពន្យល់នោះ ។

១៩បណ្តឹងតវ៉ា

ការតវ៉ាអាចត្រូវបានធ្វើឡើងដោយភាគីណាមួយ នៅដំណាក់កាលណាមួយ នៃដំណើរការកិច្ចលទ្ធកម្ម ។ ពុំមាន ការតវ៉ាណាមួយនឹងត្រូវបានឆ្លើយតបនោះទេ នៅក្នុងរយៈពេលនៃការវាយតម្លៃសំណើពិគ្រោះថ្លៃ ។ ការតវ៉ា ដែលបានទទួលក្នុងរយៈពេលវាយតម្លៃសំណើពិគ្រោះថ្លៃ នឹងត្រូវបានពិនិត្យមើលដោយប្រធាន .ប.វ.ប ហើយការឆ្លើយតបនឹងត្រូវធ្វើឡើងបន្ទាប់ពីការវាយតម្លៃត្រូវបានបញ្ចប់ប៉ុណ្ណោះ ។ ក្នុងករណីការឆ្លើយតបរបស់ ស្ថាប័នអនុវត្តលទ្ធកម្មមិនបំពេញតាមបំណងអ្នកពិគ្រោះថ្លៃបរាជ័យ ឬក៏ពុំមានការឆ្លើយតបណាមួយត្រូវបានធ្វើ ឡើងនោះទេ ការតវ៉ានឹងត្រូវបញ្ជូនទៅនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ នាយកដ្ឋានលទ្ធកម្មសាធារណៈត្រូវធ្វើការឆ្លើយតបក្នុងរយៈពេល ១៤ ថ្ងៃ នៃថ្ងៃធ្វើការ ។ ករណីនេះមិនបណ្តាល ឱ្យមានការបាត់បង់សិទ្ធិរបស់អ្នកពិគ្រោះថ្លៃ ចំពោះឧបាស្រ័យណាមួយផ្សេងទៀតដែលអ្នកពិគ្រោះថ្លៃអាចជ្រើស រើសនោះទេ ។

 

អត្ថបទដើមពី IRRPP

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: