លក្ខខណ្ឌនៃកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ទំនិញ

មាត្រា ១បទប្បញ្ញត្តិទូទៅ

១-                       អ្នកផ្គត់ផ្គង់អះអាងថាបានពិនិត្យ បានអាន និងបានយល់ច្បាស់អំពីរាល់ឯកសារនៃកិច្ចសន្យាទាំងអស់ រួមមាន ៖

ក)            ទម្រង់ឯកសារសំណើពិគ្រោះថ្លៃរបស់អ្នកផ្គត់ផ្គង់

ខ)            តារាងតម្លៃ និងការប្រគល់ទំនិញ

គ)            ទម្រង់ឯកសារនៃកិច្ចសន្យា

ឃ)          លក្ខខណ្ឌនៃកិច្ចសន្យា

ង)            យថាប្រភេទលក្ខណៈបច្ចេកទេស។

២-                       កិច្ចសន្យាអាចត្រូវបានកែប្រែ ដោយមានការព្រមព្រៀងជាលាយលក្ខណ៍អក្សររវាងស្ថាប័នអនុវត្តលទ្ធកម្ម និង អ្នកផ្គត់ផ្គង់តែប៉ុណ្ណោះ។

៣-            ជម្លោះណាមួយដែលកើតឡើងរវាងស្ថាប័នអនុវត្តលទ្ធកម្ម និងអ្នកផ្គត់ផ្គង់អំពីលក្ខខណ្ឌ ដែលមានចែងក្នុងកិច្ចសន្យា ឬទាក់ទិន នឹងការគោរពតាមកិច្ចសន្យា ត្រូវដោះស្រាយតាមរយៈការចរចាជាមុនរវាងភាគីទាំងពីរ ។  ប្រសិនបើ បរាជ័យនោះ ភាគីទាំងពីរត្រូវដោះស្រាយតាមរយៈមេធាវី ។ ប្រសិនបើជម្លោះត្រូវដោះស្រាយតាមរយៈមេធាវី ភាគីទាំងពីរមានសិទ្ធិជ្រើសតាំងមេធាវីម្នាក់មួយ ហើយអាជ្ញាកណ្តាលមួយរូបនឹងត្រូវតែងតាំងដោយមានការ យល់ព្រមរវាងភាគីទាំងពីរ ។ ប្រសិនបើភាគីទាំងពីរ មិនយល់ស្របទៅលើការតែងតាំងអាជ្ញាកណ្តាល ឬ អាជ្ញាកណ្តាល មិនអាចដោះស្រាយវិវាទបានទេនោះ ត្រូវដោះស្រាយតាមផ្លូវតុលាការ នៃព្រះរាជាណាចក្រ កម្ពុជា  ។

មាត្រា ២កាតព្វកិច្ចរបស់ស្ថាប័នអនុវត្តលទ្ធកម្ម និងអ្នកផ្គត់ផ្គង់

៤-                       ស្ថាប័នអនុវត្តលទ្ធកម្ម និងអ្នកផ្គត់ផ្គង់បានព្រមព្រៀងគ្នា ដូចខាងក្រោម ៖

ស្ថាប័នអនុវត្តលទ្ធកម្មសន្យាថានឹងទូទាត់ទៅឱ្យអ្នកផ្គត់ផ្គង់តាមតម្លៃកិច្ចសន្យា (បញ្ចូល ចំនួនទឹកប្រាក់ជាអក្សរ និងជាតួលេខ)។ ចំនួនទឹកប្រាក់នេះ គឺសម្រាប់ការប្រគល់ទំនិញទាំងស្រុង ដូចមានរៀបរាប់នៅក្នុងតារាងតម្លៃ និងការប្រគល់។

អ្នកផ្គត់ផ្គង់សន្យាថានឹងផ្គត់ផ្គង់ ៖ ……………………………………………………………………………………………………………………………

(បញ្ចូលការពិពណ៌នាអំពីទំនិញ) នៅកាលបរិច្ឆេទនៃការប្រគល់ទំនិញ ឬ នៅមុនកាលបរិច្ឆេទនៃការប្រគល់ ទំនិញ ដូចមានបញ្ជាក់នៅក្នុងតារាងតម្លៃ និងតារាងកាលវិភាគប្រគល់ទំនិញ ។

៥-                       ស្ថាប័នអនុវត្តលទ្ធកម្មមានសិទ្ធិកាត់បន្ថយការទូទាត់ទៅឱ្យអ្នកផ្គត់ផ្គង់តាមអត្រា ០.១% នៃតម្លៃកិច្ចសន្យាសរុប ចំពោះការយឺតយាវក្នុងថ្ងៃនិមួយៗ លើសពីកាលបរិច្ឆេទនៃការប្រគល់ទំនិញ ដូចមានបង្ហាញនៅក្នុងតារាងតម្លៃ និងការប្រគល់។ ការកាត់បន្ថយអាចធ្វើរហូតដល់កម្រិតអតិបរមា ១០% ហើយបន្ទាប់ពីនេះ ស្ថាប័នអនុវត្ត លទ្ធកម្មអាចពិនិត្យពិចារណាបញ្ចប់កិច្ចសន្យាបាន។

៦-                       ប្រសិនបើសង្គ្រាម ឬ គ្រោះធម្មជាតិរាំងស្ទះមិនឱ្យបំពេញកិច្ចសន្យាបាន អ្នកផ្គត់ផ្គង់អាចស្នើសុំពីស្ថាប័នអនុវត្ត លទ្ធកម្មបញ្ចប់កិច្ចសន្យា។

៧-                       អ្នកផ្គត់ផ្គង់ធានាថាទំនិញទាំងអស់ដែលនឹងត្រូវផ្គត់ផ្គង់ គឺជាទំនិញថ្មី និងមិនធ្លាប់ប្រើប្រាស់ ហើយមានការធានា      សម្រាប់រយៈពេល…………………………..ខែ (បញ្ចូលរយៈពេលនៃការធានាដែលតម្រូវឱ្យមានរវាងពី ៦ ខែ ទៅ ៣ ឆ្នាំ       ដោយផ្អែកលើទំនិញដែលទិញ)។ នៅក្នុងរយៈពេលនេះ អ្នកផ្គត់ផ្គង់យល់ព្រមធ្វើការកែលំអ ដោយការចំណាយ ផ្ទាល់របស់ខ្លួន នូវវិកលភាពណាមួយដែលកើតមាននៅក្នុងរយៈពេលនោះ ដែលបណ្តាលមកពីគុណភាពវត្ថុធាតុ ដើម ឬ ការកែច្នៃ។

មាត្រា ៣អំពីការទូទាត់

៨.                       ការទូទាត់នឹងត្រូវបានធ្វើឡើងនៅកាលបរិច្ឆេទកំណត់ ឬ បន្ទាប់ពីកាលបរិច្ឆេទកំណត់ ដូចមានបង្ហាញនៅក្នុង កាលវិភាគខាងក្រោម ប៉ុណ្ណោះ ហើយបន្ទាប់ពីបំពេញបាននូវ   ល៉ក្ខខណ្ឌនៃការទូទាត់  ៉ (យកមួយណាដែល ក្រោយគេ)។

កាលវិភាគនៃការទូទាត់

ជំហាននៃការទូទាត់

ចំនួនទឹកប្រាក់

កាលបរិច្ឆេទកំណត់

លក្ខខណ្ឌនៃការទូទាត់

ការទូទាត់    ទី ១ ៩០% នៃតម្លៃទំនិញ ដែលបានប្រគល់   បន្ទាប់ពីទទួលបានទំនិញ
ការទូទាត់    ទី ២ ១០% នៃតម្លៃទំនិញ ដែលបានប្រគល់   បន្ទាប់ពីការត្រួតពិនិត្យនិង យល់ព្រមយកទំនិញ

៩-                       ពេលវេលាដែលត្រូវបានអនុញ្ញាតសម្រាប់ធ្វើការទូទាត់ គឺដូចខាងក្រោម ៖

ក)-៩០% នៃតម្លៃទំនិញដែលបានប្រគល់។ ស្ថាប័នអនុវត្តលទ្ធកម្មនឹងចេញនូវបង្កាន់ដៃសម្រាប់ទំនិញ នៅពេល ប្រគល់ ហើយអ្នកផ្គត់ផ្គង់ត្រូវដាក់ស្នើនូវវិក្កយប័ត្រពាណិជ្ជកម្មរបស់គេ ដោយភ្ជាប់ជាមួយនូវបង្កាន់ដៃ ច្បាប់ដើម និងឯកសារចម្លងបីច្បាប់នៃវិក្កយប័ត្រនិងបង្កាន់ដៃដោយមានហត្ថលេខារបស់អ្នកផ្គត់ផ្គង់ថាជា ឯកសារចម្លងពិត និងត្រឹមត្រូវ។ ស្ថាប័នអនុវត្តលទ្ធកម្មនឹងធ្វើការទូទតា់នៅក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីការដាក់ស្នើ។

ខ)-    ១០% នៃតម្លៃទំនិញដែលបានប្រគល់។ នៅក្នុងរយៈពេល ៣០ (សាមសិប) ថ្ងៃ បន្ទាប់ពីទទួលបានទំនិញ ស្ថាប័នអនុវត្តលទ្ធកម្មនឹងអនុវត្តការត្រួតពិនិត្យ និងការធ្វើតេស្តសាកល្បងនានា ដែលគេគិតថាចាំបាច់។ ក្នុងករណីទំនិញឆ្លងផុតការធ្វើការត្រួតពិនិត្យ ឬ ការធ្វើតេស្តសាកល្បងនោះ ស្ថាប័នអនុវត្តលទ្ធកម្មនឹងចេញ វិញ្ញាបនប័ត្រ នៃការទទួលយកទៅឱ្យអ្នកផ្គត់ផ្គង់។ អ្នកផ្គត់ផ្គង់ត្រូវដាក់ស្នើនូវវិក្កយប័ត្រពាណិជ្ជកម្មរបស់ គេ ដោយភ្ជាប់ជាមួយនូវវិញ្ញាបនប័ត្រនៃការទទួលយកច្បាប់ដើម និងឯកសារចម្លងបីច្បាប់នៃវិក្កយប័ត្រ និងវិញ្ញាបនប័ត្រនោះ ដោយមានហត្ថលេខារបស់អ្នកផ្គត់ផ្គង់ថាជាឯកសារចម្លងពិត និងត្រឹមត្រូវ។ ស្ថាប័ន អនុវត្តលទ្ធកម្មនឹងធ្វើការទូទាត់នៅក្នុងរយៈពេល ៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីការដាក់ស្នើ។

គ)-ក្នុងករណីដែលថា នៅពេលផុតកំណត់រយៈពេល ៣០ (សាមសិប)ថ្ងៃ បន្ទាប់ពីមានការប្រគល់ទំនិញ ស្ថាប័ន អនុវត្តលទ្ធកម្មមិនបានផ្តល់ឱ្យអ្នកផ្គត់ផ្គង់នូវវិញ្ញាបនប័ត្រនៃការទទួលយក (ឬ មិនបានចេញការណែនាំឱ្យ មានការកែលំអ ឬ ផ្លាស់ប្តូរទំនិញនានាដែលមានវិកលភាព) អ្នកផ្គត់ផ្គង់ត្រូវដាក់ស្នើវិក្កយប័ត្ររបស់គេជា ឯកសារចម្លងបីច្បាប់ ដោយមានហត្ថលេខាបញ្ជាក់ថាពិត និងត្រឹមត្រូវ សម្រាប់តម្លៃដែលនៅសល់ ១០% នៃតម្លៃទំនិញដែលបានប្រគល់ ហើយស្ថាប័នអនុវត្តលទ្ធកម្មនឹងធ្វើការទូទាត់នៅក្នុងរយៈពេល ៣០(សាមសិប) ថ្ងៃ នៃការដាក់ស្នើនោះ។

១០-                     ប្រសិនបើការទូទាត់ណាមួយត្រូវបានពន្យារលើសពីរយៈពេល ៤៥ (សែសិបប្រាំ)ថ្ងៃ  បន្ទាប់ពីកាលបរិច្ឆេទនៃ ការប្រគល់-ទទួល ស្ថាប័នអនុវត្តលទ្ធកម្មនឹងត្រូវពិន័យជាប្រាក់ទៅឱ្យអ្នកផ្គត់ផ្គង់តាមអត្រា ០,០៥% ក្នុងមួយថ្ងៃ នៃចំនួនទឹកប្រាក់យឺតយ៉ាវទូទាត់ និងតាមចំនូនថ្ងៃយឺតយ៉ាវនោះ។

១១-                     ប្រសិនបើកិច្ចសន្យាត្រូវបានលុបចោល ដោយសារកំហុសរបស់អ្នកផ្គត់ផ្គង់ ស្ថាប័នអនុវត្តលទ្ធកម្មមានសិទ្ធិទទួល ទំនិញពីប្រភពផ្សេងទៀត។ អ្នកផ្គត់ផ្គង់ត្រូវទទួលបន្ទុកសម្រាប់ការចំណាយនានាសម្រាប់ការទិញនេះ ។

មាត្រា ៤លក្ខខណ្ឌពិសេស

                        __________ (បំពេញលក្ខខណ្ឌទាំងនោះ ប្រសិនបើមាន )__________

 

 

ដើម្បីជាសក្ខីភាពចំពោះអ្វីដែលបានឯកភាពគ្នាខាងលើ តំណាងមានសិទ្ធិរបស់ភាគីទាំងពីរចុះហត្ថលេខា នៅ កាលបរិច្ឆេទដូចខាងក្រោមៈ

ស្ថាប័នអនុវត្តលទ្ធកម្ម

……………………………………………………………………………………………………

អ្នកផ្គត់ផ្គង់……………………………………………………………………………………………………

ឈ្មោះ ៖…………………………………………………………………………………… ឈ្មោះ ៖……………………………………………………………………………………
មុខនាទី ៖……………………………………………………………………………….. មុខនាទី ៖………………………………………………………………………………..
កាលបរិច្ឆេទ ៖……………………………………………………………………….. កាលបរិច្ឆេទ ៖………………………………………………………………………..
 
ប្រភពឯកសារពី IRRPP

Published by -DiaNote-

ចូលចិត្តនិយាយអានសៀវភៅ ស្ដាប់​តន្ដ្រី ពិភាក្សា និង​ចែក​រំលែក​គំនិត​យោបល់​ទាក់​ទង​នឹង​ពាណិជ្ជកម្ម...

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s

This site uses Akismet to reduce spam. Learn how your comment data is processed.

%d bloggers like this: